ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

6
សង្គម

របស់ ៣ យ៉ាង ដែលស្ត្រីឆ្លាតត្រូវតែទិញ ទោះបីដឹងថាខ្លួនកំពុងក្រក៏ដោយ!

សព្វថ្ងៃមនុស្សគ្រប់រូបរស់នៅតែងតែចង់មានក្ដីសុខទាំងផ្លូវចិត្តនិងផ្លូវកាយ មានសម្រស់ស្រស់ស្អាយ ភាពឡូយឆាយហុឺហារ ដើម្បីបង្អួតភ្នែកអ្នកដទៃ និងដើម្បីមានភាពជឿជាក់លើខ្លួនឯង។ ដោយឡែកមិនថាអ្នកដែលបានរៀបការឬនៅលីវ អ្នកមានឬអ្នកក្រទេ ដាច់ខាចំពោះស្ត្រីម្នាក់ៗត្រូវតែមានទ្រព្យសម្បត្តិទាំងនេះសម្រាប់ខ្លួនឯងព្រោះដើម្បីធ្វើឱ្យជីវិតកាន់តែមានពណ៍ភ្លឺស្អាត។ រ៉ូបដ៏ស្រស់ស្អាត មិនថាស្ត្រីស្លៀកពាក់រាល់ថ្ងៃមិនមានភាពទាន់សម័យប៉ុណ្ណាទេ ប៉ុន្តែប្រាកដណាស់នៅក្នុងទូខោអាវអ្នកត្រូវតែមានរ៉ូបស្រស់ស្អាត ព្រោះអ្នកអាចពាក់វានៅពេលទៅចូលរួមពិធីជប់លៀងឬឱកាសផ្សេងៗជាមួយស្វាមីរបស់អ្នកបាន។ ក្នុងនាមជាបុរសម្នាក់តែងតែមានមោទនភាពជានិច្ចរាល់ពេលដែលត្រូវបានដើរអមដោយស្ត្រីដ៏ស្រស់ស្អាតនិងគួរឱ្យទាក់ទាញ។ គ្រឿងសំអាង ក្នុងនាមជាស្ត្រីទោះបីជាអ្នកតុបតែងខ្លួនតិចតួចក៏ដោយ អ្នកក៏គួរតែទិញផលិតផលគ្រឿងសម្អាងដែលមានមូលដ្ឋានបំផុតសម្រាប់ខ្លួនឯងដែរ។ ការវិនិយោគដើមទុនលើភាពស្រស់ស្អាតមិនអស់ច្រើនទេ ហើយការមើលថែខ្លួនឯងក៏ជាវិធីមួយដើម្បីគោរពខ្លួនឯងនិងអ្នកនៅជុំវិញខ្លួនផងដែរ។ ស្បែកជើង​កែង អ្នកប្រហែលជាមិនពាក់វាញឹកញាប់ទេប៉ុន្តែស្បែកជើងកែងខ្ពស់នៅតែត្រូវបានចាត់ទុកថា ជាធាតុមិនអាចខ្វះបាន។ វាមិនអាចទៅរួចទេក្នុងការស្លៀកពាក់រ៉ូបពោរពេញដោយក្តីស្រឡាញ់ខណៈពេលពាក់ស្បែកជើងប៉ាតា។ ស្បែកជើងកែងខ្ពស់គឺជារឿងដែលជួយបង្កើនតួលេខបង្កើនភាពទាក់ទាញរបស់ស្ត្រី៕ ប្រភព៖ បរទេស ដោយ៖ សុភាព

