ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

3
សង្គម

ចងចាំទុក! មនុស្សឆ្លាតមិនដែលនិយាយចំណុចទាំង ៣ នេះ លើអ្នកដទៃ ដើម្បីប្រយោជន៍ខ្លួនឡើយ!

មនុស្សម្នាក់ណាក៏ចង់បានបានភាពជោគជ័យនៅក្នុងជីវិតដែរ មិនថា កំពុងតែស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ ដូច្នេះមនុស្សគ្រប់រូបមុននិងនិយាយអ្វីត្រូវគិតឲ្យបានហ្មត់ចត់ ថា ការនិយាយអាចប៉ះពាល់ដល់ផ្លូវចិត្តអ្នកដទៃដែរឬទេ? ខាងក្រោមនេះជាចំណុចដែលអ្នកគួរតែពិចារណាឡើវិញ៖ មិនប្រាប់សដចក្ដីអំណរនិងទុក្ខព្រួយតាមអំពើចិត្ត សញ្ញាមួយក្នុងចំណោមសញ្ញារបស់មនុស្សពេញវ័យគឺពួកគេយល់ច្បាស់ថា អ្វីៗកើតឡើងចំពោះពួកគេ។ ក្នុងជីវិតនេះគ្មាននរណាម្នាក់ដូចគ្នាទេ ដូច្នេះមនុស្សឆ្លាតមានភាពស្ងៀមស្ងាត់មិនថា មានអ្វីកើតឡើងក៏ដោយ។ ពួកគេមិនចែករំលែកសេចក្តីអំណរនិងទុក្ខព្រួយផ្ទាល់ខ្លួនរបស់ពួកគេតាមអំពើចិត្តឡើយ។ ផ្ទុយទៅវិញតែងតែចែករំលែកជាមួយមិត្តភក្តិជិតស្និទ្ធហើយរីករាយជាមួយពេលវេលានេះឱ្យបានពេញលេញ។ មិនហែកចំណុចពិបាករបស់អ្នកដទៃ កុំហែកចំណុចលំបាករបស់អ្នកដទៃ ព្រោះសេចក្តីសប្បុរសមើលទៅតូចតែតាមពិតផ្តល់ភាពកក់ក្តៅដល់ជីវិតអ្នកដទៃណាស់។ មនុស្សខ្លះនិយាយថា ជីវិតរបស់មនុស្សម្នាក់ៗមិនងាយស្រួលប៉ុន្តែមានរឿងមិនចាំបាច់ដែលយើងនឹងមិនដឹងថា នៅពេលដែលមនុស្សពេញវ័យហាក់បង្ហាញភាពសប្បាយរីករាយ តែតាមពិតពួកគេកំពុងស្រែកគំហកនៅខាងក្នុង ការធ្វើបែបនេះព្រោះមិនចង់អោយអ្នកណាម្នាក់ដឹង។ កុំមើលស្រាលកម្លាំងរបស់អ្នកដទៃ មនុស្សប្រភេទនេះតែងតែធ្វើឱ្យអ្នកដទៃធ្លាក់ចុះហើយលើកតម្កើងខ្លួនឯង ប៉ុន្តែការនិយាយអាក្រក់ពីអ្នកដទៃនៅពីក្រោយខ្នងរបស់ពួកគេក៏ជាការគិតអវិជ្ជមានចំពោះខ្លួនឯងដែរ។ ដូច្នេះអ្នកត្រូវចាំថា ការគោរពគូប្រជែងរបស់អ្នកគឺជាគោរពខ្លួនឯង។ នៅក្នុងជីវិតមនុស្សគ្រប់រូបគួរតែខិតខំដើម្បីបញ្ចាំងពន្លឺប៉ុន្តែកុំដាច់ខាតលើផ្ទៃខាងក្រោយនៃការពន្លត់អ្នកដទៃឲ្យសោះ៕ ប្រភព៖ បរទេស ដោយ៖…

Jesse Lingard England
កីទ្បា

Lingard បង្ហើបពីមូលហេតុ អបអរគ្រាប់បាល់តាមស្តាយ៍របស់ Ronaldo ពេល​ស៊ុត​ចូលជម្រើស​ជាតិ Andorra

