ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

PicsArt_08 25 01.52.38
ទស្សនៈ

ឆុតខ្លាំងណាស់! ក្បួនមើលខ្សែបាតដៃងាយៗ ទស្សន៍ទាយអនាគតដោយខ្លួនឯង ដោយមិនចាំបាច់ពឹងគ្រូទាយ

ការមើលខ្សែបាតដៃ គឺជាវិធីសាស្ត្រមួយដែលមនុស្សភាគច្រើនចូលចិត្តមើល វានឹងល្អប្រសិនបើយើងបានដឹងអំពីមូលដ្ឋានគ្រឹះខ្លះៗ នៃការមើលខ្សែបាតដៃដើម្បីស្វែងយល់ពីជោគវាសនាផ្ទាល់ខ្លួនឯង។ ថ្ងៃនេះយើងមានវិធីងាយៗ ដើម្បីឲ្យអ្នកទុកមើលខ្លួនឯង និងមនុស្សជុំវិញខ្លួន ។ ១. ខ្សែជីវិត ខ្សែជីវិតគឺនិយាយអំពីលក្ខណៈនៃជីវិត និងសុខភាព ជាជាងដឹងថាតើយើងមានអាយុវែងប៉ុណ្ណា! ប្រសិនបើខ្សែនេះហាក់មិនសូវច្បាស់ហើយរលប់ខ្លះៗ នោះមានន័យថាអ្នកនឹងមានគ្រឹះមិនសូវរឹងមាំ ហើយវានឹងមានការផ្លាស់ប្តូរជាញឹកញាប់។ ប៉ុន្តែប្រសិនបើវាជាបន្ទាត់ច្បាស់ក្រឡែត នេះមានន័យថា អ្នកនឹងមានរាងកាយមាំមួន ហើយបើខ្សែនោះវែងៗ នោះមានន័យថាអ្នកនោះជាមនុស្សលេចធ្លោ ។ បើមានខ្សែនោះខ្លីៗ នោះមានន័យថា អ្នកនឹងមានភាពវៃឆ្លាត និងស្ងប់ស្ងាត់ជាងអ្នកដែលមានខ្សែកោងខ្លាំង ដែលវាជាប្រភេទធ្វើអ្វីលឿនៗ ។ ហើយប្រសិនបើខ្សែខួរក្បាលច្បាស់ជាងជាងខ្សែជីវិត នោះមានន័យថា អ្នកនឹងចូលចិត្តសិក្សាជាងលេងកីឡា ឬប្រសិនបើវាជាបន្ទាត់កោងទល់មុខ…

42
សុខភាព

អ្នកចង់សម្រកទម្ងន់គួរជៀសវាង! នេះជាប្រភេទផ្លែឈើដែលញាំហើយងាយនឹងឡើងទម្ងន់យ៉ាងឆាប់រហ័ស ដោយមិនដឹងខ្លួន!

យោងតាមអ្នកជំនាញអាហារូបត្ថម្ភ បានឲ្យដឹងថា ផ្លែឈើទុំមានរសជាតិផ្អែមនិងមានជាតិស្ករខ្ពស់ នៅពេលទទួលទានក្នុងបរិមាណច្រើនពួកគេនឹងផ្តល់ឱ្យរាងកាយនូវប្រភពថាមពលដ៏ច្រើន។ ខាងក្រោមនេះ ជាប្រភេទផ្លែឈើដែលអាចធ្វើឲ្យអ្នកឡើងទម្ងន់ដោយមិនដឹងខ្លួន៖ ផ្លែទំពាំងបាយជូ យោងតាមការស្រាវជ្រាវផ្លែទំពាំងបាយជូរគឺជាផ្លែឈើមួយក្នុងចំណោមផ្លែឈើដែលមានបរិមាណសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់។ វាអាចជួយការពារជំងឺបេះដូងនិងសរសៃឈាមមួយ។ ក្រៅពីនេះ បរិមាណអាស៊ីត malic ដែលមាននៅក្នុងទំពាំងបាយជូរក៏ជួយកាត់បន្ថយស្នាមប្រឡាក់នៅលើធ្មេញ ធ្វើឲ្យធ្មេញស។ ផ្លែទំពាំងបាយជូរក៏ជាផ្លែឈើមួយប្រភែតដែលមានផ្ទុកជាតិស្ករច្រើនអាចបណ្តាលឱ្យគេងមិនលក់ ប្រសិនបើញ៉ាំនៅពេលល្ងាច។ ដូច្នេះអ្នកដែលមានជំងឺទឹកនោមផ្អែម អ្នកលើសទម្ងន់ មិនគួរទទួលទានផ្លែទំពាំងបាយជូរច្រើនឡើយ។ ផ្លែបឺរ ផ្លែបឺរគឺជាផ្លែឈើដែលសំបូរទៅដោយវីតាមីននិងសារធាតុរ៉ែ និងខ្លាញ់ធម្មជាតិមិនឆ្អែត។ ខ្លាញ់នេះហៅថា (អាស៊ីតអូឡេអ៊ីក) វាអាចល្អសម្រាប់បេះដូងនិងកាត់បន្ថយការរលាក។ ទោះយ៉ាងណាក៏ដោយផ្លែបឺរមានកាឡូរីច្រើនជាងអាហារដទៃទៀត។ ប្រសិនបើអ្នកញ៉ាំផ្លែបឺរតាមដែលអ្នកចង់បាននោះមាតិកាកាឡូរីនៃរាងកាយនឹងកើនឡើងគួរឱ្យកត់សម្គាល់ដែលបណ្តាលឱ្យអ្នកឡើងទម្ងន់បាន។ ដូច្នេះ ប្រសិនបើអ្នកមិនចង់ឡើងទម្ងន់លឿនពេក អ្នកគួរតែដាក់ផ្លែប័រនៅក្នុងផ្លែឈើដែលត្រូវការកំនត់។ ផ្លែខ្នុរ ខ្នុរគឺជាផ្លែឈើត្រូពិចដែលមានរសជាតិផ្អែម…

38
សុខភាព

ប្រយ័ត្នខូចស្បែកទទេៗ! ៣ ចំណុចគួរកត់សម្គាល់ ដើម្បីជ្រើសរើសឡេការពារកម្តៅថ្ងៃឲ្យត្រូវនិងស្បែក!

ស្បែកវ័យចំណាស់គឺជាដំណើរការធម្មជាតិទាំងស្រុងដែលមិនអាចជៀសបាន ប៉ុន្តែប្រាកដណាស់មនុស្សគ្រប់គ្នាចង់ឱ្យស្បែករបស់ពួកគេលេចចេញសញ្ញាទាំងនេះ។ ទោះយ៉ាងណាក៏ដោយដើម្បីជម្នះឬបន្ថយល្បឿននៃភាពចាស់អ្នកត្រូវដឹងពីរបៀបថែរក្សានិងបង្កើតទម្លាប់ល្អដើម្បីការពារស្បែករបស់អ្នកដោយធានាបានថា អ្នកនៅតែអាចរក្សាស្បែករបស់អ្នកឱ្យនៅក្មេងនិងរលោង។ ដូច្នេះ ហើយដើម្បីប្រឆាំងភាពចាស់ប្រកបដោយប្រសិទ្ធភាព គឺត្រូវការលាបឡេការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃ ហើយចាំបាច់អ្នកត្រូវតែជ្រើសរើសឡេការពារកម្តៅថ្ងៃណាដែលមានសារៈសំខាន់ខ្លាំង។ ឡេការពារកំដៅថ្ងៃអាចការពារស្បែកអ្នកពីផលប៉ះពាល់អវិជ្ជមាននៃព្រះអាទិត្យ រក្សាភាពស្រស់ស្អាតនិងស្បែកក្មេងជាងវ័យនៃ។ ក្រៅពីនេះឡេការពារកម្តៅថ្ងៃខ្លះក៏ជួយប្រឆាំងនឹងពន្លឺពណ៌ខៀវពីកុំព្យូទ័រនិងទូរស័ព្ទផងដែរ។ ១. SPF ប្រសិនបើអ្នកតែងតែនៅខាងក្រៅនិងត្រូវកម្តៅថ្ងៃ អ្នកគួរតែជ្រើសរើសឡេការពារកម្តៅថ្ងៃដែលមាន SPF> ៥០ បូកនឹងភាពធន់នឹងទឹកនិងភាពធន់នឹងញើស។ ប្រសិនបើអ្នកធ្វើការតែក្នុងផ្ទះដោយមានដំបូលអ្នកអាចជ្រើសរើសឡេការពារកម្តៅថ្ងៃដែលមាន SPF ពី ៣០ ទៅ ៥០ គឺគ្រប់គ្រាន់ហើយ។ ២. ដោយផ្អែកលើប្រភេទស្បែក ឡេការពារកម្តៅថ្ងៃនីមួយៗមានលក្ខណៈសមស្របទៅតាមប្រភេទស្បែកផ្សេងៗគ្នា ដូចជា ស្បែកស្ងួត សូមជ្រើសរើសឡេការពារកម្តៅថ្ងៃដែលមានសមាសធាតុផ្តល់សំណើមច្រើន។ ប្រសិនបើអ្នកមានស្បែកខ្លាញ់…

