
Lukaku ថា៖” កុំយកខ្ញុំទៅប្រៀបធៀបជាមួយ Ronaldo អី! វាគ្មានប្រយោជន៍ទេ”
ខ្សែប្រយុទ្ធរបស់ក្លិប Chelsea កីឡាករ Romelu Lukaku បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសន្និសីទសារព័ត៌មានចុងក្រោយនេះថា៖“ កុំប្រៀបធៀបខ្ញុំទៅនឹង Cristiano Ronaldo អីចឹងឡើយ” ។ ខ្សែប្រយុទ្ធជម្រើសជាតិបែលហ្សិកបន្តទៀតថា៖ “ Cristiano Ronaldo គឺសម្រាប់ខ្ញុំនៅក្នុងកីឡាករល្អបំផុតទាំងបីនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់។ ខ្ញុំនឹងមិនដាក់ចំណាត់ថ្នាក់គាត់ពីលេខ ១ ដល់លេខ ៣ ទេ ប៉ុន្តែគាត់នៅទីនោះរួចទៅហើយ។ សម្រាប់អ្វីដែលនៅសល់ ការប្រៀបធៀបស្ថិតិនិងអ្វីៗទាំងអស់វាគ្មានប្រយោជន៍ទេ”។ Ronaldo និង Lukaku គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Serie A កាលពីរដូវកាលមុនដោយរកបាន ២៩…