Conflict
ទស្សនៈ

យុទ្ធសាស្ត្រ ៦យ៉ាង ដើម្បីដោះស្រាយការប៉ះទង្គិចគ្នានៅកន្លែងធ្វើការ

នៅពេលអ្នកធ្វេីការនៅក្នុងក្រុមមួយពីមួយថ្ងៃទៅមួយថ្ងៃការប៉ះទង្គិចគ្នា គឺ ជារឿងជៀសមិនរួច។ ការប៉ះទង្គិចនៅកន្លែងធ្វើការអាចកើតឡើងតាមវិធីផ្សេងៗ៖ រវាងបុគ្គលិក និង បុគ្គលិក ឬ រវាងអ្នកគ្រប់គ្រង និង សមាជិកក្រុមដែលពួកគេគ្រប់គ្រង។ ខណៈពេលដែលបញ្ហានេះហាក់ដូចជាមានការលំបាកនាពេលបច្ចុប្បន្ននេះ ប៉ុន្តែការដោះស្រាយបញ្ហាការប៉ះទង្គិចគ្នានេះ គឺ យេីងអាចដោះស្រាយវាបាន។ ដំណោះស្រាយទាំងនោះមានដូចខាងក្រោម៖ ១. ព្យាយាមយល់អំពីការប៉ះទង្គិចនោះ នៅពេលមានការប៉ះទង្គិចកើតឡើងចូរកុំគិចពីវា ឬ ធ្វេីដូចជាមិនមានអ្វីកើតឡើង។ បេីយេីងទុកវាកាន់តែយូរភាពតានតឹងនឹងកើតមានឡើង និង ការប៉ះទង្គិចនោះនឹងកាន់តែអាក្រក់ទៅៗ។ ព្យាយាមដោះស្រាយបញ្ហាទាំងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ធ្វេីមិចឱ្យបានមុន ពេលមានបញ្ហា និង អារម្មណ៍មិនល្អកើតឡើងក្នុងការងារប្រចាំថ្ងៃ។ ប្រសិនបើអ្នកកត់សម្គាល់ការប៉ះទង្គិចគ្នារវាងនិយោជិក សូមលើកទឹកចិត្តពួកគេឱ្យរកវិធីដើម្បីដោះស្រាយ។ ប្រសិនបើជម្លោះកើតឡើងរវាង…

Cover Food1
PR

កុំមើលតែសម្បកក្រៅ ក្នុងហាងវិញមានកញ្ចុះទទួលទានអាហារថៃឦសាន អមបរិយាកាសធម្មជាតិត្រជាក់ស្រស់ស្រាយទៀត

ឱ្យតែដល់ថ្ងៃសម្រាកម្តងៗ មនុស្សគ្រប់គ្នាតែងតែចង់បានកន្លែងសម្រាកលំហែអារម្មណ៍ និងស្រស់ស្រូបម្ហូបអាហារឆ្ងាញ់ៗ អមនឹងបរិយកាសបែបធម្មជាតិ តែប្រសិនជាអ្នកចង់ទទួលបានរសជាតិអាហារប្លែកបែប ម្ហូបថៃឦសានឆ្ងាញ់នោះ « ក្នុងស្រុក » សូមណែនាំហាងដ៏ពិសេសមួយនោះ គឺ « តាំក្រះធើយ សាខាបឹងស្នោរ » ។ តាំក្រះធើយ គឺជាហាងអាហារ ដែលមានលក់ម្ហូបអាហារជាច្រើនមុខជាពិសេស គឺ បុកល្ហុងបែបថៃឦសានមានច្រើនមុខច្រើនបែប រសជាតិឆ្ងាញ់ប្លែក និងទទួលបានការគាំទ្រជាច្រើនឆ្នាំមកហើយ ហើយថែមទាំងបានបន្ថែមសាខាថ្មី ដោយផ្តោតទៅលើការរៀបចំហាងបែបធម្មជាតិខៀវស្រងាត់ បរិយាកាសស្រស់ស្រាយនៅមិនឆ្ងាយពីទីក្រុងប៉ុន្មាននោះទេ ដោយសាខានេះមានឈ្មោះថា « តាំក្រះធើយ បឹងស្នោរ » ។…

