ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Famous Cities FB
សេដ្ឋកិច្ច

១០រូបភាព បង្ហាញពីភាពខុសគ្នាដូចមេឃ និង ដី នៃទីក្រុងដ៏ល្បីល្បាញ ដោយការប្រៀបធៀបរវាងពីមុន និងឥឡូវ

ពិភពលោកកំពុងផ្លាស់ប្តូរគ្រប់នាទី ទោះបីជាពេលខ្លះពិបាកកត់សម្គាល់វាក៏ដោយ។ សកលភាវូបនីយកម្ម គឺជាកំលាំងចលករនៅពីក្រោយសម័យបច្ចុប្បន្ន។ ទីក្រុងល្បីៗ មួយចំនួននៅលើពិភពលោកបានផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ ឧទាហរណ៍៖ កាលពីជាង 50 ឆ្នាំមុន ទីក្រុងឌូបៃគឺជាក្រុងតូចមួយ ប៉ុន្តែសព្វថ្ងៃនេះវាជាទីក្រុងមួយដែលមានភាពរីកចម្រើនបំផុតនៅក្នុងពិភពលោក។ ១. ទីក្រុងរីយ៉ូដឺហ្សាណេរ៉ូ ប្រទេសប្រេស៊ីល (Rio de Janeiro, Brazil) ២. ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង (Seoul, South Korea) ៣. ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម (Dubai, United Arab Emirates)…

1
ប្លែកៗ

តេស្តរឿងស្នេហា! តើអ្នក និងសង្សារចាស់របស់អ្នក អាចវិលមកជួបគ្នាវិញដែរឬទេ?

តោះ! សាកល្បងធ្វើតេស្តទាំងអស់គ្នា អំពីរឿងស្នេហា តើអ្នក និងសង្សារចាស់របស់អ្នក អាចនឹងវិលត្រឡប់មករកគ្នាវិញដែរឬទេ? 1. សន្លឹកបៀរទី 1 សន្លឹកបៀរទីមួយបានឱ្យដឹងថា កាលពីមុន អ្នកធ្លាប់មានទំនាក់ទំនងស្នេហាដ៏ជ្រាលជ្រៅ និងរីករាយបំផុត។ ស្នេហារបស់អ្នក ពិតជាចាក់ជ្រៅក្នុងក្រអៅបេះដូងអ្នកជាខ្លាំង។ ដូច្នេះ អ្នក និងសង្សារចាស់របស់អ្នក ត្រូវបានកំនត់មកហើយថា នឹងត្រូវត្រឡប់មកជួបគ្នាវិញ។ អ្នកទាំងពីរនឹងជួបគ្នាម្តងទៀតនៅក្នុងជីវិតនេះ និងមានស្នេហាយូរអង្វែងថែមទៀតផង។ ដូច្នេះកុំបារម្ភ ប្រសិនបើអ្នកមិនបានបំពេញក្តីសុបិនរបស់អ្នកឥឡូវនេះ។ សូមរង់ចាំដោយអត់ធ្មត់ បុគ្គលនោះនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ។ វាសនាត្រូវបានគេរៀបចំឱ្យមនុស្សពីរនាក់នៅជាមួយគ្នាអស់មួយជីវិតហើយ។ 2. សន្លឹកបៀរទី 2 អ្នកតែងតែដឹងពីវិធីថែរក្សាខ្លួនឱ្យបានល្អ មុននឹងជួបដៃគូរបស់អ្នក។…

