រឿងមួយចំនួនរបស់ Man Utd កើត​ឡើង​ក្នុង​សប្ដាហ៍​នេះ​ដែលបណ្ដាញព័ត៌មានចន្លោះក្នុងការផ្សាយ

Tribuna
ការផ្សាយពាណិជ្ជកម្ម

Fred កំណត់គោលដៅរបស់បិសាចក្រហមបន្ទាប់ពីបង្ហាញវីរភាពស៊ុត​បញ្ចូលទីក្រុម Spurs

2021041259131589
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

Fred និយាយថាបនឹងប្រជែងជាមួយខ្លួនឯងក្នុងការរកគ្រាប់បាល់ឱ្យបានទៀងទាត់ជាងមុន បន្ទាប់ពីទទួលបានជ័យជម្នះ ៣-១ របស់ក្រុម Manchester United លើក្រុម Tottenham  ។ គាត់បានប្រាប់ MUTV ថា “ខ្ញុំដឹងថាការងាររបស់ខ្ញុំមិនមែនជាការស៊ុតបញ្ចូលទីទេ ប៉ុន្តែនៅពេលដែលខ្ញុំរកបានគ្រាប់បាល់ ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់។ ខ្ញុំនឹងបន្តព្យាយាមដើម្បីទទួលបានបន្ថែមនៅរដូវកាលនេះ” ។

ការផ្សាយពាណិជ្ជកម្ម

ចំណងភ្ជាប់ការ​ចាកចេញ(Exit clause) ធ្វើឲ្យស្មុគស្មាញដល់អនាគតរបស់ Cavani

Edinson Cavani Manchester United 2020 21_55474yuv4uye113r5t1f7047k 1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

យោងតាមគេហទំព័រ Mirror បានឱ្យដឹងថាកីឡាករ Edinson Cavani នឹងមិនបានទទួលប្រាក់បន្ថែមដ៏ច្រើន ប្រសិនបើគាត់សម្រេចចិត្តចាកចេញពី Old Trafford ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។ ជាក់ស្តែងខ្សែប្រយុទ្ធរូបនេះ នឹងទទួលបានប្រាក់បន្ថែមចំនួន ២ លានផោនរបស់ក្រុមបិសាចក្រហមដើម្បីជ្រើសយកការបន្តកុងត្រាមួយឆ្នាំទៀត។

ការផ្សាយពាណិជ្ជកម្ម

តាមសេចក្តីរាយការណ៍បាន ឲ្យដឹង ថាបិសាចក្រហមចង់បានការចុះហត្ថលេខាលើកីឡាករវ័យក្មេង Sheffield Utd

Sport Preview Kyron Gordon
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សារព័ត៌មាន Daily Mail បានអះអាងថា Man United ចង់ចុះកុងត្រាជាមួយខ្សែការពារកណ្តាលវ័យក្មេង Kyron Gordon របស់ក្រុម Sheffield United ។ យ៉ាងណាក៏ដោយ! ក្រុមបិសាចក្រហមប្រឈមមុខនឹងការប្រកួតប្រជែងដ៏តឹងរឹងសម្រាប់កីឡាករវ័យក្មេងដែលមានគេ​ចង់​បាន​ដែរ​គឺ Leeds United, Everton ខណៈដែល Liverpool ក៏ចាប់អារម្មណ៍លើកីឡាករវ័យ ១៨ ឆ្នាំនេះផងដែរ។ ។

ការផ្សាយពាណិជ្ជកម្ម

អតីតអាជ្ញាកណ្ដាល Premier League ម្នាក់ថ្លឹងថ្លែងភាពចម្រូងចម្រាសក្នុង​ជំនួប Man Utd និង Spurs

200618741 14b4669c 1c1e 4a5b B13e Db15eeda734c
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

លោក Dermot Gallagher អតីតមន្រ្តីអាជ្ញាកណ្ដាលនៃការប្រកួតក្របខ័ណ្ឌ Premier League ជឿជាក់ថា VAR គ្មានជំរើសអ្វីក្រៅពីការមិនអនុញ្ញាតឱ្យគ្រាប់បាល់ដំបូងរបស់ Cavani ទល់នឹងក្រុម Tottenham កាលពីថ្ងៃអាទិត្យ។

ការផ្សាយពាណិជ្ជកម្ម

លោក Gallagher បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ “នៅពេលដែល Chris Kavanagh ដើរទៅកាន់អេក្រង់ VAR ហើយគាត់មើលឃើញថានៅក្នុងចលនាយឺតៗ វាជៀសមិនរួចទេដែលគាត់នឹង​សម្រេច​ថាវាជាកំហុស។ ”

ប្រភព៖ Tribuna.com

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម