ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

KNONGSROK
សម្រង់

មនុស្ស៣នាក់ ដែលយើងមិនគួរឱបក្រសោបគេឱ្យនៅនៅឡើយ!

ស្ថិតក្នុងទំនាក់ទំនងមួយ មិនថាការចាប់ផ្ដើមដោយល្អយ៉ាងណា ឬក៏ខំរក្សាមកជាយូរឆ្នាំយ៉ាងណាក៏ដោយ តែបើអ្នកដឹងថា គេស្ថិតក្នុងចំណុចនៃមនុស្សទាំ៣ដែលមាននៅខាងក្រោមនេះហើយ អ្នកក៏មិនគួរព្យាយាម ទាមទារ ឬខំប្រឹងឱបក្រសោបគេឱ្យនៅបន្តទៀតដែរ ត្រូវតែព្រមទទួលយកការពិត​ ប្រឈមមុខ និងបើកចិត្តឱ្យទូលាយ ព្រលែងដៃ ព្រលែងចិត្ត ទើបជីវិតអាចមានក្ដីសុខ និងសេរីភាពឡើងវិញ។ ដូច្នេះខាងក្រោមនេះ ជាមនុស្ស៣នាក់ ឬ៣ប្រភេទ ដែលអ្នកមិនគួរព្យាយាមឱបក្រសោបទុក បើមិនចង់ឱ្យខ្លួនឯងកើតទុក្ខ គ្រាំចិត្តពេញមួយជីវិតនោះ ៖ 1️⃣ មនុស្សដែលចង់ចាកចេញទៅ / មនុស្សដែលមិនចង់នៅ! មនុស្សដែលគេចង់ចាកចេញពីយើងទៅហើយនោះ គឺមានន័យថា គេបានសម្រេចចិត្តរួចហើយ ព្រោះគេមិនចង់នៅជាមួយនឹងយើងទេ អ្វីដែលរឹតតែសំខាន់ជាងនេះទៀតនោះគឺ គេបានអស់ចិត្តពីយើងហើយ…

KNONGSROK
គ្រួសារ

កាលមុន និងពេលនេះ! វ័យកាន់តែច្រើន ក៏មានរឿងជាច្រើនកាន់តែប្រែប្រួល លែងដូចមុនទៀត

មានរឿងជាច្រើនបានផ្លាស់ប្ដូរទៅតាមពេលវេលា ជាពិសេសគឺ ចិត្តគំនិត និងអត្តចរិតរបស់ខ្លួនឯង ក៏ដឹងថា ខ្លួនឯងមិនដូចមុន គឺចាស់ចិត្ត ចាស់គំនិត និងចេះគិតបានច្រើនជាងមុនឆ្ងាយណាស់ …!!! – កាលពីមុន ចេះតែចាយលុយ ព្រោះលុយអាចសុំម៉ាក់ប៉ា ឬបងចាយបាន តែដល់ពេលចេះរកលុយ ក៏ដឹងថា ការសន្សំគឺជារឿងសំខាន់ ព្រោះទុកពេលចាំបាច់ ទុកសម្រាប់ទិញរបស់ដែលសំខាន់ មិនអាចចេះតែចាយអស់ៗដូចមុនបានទេ! – កាលមុនចេះតែចង់ដើរលេង ចង់ទៅណាក៏ទៅភ្លាម អត់ដែលចង់នៅផ្ទះ តែដល់ពេលមានការងារធ្វើ ចង់ទៅណាក៏ខ្លាចខាតការងារ ដល់ពេលមានពេលដើរ បែរជាមិនដើរ ព្រោះដឹងថា ការដែលបានដេកនៅផ្ទះសម្រាកមួយថ្ងៃ គឺមានក្ដីសុខខ្លាំង!…

Fdgd
កីទ្បា

មាន​ទឹកមាត់​លេប​ហើយ Arsenal ប៉ះ​គ្នា​ល្ងាច​ថ្ងៃ​សៅរ៍​នេះ City គ្មាន​ជើង​សំខាន់​ម្នាក់​នេះ​ទេ