Mom
សេដ្ឋកិច្ច

សម្រាប់ម៉ាក់ដ៏ហត់នឿយ ដែលបានលាក់មុខពីរបីនាទីដើម្បីយំនៅក្នុងបន្ទប់ទឹក

ភាពជាឪពុកម្តាយ គឺជាការងារពេញម៉ោងដែលមានការទទួលខុសត្រូវខ្ពស់បំផុតដែលមនុស្សម្នាក់ៗអាចមាននៅក្នុងជីវិត ព្រោះវាទាមទារឱ្យមានសេចក្តីស្រឡាញ់ ការអត់ធ្មត់ ការយកចិត្តទុកដាក់ និង ពេលវេលា។ ឪពុកម្តាយ គឺជាគ្រូបង្រៀនចុងក្រោយនៅក្នុងជីវិត ហើយតួនាទីរបស់ពួកគាត់ គឺដឹកនាំ ណែនាំ ជម្រុញ និង លើកទឹកចិត្តកូនៗ។ ប៉ុន្តែនេះពិតជាមានការលំបាកខ្លាំងណាស់ ព្រោះគ្មាននរណាម្នាក់ដឹងថានឹងមានអ្វីកេីតឡេីង ដូច្នេះឪពុកម្តាយគួរតែដឹងពីរបៀបក្នុងការបញ្ចេញសកម្មភាពក្នុងស្ថានភាពដែលមិននឹកស្មានដល់ ឬ មិនមានការរៀបចំជាមុន។ ការចិញ្ចឹមមនុស្សម្នាក់អោយពេញវ័យ និង មានអនាគតល្អ នេះពិតជាទទួលបានរង្វាន់ច្រើន ប៉ុន្តែក្នុងពេលតែមួយដែរ វាអាចមានរឿងជាច្រេីន ដែលអ្នកត្រូវតែមាន ភាពវាងវៃ ខាងផ្លូវកាយ និងផ្លូវចិត្ត។ ហេតុដូច្នេះហើយ អ្នកសរសេរប្លុកម្នាក់…

EDC
កីទ្បា

ជំនួប វិសាខា​និង​អគ្គិសនីកម្ពុជាត្រូវលើកពេលទៀតហើយ

គណកម្មការ​រៀប​ចំ​ការ​ប្រកួតបាល់​ទាត់មកម្ពុជា CNCC បាន​ប្រកាស​នៅ​មុននេះបន្តិច​ថា​ជំនួប​ក្រុមវិសាខាត្រូវ​ស្វាគមន៍ក្រុមអគ្គិសនីកម្ពុជាក្នុង​សប្ដាហ៍​ទី​បួន​នៃ​ Metfone Cambodian League 2021 ត្រូវ​លើ​កពេល​បន្ត​ទៀត​ហើយ។ កាលបរិច្ឆេទដំបូង​គឺ​ជំនួប​នេះត្រូវ​លេង​នៅថ្ងៃ​ទី​១០​ខែ​មេសាឆ្នាំ២០២១ នៅ​កីឡដ្ឋាន ព្រីនស៍ ប៉ុន្តែ​ CNCC សម្រេច​លើក​ពេល​ទៅប្រកួតនៅ​ថ្ងៃទី១៨ខែមេសាឆ្នាំ២០២១ វេលាម៉ោង​៦​និង​០០នាទី​យប់វិញ។ ព័ត៌មានលម្អិតមើល​សេចក្ដីប្រកាសខាងក្រោម៖  

KNONGSROK
PR

ទឹកចិត្ត​ជួយ​កុមារក្នុងសហគមន៍​ជួយ​ឱ្យ​លោក អ៊ុក យុទ្ធ ជាប់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ ​កម្មវិធី​ពាន់​រង្វាន់​ពលរដ្ឋ​គំរូ​ Smart

