
មើលតែលើ ១០ ចំនុចនេះលើរាងកាយ អាចដឹងបានថា អ្នកជាមនុស្សឆ្លាត
យោងតាមអ្នកជំនាញតាមរយៈផ្នែកជាក់លាក់នីមួយៗ នៃរាងកាយរបស់មនុស្សដូចជា បបូរមាត់ ចង្កា … ក៏អាចព្យាករណ៍ពីកម្រិតនៃភាពប្រែប្រួល និងអាយឃ្យូ(IQ) របស់មនុស្សផងដែរ។ ភាពវៃឆ្លាតរបស់យើងគឺជាគំនិតដែលពិបាកវាស់វែង។ បន្ថែមលើកត្តាហ្សែន អ្នកជំនាញភាគច្រើនជឿជាក់ថា អាយឃ្យូរបស់មនុស្សគឺជាការរួមបញ្ចូលគ្នារវាងចំណេះដឹង និងជំនាញដែលពួកគេបានសិក្សា ក៏ដូចជាសមត្ថភាពវិចារណញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេ។ និយាយម្យ៉ាងទៀតបញ្ញារបស់យើងបង្កើតនិងអភិវឌ្ឍន៍ តាមពេលវេលា។ ដើម្បីដឹងថាមនុស្សម្នាក់ឆ្លាត ឬអត់ត្រូវទាក់ទងជាមួយការពិត ឬឆ្លងកាត់ការសាកល្បងដើម្បីដឹងច្បាស់។ ទោះយ៉ាងណាការសិក្សាជាច្រើនបានបង្ហាញថាផ្អែកលើលក្ខណៈមួយចំនួននៃរាងកាយរបស់មនុស្សម្នាក់ៗ យើងក៏អាចទាយដឹងអំពីភាពរហ័សរហួន ក៏ដូចជាអាយឃ្យូរបស់មនុស្សផងដែរ។ ជាពិសេសប្រសិនបើពួកគេមានចរិតលក្ខណៈដូចខាងក្រោមនេះ អ្នកអាចស្ថិតនៅក្នុងលំដាប់កំពូលមនុស្សឆ្លាតបំផុតនៅលើពិភពលោក! ១. បបូរមាត់ស្តើង មានមនុស្សតិចណាស់ដែលដឹងដោយផ្អែកលើកម្រាស់ – ស្តើង ឬក្រាស់នៃបបូរមាត់គេក៏អាចដឹងថា គឺជាមនុស្សដែលមិនសូវរហ័សរហួន ឬឆ្លាតវៃខ្លាំងបានផងដែរ។…











