
កំណត់ត្រានេះ Ali Daei នៅតែឈរលេខ ១ តែលេខ ២ គឺជា Lukaku មិនមែន Ronaldo
បើសួរថាតើកីឡាកររូបណាទៅ ដែលរកបានគ្រាប់បាល់ឲ្យជម្រើសជាតិច្រើនបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់? ហាភ្លែតអ្នកគាំទ្រឆ្លើយទាំងមិនស្ទាក់ស្ទើរ គឺ Cristiano Ronaldo។ ចម្លើយនេះមិនខុសទេ ប៉ុន្តែបើសួរទៅក្នុងកំណត់ត្រាមួយផ្សេងទៀត ថាតើគិតត្រឹម ១០០ ប្រកួតដំបូងការលេងឲ្យជម្រើសជាតិ កីឡាករណារកបានគ្រាប់បាល់ច្រើនបំផុត? ចម្លើយ Ronaldo គឺស្ថិតនៅលេខរៀងទី ៧ ឯណោះ។ ដោយឡែក Ronaldo មានស្ថិតិទាបជាង Lukaku ទៅទៀត បើរាប់ ១០០ ប្រកួតដំបូង ខណៈដែលកីឡាករបែលហ្សិកទើបតែធ្វើបានគ្រាប់បាល់ទី ៦៧ កាលពីពេលប៉ះសាធារណរដ្ឋឆេក។ ខាងក្រោម ក្នុងស្រុកកីឡា បង្ហាញពីបញ្ជីកីឡាករទាំង ៧…