ភ្នំពេញ ថ្ងៃទី០៩ ខែ​មេសា ឆ្នាំ​២០២១៖ ការ​ជួយ​កុមារ​​ក្រីក្រ​​ក្នុង​សហគមន៍​ឱ្យទទួលបាន​ឱកាស​រៀនសូត្រ​ គឺ​ជា​អំពើ​​ល្អ​​ដែល​ជួយ​ឱ្យ​លោក​ អ៊ុក យុទ្ធ ​ ត្រូវបាន​ជ្រើស​តាំង​​​ជា​បេក្ខជន​មួយរូប​​ក្នុង​​​កម្មវិធី​ពាន​រង្វាន់​ពលរដ្ឋគំរូ Smart ឆ្នាំ​២០២០។ ឥឡូវនេះ លោក យុទ្ធ បាន​ជាប់​ជា​បេក្ខជន​ម្នាក់​ក្នុង​ចំណោមបុគ្គល​ដែល​​​ត្រូវ​បានជ្រើសតាំង ១០​នាក់​សម្រាប់​​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃកម្មវិធីពាន​រង្វាន់​ពលរដ្ឋគំរូនេះ ហើយ​បើលោក​ត្រូវ​បាន​គេ​ជ្រើស​រើស​ជា​​ជ័យលាភី លោក​​​​​នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ១ម៉ឺនដុល្លារ។ បុរស​ដែល​​ជាមន្ត្រី​សម្របសម្រួលប្រចាំ​​​​​សមាគមខ្មែរ​ដើម្បី​​អភិវឌ្ឍ​ន៍តាមជនបទ​​​​​​ ដែលជា​អង្គការ​មួយ​​​ក្នុង​ខេត្ត​​ក្រចេះ​រូប​នេះ ​បាន​ផ្តល់​ការ​សិក្សា​ដល់​សិស្ស​ក្រីក្រ​ និងកុមារ​ផ្សេង​ទៀត​នៅក្នុង​សហគមន៍​របស់​លោក​ដោយ​ឥត​គិតថ្លៃ។ គំនិត​ជួយ​កុមារ​នេះ​​​​បានកើត​មាន​ឡើង​​បន្ទាប់ពីលោក​បានទៅទស្សនា​កោះ​ទ្រង់ដែលជា​កោះ​អេកូ​ទេសចរណ៍​​សម្បូរ​ដោយ​ភ្ញៀវ​ទេសចរ​បរទេស ស្ថិត​នៅ​ត្រើយ​​ម្ខាង​​នៃ​ក្រុងក្រចេះ។ នៅពេលនោះ ​ លោកសង្កេត​ឃើញថា ទាំង​កុមារនិង​មនុស្ស​ចាស់​នៅ​លើ​កោះ​នោះ​អាច​​ប្រើប្រាស់​ភាសា​អង់គ្លេស​បានតិច​តួច​ប៉ុណ្ណោះ។​ លោក​ថ្លែងថា៖ “ខ្ញុំ​គិតថា…

T43
សេដ្ឋកិច្ច

អ្នកទម្លាប់ស្រុះស៊ុបក្តៅៗ ហូបលើតុកញ្ចក់ សុំបញ្ឈប់ជាបន្ទាន់ បើមិនចង់កើតរឿងញញើតមួយនេះ

ស្រ្តី​ជនជាតិ​សិង្ហបុរី​មួយ​រូប​បាន​ចែកចាយ​រឿង​របស់​នាង​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ជុំវិញ​ហេតុការណ៍​ផ្ទុះ​ផ្ទាំង​កញ្ចក់​នៃ​តុ​មួយ​ជា​បំណែក​ជា​ច្រើនៗ អំឡុង​ពេល​ដែលប្រើប្រាស់ចង្រ្កានអគ្គិសនីដោតស្រុះស៊ុបនៅ​លើ​តុ​នោះ។ បម្រុង​នឹង​បរិភោគ​អាហារ​ពេល​ល្ងាច ស្រាប់​តែ​ស្រ្តី​ឈ្មោះ Chu និង​មិត្តភក្តិ​របស់​នាង បាន​ជួប​ហេតុការណ៍​ដ៏​គួរ​ឲ្យ​ញញើត​មួយ ដែល​ផ្ទៃ​កញ្ចក់​តុ​ទាំង​អស់​ផ្ទុះ​បែក​ខ្ចាយ រហូត​បំណែក​ខ្លះ​ទម្លុះ​ចាក់​ចូល​ផ្នែក​រាងកាយ​របស់​នាង​និង​មិត្តភក្តិ មើល​ហើយ​គួរ​ឲ្យ​ញញើត​ខ្លាំង​បំផុត។ ក្រោយ​ពី​កើត​ហេតុការណ៍​នេះ​ហើយ នាង​មិន​ហ៊ាន​រើ​ខ្លួន​ចេញ​ពី​ទីតាំង​នោះ​ទេ ពោល​គឺ​ព្យាយាម​នៅ​មួយ​កន្លែង​និង​ខ្លះ​ឡើង​ទៅ​អង្គុយ​លើ​សាឡុង​ជាប់ ហើយ​ប្រញាប់​តេ​ហៅ​ក្រុម​សង្រ្គោះ​បន្ទាន់​មក​ជួយ​នាង ព្រោះ​នៅ​លើ​ឥដ្ឋ​សុទ្ធ​តែ​អំបែង​កញ្ចក់។ មិន​ប្រាកដ​ថា​មក​ពី​គុណភាព​នៃ​តុ​កញ្ចក់​មាន​សភាព​អន់​ឬ​បែប​ណា​នោះ​ទេ ប៉ុន្តែ Chu បាន​ទាក់ទង​ទៅ​កាន់​ក្រុមហ៊ុន​លក់​គ្រឿង​បរិក្ខារ​តុ​ទូ​ដែល​នាង​បាន​ទិញ​នោះ ដើម្បី​ទាមទារ​សំណង​ថ្លៃ​ខូចខាត​លើ​ការ​ព្យាបាល​និង​ថ្នាំ​ពេទ្យ​ផ្សេងៗ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​ព្រម​ផ្សង​តែ​លើ​ការ​ផ្លាស់ប្តូរ​តុ​ថ្មី​ឲ្យ​នាង​តែ​ប៉ុណ្ណោះ។ បែបណាមិញ​នេះ​ជា​សារ​មួយ​ដែល​គ្រប់​គ្នា​គួរ​ប្រុងប្រយ័ត្ន​ខ្លាំង​បំផុត ព្រោះ​ជា​ធម្មតា​កញ្ចក់​និង​របស់​ក្តៅ វា​មិន​អាច​នៅ​ជាមួយ​គ្នា​បាន​យូរ​នោះ​ឡើយ អ៊ីចឹង​គួរ​ប្រយ័ត្ន​ជៀសវាង​កើត​ហេតុការណ៍​ដ៏​គួរ​ឲ្យ​ខ្លាច​ដូច​ខាង​លើ៕

Vv
សង្គម

ចំណុច​ទាក់ទាញ ៣ នេះ​បើ​មនុស្ស​ស្រី​ណា​មាន ធានា​ថា​បុរស​ណា​ក៏​ប្រាថ្នា​ចង់​បាន​ជា​គូ​

មនុស្ស​ប្រុស​ការ​ដែល​ចង់​យក​បាន​មនុស្ស​ស្រី​ម្នាក់​ជា​គូ គឺ​ពួក​គេ​ជឿ​ថា នៅ​ពេល​ដែល​លំបាក​បំផុត​គឺ​នឹង​តែងតែ​មាន​វត្តមាន​របស់​នាង ជួយ​ឲ្យ​អារម្មណ៍​ធូរស្បើយ ផ្ទុយ​ទៅ​វិញ​គ្មាន​បុរស​ណា​ដែល​ចង់​បាន​នារី​ដែល​ចូលចិត្ត​បង្ក​បញ្ហា យក​មក​បន្ថែម​ភាព​ញាំញី​ដល់​ជីវិត​របស់​ពួកគេ​ឡើយ។ ខាង​ក្រោម​យើង​បង្ហាញ​ពី​ចំណុច​ទាក់ទាញ​ធំ​បំផុត ៣ ដែល​បុរស​ចង់​បាន​ពី​នារីៗ​ជា​គូស្នេហ៍​បំផុត៖ ៣) ស្រ្តី​មាន​ភាព​ជឿជាក់ គ្មាន​នរណា​ចង់​បាន​មនុស្ស​ស្រី​ទន់ខ្សោយ​យក​មក​ជា​គូ​នោះ​ទេ ដោយ​បុរស​តែង​ចង់​នារី​ម្នាក់​នោះ ជា​ស្រ្តី​ដែល​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង ព្រោះ​មើល​ទៅ​នាំ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​មាន​ទំនុក​ចិត្ត​ពេល​បាន​នៅ​ក្បែរ។ ជាង​នេះ​នៅ​ពេល​មនុស្ស​ស្រី​នោះ​មាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង​ហើយ នាង​នឹង​តែង​ដឹង​អំពី​វិធី​លើក​ទឹក​ចិត្ត​ទៅ​កាន់​បុរស​ជា​ដៃគូ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។ ពេល​ខ្លះ​រហូត​អាច​និយាយ​បាន​ថា ប្រភេទ​មនុស្ស​ស្រី​បែប​នេះ គឺ​គេ​មិន​ផ្តោត​លើ​សម្រស់​ជា​ធំ ឬ​រូបរាងកាយ​ខាង​ក្រៅ​នោះ​ឡើយ ព្រោះ​ទំនុកចិត្ត​គឺ​អាច​យក​ឈ្នះ​ចំណុច​ទាំង​នោះ​បាន​ហើយ។ ២) ស្រ្តី​ដែល​ចេះ​លេងសើច យល់​ថា​មនុស្ស​ស្រី​ក៏​មាន​ការងារ​ច្រើន​ដូច​ជា​មនុស្ស​ប្រុស​ដែរ ប៉ុន្តែ​បើ​ស៊ី​ជម្រៅ​ទៅ បុរស​រមែង​ទទួល​រង​សម្ពាធ​ឬ​ទំនួល​ខុស​ត្រូវ​ខ្ពស់​ជាង។ បែប​ហ្នឹង​ហើយ​បើ​បាន​ស្រ្តី​ជា​ដៃ​គូ​ដែល​មាន​ចរិត​ក្រមិចក្រមើម​បន្តិច ចេះ​លេងសើច​បន្តិច គឺ​នាំ​ឲ្យ​ជីវិត​របស់​ពួក​គេ​មាន​ភាព​ស្រស់ស្រាយ ហើយ​ទោះ​ជួប​បញ្ហា​អ្វី​ក៏​រមែង​រក​ផ្លូវ​ដោះស្រាយ​ចេញ​បាន​ដែរ។…

T43]
សង្គម

ជ្រើសរើស​កាត​មួយ ដើម្បី​ទម្លាយ​នូវ​អារម្មណ៍​លំបាក​ដែល​អ្នក​កំពុង​ជួប​ប្រទះ​ពេល​នេះ

