ក្លឹបបិសាចក្រហម Man Utd បានចាយពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្នុងការចរចានាំយក Cristiano Ronaldo ហើយផ្តាច់ចង្វាក់ចរចារវាងគេនិងក្លឹប Man City ដែលលេចលឺថាមានការទាក់ទងគ្នាច្រើនថ្ងៃមកហើយ។ នៅពីក្រោយការផ្ទេរនោះ គេជឿថាមានបុគ្គលសំខាន់ ២ រូបដែលដើរតួយ៉ាងសំខាន់ក្នុងការអូសទាញចិត្តឲ្យ Ronaldo ផ្ទេរមក Old Trafford នោះគឺនាយកជាន់ខ្ពស់លោក Ed Woodward និងអតីតគ្រូចាស់លោក Sir Alex Ferguson។ នេះបើតាមការលើកឡើងរបស់អ្នកសារព័ត៌មាន Dharmesh Sheth។ និយាយប្រាប់ Sky Sports…