
ជម្រើសជាតិ ៥ បើកសំណាញ់ទីឲ្យ Ronaldo ស៊ុតចូលច្រើនបំផុត ក្នុងចំណោម ១១១ គ្រាប់សរុប
Cristiano Ronaldo ទើបតែបំបែកកំណត់ត្រាក្លាយជាកីឡាកររកបានគ្រាប់បាល់ច្រើនបំផុតឲ្យក្រុមជម្រើសជាតិ ដោយធ្វើបាន ១១១ គ្រាប់ នាំមុខអតីតវីរបុរសជើងចាស់លោក Ali Daei របស់អ៊ីរ៉ង់ដែលមាន ១០៩ គ្រាប់។ បុរសវ័យ ៣៦ ឆ្នាំ ហាក់មិនធ្លាក់ទម្រង់លេងទាល់តែសោះ ដោយនៅតែបន្តស៊ុតមិនដកជើង ពីមួយឆ្នាំទៅមួយឆ្នាំ ហើយលោកក៏បានសន្យាហើយដែរ ថាចំនួនគ្រាប់បាល់នេះនៅមិនទាន់ចប់ទេ ពោលនឹងបន្តមានទៀតនោពេលខាងមុខ។ ឆ្លើយតបនឹងសំណួររបស់ប្រិយមិត្តបានចោទសួរមកកាន់ កីឡាក្នុងស្រុក ពាក់ព័ន្ធនឹងក្រុមជម្រើសជាតិ ៥ ដែល CR7 ស៊ុតបញ្ចូលទីច្រើនបំផុត ហើយក្នុងនោះមានក្រុម ២ ដែលខ្សែប្រយុទ្ធព័រទុយហ្គាល់ធ្លាប់រកបាន ៧…