Ghjhj
សង្គម

ស្ត្រី​ពពោះ​ត្រូវ​ដឹង! បើ​ចង់​កើត​កូន​មក​ស្បែក​ស​ស្អាត ត្រូវ​ទម្លាប់​ទទួល​ទាន​អាហារ​ទិព្វ​ ៥ នេះ

ខាង​ក្រោម​គឺ​ជា​អាហារ​ទាំង ៥ ដែល​អាច​ជួយ​ឲ្យ​ស្រ្តី​ពពោះ អាច​បង្កើត​កូន​មក​បាន​ស្បែក​ស​ស្អាត៖ ៥) ផ្លែ​ប៉ោម ដោយសារ​តែ​ផ្លែ​ប៉ោម​មិន​ត្រឹម​តែ​សម្បូរ​ទៅ​ដោយ​វីតាមីន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​មាន​អាស៊ីដ Malic ដែល​មាន​ឥទ្ធិពល​បង្កើន​អេម៉ូក្លូប៊ីន ជួយ​ឲ្យ​ស្បែក​ទារក​គ្មាន​ស្នាម​អុជ​ខ្មៅ ភ្លឺ​រលោង ឡើង​ពណ៌​ផ្កា​ឈូក​ខ្ចី។ ដូច្នេះ​ស្រ្តី​ពពោះ គួរ​តែ​ទទួល​ទាន​ផ្លែ​ប៉ោម ១-២ ផ្លែ​ជា​រៀងរាល់​ថ្ងៃ។ ៤) ផ្លែ​ក្រូច អ្នក​ក៏​គួរ​ទទួល​ទាន​ផ្លែ​ក្រូច ២ ផ្លែ/ថ្ងៃ ព្រោះ​អី​វា​មាន​ផ្ទុក​ទៅ​ដោយ​វីតាមីន C ហើយ​ក៏​ជួយ​ឲ្យ​ទារក​ស្រូប​យក​ជាតិ​ដែក​និង​កាល់ស្យូម​បាន​ល្អ ដែល​នេះ​វា​ពិត​ជា​មាន​ប្រយោជន៍​សម្រាប់​ការ​បង្កើត​សារធាតុ​ពណ៌​ដ៏​ស្រស់​ស្អាត​សម្រាប់​ទារក។ ដើម្បី​ស្រូប​យក​អាហារូបត្ថម្ភ​ចេញ​ពី​ផ្លែ​ក្រូច​ល្អ​បំផុត អ្នក​ជំនាញ​ណែនាំ​ឲ្យ​ទទួល​ទាន​ទាំង​មូល (មិន​រាប់​សំបក) មាន​ន័យ​ថា ទទួល​ទាន​ទាំង​សរសៃ​សាច់​របស់​វា មិន​មែន​គ្រាន់​តែ​ច្របាច់​យក​ទឹក​ប៉ុណ្ណោះ​ទេ។…

Bvbvgh
សង្គម

បើអ្នកមានត្រឹម ៣ រាប់ថាល្អហើយ មនុស្សរស់បានដល់អាយុ ១០០ ឆ្នាំ សុទ្ធតែមាន ៨ ចំណុចនេះ

ការដែលបុគ្គលម្នាក់អាចរស់បានដល់អាយុ ១០០ ឆ្នាំ ឬលើសពីនោះ គឺមិនមែនជារឿងងាយនោះទេ ហើយប្រសិនជាអាចឈានដល់ចំណុចនោះ ក៏រាប់បានថាពួកគេពូកែមើលថែរាងកាយណាស់ហើយ។ ភាគច្រើននៃមនុស្សចំណាស់ដែលអាចរស់បានដល់អាយុ ១០០ ឆ្នាំ ឬលើសពីនោះ ច្រើនតែមាន ៨ ចំណុចនេះ ហើយសង្កេតមើលខ្លួនឯងទៅមើលបើមានលើ ៣ ចំណុចឡើងរាប់ថាល្អ និងសូមព្យាយាមវិវត្តទៅរកចំណុចផ្សេងបន្ថែមទៀត៖ ៨) របួសជាសះស្បើយលឿន ប្រសិនបើស្នាមរបួសនៅលើដងខ្លួនឆាប់ជាសះស្បើយលឿន នោះមានន័យថា ភាពធន់នឹងរាងកាយរបស់អ្នក គឺមានភាពខ្លាំង។ ជាទូទៅមនុស្សប្រភេទនេះមិនងាយមានជំងឺណាមកបៀតបៀនពួកគេបានឡើយ។ ៧) ទម្ងន់ខ្លួនមានស្ថិរភាព យោងទៅតាមវេជ្ជសាស្ត្របានឲ្យដឹងថា នៅពេលដែលទម្ងន់ត្រូវបានរក្សានៅកម្រិតស្ថិរភាពមួយ ដែលមិនឡើងខ្លាំងពេក ឬចុះខ្លាំងពេក នោះក៏ជាសញ្ញាសម្គាល់ថារាងកាយពួកគេមានសុខភាពល្អដែរ។…

Ghgghj
សង្គម

ចង់​អាយុ​វែង ​ជៀស​ឆ្ងាយ​ពី​ជំងឺ អ្នក​មិន​គួរ​បដិសេធ​អាហារ​មាន​ជាតិ​ចត់​ទាំង ៤ នេះ​ទេ

ជា​ការ​ពិត​ប្រសិន​ប្រព័ន្ធ​រំលាយ​អាហារ​របស់​មនុស្ស​យើង​ដំណើរការ​ល្អ នោះ​វា​នឹង​ជួយ​ដល់​ផ្នែក​ជា​ច្រើន​ក្នុង​រាងកាយ ដែល​នាំ​ឲ្យ​រាងកាយ​មាន​សុខភាព​ល្អ ជៀសឆ្ងាយ​ពី​ជំងឺ​នានា នាំ​ឲ្យ​មាន​អាយុវែង។ ខាង​ក្រោម​ Knongsrok បង្ហាញ​អាហារ​ដែល​មាន​ជាតិ​ចត់​ចំនួន ៤ ដែល​វា​អាច​ជួយ​បាន​ច្រើន​ដល់​ប្រព័ន្ធ​រំលាយ​អាហារ៖ ៤) ផ្លែ​ប្ល៊ូបឺរី ប្លឺបឺរី និង​ក្រេនបឺរី ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ហើយ​បើ​ទោះ​បី​រសជាតិ​វា​រាង​ចត់​បន្តិច​មែន តែ​វា​ល្អ​ខ្លាំង​ណាស់​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ក្រពះ ពោល​វា​ជួយ​ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ។ ល្អ​បំផុត​ប្រសិន​ជា​អ្នក​អាច​ទទួល​ទាន​វា​ដោយ​មិន​លាយ​ស្ករ។ ៣) តែ​បៃតង ជា​ធម្មតា​តែ​បៃតង​រាង​មាន​ជាតិ​ចត់​បន្តិច ហើយ​ក៏​រាង​ល្វីង​បន្តិច​ដែរ តែ​បើ​និយាយ​ពី​ផល​ល្អ​សម្រាប់​សុខភាព​គឺ​មាន​ច្រើន ដោយ​វា​ជួយ​ទាំង​ខួរក្បាល ពោះវៀន និង​ពង្រឹង​ឲ្យ​អារម្មណ៍​យើង​ល្អ​ប្រសើរ​ឡើង។ ២) កាហ្វេ ស្រដៀង​ទៅ​នឹង​តែ​បៃតង​ដែរ កាហ្វេ​វា​មាន​ប្រយោជន៍​ចំពោះ​បេះដូង ហើយ​ផ្តល់​ថាមពល​ដល់​រាងកាយ។…

Klkl
សង្គម

កុំ​ឲ្យ​ទិញ​ប៉ះ​របស់​អន់! នេះ​គន្លឹះ​មើល​គុណភាព​អាហារ​ពេញ​និយម ៤ ដែល​ផ្ទះ​ណា​ក៏​ត្រូវការ

នៅ​ពេល​ទៅ​ទិញ​របស់របរ​ហូបចុក ជា​ទូទៅ​អ្នក​មិន​ចង់​ទិញ​ប៉ះ​របស់​អន់​នោះ​ទេ ហើយ​ក៏​មិន​ចង់​ស្តាប់​សម្តី​អ្នក​លក់​ទាំង​អស់​នោះ​ដែរ ពោល​ចង់​មាន​វិធី​សង្កេត​វា​ដោយ​ខ្លួន​ឯង។ ខាង​ក្រោម Knongsrok បង្ហាញ​របស់​ពេញ​និយម ៤ ដែល​មនុស្ស​ជា​ច្រើន​ត្រូវ​ការ តែ​ពិត​ជា​ពិបាក​បែងចែក​គុណភាព​ល្អ​ឬ​អាក្រក់​របស់​វា​ខ្លាំង​ណាស់៖ ៤) ទឹក​ឃ្មុំ ទឹក​ឃ្មុំ​មាន​ច្រើន​ប្រភេទ​នៅ​លើ​ទីផ្សារ ហើយ​មនុស្ស​ជា​ច្រើន​រមែង​ទិញ​ប៉ះ​របស់​ក្លែងក្លាយ ដែល​មិន​ត្រឹម​តែ​នាំ​ឲ្យ​ខាតបង់​ប្រាក់​ប៉ុណ្ណោះ​ទេ ទៀត​សោត​ក៏​មិន​បាន​នាំ​នូវ​ប្រយោជន៍​ល្អ​ដល់​រាងកាយ​ផង​ដែរ។ ប្រសិន​អ្នក​ចង់​សម្គាល់​ទឹក​ឃ្មុំ​ពិត​និង​ក្លែងក្លាយ គឺ​មាន​វិធី​ច្រើន ដោយ​អាច​អាច​ទឹក​ឃ្មុំ​នោះ​លើ​ផ្ទៃ​រាប​ស្មើ​មួយ ប្រសិន​ទឹក​ឃ្មុំ​ក្លែងក្លាយ​វា​នឹង​ហូរ​មក​លឿន​រាង​ពេញ​ផ្ទៃ តែ​បើ​ទឹក​ឃ្មុំ​ពិត​វា​នឹង​ហូរ​ជ្រាប​មក​យឺតៗ។ វិធី​ម្យ៉ាង​ទៀត​អ្នក​អាច​សម្គាល់​បាន ដោយ​ចាក់​ទឹក​ឃ្មុំ​មួយ​ស្លាប​ព្រា​បាយ ហើយ​ដាក់​វា​ចូរ​ទៅ​ក្នុង​ទឹក​រួច​កូរ​ឲ្យ​សព្វ។ ប្រសិន​ទឹក​ឃ្មុំ​ក្លែងក្លាយ​ ដែល​ផលិត​ពី​ស្ករ​ធម្មតា​វា​នឹង​រលាយ​ចូល​ទៅ​ក្នុង​ទឹក តែ​បើ​ទឹក​ឃ្មុំ​សុទ្ធ​មាន​គុណភាព វា​មិន​ងាយ​នឹង​រំលាយ​ភ្លាមៗ​នោះ​ទេ។ ៣) សាច់​មាន់ សាច់​មាន់​គីមី ឬ​មាន់​មាន​គុណភាព​ល្អ…

Hhgh
សង្គម

ជីវិត​កាន់​តែ​មាន​ន័យ បើ​មនុស្ស​ស្រី​រស់​នៅ​ដោយ​ប្រកាន់ខ្ជាប់​របស់ ៤ នេះ មិន​ចាំ​បាច់​ពឹងផ្អែក​នរណា

