Cristiano Ronaldo បាននិយាយថាគាត់ជិតមានឱកាសនិយាយគ្នាទល់មុខក្នុងនាមជាជាសិស្សនិងគ្រូជាមួយលោក Ole Gunnar Solsksjaer ហើយ។ នៅពេលសួរថាតើគាត់មានឱកាសនិយាយជាមួយលោក Ole Gunnar Solskjaer នៅពេលបញ្ចប់ការផ្លាស់ទៅ Man United ដែរឬទេ ? Cristiano Ronaldo បាននិយាយថា៖ “ អញ្ចឹងយើងបានជជែកគ្នា ប៉ុន្តែជាការពិតខ្ញុំនឹងមានពេលនិយាយជាមួយគាត់ទល់មុខគ្នា។ ដើម្បីដឹងពីអ្វីដែលគាត់រំពឹងទុក”។ “ដូចដែលអ្នកបានដឹង ខ្ញុំបានលេងជាមួយគាត់ពីរឬបីឆ្នាំនៅ Manchester United ដូច្នេះខ្ញុំមានទំនាក់ទំនងល្អជាមួយគាត់ ប៉ុន្តែឥឡូវនេះជាមួយនឹងតួនាទីផ្សេងខ្ញុំជាកីឡាករ ហើយគាត់ជាគ្រូបង្វឹក”។ “ ប៉ុន្តែវាមិនសំខាន់ទេ…
ការផ្ទេរត្រលប់មកវិញរបស់ Cristiano Ronaldo ហាក់ធ្វើឲ្យពិភពបាល់ទាត់មានការសាទរជាខ្លាំង នេះនៅអង់គ្លេសដល់ថ្នាក់រង្គោះរង្គើដល់ម្ចាស់ក្សត្រី Elizabeth ថែមទៀតផង។ កន្លងមកបើទោះបីម្ចាស់ក្សត្រី Elizabeth បានជួបនៅបុគ្គលល្បីឈ្មោះជាច្រើនទូទាំងសកលលោក តែទ្រង់មិនធ្លាប់មានបំណងចង់បានហត្ថលេខាអ្វីនោះទេ ទើបតែមកដល់ពេលនេះ វត្តមាន Ronaldo មកដល់ Old Trafford ជាថ្មី ក៏ម្ចាស់ក្សត្រីបានកុម្ម៉ង់អាវពិសេសមួយពីក្លឹប Man Utd ដោយសុំឲ្យ Ronaldo ចុះហត្ថលេខាលើអាវនោះដំបូងគេបង្អស់ ក្នុងចំណោមអាវទាំង ៨០ ដែលម្ចាស់ក្សត្រីបានកុម្ម៉ង់ចេញពីក្លឹប។ នេះជារឿងដ៏គួរឲ្យគោរពមួយ ហើយជាឥទ្ធិពលកាន់តែធំបន្ថែមទៀត ទាំងសម្រាប់ក្លឹប Man Utd…