៨មេរៀន ដែលមិនដែលទាន់ហួសសម័យរបស់មហាសេដ្ឋី Warren Buffett

Warren Buffett
ការផ្សាយពាណិជ្ជកម្ម

មិនថាអ្នក កំពុងធ្វេីអាជីវកម្ម ឬ វិនិយោគនោះទេ អ្នកអាចរៀនពីលោក Warren Buffett ពីព្រោះគាត់ត្រូវបានគេចាត់ទុកថា ជាអ្នកវិនិយោគដ៏ល្បីល្បាញម្នាក់។ លោក Buffett បានធ្វេីការបំផុសគំនិត ដល់មនុស្សជាច្រើន និង សរសេរសៀវភៅជាច្រើន ដើម្បីណែនាំអ្នកដទៃ ដែលចង់ទទួលបានជោគជ័យដូចគាត់។ ហើយនេះ គឺ ជាមតិយោបល់តិចតួចពី លោក Buffett ដែលមិនទាន់ហួសសម័យ អ្នកអាចអនុវត្តវាទៅក្នុងជីវិតរបស់អ្នក ឬ អាជីវកម្មនៅពេលណាមួយ។

១. ការវិនិយោគលេីចំណេះដឹង

ពេលដែល Buffett ចាប់ផ្ដើមអ្វីៗគ្រប់យ៉ាង គាត់ទេីបមានអាយុតែ ២៥ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែគាត់បានក្លាយជាមនុស្សម្នាក់ ដែលជោគជ័យបំផុតនៅលើពិភពលោក។ ដោយសារតែគាត់ឱ្យតម្លៃ ខ្លាំងបំផុតលេីចំណេះដឹង។ លោក Buffett គឺជាមនុស្សម្នាក់ដែល អានសៀវភៅជាច្រើន ជារៀងរាល់ថ្ងៃ។ មេរៀននេះច្បាស់ណាស់៖ អ្នកគួរវិនិយោគលើចំនេះដឹងរបស់អ្នក។ ចំណេះដឹង គឺ ជាអំណាច និង ការមានចំណេះដឹងខ្ពស់ នឹងនាំអ្នកឆ្ពោះទៅមុខក្នុងជីវិត។

ការផ្សាយពាណិជ្ជកម្ម

២. ធ្វើលំហាត់របស់អ្នកជានិច្ច

លំហាត់នៅទីនេះ គឺ ជាការរៀន ឬ ការបណ្តុះបណ្តាល ដើម្បីសម្រេចបានអ្វីមួយ។ Buffett គឺជាមនុស្សម្នាក់ដែល ដឹងពីគោលដៅផ្ទាល់ខ្លួនរបស់គាត់ ហើយគាត់មិនចង់ដើរខុសនោះទេ ដូច្នេះមុននឹងសម្រេចចិត្តធ្វើអ្វីមួយ គាត់បានចំណាយពេលវេលាជាច្រើន ក្នុងការស្រាវជ្រាវ វិភាគអំពីអ្វីដែលគាត់ចង់ធ្វើ។ ដូច្នេះចូរផ្តោតអារម្មណ៍ លើអ្វីដែលអ្នកចងធ្វេី ហើយព្យាយាមស្វែងយល់ និង ដឹងឱ្យកាន់តែច្រេីន។

៣. ទទួលយកនូវអ្វីដែលអ្នកមិនដឹង

ទាក់ទងនឹងចំនុចមុន អ្នកគួរតែមានឆន្ទៈទទួលស្គាល់ នូវអ្វីដែលអ្នកមិនដឹង រួចទៅហេីយ។ មនុស្សជាច្រើន ហាក់មានមោទនភាពណាស់ នៅពេលដែលនិយាយថា ពួកគេមិនយល់អ្វីមួយ។ ហើយលទ្ធផល? ពួកគេនឹងធ្វើអ្វី ដែលពួកគេមិនយល់។ លោក Buffett មិនមែនជាបុគ្គលបែបនោះទេ។ គាត់មិនស្ទាក់ស្ទើរ ក្នុងការនិយាយថា លោកមិនយល់ពីឱកាសនេះ គ្រប់គ្រាន់ក្នុងការវិនិយោគនោះទេ។ ក្នុងករណីបែបនេះ គាត់នឹងលែងឱកាសនោះ។