នៅ​វេលា​ម៉ោង ១៨:៣០ នាទី​ល្ងាច ​ថ្ងៃ​សៅរ៍ ទី ២៨ សីហា ក្រុម​ម្ចាស់​ផ្ទះ Man City នឹង​បើក​កីឡដ្ឋាន Etihad ស្វាគមន៍​ក្រុម​ភ្ញៀវ Arsenal សម្រាប់​ប្រកួត​ជុំ​ទី ៣ នៃ​ក្របខ័ណ្ឌ Premier League។ កន្លង​ទៅ​កាំភ្លើង​ធំ​ទើប​តែ​សម្ញែង​សាច់ដុំ​យក​ឈ្នះ​ការ​ប្រកួត ៦-០ នៅ EFL ដែល​នេះ​ហាក់​ធ្វើ​ឲ្យ​ក្រុម​លោក Pep Guardiola រាង​មាន​ការ​ញញើត​បន្តិច​ដែរ។ យើង​ឃើញ​ថា​កីឡាករ​សំខាន់ៗ​របស់​កាំភ្លើង​ធំ ដូច​ជា P.E Aubameyang, Alexandre…

Skysports Luis Enrique Spain_4414000
កីទ្បា

ឆុង​គ្នា​ឬ​បែប​ណា? អតីត​គ្រូ Barca មិន​ដាក់​ឈ្មោះ​កីឡាករ Real ចូល​បញ្ជី​ក្រុម​អេស្ប៉ាញ​ទៀត​ហើយ

​ក្រុម​ជម្រើស​ជាតិ​ដែល​ត្រូវ​ប្រកួត​វគ្គ​ជម្រុះ​បឋម FIFA World Cup 2022 ​ពួក​គេ​បាន​ចាប់ផ្តើម​ប្រកាស​ចេញ​នៅ​បញ្ជី​ឈ្មោះ​កីឡាករ​ជា​បណ្តើរៗ​ហើយ មាន​តាំង​ពី​ក្រុម​អង់គ្លេស​ ព័រទុយហ្គាល់ បារាំង អាល្លឺម៉ង់ បែលហ្សិក និង​អេស្ប៉ាញ​ជា​ដើម។ យើង​មក​ចាប់​អារម្មណ៍​ក្រុម​គោជល់​ ដែល​ចាត់ការ​ដោយ​លោក Luis Enrique ជា​អតីត​គ្រូ​នៅ​ក្លឹប Barcelona សម្រាប់​ប្រកួត​សារ​នេះ លោក​ពុំ​បាន​កោះហៅ​កីឡាករ​នៅ​ក្លឹប Real Madrid ទៀត​ហើយ ពោល​ដូច​ការ​ប្រកួត​នៅ Euro 2020 កន្លង​ទៅ​អ៊ីចឹង។ បញ្ជី​កីឡាករ​ដែល​អេស្ប៉ាញ​ត្រូវ​តតាំង​ក្នុង​ការ​ប្រកួត​នៅ​ពូល B មាន​ប៉ះ​ស៊ុយអែត ហ្សកហ្សី កូសូវ៉ូ…

Hghghg
កីទ្បា

ក្តៅទាំងយប់! លឺថា Ronaldo សម្រេច​ការ​ផ្ទេរ​ទៅ​ក្លឹប Man City ហើយ

បណ្តាញ​សង្គម Twitter កំពុង​ផ្ទុះ​ដូច​ទឹក​បាក់​ទំនប់​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី ២៦ ​សីហា​នេះ បន្ទាប់​ពី​អ្នក​កាសែត​សញ្ជាតិ​ព័រទុយហ្គាល់ លោក Goncalo Lopes ​បញ្ជាក់​ច្បាស់ៗ​ថា ការ​ចរចា​លើ​ការ​នាំ​យក Cristiano Ronaldo ចេញ​ពី Juventus ទៅ​កាន់​ក្លឹប Manchester City គឺ​ឈាន​ដល់​ការ​សម្រេច​ហើយ។ សូម្បី​តែ​ទំព័រ​បាល់ទាត់ Bleacher Report ដែល​មាន Follower ជិត ១០ លាន​នាក់​លើ Instagram ក៏​បាន​សម្រង់​ព័ត៌មាន​ខាង​លើ​មក​បន្ត​ចែកចាយ​ផង​ដែរ នាំ​ឲ្យ​យើង​កាន់​តែ​ជឿជាក់​ថា វា​ជា​ព័ត៌មាន​ពិត…

Happiness
សម្រង់

តើអ្នកដឹងទេថាការគិតវិជ្ជមាន គឺជាគន្លឹះនៃសុភមង្គល?

