
បានលេងតិចពេក កីឡាករ Arsenal មួយរូប បង្ហោះសារសុំក្លឹបចាកចេញលាយឡំទឹកភ្នែក
ក្លឹបកាំភ្លើងធំ Arsenal នៅប៉ុន្មានប្រកួតចុងក្រោយហាក់កាន់តែពិបាកមើល ហើយស្ថានភាពផ្ទៃក្នុងក្លឹបក៏ទំនងជាមានបញ្ហារកាំរកូសមួយចំនួនផងដែរ។ ជាក់ស្តែងមានកីឡាករជាច្រើនចង់ចាកចេញ ខ្លះដោយសារមិនសូវមានពេលវេលាបង្ហាញខ្លួន ខ្លះមើលឃើញអនាគតមិនអាចអភិវឌ្ឍតទៅមុខ។ យ៉ាងណាមកមើលយុវជនវ័យ ២៤ ឆ្នាំ គឺ Ainsley Maitland-Niles ក៏បានបង្ហោះសារសុំក្លឹបចាកចេញផងដែរ ក្រោយពីខ្សត់ឱកាសបង្ហាញខ្លួនលើទីលាន។ នៅរដូវកាលថ្មីខ្សែបម្រើស្លាបស្តាំ ទើបមានឱកាសឈរជើង ២ ប្រកួតគត់ ហើយជាកីឡាករបម្រុងទៀត ដោយគិតជានាទី បានមិនដល់ ៥០ នាទីផង។ សរសេរលើ Instagram នៅរសៀលថ្ងៃចន្ទ Maitland-Niles បានបង្ហោះជាសាធារណៈបែបនេះថា៖ “អ្វីដែលខ្ញុំចង់បាន គឺចង់ទៅកន្លែងដែលគេត្រូវការខ្ញុំ កន្លែងដែលខ្ញុំអាចលេងបាន”។…