ការផ្សាយពាណិជ្ជកម្ម

៤. សន្សំសំចៃ

លោក Buffett ត្រូវបានគេស្គាល់យ៉ាងច្បាស់ ពីការសន្សំសំចៃរបស់គាត់ ទោះបីជាគាត់មានទ្រព្យសម្បត្ដិច្រើនយ៉ាងក៏ដោយ។ គាត់ដឹងថាចំនួនលុយតិចតួចដែលអ្នកសន្សំនៅថ្ងៃនេះ ប្រសិនបើយកទៅវិនិយោគ វានឹងក្លាយជាចំនួនច្រេីន នាពេលខាងមុខ។ ឧទាហរណ៍ ប្រសិនបើអ្នក កាត់សក់ម្តងអស់ ១០០០០រៀល ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ចំនួននេះអាចមានរហូតដល់ ៣ ០០០ ០០០ រៀល ។

វាអាចស្តាប់ទៅ មិនគួរឱ្យជឿ ប៉ុន្តែចំណុចនេះគឺច្បាស់លាស់ណាស់៖ ការចំណាយដែលមិនចាំបាច់នៅថ្ងៃនេះ ប្រហែលជាអ្នកនឹងបាត់បង់ឱកាសក្នុងរយៈពេលវែង។

ការផ្សាយពាណិជ្ជកម្ម

៥. ប្រកាន់ខ្ជាប់នូវគោលការណ៍

វាងាយស្រួលក្នុងការ ទទួលបានការល្បួងឱ្យ ធ្វើតាមវិធីសាស្រ្តរបស់ពួកគេ។ ប៉ុន្តែលោក Buffett បានរក្សាគោលការណ៍របស់គាត់ គាត់មានការតាំងចិត្តខ្ពស់ មិនធ្វើតាមតែគេនោះទេ។

៦. អភិវឌ្ឍខ្លួនអ្នក

ការប្រកាន់ខ្ជាប់ នូវគោលការណ៍ មិនមានន័យថា គោលការណ៍របស់អ្នកនឹងមិន ផ្លាស់ប្តូរ ឬ ក្លាយទៅជាឥតបានការនោះទេ។ អ្វីដែលអ្នកគួរធ្វើ គឺ ត្រូវធ្វើឱ្យគោលការណ៍នោះកាន់តែវិវត្ដន៍។ នេះ គឺ ជាអ្វីដែលលោក Buffett ធ្វើ នៅលើមូលដ្ឋានច្បាស់លាស់។

ការផ្សាយពាណិជ្ជកម្ម

៧. ផ្តោត

មធ្យោបាយតែមួយគត់ ដើម្បីទទួលបានផលចំណេញ ពីការវិនិយោគ គឺ ផ្តោតលើការវិនិយោគរបស់អ្នក។ លោក Buffett មានប្រសាសន៍ថា ការវិនិយោគជិត ៤០% នៃការវិនិយោគរបស់គាត់ គឺវិនិយោគនៅកន្លែងតែមួយ។ វាអាចមានហានិភ័យខ្លះ ប៉ុន្តែតិចតួច។ ហេតុផល គឺថាវាជាការប្រសើរ ក្នុងការវិនិយោគលើអ្វី ដែលអ្នកជឿជាក់បំផុត។ ជំនួសឱ្យការវិនិយោគ ទៅលើអ្នកដទៃ។

៨. ដឹងថាពេលណាត្រូវដើរ

ជីវិតតែងតែផ្លាស់ប្តូរ ហើយរឿងមួយចំនួន ពឹងផ្អែកលើបរិស្ថាន ដូច្នេះប្រសិនបើអ្នកគិតថា វាដល់ពេលត្រូវទៅមុខ ចូរកុំស្ទាក់ស្ទើរក្នុងការចាកចេញពីកន្លែងចាស់។

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ Lifeoptimizer.org

ការផ្សាយពាណិជ្ជកម្ម