ពេល​ខ្លះ​យើង​មាន​អារម្មណ៍​មិន​សុខស្រួល​នោះ​ទេ តែ​បើ​សួរ​ថា​ដោយសារ​បញ្ហា​អ្វី គឺ​ពិបាក​នឹង​ដឹង​ដូច​គ្នា។ ធ្លាប់​ជួប​ទេ​ស្ថានភាព​មួយ ដែល​មាន​អារម្មណ៍​ថា​ធុញថប់ មិន​ចង់​ធ្វើ​អ្វី​ទាំង​អស់ ហើយ​ចង់​នៅ​ស្ងាត់​តែ​ម្នាក់​ឯង? តាម​រយៈ​ការ​ធ្វើ​តេស្ត​មួយ​នេះ សូម​អ្នក​ជ្រើសរើស​កាត​មួយ ដើម្បី​យើង​ជួយ​អ្នក​ទម្លាយ​នូវ​អារម្មណ៍​ដ៏​លំបាក​ដែល​អ្នក​កំពុង​ជួប​ប្រទះ​នៅ​ពេល​នេះ។ កាត​ទី ១ អារម្មណ៍​ខាង​ក្នុង​របស់​អ្នក ហាក់​កំពុង​តែ​បន្ទោស​អ្នក​ដទៃ​សម្រាប់​អ្វី​ដែល​បាន​កើត​ឡើង​មក​លើ​ជីវិត​របស់​អ្នក។ អ្នក​តែងតែ​គិត​ថា សំណាង​មិន​មាន​សម្រាប់​អ្នក​ទាល់​តែ​សោះ មិន​ថា​តែ​ក្នុង​ការ​រកស៊ី​ឬ​ការងារ​អ្វី​ផ្សេងៗ ឬ​សូម្បី​តែ​ស្នេហា មួយ​ផ្សេង​ទៀត​អ្នក​អន់​ចិត្ត​នឹង​ការ​ដែល​គេ​មើល​មិន​ឃើញ​ពី​តម្លៃ​នៃ​ការ​ខិតខំ​របស់​អ្នក។ អ្នក​គួរ​តែ​ឈប់​យក​ខ្លួន​ជា​ជនរងគ្រោះ​គ្រប់​ពេល​ទៀត​ទៅ ហើយ​ក្រោក​ឈរ​ឡើង​ទោះ​គេ​មិន​មើល​ឃើញ​ពេល​នេះ តែ​គង់​ថ្ងៃ​ណា​មួយ​គេ​នឹង​ស្តាយ​ក្រោយ​ដែល​គេ​មើល​រំលង​មនុស្ស​ល្អ​ដូច​ជា​អ្នក​ជាក់​ជា​មិន​ខាន។ កាត​ទី ២ ភាព​ខ្មៅ​ងងឹត​នៅ​ខាង​ក្នុង​ចិត្ត​របស់​អ្នក​ពេល​នេះ គឺ​ដោយសារ​តែ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​គេ​ហាក់​មិន​យល់​ពី​អ្នក​ទាល់​តែ​សោះ។ បែប​ហ្នឹង​ការ​ធ្វើ​នូវ​រឿងរ៉ាវ​មួយ​ចំនួន នាំ​ឲ្យ​គេ​មើល​មក​ថា​មិន​ល្អ តែ​ការ​ពិត​សម្រាប់​អ្នក​គឺ​មើល​ឃើញ​ក្នុង​ផ្លូវ​ផ្សេង។ កុំ​ព្យាយាម​ពន្យល់​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​យល់​ពី​ផែនការណ៍​របស់​អ្នក ដោយ​ត្រឹម​ខ្លួន​ឯង​ជា​ខ្លួន​ឯង ខ្លួន​ឯង​យល់​ពី​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់…

Cover Build
សង្គម

អស្ចារ្យណាស់! អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្កឹមស្កៃក្បូរក្បាច់រចនាពិសេសខ្លាំងមែន

ពិតជាអស្ចារ្យណាស់ ថ្មីៗនេះរូបភាពនៃក្រសួងដែនដី ជាច្រើនសន្លឹកបានចែកចេញពេញបណ្តាញសង្គមថាមានភាពស្រស់ស្អាតខ្លាំងតាមរចនាបទខ្មែរមិនចាញ់អគារក្បាច់ប្រទេសជិតខាងនោះទេ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសាងសង់ជិតរួចជាស្ថាពរហើយ ដែលមើលរូបរាងទាំងខាងក្រៅ និងខាងក្នុងមើលទៅទាក់ទាញខ្លាំង ពិសេសគឺក្បូរក្បាច់រចនារបៀបខ្មែរមើលទៅអស្ចារ្យស្កឹមស្កៃតែម្តង ដោយមានទីតាំងជិតហ្គ្រេនភ្នំពេញ ខណ្ឌសែនសុខ។ ដោយក្រសួងនេះបានចាប់ផ្ដើមបើកការដ្ឋានសាងសង់តាំពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ មកម្លេះ លើផ្ទៃដី៣ហិកតា។ ដោយសមិទ្ធផលថ្មីនេះនឹង មានទំហំ ៥ម៉ឺនម៉ែត្រការ៉េ កម្ពស់៥ជាន់ ហើយបែងចែកជាពីរផ្នែក គឺអគារទីស្ដីការក្រសួង និងមន្ទីរពិសោធន៍៕ ប្រភពរូបភាព៖ Jet Li Niroth