មិន​ចាំ​បាច់​ពឹងផ្អែក​នរណា មិន​ចាំ​បាច់​តែ​អាច​បង្កើត​ក្តីសុខ​ដោយ​មាន​វត្តមាន​របស់​គេ តែ​នារី​គ្នា​យើង​ក៏​អាច​រស់នៅ​ភាព​ជា​ខ្លួន​ឯង​យ៉ាង​សប្បាយ​រីករាយ ប្រសិន​ជា​ប្រកាន់ខ្ជាប់​នៅ​របស់ ៤ នេះ​ជាប់​ខ្លួន៖ ៤) មាន​ជំនឿ​លើ​ខ្លួន​ឯង ​ការ​រស់នៅ​ស្រ្តី​ត្រូវ​តែ​មាន​ជំនឿ​លើ​ខ្លួន​ឯង ហើយ​បើ​ទោះ​បី​នៅ​ថ្ងៃ​ណា​មួយ​យើង​ត្រូវ​បាត់បង់​របស់​ដែល​សំខាន់​បំផុត របស់​ដែល​យើង​ត្រូវ​ការ​បំផុត ក៏​យើង​មិន​ត្រូវ​បាត់បង់​ជំនឿ​ជាក់​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ដេរ។ ភាព​ជឿជាក់​លើ​ខ្លួន​ឯង​នេះ​ហើយ ជា​ស្ពាន​ត្រួសត្រាយ​ឲ្យ​យើង​ឆ្ពោះ​ទៅ​រក​ការ​សម្រេច​បំណង​ប្រាថ្នា និង​ជោគជ័យ​ពិត​ក្នុង​ជីវិត។ មួយ​ទៀត​ត្រូវ​សួរ​ខ្លួន​ឯង​ជា​រៀងរាល់​ថ្ងៃ​ថា បើ​ខ្លួន​ឯង​មិន​ទាន់​ចេះ​ជឿជាក់​លើ​ខ្លួន​ឯង​ផង តើ​រំពឹង​ឲ្យ​នរណា​មក​ជឿជាក់​លើ​អ្នក​នោះ? ៣) ស្រលាញ់​ខ្លួន​ឯង មិន​ចាំ​បាច់​រំពឹង​ក្តីស្រលាញ់​ពី​នរណា ហើយ​ត្រូវ​គិត​ថា​រឿង​នោះ​វា​កើត​ឡើង​ក្រោយ​ទេ តែ​ដំបូង​ឡើយ​អ្នក​ត្រូវ​រៀន​ស្រលាញ់​ខ្លួន​ឯង​ ចេះ​មើល​ថែ​ខ្លួន​ឯង​ជា​មុន​សិន។ មនុស្ស​ស្រី​លុះត្រា​តែ​យល់​ពី​របៀប​ឲ្យ​តម្លៃ​ខ្លួន​ឯង ស្រលាញ់​ខ្លួន​ឯង​ជា​ខ្លួន​ឯង នោះ​ទើប​គេ​ផ្សេង​មក​ឲ្យ​តម្លៃ​យើង។ ស្រ្តី​ដែល​មាន​ក្តីសុខ​បំផុត​មិន​មែន​ជា​ស្រ្តី​ដែល​ស្អាត​ដាច់​គេ​នោះ​ទេ តែ​ជា​ស្រ្តី​ដែល​កំពុង​ស្រលាញ់​ខ្លួន​ឯង ដឹង​ពី​របៀប​មើល​ថែ​ខ្លួន​ឯង ដែល​នេះ​នាំ​ឲ្យ​អ្នក​អាច​រស់នៅ​ដោយ​ភាព​សុខ​ស្រួល។ ២)…

T
សង្គម

ជ្រើសរើស​ទេពអប្សរ​តូច​មួយ ដើម្បី​ដឹង​ថា ​ជីវិត​អ្នក​នឹង​ជួប​រឿង​អ្វី​នៅ​ពេល​ខាងមុខ?