B11ed33e B0d5 4594 934d 2fac7a2c6235
កីទ្បា

ការ​បដិសេធលក់ Mabappe របស់ PSG ធ្វើឱ្យ Real Madrid សន្សំលុយ​បាន​ជាង២០០លានអឺរ៉ូ

Real Madrid បានដាក់សំណើដេញថ្លៃនៅនាទីចុងក្រោយសម្រាប់ Kylian Mbappe ដែលមានតម្លៃជាង ២២០ លានផោន នេះបើយោងតាមសារព័ត៌មាន Sky Sports ។ ទោះយ៉ាងណា PSG បានបដិសេធដោយជ្រើសរើសយកការព្យាយាមនិងបញ្ចុះបញ្ចូលខ្សែប្រយុទ្ធរូបនេះឱ្យចុះកុងត្រាថ្មីរយៈពេល ៥ ឆ្នាំ។ ក្រុមអធិរាជសជឿជាក់ថាពួកគេអាចយក Mbappe ចុះកុងត្រាមុនកិច្ចសន្យា (Pre-Contract) ដែលនេះ​យើងនឹងឃើញគាត់ចូលរួមជាមួយពួកគេដោយគ្មានតម្លៃខ្លួននៅដើមខែមករាក្នុងរយៈពេល ៤ ខែនឹង​មក​ដល់។ Mbappe បានទម្លាក់នូវតម្រុយជាច្រើនអំពីបំណងរបស់គាត់ក្នុងការចូលរួមជាមួយ Real Madrid ក្នុងពេលឆាប់ៗនេះ។ អ្វីដែលធំបំផុតនោះគឺការបដិសេធរបស់គាត់ក្នុងការចុះកុងត្រាថ្មីជាមួយPSG។ ទោះយ៉ាងណាកីឡាករវ័យ ២២…

7
សង្គម

បុរសៗគួរអាន! នេះជាសកម្មភាពមើលងាយរបស់ប្តី ដែលធ្វើឲ្យប្រពន្ធមិនអាចទ្រាំបាននឹងចាកចេញ ដោយគ្មានពាក្យថា ស្ដាយក្រោយ

