Luke Shaw បាននិយាយបកស្រាយពីការប្រៀបធៀបគាត់ជាមួយនឹងខ្សែការពារឆ្វេងប្រេស៊ីល Roberto Carlos នាពេលថ្មីៗនេះ ។

ការបង្ហាញទម្រង់លេងដ៏អស្ចារ្យរបស់កីឡាករលេខ២៣ នៅរដូវកាលនេះ បានជួយគាត់ឈ្នះពានរង្វាន់ កីឡាករប្រចាំខែសម្រាប់ខែកុម្ភៈ និងខែមីនា រួមទាំងទាំងការជួយក្រុមជាច្រើនផងដែរ។ ដោយសារតែបែបនេះបានឲ្យគេហៅឈ្មោះថា“ Shawberto Carlos” ដោយអ្នកគាំទ្របណ្តាញសង្គមមួយចំនួន។

ក្នុងកម្មវិធី Q&A មួយក្នុងវេបសាយរបស់ Manchester United ខ្សែការពារជម្រើសជាតិអង់គ្លេសរូបនេះបានតបថា៖
“ខ្ញុំនិយាយដោយស្មោះត្រង់ទៅ ខ្ញុំបានឃើញរឿងមួយចំនួននៅលើបណ្តាញសង្គម ហើយពេលខ្លះក្រុមមិត្តរួមរបស់ខ្ញុំជជែកគ្នា ហើយមានមួយចំនួនទៀត ផ្ញើរបស់ខ្លះ(រូបភាពកាត់ត) មកខ្ញុំហើយខ្ញុំគ្រាន់តែឃើញ ខ្ញុំសើចអំពីវា”។

“ខ្ញុំមិនអាចប្រៀបធៀបជាមួយគាត់ទេ គាត់មិនគួរឱ្យជឿ! ខ្ញុំមិនដែលគិតអំពីរឿងនេះទេ ហើយវាពិតជាល្អណាស់ ដែលត្រូវបានគេនិយាយរួមជាមួយឈ្មោះរបស់គាត់ ប៉ុន្តែខ្ញុំគ្រាន់តែសើចអំពីវា!”។