នៅពេលសួរអំពីមូលហេតុនៅពីក្រោយការធ្វើពិធីអបអររបស់តាម Cristiano Ronaldo បន្ទាប់ពីបានស៊ុតបញ្ចូលទីឱ្យក្រុមជម្រើសជាតិអង់គ្លេសជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៨ ខ្សែបម្រើ Jesse Lingard បានប្រាប់ BeIN Sports គាត់​អបអរបែបនេះដើម្បី​ស្វាគមការត្រឡប់មកវិញរបស់ខ្សែប្រយុទ្ធជម្រើស​ជាតិ​ព័រទុយហ្គាល់​។ “ ខ្ញុំ និង Mason (Mount) កំពុងគិតអំពីការអបអរគ្រាប់បាល់នៅសប្តាហ៍នេះ ហើយជាក់ស្តែងយើងបានលាយបញ្ចូល​គ្នានៃការអបអរសាទររបស់ខ្ញុំ ជាមួយ Cristiano ហើយខ្ញុំនឹងធ្វើវាប្រសិនបើខ្ញុំបានស៊ុតបញ្ចូលទី”។ “ វាជាអំណោយស្វាគមន៍តិចតួចសម្រាប់គាត់។ គាត់នឹង​ជួយដោះស្រាយបញ្ហារបស់​ពួក​យើង ហើយវត្តមានគាត់នឹងជួយក្រុមបាន​ច្រើន​និងខ្លាំងនៅរដូវកាលនេះ” ។ Lingard ត្រូវបានគេដឹងយ៉ាងច្បាស់ថាអាចលេងជាមួយ Cristiano នៅ United…

24
សង្គម

ប្រយ័ត្នស៊យធំ! វត្ថុ៣យ៉ាងដែលមានក្នុងផ្ទះរាល់ថ្ងៃនេះ ងាយផ្ទុកបាក់តេរីបង្កជាជំងឺសាហាវណាស់

អ្នកគ្រប់គ្នាត្រូវចងចាំ ខាងក្រោមនេះជាវត្ថុដែលផ្ទុកនូវបាក់តេរីជាច្រើនងាយបង្កទៅជាជំងឺសាហាវដល់មនុស្សក្នុងគ្រួសារដែលអ្នកមិនធ្លាប់ចាប់អារម្មណ៍រាល់ថ្ងៃ៖ វាំងនននិងកំរាលព្រំ៖ របស់របរដូចជាវាំងនននិងកំរាលព្រំគឺជារបស់ដែលកម្រនឹងមានការលាងសម្អាតណាស់នៅក្នុងផ្ទះ។ ទោះយ៉ាងណាក៏ដោយវាំងនននិងកំរាលព្រំត្រូវបានផលិតឡើងដោយសារធាតុផ្សំគឺកាដ្យូមដែលមិនល្អសម្រាប់សុខភាព។ កាឌីមីញ៉ូមគឺជាលោហធាតុធ្ងន់មានជាតិពុលដែលត្រូវបានប្រើជាទូទៅនៅក្នុងអាគុយក៏ដូចជា សារធាតុពុលដែលមាននៅក្នុងបារីដែលអាចបណ្តាលឱ្យកើតមហារីកដល់មនុស្សផងដែរ។ ទោះបីជាផ្ទះត្រូវបានជម្រះទាំងស្រុងក៏ដោយក៏ហានិភ័យនៃជំងឺមហារីកនៅតែមានដែល។ ដើម្បីការពារភ្នាក់ងារបង្កគ្រោះថ្នាក់អ្នកគួរតែលាងសម្អាតវាំងនននិងកំរាលព្រំជាប្រចាំ។ ក្តារកាត់និងចង្កឹះប្រភេទឈើ៖ ទាំងនេះគឺជាឧបករណ៍នៅក្នុងផ្ទះបាយដែលគ្រួសារនីមួយៗតែងតែប្រើសម្រាប់កាត់។ ទោះយ៉ាងណាក៏ដោយបន្ទាប់ពីការប្រើប្រាស់យូរបន្ទះក្តារកាត់ឈើនឹងត្រូវប្រេះ។ ក្រៅពីនេះចង្កឹះឈើ បន្ទាប់ពីប្រើបានយូរនឹងមានបាក់តេរីដែលមិនអាចបំផ្លាញតាមរយៈការដុសលាង។ នៅពេលអ្នករក្សាទុកក្នុងបរិយាកាសសើមបាក់តេរី ដូចជា អ៊ីខូលី ឬផ្សិតអាផ្លាតុកស៊ីននឹងងាយរីកធំធាត់ថែមទាំងបង្កឱ្យខូចថ្លើមសូម្បីតែមហារីកថ្លើមក៏ដោយ។ ដើម្បីការពារសុខភាព អ្នកគួរតែផ្លាស់ប្តូរចង្កឹះរបស់អ្នកម្តងក្នុងមួយឆ្នាំព្រោះចង្កឹះត្រូវការជំនួសរៀងរាល់ ៣ ខែម្តង។ ទូទឹកកក៖ ទូទឹកកកគឺជាឧបករណ៍ចាំបាច់ដ៏សំខាន់នៅក្នុងគ្រួសារនីមួយៗ។ ទោះយ៉ាងណាក៏ដោយប្រសិនបើអ្នកមិនសម្អាតទូទឹកកកឱ្យបានហ្មត់ចត់និងទៀងទាត់ទេនោះពួកគេមានហានិភ័យធំបំផុតក្នុងការផលិតផ្សិត។ យោងតាមការស្ទង់មតិមួយដោយសាកលវិទ្យាល័យអារីហ្សូណាសហរដ្ឋអាមេរិកប្រូបាប៊ីលីតេបានឲ្យដឹងថា ការរកឃើញផ្សិតនៅលើត្រាទ្វារទូទឹកកកគឺមានចំនួន៨៣%។ផងដែរគួរកត់សម្គាល់ថា ផ្សិតនេះអាចបង្កមហារីកដល់មនុស្ស។ ដើម្បីកំចាត់មេរោគចេញពីទូទឹកកក អ្នកគួរតែប្រើសារធាតុ bleach ឬថ្នាំសំលាប់មេរោគដែលមានជាតិរំអិលដើម្បីសម្អាតគម្របទូទឹកកកប្រចាំសប្តាហ៍ឬអាចប្រើសំឡីជូតដើម្បីជួយអ្នកសម្អាតកន្លែងពិបាកបំផុតនៃទ្វារ៕…