តាម​រយៈ​ទេពអប្សរ​តូច​ទាំង ៣ ដែល​មាន​ដូច​បង្ហាញ​ក្នុង​រូបភាព តើ​អ្នក​ពេញ​ចិត្ត​ទេពអប្សរ​ណា​មួយ​ជាង​គេ? ចម្លើយ​របស់​អ្នក យើង​អាច​បង្ហាញ​បាន​ថា ជីវិត​អ្នក​នៅ​ពេល​ខាង​មុខ​នឹង​អាច​ជួប​រឿងរ៉ាវ​អ្វី៖ ទេពអប្សរទី ១ មានដំណឹងល្អកំពុងរង់ចាំអ្នកនៅពេលពេលខាងមុខនេះ ពោលជារឿងវិជ្ជមានសម្រាប់ជីវិតដែលអ្នកគួរតែទទួលបាន។ អ្នកមានគោលដៅហើយ តែការខិតខំប្រឹងប្រែងរបស់អ្នក មិនទាន់អាចឈានដល់ចំណុចនឹងសម្រេចវាបានទេ តែសំណាងបានចូលមកដល់ហើយ វានឹងជួយជ្រោមជ្រែងអ្នកឲ្យឆ្ពោះទៅគោលដៅដែលអ្នកសម្លឹងឃើញពិតប្រាកដ។ ទេពអប្សរទី ២ អ្នកត្រូវមានការប្រុងប្រយ័ត្នបន្តិច ហើយចូរកុំអាក់អន់ចិត្តដែលអ្នកទទួលបានសារមួយនេះ។ ប៉ុន្តែគួរគិតថាវាជារឿងល្អទៅវិញ ដែលបានដាស់តឿនឲ្យអ្នកមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះផ្លូវដែលអ្នកដើរ បម្រុងនឹងជួបបញ្ហាហើយ។ យ៉ាងណាសូមកុំបោះបង់ ការខិតខំរបស់អ្នកច្រើនឆ្នាំមកនេះ នឹងតបស្នងមកវិញនូវគុណតម្លៃនៃជោគជ័យពិតដែលអ្នកសក្ដិសមនឹងទទួលបាន។ ទេពអប្សរទី ៣ កុំបោះបង់ការងារឬការខិតខំក្នុងវិស័យណាមួយរបស់អ្នក ព្រោះអ្នកនឹងទទួលបានផលមកវិញឆាប់ៗនេះ។ វាអាចជាពិបាកបន្តិចនៅដំណាក់កាលដំបូង…

25
សុខភាព

កំហុសដែលមិនធ្លាប់ដឹង! ទទួលទានផ្លែឈើនេះដើម្បីសម្រកទម្ងន់ក្នុងរយៈពេលវែង ក៏អាចបង្កគ្រោះថ្នាក់ដល់សុខភាពដែរ!

កាលពីប៉ុន្មានថ្ងៃមុននៅក្នុងប្រទេសចិន យមានករណីយុវជនម្នាក់បានចូលបន្ទប់សង្គ្រោះបន្ទាន់បន្ទាប់ពីញ៉ាំផ្លែផ្លែឪឡឹកពេញមួយថ្ងៃ ដោយហេតុថាចង់សម្រកទម្ងន់។ តែយ៉ាងណា ការញ៉ាំផ្លែឡឹកជំនួសបាយដើម្បីសម្រកទម្ងន់មិនមែនជារឿងចម្លែកទេ។ ប៉ុន្តែការពិតវិធីសម្រកទម្ងន់នេះក៏អាចបង្កគ្រោះថ្នាក់ជាច្រើនដល់រាងកាយផងដែរ ប្រសិនបើអនុវត្តខុស។ ផ្លែឡឹកគឺជាផ្លែឈើដែលធ្លាប់ស្គាល់យូរហើយប្រើសម្រាប់បង្អែមនិងធ្វើឱ្យស្រស់ស្រាយក្នុងថ្ងៃក្តៅ។ ផ្លែឈើនេះសំបូរវីតាមីននិងអាស៊ីតអាមីណូច្រើន ជួយធ្វើឱ្យស្បែកស្រស់ស្អាតសំបូរជាតិសរសៃនិងកាឡូរីទាប ជួយកាត់បន្ថយការទទួលទានអាហារពេលថ្ងៃបាន។ ប៉ុន្តែប្រសិនបើអ្នកញ៉ាំវាជាបន្តបន្ទាប់ក្នុងរយៈពេលយូរដោយមិនញ៉ាំអាហារឬបាយ វាក៏អាចបណ្តាលឱ្យអ្នកទទួលបានការខាតបង់យ៉ាងច្រើនទាក់ទងនឹងសុខភាព។ ដោយសារតែរបបអាហារមិនបានធានានូវសារធាតុចិញ្ចឹមគ្រប់គ្រាន់វាងាយបាត់បង់ថាមពលបណ្តាលឱ្យមានការរំលាយអាហារ គាំងបេះដូង ខូចតំរងនោម … ​។ យ៉ាងណាក្ដី ប្រសិនបើអ្នកចង់កាត់បន្ថយការទទួលបាយ អ្នកអាចជំនួសវាដោយអាហារផ្សេងទៀតខាងក្រោមនេះ៖ – នំប៉័ងស្រូវសាលី៖ នំប៉័ងស្រូវសាលីមានជាតិសរសៃខ្ពស់ ប្រូតេអ៊ីនខ្ពស់ និងសារធាតុរ៉ែ ដែលសម្បូរទៅដោយសារធាតុចិញ្ចឹមនិងកាបូអ៊ីដ្រាតទាប ផ្តល់ឱ្យរាងកាយនូវពេលវេលាគ្រប់គ្រាន់ដើម្បីស្រូបយកជាតិស្ករ។ – ស្រូវសាលី៖ Oats ក៏មានប្រូតេអ៊ីនរុក្ខជាតិច្រើនដែរ…