ខាងក្រោមនេះជាសញ្ញានៃការបែកបាក់អាពាហ៍ពិពាហ៍របស់អ្នក មិនយូរមិនឆាប់អ្នកគួរតែពិចារណា! មិនប្រឹក្សាជាមួយប្រពន្ធអ្នក បុរសម្នាក់ដែលឱ្យតម្លៃប្រពន្ធរបស់គាត់នឹងតែងតែសួរយោបល់របស់នាងនៅលើអ្វីគ្រប់យ៉ាង។ មិនមែនដោយសារតែពួកគេខ្លាចប្រពន្ធរបស់ពួកគេនោះទេ ប៉ុន្តែដោយសារតែពួកគេចង់ចែករំលែកគំនិតរបស់ពួកគេជាមួយប្រពន្ធ។ ពួកគេចង់ដឹងថា ប្រពន្ធរបស់ពួកគេគិតយ៉ាងម៉េច។ សម្រាប់បុរសដែលស្រឡាញ់ប្រពន្ធការសុំយោបល់ពីប្រពន្ធគឺជាវិធីមួយដើម្បីបង្ហាញការគោរពចំពោះភរិយារបស់ខ្លួន។ ផ្ទុយទៅវិញ បុរសម្នាក់ដែលមិនស្រឡាញ់ប្រពន្ធរបស់គាត់តែងសម្រេចចិត្តអ្វីគ្រប់យ៉ាងដោយខ្លួនឯង។ ដោយសារតែពួកគេតែងតែផ្តល់សិទ្ធិអំណាចខ្ពស់បំផុតនៅក្នុងគ្រួសារហើយគ្រាន់តែគិតថា ពួកគេត្រឹមត្រូវដោយមិនខ្វល់ពីគំនិតឬអារម្មណ៍របស់ប្រពន្ធឡើយ។ ហើយបើទោះជាប្រពន្ធនិយាយក៏ដោយពួកគេនឹងសម្រេចចិត្តតាមឆន្ទៈផ្ទាល់ខ្លួន។ នេះគឺជាសញ្ញាច្បាស់លាស់ដែលបុរសតែងតែធ្វើឱ្យប្រពន្ធរបស់គាត់មានអារម្មណ៍អន់ចិត្ត ឈឺចាប់។ មិនចំណាយលុយសម្រាប់ប្រពន្ធរបស់អ្នក នៅពេលដែលគាត់នៅមានស្នេហាគាត់ប្រហែលជាសុខចិត្តតមអាហារហើយសន្សំលុយទាំងអស់ដែលគាត់មានដើម្បីទិញរបស់របរប្រើប្រាស់ជូននាងទៅញ៉ាំអាហារដែលចូលចិត្ តទៅកន្លែងដែលមានទេសភាពស្អាត។ ប៉ុន្តែនៅពេលដែលគាត់ធ្លាក់ក្នុងអន្លង់ស្នេហ៍គ្រាន់តែទិញសំលៀកបំពាក់សាមញ្ញគាត់មិនយល់ព្រមដែរ ព្រោះគិតថាវាខ្ជះខ្ជាយ។ មិនចង់ទៅជាមួយប្រពន្ធរបស់អ្នក នៅពេលមានស្នេហាបុរសម្នាក់តែងតែចង់មានកម្មសិទ្ធិជារបស់ខ្លួនយ៉ាងខ្លាំង ពួកគេតែងតែចង់បញ្ជាក់ប្រាប់ពិភពលោកថា វាជាស្ត្រីរបស់ពួកគេ។ ប៉ុន្តែនៅពេលដែលគាត់ធុញទ្រាន់រាល់ពេលដែលគាត់ទៅណាមកណាគាត់តែងតែចង់ទៅម្នាក់ឯង។ ហើយគាត់តែងតែមានលេសគ្រប់យ៉ាង នៅពេលដែលប្រពន្ធរបស់គាត់អញ្ជើញគាត់ឱ្យទៅណាជាមួយគ្នា។ ជំនួសឱ្យការទៅជាមួយប្រពន្ធ គាត់តែងចំណាយពេលលេងហ្គេមលេងតាមអ៊ីនធឺណិតឬដើរលេងជាមួយមិត្តភក្តិ ទង្វើទាំងនេះបង្ហាញថា ប្រពន្ធគ្មានតម្លៃនៅក្នុងចិត្តរបស់គាត់រួចទៅហើយ។…