Cover Kon
គ្រួសារ

រន្ធត់ពេញរោងការ! ម្តាយក្មេក ទើបរកឃើញថា ការពិតកូនប្រសាស្រី គឺជាកូនបង្កើតរបស់ខ្លួនដែលបាត់រាប់ឆ្នាំ

ពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែនពេញបណ្តាញសង្គមចិន ក្រោយរឿងពិតមួយបានកើតឡើងថា នៅក្នុងកម្មវិធីមង្គការមួយកន្លែងដែលជាពិធីមង្គលការកូនប្រុសរបស់ខ្លួនម្តាយខាងប្រុស បែរជារកឃើញថាកូនប្រសាស្រីខ្លួនជាកូនបង្កើតរបស់ខ្លួនដែលបានបាត់អស់រយៈពេលជាយូរមកហើយ។ រឿងហេតុនេះបានកើតឡើងនៅក្នុងខេត្តចូចូវ ប្រទេសចិន ដោយក្នុងពេលដែលមានពិធីមង្គលការកំពុងប្រារព្ធឡើង ស្របពេលកូនក្រមុំកំពុងដើរមកពិធីមង្គលការ ម្តាយកូនប្រុសចៃដន្យបានឃើញស្នាមដៅលើដៃកូនប្រសារស្រី មើលទៅស្រដៀងកូនស្រីបង្កើតខ្លួនដែលបាត់ទៅកាលនៅតូច។ ដោយការសង្ស័យថាកូនប្រសារស្រីអាចជាកូនបង្កើតខ្លួនដែលបាត់ទៅ ម្តាយខាងប្រុសបានសាកសួរទៅឪពុកម្តាយខាងស្រីថា: ក្មេងស្រីនេះពួកលោកយកមកចិញ្ចឹមមែនទេ? ពេលនោះឪពុកម្តាយខាងស្រីបានភ្ញាក់ព្រើតនឹងសំណួរនេះព្រោះពួកខ្លួនលាក់រហូតមិនដែលប្រាប់នរណាទេ ហើយក៏ប្រាប់ថាពិតជាកូនចិញ្ចឹមមែន។ បន្ទាប់ពីគ្រួសារខាងស្រីបានបញ្ជាក់យ៉ាងច្បាស់ថា កូនស្រីគាត់នេះពួកគាត់បានទទួលចិញ្ចឹមតាំងពីតូច ខាងកូនក្រមុំនាងបានយំរំភើបបន្ទាប់ពីបានជួបឪពុកម្តាយបង្កើត។ យ៉ាងណាមិញ កម្មវិធីមង្គលការនៅតែបន្តដដែល ដោយសារតែការពិតទៅកូនប្រុសដែលជាកូនកំលោះនេះ ក៏គាត់សុំគេមកចិញ្ចឹមដែរមិនមែនកូនបង្កើតគាត់ទេ៕ ប្រភពបរទេស ប្រែសម្រួលពី៖ Sola Sale