15
PR

ស្រកានាគខ្មែរ ៧០០០៛/គីឡូក្រាម នាពេលកូវីដ !!!

ស្រកានាគខ្មែរ ដែលបានដាំដុះប្រមាណ ៣០០០ គុម្ព​ នៅលេីផ្ទៃដី៣ហិតា ម្ចាស់ចម្ការក៏បានឱ្យដឹងថា “នៅក្នុងមួយរដូវ ដំណាំនេះផ្ដល់ផលបានចំនួន ប្រហែល ១០តោនឯណោះ”។ ការដាំ មើលថែ និងពេលវេលានៃការប្រមូលផល គឺចាប់ពីខែ​ មេសា រហូតដល់ខែតុលា​។ ដូច្នេះ សម្រាប់អ្នកដែលចង់ទិញស្រកានាគធម្មជាតិ ដែលដាំក្នុងចម្ការខ្លួនឯងផ្ទាល់ ធានាទាំងគុណភាព និងតម្លៃ។ មានលក់ដុំ និងរាយ ចែកចាយ២៥ខេត្តក្រុង​។ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ៖ 098 770 720 / 092 793…

Unnamed
កីទ្បា

ក្រោយ​លឺ Mbappe មិន​ព្រម​ត​កុងត្រា​ថ្មី ក្លឹប R.Madrid ដាក់​សំណើ​មួយ​នេះ​ភ្លែត​ទៅ PSG

អនាគត​របស់ Kylian Mbappe កាន់​តែ​ស្ថិត​ក្នុង​មន្ទិល​សង្ស័យ​សម្រាប់​រយៈ​ពេល ១ ​សប្តាហ៍​ចុង​ក្រោយ​មុន​បិទ​ទីផ្សារ​ដោះដូរ។ កន្លង​មក​លឺ​ថា កីឡាករ​បារាំង​បាន​បដិសេធ​មិន​បន្ត​កុងត្រា​ថ្មី​រយៈ​ពេល ៥ ឆ្នាំ ហើយ​ស៊ូ​ឈរ​ជើង​ដល់​ផុត​កុងត្រា​និង​ក្លាយ​ជា​កីឡាករ​ឥត​តម្លៃ​ខ្លួន។ តាម​ពិត​ទៅ​សាមី​ខ្លួន​ពិត​ជា​ចង់​ចាកចេញ ហើយ​ចែក​ផ្លូវ​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន គឺ​ល្អ​បំផុត​នៅ​រដូវ​ក្តៅ​នេះ តែ​ក្លឹប PSG ហាក់​លែង​ខ្វល់​ពី​រឿង​លុយ ដោយ​ព្យាយាម​ឃាត់ឃាំង​ដំណើរ Mbappe ម្តង​ហើយ​ម្តង​ទៀត។ ឥឡូវ​សំណើ​ចុង​ក្រោយ បើ​តាម​ការ​ចុះ​ផ្សាយ​ពី​អ្នក​វិភាគ​ល្បី​ឈ្មោះ Fabrizio Romano បាន​ឲ្យ​ដឹង​ថា Real Madrid បាន​ដាក់​សំណើ​នៅ​តម្លៃ​ផ្ទេរ ១៦០ លាន​អឺរ៉ូ លើ​ការ​ចុះ​ហត្ថលេខា​យក​ Kylian…