
ដឹងរឿងហើយ! Man City ឲ្យថ្លៃពលកម្ម Ronalod ជាកីឡាករស៊ីថ្លៃបំផុតលំដាប់ទី ៥ ប្រចាំក្លឹប
ក្លឹប Manchester City ក្រោយពីបរាជ័យលើការនាំយក Harry Kane ពួកគេក៏បង្វែររ៉ាដាភ្លាមៗនៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយមុនបិទទីផ្សារដោះដូរ ហើយសារនេះគឺសម្លឹងចង់បានតារាឆ្នើម Cristiano Ronaldo។ សុពលភាពកុងត្រារបស់ CR7 ជាមួយក្លឹបអាណាព្យាបាល Juventus ត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២២ ដូច្នេះបើមានការចែកផ្លូវនៅរដូវក្តៅនេះ ក៏ក្លឹបសេះបង្កង់រំពឹងអាចកើបចំណូលពីការផ្ទេរមួយផ្នែកផងដែរ។ យ៉ាងណាក្លឹប Man City បានកំពុងចរចាជាមួយលោក Jorge Mendes ជាភ្នាក់ងាររបស់កីឡាករហើយ ដោយក្នុងកិច្ចព្រមព្រៀងនោះគឺក្លឹបម្ចាស់ដី Etihad ព្រមផ្តល់ថ្លៃពលកម្ម ២៣០ ០០០ ផោន/សប្តាហ៍ឲ្យទៅបុរសវ័យ…