5
សង្គម

ស្រ្តីដែលមានចំណុចសំខាន់ទាំងនេះ ប្រាកដណាស់អាចធ្វើឲ្យបុរសលង់ស្នេហ៍ដកចិត្តមិនរួចឡើយ

ភាគច្រើននៃមនុស្សស្រីប្រភេទនេះទោះបីជាពួកគេមិនស្រស់ស្អាតបំផុតក៏ដោយហើយទោះបីជាពួកគេមិនពាក់អាវថ្លៃ មិនពាក់គ្រឿងសម្អាងច្រើនក៏នៅតែធ្វើឱ្យមនុស្សប្រុសជាច្រើនចាប់អារម្មណ៍កាន់តែខ្លាំង។ ដូច្នេះខាងក្រោមនេះជាចំណុចសំខាន់មួយចំនួនរបស់មនុស្សស្រីដែលអាចទាក់ទាញចិត្តបុរសលង់ស្នេហ៍ដកចិត្តមិនរួច។ ស្រ្តីដែលដឹងគ្រប់គ្រាន់នៃភាពរីករាយ ស្ត្រីដែលរីករាយបំផុតគឺនៅពេលនាងដឹងថាគ្រប់គ្រាន់។ នាងនឹងមិនសួរមិនប្រកួតប្រជែងនិងសុខចិត្តចាញ់ដើម្បីឈ្នះនូវអ្វីដែលមិនមែនជារបស់ខ្លួន។ ជាពិសេស មិនចេះត្អូញត្អែរ ពួកគេតែងតែកោតសរសើរនូវអ្វីដែលពួកគេមាន ហើយចៀសវាងឱ្យបានច្រើនតាមដែលអាចធ្វើទៅបាននូវអ្វីដែលមិនមែនជារបស់ពួកគេ។ មនុស្សស្រីដែលមានចរិតស្លូតបូតតែងតែរស់នៅក្នុងជីវិតប្រកបដោយសុខសន្តិភាពគ្មានកំហឹងគ្មានការអាក់អន់ចិត្តដូច្នេះព្រលឹងរបស់នាងតែងតែស្រស់ស្អាតជានិច្ច។ ហើយព្រលឹងដ៏ស្រស់ស្អាតនឹងមានរូបរាងល្អឥតខ្ចោះតាមដែលអ្នកប្រាថ្នា។ ស្រ្តីដែលដឹងពីរបៀបគិតសម្រាប់អ្នកដទៃ មនុស្សស្រីប្រភេទនេះតែងមានរូបរាងធម្មតា ប៉ុន្តែធ្វើឱ្យបុរសមានអារម្មណ៍ត្រេកត្រអាលចង់រៀបការភ្លាមៗ។ ដោយសារតែពួកគេដឹងពីរបៀបគិតដល់អ្នកដទៃ ដឹងពីរបៀបស្រឡាញ់និងមិនដាក់ខ្លួននៅក្នុងជំហររបស់អ្នកដទៃឡើយ។ មុននឹងនិយាយអ្វីតែងធ្វើអ្វីគ្រប់យ៉ាងដោយប្រយ័ត្នប្រយែងដើម្បីមិនឱ្យប៉ះពាល់ដល់អ្នកដទៃ ឬមិនប្រើទស្សនៈរបស់ខ្លួនដើម្បីដាក់បន្ទុកលើអ្នកដទៃ។ មិនថ្កោលទោសនរណាម្នាក់ព្រោះពួកគេយល់ថាមនុស្សគ្រប់រូបមានជីវិតដែលត្រូវរស់នៅរៀងៗខ្លួន។ គ្មាននរណាម្នាក់ល្អឥតនោះទេ ហើយក៏មិនមែនគ្រប់គ្នាសុទ្ធតែមានជីវិតដូចគ្នានោះដែរ។ ស្ត្រីដែលមានព្រលឹងបរិសុទ្ធ អាកប្បកិរិយារបស់អ្នកនឹងបង្កើតរបៀបនៃជីវិតរបស់អ្នកហើយក៏បង្ហាញពីជោគវាសនារបស់អ្នកដែរ។ ស្ត្រីមានព្រលឹងបរិសុទ្ធដែលមិនចេះរីងស្ងួតនៅក្នុងភ្នែកបុរសគឺកាន់តែកើនអាយុកាន់តែស្រស់ស្អាត។ ស្ត្រីដែលរស់នៅក្នុងសេចក្តីស្រឡាញ់ បុរសគ្រប់រូបមានការចាប់អារម្មណ៍ចំពោះស្ត្រីម្នាក់ដែលសម្បូរទៅដោយសេចក្តីស្រឡាញ់និងសេចក្តីសប្បុរស។ មិនថាបុរសមានភាពត្រជាក់និងចាស់ទុំប៉ុណ្ណាក៏ដោយក៏មានពេលខ្លះដែលពួកគេនៅតែដូចកូនក្មេងចង់ឱ្យស្ត្រីស្រឡាញ់និងយកចិត្តទុកដាក់។ គុណភាពនៃសេចក្តីស្រឡាញ់នេះជាអ្វីដែលបុរសគ្រប់រូបប្រាថ្នាចង់បាននាពេលអនាគតភរិយារបស់ខ្លួន។ ព្រោះវាអាចក្លាយជាកត្តាដែលបង្កើតភរិយាទន់ភ្លន់ហើយក្រោយមកនឹងក្លាយជាម្តាយដ៏ទន់ភ្លន់របស់កូនៗគាត់។ សំខាន់ជាងនេះទៅទៀតបុរសតែងតែត្រូវការផ្ទះដែលមានក្តីស្រឡាញ់និងភាពកក់ក្តៅបន្ទាប់ពីត្រលប់មកផ្ទះវិញពីមួយថ្ងៃដ៏នឿយហត់។ ស្ត្រីដែលមានចំណង់ចំណូលចិត្តនិងហ៊ានដេញតាមតណ្ហារបស់ខ្លួន…

