
ចំនុច៨យ៉ាង ដែលអាចជួយឱ្យអ្នកជ្រើសរើសបានមនុស្សដែលសាកសមនឹងអ្នក
គំនិតនៃការមានគូព្រេង គឺជាគំនិតដ៏ល្អប្រសើរមួយ ប៉ុន្តែការកំណត់អត្តសញ្ញាណម្នាក់ពីមនុស្ស 7,4 ពាន់លាននាក់គឺមិនមែនជារឿងងាយទេ។ ការធ្វើរឿងមួយចំនួនជាមួយគាត់អាចជួយឱ្យអ្នកស្វែងរកមនុស្សដែលសាកសមនឹងអ្នក។ មានមនុស្សម្នាក់សម្រាប់តែអ្នក គឺជាជំនឿដែលគ្មានការពន្យល់សមហេតុផល ឬការវាស់ស្ទង់ជាក់ស្តែងដើម្បីមកបញ្ជាក់នោះទេ។ ផងដែរ នេះក៏កំណត់វិសាលភាពរបស់អ្នក។ សម្លឹងមើលទ្រឹស្តីនេះដោយភ្នែកទទេមានន័យថាមានមនុស្ស 7,4 ពាន់លាននាក់នៅលើពិភពលោក និងនឹងស្វែងរកម្នាក់សម្រាប់ខ្លួនអ្នក គឺដូចជាការស្វែងរកម្ជុលក្នុងបាតសមុទ្រអញ្ចឹង(ត្រូវការសំណាងយ៉ាងច្រើន!) ។ នេះអាចធ្វើឲ្យខូចសេចក្តីសុខក្នុងការមានទំនាក់ទំនងឲ្យបានរឹងមាំទាំងស្រុងដោយសារគ្មានតម្លៃកំណត់ជាក់លាក់សម្រាប់សម្រេចចិត្ត ថាតើដៃគូបច្ចុប្បន្នរបស់អ្នកគឺជាមនុស្សដែលសាកសមនឹងអ្នកឬទេ។ នៅក្នុងការស្វែងរកដើម្បីជួប «ម្នាក់នោះ» អ្នកអាចបាត់បង់មិនបានមនុស្សដែលស្ទើរតែល្អឥតខ្ចោះសម្រាប់អ្នកក៏ថាបាន។ សំណួរនៅតែមាន, តើអ្នកដឹងដោយរបៀបណា ថាតើដៃគូបច្ចុប្បន្នរបស់អ្នកជាមនុស្សដែលសាកសមនឹងអ្នក? ផងដែរ ប្រសិនបើអ្នកមិនអាចធ្វើរឿងដូចខាងក្រោមជាមួយដៃគូរបស់អ្នកបាននោះ វាជាការចង្អុលបង្ហាញថាពួកគេប្រហែលជាមិនមែនជាមនុស្សម្នាក់នោះឡើយ។ ហើយបើសិនជាអ្នកអាចធ្វើបាននោះអ្នកនឹងមានទំនាក់ទំនងដ៏អស្ចារ្យសម្រាប់រយៈពេលយូរអង្វែង។ ទោះជាយ៉ាងណាក៏ដោយនេះមិនមែនជាប្រមាណវិធីតែមួយគត់នោះទេ ប៉ុន្តែជាសូចនាករដែលជួយអ្នកវិនិច្ឆ័យកម្រិតងាយស្រួល និងត្រូវគ្នាដែលអ្នកមានជាមួយដៃគូរបស់អ្នក។…