Fggfg
កីទ្បា

(វីដេអូ) Jesse Lingard លាយ​ស្ទាយ​អបអរ J-Lingz និង SUI របស់ Ronaldo មើល​ទៅ​អែម​ហួស

នៅ​ការ​ប្រកួត​ឲ្យ​ជម្រើស​ជាតិ​អង់គ្លេស ទល់​អង់ដូរ៉ា​សម្រាប់​វគ្គ​ជម្រុះ​បឋម​ជុំ​ទី ៥ កាល​ពី​យប់​មិញ ក្រុម​តោ​កំណាច​អង់គ្លេស​បាន​យក​ឈ្នះ នៅ​លទ្ធផល ៤-០ ហើយ​ក្នុង​នោះ​មាន​ចំណែក​គ្រាប់​បាល់​របស់​កីឡាករ​ Jesse Lingard ដល់​ទៅ ២ គ្រាប់ ខណៈ​ ២ គ្រាប់​ផ្សេង​ទៀត​ជា​របស់ Harry Kane និង Bakayo Saka។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ គឺ​ទាក់ទិន​នឹង​ស្ទាយ​អបអរ​ក្រោយ​រក​បាន​គ្រាប់​បាល់​របស់​ខ្សែ​បម្រើ​អង់គ្លេស Lingard ដែល​គេ​បាន​ច្របល់​ស្ទាយ​អបអរ​របស់​ខ្លួន​ដែល​ឲ្យ​ឈ្មោះ​ថា J-Lingz បញ្ចូល​គ្នា​ជាមួយ​នឹង​ស្ទាយ​ហក់​ទម្លុះ​ធរណី​ហៅ​ថា SUI របស់ Ronaldo មើល​ទៅ​វា​ស៊ី​គ្នា ពិត​ជា​ឡូយ​ខ្លាំង​ណាស់។…

Hgghh
កីទ្បា

មិនមែន​ក្រុម​ការពារ​ជើង​ឯក Man City តែ Ole ថា​ខ្លាច​រអា​ក្រុម​នេះ​ជាង នៅ​រដូវ​កាល ២០២១/២២