Untitled 1
កីទ្បា

ជារឿងចៃដន្យឬ​យ៉ាងណា! កូនប្រុសរបស់ CR7 និង​ Rooney អាចស្នងតំណែង​ឪពុករបស់​ខ្លួននៅ Man Utd ក្រោយ​ហ្វឹកហាត់​ក្នុងឈុតយុវជន

បន្ទាប់ពីអ្នក​គាំទ្រ Man Utd បាន​ដឹង​ថា​Wayne Rooney និង Cristiano Ronaldo លែង​លេង​ជាមួយគ្នាក្នុងក្រុមបិសាចក្រហម Manchester United ទៅ​ហើយ​នោះ ឥឡូវនេះអ្នកគាំទ្រអាចនឹង​ទំនាក់​ទំនងរវាង Kai Rooney និង Cristiano Jr​ លេង​វិញ​ម្ដង។ យោងតាមប្រភពព័រទុយហ្គាល់ A Bola កូនប្រុសរបស់ Ronaldo ឈ្មោះ Cristiano Jr នឹងចូលរួមជាមួយយុវជនបិសាចក្រហម បន្ទាប់ពីឪពុករបស់គាត់​វិល​ត្រឡប់​មកកាន់ទឹកដី Old Trafford វិញ។…

PicsArt_09 01 02.25.27
មិត្តអ្នកអាន

បើកបៀមើលជោគជតារាសី៖ ធ្វើយ៉ាងណាទើបទទួលបានស្នេហាដ៏ប្រពៃមួយ នៅក្នុងជីវិត?

រើសគំនរសន្លឹកបៀមួយ ដែលទាក់ទាញអ្នកបំផុត ដើម្បីដឹងថា អ្នកគួរធ្វើយ៉ាងធ្វើបានជួយបស្នេហ៍ដ៏ល្អមួយ ។ វិធីទស្សន៍ទាយ ១. ផ្តោតអារម្មណ៍បានល្អហើយធ្វើការអធិស្ឋាន ២. ជ្រើសរើសលេខសន្លឹកបៀ ដែលផុសនៅក្នុងភ្នែករបស់អ្នកដំបូងបង្អស់ ៣. អានការទស្សន៍ទាយ   គំនរទី ១ ទឹកបៀចង់ប្រាប់អ្នកថា កុំរង់ចាំ! ប្រសិនបើអ្នកចាប់អារម្មណ៍លើនរណាម្នាក់ សូមប្រមូលភាពក្លាហានចូលចូលទៅនិយាយសួស្តីមុន សូមធ្វើដូចជាបុរសនៅក្នុងទឹកបៀ ធ្វើជាមនុស្សដែលហ៊ានធ្វើវា ។ នរណាទៅដឹង! ថាមិនត្រូវ គេក៏ប្រហែលជាកំពុងរង់ចាំអ្នកផងក៏ថាបាន ។ ត្រូវមានភាពជាខ្លួនឯង ឲ្យដឹងសដឹងខ្មៅតែម្តងថាគេចូលចិត្តយើង ឬអត់? ម្យ៉ាងវិញទៀតស្នេហាល្អផ្តើមចេញពីខ្លួនអ្នក ប្រសិនបើគេក៏ចូលចិត្តយើងដែរ…