មនុស្សជាច្រេីនប្រហែលជាមិនបានដឹងអំពីអត្ថប្រយោជន៏ជាច្រេីននៃការគិតវិជ្ជមានទេ។ ប្រសិនបេីអ្នកដាក់អារម្មណ៏ទៅលើតែរឿងល្អៗ នោះអ្នកនឹងជួបតែរឿងល្អៗ នោះជីវិតអ្នក គឺ ពេញដោយ ក្តីសង្ឃឹម មានសុខភាពល្អ និង មានអាយុវែង។ ព្រះពុទ្ធបាននិយាយថា «យេីងនឹងក្លាយជាអ្វីដែរយេីងគិត»។ នេះហេីយជាមូលហេតុដែរយេីងត្រូវតែប្រុងប្រយ័ត្នចំពោះអ្វីដែរយេីងកំពុងគិត។ ១០ ចំនុចខាងក្រោមនេះជាអត្ថប្រយោជន៏ដែរខ្ញុំបានស្រាវជ្រៀវហេីយវាមានផលប្រយោជន៍ច្រេីនមែនទែនសំរាប់ខ្ញុំ។ ខ្ញុំសូមចែករំលែកដូចខាងក្រោម៖ ១. គំនិតវិជ្ជមានទាក់ទាញព្រឹត្តិការណ៍វិជ្ជមាន និង មនុស្សវិជ្ជមាន ប្រសិនបេីយេីងសំរេចចិត្តដេីម្បីក្លាយជាមនុស្សវិជ្ជមាន នោះអ្នកក៏អាចក្លាយជាប្រភេទមនុស្សដែរគេហៅថា «ច្បាប់នៃការទាក់ទាញ» មានន័យថា ប្រសិនបេីយេីងគិត តែរឿងវិជ្ជមានច្រេីននៅក្នុងជីវិត នោះរឿងល្អៗនឹងកេីតឡេីងចំពោះអ្នក។ ២. មានទំនាក់ទំនងដ៏ល្អ និង ចុះសំម្រុងគ្នាច្រើន នៅពេលដែរអ្នកជ្រេីសរេីសយកឥវិយាបទវិជ្ជមាន អ្នកនឹងសំគាល់ឃេីញថាមនុស្សយេីងមានលក្ខណៈសម្បត្ដិល្អៗជាច្រេីន…

Train
សម្រង់

តើអ្នកអាចរកឃើញកំហុសឆ្គងនៅក្នុងរូបនេះដោយប្រើពេលត្រឹមតែ១០វិនាទីដែរទេ? ៩០% រកមិនមើលឃើញទេ

ប្រសិនបើអ្នកជឿថាអ្នកជាមនុស្សដែលចូលចិត្តផ្តោតអារម្មណ៍ដោយលម្អិត ហើយមានភ្នែកមុតល្អ នោះអ្នកប្រាកដជារីករាយនឹងការដោះស្រាយលំហាត់ទាំងនេះ។ ឥឡូវនេះយើងផ្តល់ជូនអ្នកនូវឱកាសមួយដើម្បីបង្ហាញពីជំនាញស៊ើបអង្កេត និងកែវភ្នែកមុតស្រួចរបស់អ្នក និងសាកល្បងសមត្ថភាពរបស់អ្នកជាមួយនឹងរូបភាពខាងក្រោម។ តើអ្នកអាចសម្គាល់កំហុសបានឬទេ? រថភ្លើង ជាដំបូងនេះ គ្រាន់តែជារូបថតនៃរថភ្លើងពីរប៉ុណ្ណោះ ប៉ុន្តែវាមានកំហុសដែលអ្នកត្រូវរក។ រថភ្លើងនៅខាងឆ្វេងមានតែកន្លែងដឹកអ្នកដំណើរ អត់មានក្បាលរថភ្លើង។ ចំណែកឯរថភ្លើងទី ២ មានក្បាលពីរ និងគ្មានកាប៊ីនទាល់តែសោះ។ ប្រភព៖ rd.com