ការ​ប្រកួត Premier League រដូវ​កាល​ថ្មី ២០២១/២២ បាន​ឆ្លង​កាត់​ចំនួន ៣ ជុំ​ហើយ ជា​លទ្ធផល​យើង​ឃើញ​ថា ក្លឹប Tottenham Hotspur កំពុង​នាំ​មុខ​កំពូល​តារាង​ដោយ​មាន ៩ ពិន្ទុ ខណៈ​ក្រុម​មួយ​ចំនួន​ផ្សេង​ទៀត​មាន ៧ ពិន្ទុ​ឈរ​លេខ​បន្ទាប់​ដូច​ជា West Ham, Man Utd, Chelsea និង Liverpool។ យ៉ាង​ណា​សម្រាប់​លោក Ole Gunnar Solskjaer ដែល​ជា​អ្នកចាត់ការ​នៅ​ក្លឹប​បិសាច​ក្រហម ត្រូវ​បាន​សារព័ត៌មាន TheSun…

Gghhg
កីទ្បា

ក្លឹប PSG ជឿ​ថា​វត្តមាន Messi នៅ​តែ​មាន​ប្រៀប​ជាង Ronaldo លើ​រឿង​នេះ

ក្លឹប​បារាំង Paris Saint-Germain បាន​ចុះ​ហត្ថលេខា​យក Lionel Messi នៅ​រដូវ​ក្តៅ​តែ​មួយ ដែល Man Utd យក​បាន​សារ​ជា​ថ្មី​នៅ​វត្តមាន​តារា​ឆ្នើម Cristiano Ronaldo។ ការ​ផ្ទេរ​របស់​អ្នក​ទាំង​ពីរ ធ្វើ​ឲ្យ​ពិភព​បាល់ទាត់​មាន​ការ​ក្រឡាប់ចាក់​ជា​ខ្លាំង ព្រោះ​មិន​មាន​នរណា​នឹក​គិត​ថា​វា​អាច​កើត​ឡើង​ភ្លាមៗ​បែប​នេះ​ទេ។ ដំបូង​នៅ​ថ្ងៃ​ទី ១០ ​កក្កដា Messi បាន​ប្រកាស​ចាកចេញ​ពី Barcelona ហើយ​ផ្ទេរ​មក​កាន់​ក្លឹប PSG ហើយ​មក​ដល់​ថ្ងៃ​ទី ២៧ ​សីហា Ronaldo ក៏​បាន​ព្រមព្រៀង​ការ​ផ្ទេរ​មក United ដ្បិត​បើ​កន្លង​មក​មាន​ដំណឹង​ថា​ចង់​ផ្ទេរ​ទៅ Man…

Fgfgfg
កីទ្បា

ឥទ្ធិពល Ronaldo បង្កើត​កំណត់ត្រា​យក​ឈ្នះ Messi និង Tom Brady បាន​ហើយ

កន្លង​មក​មាន​របាយការណ៍​ថា សន្ទុះ​អ្នក​គាំទ្រ​លើក​មក​និយាយ​អំពី​ការ​ផ្ទេរ​ Messi ទៅ PSG គឺ​មាន​ទំហំ​ធំ​ជាង ការ​លើក​ឡើង​អំពី​ដំណឹង​នៃ​ការ​ផ្ទេរ​ Ronaldo មក​ Man Utd។ ដោយឡែក​អត្ថបទ​នេះ យើង​ក៏​ទទួល​បាន​ពី​ប្រភព​មួយ​ផ្សេង​ទៀត ដែល​និយាយ​អំពី​ការ​លក់​អាវ​វិញ​ម្តង។ សារ​នេះ​គឺ Ronaldo ជា​អ្នក​មាន​ប្រៀប​ជាង ដោយ​តាម​ដំណឹង​ត្រឹម​តែ​រយៈ​ពេល ១២ ម៉ោង​ដំបូង ប្រាក់​ទទួល​បាន​ពី​ការ​លក់​អាវ​មាន​ឈ្មោះ Ronaldo ឡើង​ដល់ ៣២,៥ លាន​ផោន ឬ​ខ្ទង់ ៤៥ លាន​ដុល្លារ​អាមេរិក។ ការ​លក់​តាម Online ​របស់​គេហទំព័រ​ធំៗ ជា​ដៃគូ​សហការ​របស់​ក្លឹប…