Bvgfg
សង្គម

កុំចាក់ចោល! ទឹកលាងអង្ករ អាចច្នៃមកក្លាយជាប្រយោជន៍ធំ ៨ មិនគួរឲ្យជឿ

របស់ដែលលែងប្រើប្រាស់មួយចំនួន សុទ្ធតែមានប្រយោជន៍ហួសពីការរំពឹងទុករបស់អ្នករាល់គ្នា តួយ៉ាងដូចជាទឹកដែលលាងអង្ករហើយនេះ ក៏អាចផ្តល់ប្រយោជន៍ធំៗដល់ទៅ ៨ ផងដែរ។ ដូច្នេះកុំចាក់ចោលនាំខាត មកច្នៃជាប្រយោជន៍ដូចខាងក្រោម៖ ៦) ព្យាបាលមុខមុន អ្នកអាចយកទឹកអង្ករមកលាងមុខ ព្រោះវាអាចកាត់បន្ថយជាតិខ្លាញ់នៅលើមុខ ពោលខ្លាញ់ក៏រាប់បានជាមូលហេតុនាំឲ្យកើតមុន។ ៥) ប្រើជាមួយម៉ាសបិទមុខ អ្នកគ្រាន់តែយកម៉ាសបិទមុខធម្មតា មកត្រាំជ្រលក់ទឹកលាងអង្ករឲ្យសើម ហើយយកមកបិទលើមុខទុកចោលរយៈពេល ២០ នាទី ហើយមិនចាំបាច់លាងសម្អាតឡើយ។ ទម្លាប់ធ្វើបែបនេះ ធានានឹងធ្វើឲ្យស្បែកមុខភ្លឺរលោង។ ៤) លាងសក់ ក្រោយកក់សក់ហើយ អ្នកអាចបន្ថែមយកទឹកអង្ករនេះមកលាងសក់បន្ថែមមួយតង់ទៀតប្រមាណ ១០ នាទី សឹមលាងទឹកចេញ នោះក៏អាចជួយឲ្យសក់ទន់ និងភ្លឺរលោងជាងមុនផងដែរ។…

1234531568.0
កីទ្បា

[ផ្លូវការ] កីឡាករជប៉ុន Tomiyasu ផ្ទេរ​មកក្លឹបម្ចាស់ជើងឯក PL ១៣ សម័យកាល

ក្លឹប​ Arsenal នៅ​ថ្ងៃ​ចុង​ក្រោយ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ ពួក​គេ​ក៏​សម្រេច​បាន​ការ​នាំ​យក​កីឡាករ​មួយ​រូប​បន្ថែម​ទៀត​ផង​ដែរ នោះ​គឺ​នៅ​តំបន់​ការពារ​ក្រោម កីឡាករ Takehiro Tomiyasu មក​ពី​ក្លឹប Bologna។ កាំភ្លើង​ធំ​បាន​ចាយ​លុយ ១៨,៦ លាន​អឺរ៉ូ នាំ​យក​យុវជន​វ័យ ២២ ឆ្នាំ មក​ចុះ​កុងត្រា​ដល់​ឆ្នាំ ២០២៥។ Tomiyasu បាន​ផ្ទុះ​ការ​ចាប់​អារម្មណ៍​កំឡុង​ពេល​លេង​ឲ្យ​ក្លឹប​នៅ​ឯ​ប្រទេស​បែលហ្សិក Sint-Truiden មុន​ត្រូវ​បាន​ក្លឹប Bologna ចាយ​លុយ ៧ លាន​អឺរ៉ូ​ទិញ​យក​នៅ​ឆ្នាំ ២០១៩។ បង្ហាញ​ខ្លួន​សរុប ៦៤ ប្រកួត គេ​រក​បាន ៣…