PicsArt_08 26 03.55.19
មិត្តអ្នកអាន

ទាយសន្លឹកបៀ៖ បើចង់បោះទុនរកស៊ី ឬចង់ពង្រីកមុខរបរ នៅពេលនេះបានទេ? រើសសន្លឹកបៀមួយដើម្បីស្រាយចម្ងល់ និងចំណុចត្រូវប្រុងប្រយ័ត្ន

ថ្ងៃនេះគេហទំព័រក្នុងស្រុក នឹងនាំប្រិយមិត្តមកបើកបៀទស្សទាយស្ថានការណ៍ថា តើអ្នកគួរសម្រុកទៅមុខ ឬគួរចាប់ហ្វ្រាំង រង់ចាំពេលវេលាសមរម្យដើម្បីចុះទុនរកស៊ី? ចូលតាំងចិត្តឲ្យស្ងប់ នឹកគិតពីអ្វីដែលអ្នកចង់ដឹង ហើយរើសសន្លឹកបៀមួយដែលទាក់ទាញអ្នកបំផុត ដើម្បីដឹងថា ការចង់បើកអាជីវកម្មផ្ទាល់ខ្លួន ឬការពង្រីកអាជីវកម្ម ដល់វេលាសមគួរឬអត់?   បើកគំនរបៀទី 1 អ្នកគួរតែបន្ថយល្បឿនសន្សឹមៗ ព្រោះអាចមានបញ្ហាចាស់ៗ ឬការចំណាយទាក់ទងនឹងមនុស្សវ័យក្មេងជាង ឬសមាជិកគ្រួសារដែលនៅតែធ្វើឲ្យអ្នក​ខ្វល់ខ្វាយ តានតឹង ។ ប្រសិនបើពេលនេះ អ្នកចុះទុនបើកអាជីវកម្មផ្ទាល់ខ្លួន ឬការពង្រីកអាជីវកម្ម វាអាចបង្កឱ្យមានភាពច្របូកច្របល់ បង្វិលលុយមិនទាន់ ហើយផលចំណេញក៏បានមក មិនគួរឱ្យពេញចិត្តផងដែរ ។ ចំណុចដែលត្រូវប្រុងប្រយ័ត្ន គួរព្យាយាមសន្សំទ្រព្យសម្បត្តិ លុយកាក់…

Untitled 1
កីទ្បា

CNCC កំណត់យកក្រុមតំណាងជាតិមានសិទ្ធិ ទៅចូលរួមប្រកួតពានរង្វាន់AFC CUP 2022

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅ​កាត់​ថា CNCC បានប្រកាសនីតិវិធីក្នុងការកំណត់យកក្រុមតំណាងជាតិមានសិទ្ធិ ទៅចូលរួមប្រកួតពាន AFC CUP 2022 ក្នុងករណីបើការប្រកួតពានរង្វាន់ Metfone Cambodian League 2021 & Hun Sen Cup 2021 មិនអាចបញ្ចប់ទៅដោយរលូនតាមកម្មវិធីបាន។ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា កំណត់យកក្រុមតំណាងជាតិ ទៅ​លេង​នៅ AFC CUP 2022 នឹងកំណត់ដូចខាងក្រោម៖ ប្រសិនបើការដំណើរការប្រកួតពានរង្វាន់Metfone Cambodian League 2021 & Hun…

0_Saul LFC
កីទ្បា

មូលហេតុចំបងចំនួន ២ ដែលធ្វើឱ្យ Liverpool មិនចាប់​អារម្មណ៍ Saul ទោះ​ក្នុងលក្ខខ័ណ្ឌខ្ចី​ជើង​ក៏​ដោយ