Dfag
កីទ្បា

ក្លឹប​បាល់ទាត់​ ៥ មាន​ប្រព័ន្ធ​កីឡាករ​ថ្លៃ​បំផុត តែ Man Utd ធ្លាក់​លេខ​ហើយ

និយាយ​អំពី​ក្លឹប​ដែល​មាន​ប្រព័ន្ធ​កីឡាករ​ថ្លៃ​បំផុត គឺ​ជា​ការ​គណនា​បូក​បញ្ចូល​នៅ​ហាងឆេង​តម្លៃ​ខ្លួន​ជា​រួម​នៃ​កីឡាករ​ទាំង​អស់​ក្នុង​ក្រុម​ ហើយ​ចំណាត់ថ្នាក់​កាល​ពី​ឆ្នាំ​ទៅ​គឺ Man Utd ឈរ​នៅ​លេខ​រៀង​ទី ២ តែ​ពេល​នេះ​គឺ​មាន​ការ​ប្រែប្រួល​ហើយ។ បើ​តាម​របាយការណ៍​ពី TransferMarkt យើង​បង្ហាញ​ក្លឹប​ទាំង ៥ មាន​ប្រព័ន្ធ​កីឡាករ​ថ្លៃ​បំផុត​ដូច​ខាង​ក្រោម៖ ៥) Liverpool ​មាន​តម្លៃ ៨៨០ លាន​អឺរ៉ូ ៤) Chelsea មាន​តម្លៃ ៨៨២ លាន​អឺរ៉ូ ៣) Man Utd មាន​តម្លៃ ៩៣៧ លាន​អឺរ៉ូ ២) Paris Saint-Germain…

Dfgadf
កីទ្បា

ទោះ​ស្មើ​ស្វីស តែ​ជម្រើស​ជាតិ​អ៊ីតាលី បំបែក​កំណត់ត្រា​ប្រវត្តិសាស្រ្ត​មួយ​របស់​ប្រេស៊ីល/អេស្ប៉ាញ

សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​បឋម​ជុំ​ទី ៥ កាល​ពី​យប់​មិញ ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី បាន​ទទួល​លទ្ធផល​ត្រឹម​ស្មើ ០-០ ទល់​ក្រុម​ជម្រើស​ជាតិ​ស្វីស។ នេះ​ដ្បិត​បើ​របូត​មិន​អាច​យក​បាន ៣ ពិន្ទុ ប៉ុន្តែ​សម្រាប់​ក្រុម​ដឹកនាំ​ដោយ​លោក Roberto Mancini គឺ​អាច​បង្កើត​កំណត់ត្រា​ប្រវត្តិសាស្រ្ត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ។ នោះ​គឺ​ជា​ការ​ប្រកួត​លើក​ទី ៣៦ ហើយ​របស់​ជម្រើស​ជាតិ​អ៊ីតាលី ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា ចាញ់ ពោល​ទទួល​បាន​តែ​លទ្ធផល​ឈ្នះ និង​ស្មើ។ អ៊ីតាលី​ចាប់ផ្តើម​ការ​បង្កើត​កំណត់ត្រា​ខ្នាត​យក្ស​នេះ​នៅ​ចុង​ឆ្នាំ ២០១៨ ​មក​ទល់​បច្ចុប្បន្ន ហើយ​កន្លង​មក​មាន​តែ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ដែល​ធ្វើ​បាន ៣៥ ប្រកួត (ឆ្នាំ ១៩៩៣-១៩៩៦) ហើយ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ដែល​ធ្វើ​បាន…

C7ace1fe 253b 4d82 B967 Ed1cdf434809
កីទ្បា

អត់ពី Messi ទៅ​!​ ខ្សែការពារម្នាក់​នេះ​ក្លាយ​ជាកីឡាករស៊ុត​បញ្ចូល​ទី​ច្រើនជាងគេឱ្យ Barcelona

Gerard Pique រកបាន ៥១ គ្រាប់សម្រាប់ក្រុម Barcelona ចាប់តាំងពីបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០០៨ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺគ្មានកីឡាកររបស់ក្លឹប Barcelona ណាម្នាក់ ដែលអាចរកគ្រាប់បាល់បានច្រើនជាងខ្សែការពារកណ្តាលវ័យ ៣៤ ឆ្នាំរូបនេះឡើយ។ នេះបង្ហាញថាក្រុម​ FC Barcelona បានកាត់ផ្តាច់ទំនាក់ទំនងជាមួយអ្នករកគ្រាប់បាល់បានច្រើននៅក្លឹប បន្ទាប់ពី Lionel Messi បានចាកចេញទៅ PSG នៅខែសីហា។ សំណួរសួរថា តើបច្ចុប្បន្នគ្រាប់បាល់របស់ខ្សែប្រយុទ្ធ Barca ស៊ុតបញ្ចូលទីឱ្យក្លឹបបានប៉ុន្មាន? Ousmane Dembele គឺជាកីឡាករស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​លំដាប់​ទី​២​បន្ទាប់​ពី…