Sdssd
កីទ្បា

Ronaldo ធ្លាក់​មក​លេខ ៧ ហើយ ក្នុង​បញ្ជី​កីឡាករ​ស៊ី​ថ្លៃ​ខ្ពស់​បំផុត​ទាំង ១០ ក្នុង​លោក

តើ​កីឡាករ​រូប​ណា​ទៅ​ ដែល​ទទួល​បាន​ថ្លៃ​ពលកម្ម​ខ្ពស់​ដាច់​គេ​ក្នុង​លោក? តាម​រយៈ​ការ​អាប់ដែត​តម្លៃ​ពលកម្ម​ថ្មី​ចុង​ក្រោយ​នេះ យើង​ឃើញ​ថា​មាន​ការ​ប្រែប្រួល​ខ្លាំង ជា​ពិសេស​គឺ Cristiano Ronaldo ដែល​លោក​បាន​ផ្ទេរ​មក​ក្លឹប​ថ្មី ហើយ​បាន​ធ្លាក់​មក​ឈរ​នៅ​លេខ​រៀង​ទី ៧។ ចំណែក​ឯ Messi ក្រោយ​ការ​ផ្ទេរ​ទៅ​ក្លឹប​បារាំង Paris Saint-Germain ក៏​នាំ​ឲ្យ​លោក បន្ត​ឈរ​នៅ​លេខ​រៀង​ទី ១ ដដែល។ យើង​បង្ហាញ​ឈ្មោះ​អ្នក​ទាំង ១០ ដូច​ខាង​ក្រោម៖ ១០) Robert Lewandowski (Bayern Munich) ទទួល​បាន ៤៨៣ ០០០ ដុល្លារ/សប្តាហ៍ ៩)…

3473
កីទ្បា

សែស្រឡាយ​ម្ចាស់​ក្លឹប PSG ​ថា​នឹង​ធ្វើ​រឿង​នេះ ដោយ​មិន​ឲ្យ Real យក​បាន Mbappe ស្រួលៗ​ទេ

ការ​ចរចា​រវាង​ភាគី​ក្លឹប Real Madrid និង Paris Saint-Germain លើ​ការ​ចង់​បាន Kylian Mbappe គឺ​សម្រេច​ថា មិន​អាច​ទៅ​រួច​នោះ​ទេ​នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​នេះ។ ដូច្នេះ​ការ​ចរចា​អាច​នឹង​អូស​បន្លាយ​ទៅ​ដល់​ខែ​មករា ឬ​ចុង​បញ្ចប់​រដូវ​កាល​ក្រោយ។ យ៉ាង​ណា​សារ​ក្រោយ​នេះ ដ្បិត Real មិន​អាច​យក​ជើង Mbappe មក​លេង​រយៈ​នៅ​រដូវ​កាល​ថ្មី ២០២១/២២ ប៉ុន្តែ​ពួក​គេ​ក៏​អាច​ចំណាយ​លើ​ការ​ចាយ​វាយ​ ២០០ លាន​អឺរ៉ូ​ផង​ដែរ ព្រោះ​អី​កីឡាករ​បារាំង​នឹង​ត្រូវ​ផុត​កុងត្រា​នៅ​រដូវ​ក្តៅ​ឆ្នាំ​ក្រោយ ហើយ​លឺ​ដំណឹង​ថា ក្លឹប​អេស្ប៉ាញ​នឹង​ចរចា​លក្ខណៈ Pre-Contract ជាមួយ​កីឡាករ​នៅ​ដើម​ខែ​មករា​ មុន​សម្រេច​បង្ហាញ​វត្តមាន​គេ​នៅ​ខែ​កក្កដា ឆ្នាំ ២០២២។ វា​អាច​ជា​មិន​កើត​ឡើង​ស្រួលៗ​ដូច​ការ​រំពឹង​ទុក​ទេ…