ក្នុងករណីដែលអ្នកខកខានមិនបានដឹង​នោះ ពេលនេះ Saul Niguez កំពុងឈានដល់ការផ្ទេរទៅកាន់ក្រុមតោខៀវ Chelsea ដែល​អាច​បំផុត​គឺ​ក្នុង​លក្ខខ័ណ្ឌខ្ចី​ជើង​ជាមួយ​នឹង​ជម្រើស​ទិញផ្ដាច់។ នេះបើយោងតាមប្រភពគួរឱ្យទុកចិត្តជាច្រើន គាត់ចង់ចាកចេញពី Atletico Madrid ហើយត្រូវបានកំណត់សម្រាប់ការផ្លាស់ប្តូរក្របខ័ណ្ឌ Premier League ។ ខ្សែបម្រើរូបនេះត្រូវបានក្រុមហង្សក្រហមទាក់ទងក្នុងទីផ្សាច់ដោះដូរកីឡាកររដូវ​ក្ដៅ​នេះ​ដែរ ប៉ុន្តែទីបំផុតគ្មានលិខិតដេញថ្លៃណាមួយត្រូវបានបញ្ជូនពីហង្សក្រហម Liverpool ​ឡើយ។ យោងតាមកាសែត The Times ការទាមទារប្រាក់ឈ្នួលរបស់ Saul បានធ្វើឱ្យក្លឹបហង្សក្រហម Liverpool ឈប់ចង់បាន។ ក្លឹបមានគម្រោងបង់ប្រាក់ឱ្យ​គាត់​២០ម៉ឺនផោន​ក្នុងមួយសប្ដាហ៍​តែ​ប៉ុណ្ណោះ។ លើសពីនេះទៅទៀត! យោងតាមរបាយការណ៍ក្រុមហង្សក្រហមមិនចង់​បានខ្សែបម្រើបន្ថែម​ឡើយ ព្រោះពួកគេមានកីឡាករចំនួន ៨…

Cover Mi
PR

« មីពិសេស អូឫស្សី » ល្បីថាឆ្ងាញ់យូរឆ្នាំហើយ ជាមួយសាខាថ្មី រឹតតែល្បីជាងមុន

គុយទាវ និង មី គឺជាអាហារពេលព្រឹក ដ៏ពេញនិយមមួយ របស់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ ព្រោះវាជាអាហារដែលមានរសជាតិឆ្ងាញ់ មានតម្លៃសមរម្យទទួលយកបាន។ នៅក្នុងនោះ អ្នកណាមិនស្គាល់នោះ ថា មីអូប្ញស្សី គឺជាហាងលក់មី​ និងគុយទាវ ដែលមានកេរ្តិ៍ឈ្មោះល្បីថាឆ្ងាញ់ពិសេសប្លែកជាយូរណាស់មកហើយ មានទាំងមីគោក មីគាវ មីប្រហិតសាច់គោ រួមទាំងអាហារបែបមី និងគុយទាវទឹកស៊ុបគ្រប់មុខច្រើនមិនអស់។ តែពេលនេះអ្នកក៏អាចរកទទួលទានរសជាតិ មីអូប្ញស្សីរសជាតិដើមបាននៅ « មីពិសេស អូឫស្សី » ដែលមានទីតាំងធំទូលាយ រសជាតិឆ្ងាញ់ និងមានការបម្រើសេវាកម្មរហ័សទន់ចិត្តទៀតផង។ គួរឱ្យដឹងថាផងដែរ « មីពិសេស អូឫស្សី…

0_GettyImages 1318306930
កីទ្បា

ក្រោយគម្រោងចាកចេញពី Spurs ត្រូវរលាយដូចអំបិលត្រូវទឹក Kane ទាមទារប្រាក់ឈ្នួលប្រចាំសប្ដាហ៍៤០ម៉ឺនផោន

កាសែត The Times រាយការណ៍ថា Tottenham Hotspur នឹងត្រូវធ្វើឱ្យ Harry Kane ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅក្របខ័ណ្ឌ Premier League បន្ទាប់ពីខ្សែប្រយុទ្ធអង់គ្លេសបរាជ័យរបស់ក្នុងការចាកចេញពីក្លិបនៅរដូវក្តៅនេះ។ ថ្វីបើមានការបញ្ជាក់ពីបំណងប្រាថ្នារបស់គាត់សម្រាប់ការប្រកួតប្រជែងថ្មីក៏ដោយក៏ Kane នឹងត្រូវបន្ត​លេង​នៅក្រុមមាន់ខ្នាយមាសនៅពេលនេះ ខណៈដែលក្រុម Manchester City បានបដិសេធមិនព្រមបង់ថ្លៃកុងត្រាតម្លៃ ១៥០ លានផោនដែល Spurs បាន​ដាក់ជូន ។ ជាលទ្ធផល The Times យល់ថាក្រុមនៅភាគខាងជើងទីក្រុងឡុងដ៍មួយ​នេះចង់ឱ្យ Kane ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលវែង។ ទោះយ៉ាងណាក៏ដោយពួកគេត្រូវតែស្ម័គ្រចិត្តចំណាយ…