Untitled 1
កីទ្បា

មូលហេតុដ៏ហួសចិត្តមួយ​នេះអាច​ធ្វើឱ្យ​អ្នក​គាំទ្របាល់​ទាត់​នៅ​អង់គ្លេស​មិន​អាច​មើល​ការ​ប្រកួត​របស់​ Ronaldo លេងឱ្យ Man Utd ពេល​ប៉ះ Newcastle

ការប្រកួតរបស់ក្រុម Man United ជាមួយក្រុម Newcastle United នឹងមិនត្រូវបានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍នៅចក្រភពអង់គ្លេសនោះទេ ដែល​នេះមានន័យថាអ្នកគាំទ្រជាច្រើនអាចខកខានការបង្ហាញខ្លួនលើកទី ២ របស់កីឡាករ Cristiano Ronaldo ក្នុងការ​ចូល​លេង​លើក​ដំបូងបំផុតបន្ទាប់​ពី​ចុះកុងត្រាសារជាថ្មី។ ហេតុផលសាមញ្ញនៅពីក្រោយនេះគឺច្បាប់ដាច់ភ្លើងម៉ោង ៣ រសៀល ឬ​ជាភាសារអង់គ្លេសថា (3 PM blackout rule) ដែលត្រូវបានគោរពតាមសាសនាបាល់ទាត់អង់គ្លេសជាយូរមក​ហើយ។ ច្បាប់ដាច់ភ្លើង (3 PM blackout rule) មានដើមកំណើតនៅទសវត្សឆ្នាំ ១៩៦០ បន្ទាប់ពីប្រធានក្លឹប Burnley លោក…

PicsArt_09 05 03.32.32
មិត្តអ្នកអាន

តេស្តចិត្តសាស្រ្ត៖ រើសខ្សែកមួយដែលអ្នកគិតថាជាមាសសុទ្ធ ដើម្បីដឹងថាអ្នកនឹងមានលាភសំណាងឬអត់?

តេស្តចិត្តសាស្រ្ត៖ ខ្សែកមាសទាំងបួននៅក្នុងរូបភាពនេះ តើខ្សែកមួយណាដែលអ្នកគិតថាជាមាសពិត? ចំលើយអាចប្រាប់បានថា តើឆាប់ៗខាងមុខនេះអ្នកនឹងមានលាភ​សំណាងដែលនឹកស្មានមិនដល់ដែរឬទេ ។   A បុគ្គលដែលជ្រើសរើស A៖ អ្នកគឺជាមនុស្សដែលមានសំណាងល្អ ហើយនឹងមានវាសនាក្លាយជាអ្នកមាន។ ក្នុងកំឡុងពេលនេះ អ្នកនឹងមានលាភសំណាងចូលមករកអ្នក ហើយគ្រប់ការធ្វើដំណើរនឹងប្រកបទៅយ៉ាងរលូន ។ ប្រសិនបើចូលរួមក្នុងការប្រកួតប្រជែង នឹងក្លាយជាអ្នកឈ្នះ ធ្វើឲ្យមនុស្សគ្រប់គ្នាច្រណែន ។ សូម្បីការចុះទុនដែលអ្នកមិនរំពឹងទុក វាក៏អាចនឹងលេចចេញនូវលទ្ធផលល្អដែរ អាចនិយាយបានថា នេះគឺជាពេលវេលាសំណាងរបស់អ្នក ប៉ុន្តែត្រូវតែខិតខំធ្វើល្អ ដើម្បីកុំឱ្យដាច់លាភ ។ B បុគ្គលដែលជ្រើសរើស B៖ សំណាងរបស់អ្នកមិនសូវលេចធ្លោប៉ុន្មានទេ ប្រាក់ដែលទទួលបានគឺមកពីការធ្វើការតែមួយមុខ…