
បុរសអនាថាម្នាក់ រើសបានកាបូបមានលុយជាច្រើនដោយចៃដន្យ ប៉ុន្តែគាត់សម្រេចចិត្តប្រគល់ជូនម្ចាស់ដើមវិញ ភាពស្មោះត្រង់នេះបានធ្វើឲ្យគាត់…!
តើអ្នកនឹងធ្វើអ្វីនៅពេលអ្នករើសបានកាបូបលុយដែលលុយពេញកាបូប? ចំពោះបុរសម្នាក់នេះមកពីប្រទេសថៃ វាជារឿងតែមួយគត់ដែលត្រូវធ្វើគឺការប្រគល់កាបូបដែលគាត់បានរើសបានប្រគល់ជូនទៅម្ចាស់របស់គេវិញជាមួយនឹងលុយពេញកាបូបទោះបីជានៅពេលនេះគាត់ជាមនុស្សគ្មានផ្ទះសម្បែងក៏ដោយ។ លោក Worthop មានអាយុ 45 ឆ្នាំនៅពេលគាត់ដើរនៅតាមផ្លូវហើយបានជំពប់ជើងដួល បន្ទាប់មកគាត់បានក្រឡេកឃើញបុរសម្នាក់ជ្រុះកាបូបលុយធ្លាក់នៅលើឥដ្ឋ។ បន្ទាប់មកគាត់បានរើសកាបូបនោះ ហើយគាត់ពិតជាមានការភ្ញាក់ផ្អើលណាស់។ កាបូបដែលកាត់រើសមានប្រាក់សរុបចំនួន 20.000 បាត (577 ដុល្លារ) ។ គាត់មិនដែលធ្លាប់បានឃើញលុយច្រើនបែបនេះទេក្នុងជីវិតរបស់គាត់។ ដ្បិតតែជាមនុស្សដែលគ្មានផ្ទះសម្បែងក៏ពិតមែនប៉ុន្តែ Worthop មិនបានយកលុយនោះទៅចាយវាយនោះទេ។ ទោះជាយ៉ាងណាក៏ដោយគាត់បានធ្វើដំណើរឆ្ងាយហើយសម្រេចចិត្តប្រគល់កាបូបទៅឱ្យម្ចាស់ដើមវិញ។ គាត់បានព្យាយាមស្វែងរកផ្ទះរបស់បុរសដែលបានជ្រុះកាបូបនេះប៉ុន្តែគាត់មិនអាចស្វែងរកឃើញនោះទេ ដូច្នេះគាត់មានតែទៅកាន់ស្ថានីយ៍ប៉ូលីសដើម្បីប្រគល់កាបូបនេះជូនដល់ប៉ូលិសដើម្បីប្រគល់ជូនម្ចាស់ដើមវិញ។ រឿងនេះមិនបានបញ្ចប់ត្រឹមនៅប៉ុស្ត៍ប៉ូលិសនោះទេ។ ម្ចាស់កាបូបដែលឈ្មោះថា Nitty Pongkriangyos បានសម្រេចចិត្តជួប Worthop ដើម្បីអរគុណ។ លោក…