BG Pathum
កីទ្បា

BG Pathum United ចាប់ផ្ដើមលក់អាវ ACL 2021 តម្លៃ១០៩៩បាត

BG Pathum ដែលជាម្ចាស់ជើងឯក Toyota Thai League កាលពីឆ្នាំមុន(រដូវកាល២០២០/២០២១)បានចាប់ផ្តើមលក់ឈុតថ្មីរបស់ខ្លួន សម្រាប់ការប្រយុទ្ធជាមួយ AFC Champions League វគ្គចែកពូល Champions League ឆ្នាំ ២០២១ មានវគ្គចែកពូល ខណៈដែលពួកគេទើបតែប្រកាសនៅព្រឹកនេះប៉ុណ្ណោះ។ BG Pathum United ដែលមានកៅអីលេងវគ្គជម្រុះក្នុងពូល ACL តែម្ដងនោះនឹងធ្វើជាម្ចាស់ផ្ទះក្នុងពូលរបស់ខ្លួនហើយ ពួកគេបានឈប់ប្រើប្រាស់ឈុតរបស់ក្រុមហ៊ុន Nike ហើយប្ដូរមកប្រើប្រាស់ផលិតផលក្នុងស្រុក Warrix វិញ។ ឈុតក្នុងដីមានពណ៌ខៀវ ហើយឈុតក្រៅដីមានពណ៌ស ហើយសម្រាប់ការដាក់លក់នេះ…

KNONGSROK
PR

ក្រុមហ៊ុន Facebook អបអរ​ពិធីបុណ្យ​ចូលឆ្នាំខ្មែរជាមួយ​កម្មវិធី​សប្បាយៗ ​ដើម្បី​ឱ្យ​ពលរដ្ឋ​កម្ពុជា​ភ្ជាប់ទំនាក់ទំនង​គ្នា ខណៈរក្សា​គម្លាតសុវតិ្ថភាព

រក្សា​​សុវត្ថិភាព និង​រីករាយ​ពិធី​បុណ្យ​ចូល​ឆ្នាំខ្មែរ​ជាមួយ​ការ​ដាក់ដំណើរការកម្មវិធី AR filters ស៊ុម​រូបថតប្រូហ្វាលលើក​ Faebook និង​ស្ទីគឃ័រ​ថ្មីៗក្នុង Facebook និង Instagram ពិធីបុណ្យ​ចូលឆ្នាំខ្មែរ គឺជា​ពិធី​អបអរ​ដ៏សំខាន់​បំផុតមួយ​ក្នុង​ប្រទេស​កម្ពុជា ពោលគឺជា​ពេល​វេលា​មួយ​សម្រាប់​ការ​ចាប់​ផ្តើម​ដ៏​ស្រស់​ស្រាយ និង​ការ​ជូនពរ​គ្នាទៅវិញ​ទៅមក និង​ជា​ពេល​មួយ​ដែល​សមាជិក​ក្រុម​គ្រួសារ និង​មិត្តភក្តិ​មកជួប​ជុំគ្នា​ដើម្បី​ចូលរួមអបអរសាទរ។ បេសកកម្ម​របស់ក្រុមហ៊ុន Facebook គឺភ្ជាប់ទំនាក់ទំនងមនុស្សក្នុងពិភពលោកឲ្យកាន់តែ​​​ជិត​ស្និត ដើម្បី​ជួយឱ្យ​មនុស្ស​មានទំនាក់ទំនង​ជាមួយ​អ្នក​ដែល​ពួកគេ​ចង់​ នៅពេលដែល​ពួកគេចង់ និង​នៅទីកន្លែង​ដែល​ពួកគេ​ចង់។ ជំងឺ​កូវីដ-១៩ បន្ត​បង្ក​ផលប៉ះពាល់​ដល់​មនុស្សគ្រប់គ្នា ​ក្នុង​ប្រទេស​កម្ពុជា យើង​ចាំបាច់​ត្រូវ​អនុវត្ត​តាម​វិធានការ​រក្សា​គម្លាត​សុវត្ថិភាព  និង​ការ​រឹតត្បិត​ ការ​ធ្វើ​ដំណើរ ប៉ុន្តែ​យើង​នៅតែ​អាច​អបអរ​ពិធីបុណ្យ​ចូលឆ្នាំខ្មែរ ​ជា​មួយ​​គ្នា បាន​ដដែល ​តាមរយៈអនឡាញ​។…