ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Copy
គ្រួសារ

ប្រពន្ធកុំគិតច្រើនពេកអី! បើប្តីមាន ចំណុច ៤ យ៉ាងនេះ បញ្ជាក់ថា គេស្រឡាញ់អ្នកខ្លាំងជាងជីវិតទៅទៀត

ដូចពាក្យចាស់និយាយថា ភ័ព្វសំណាងរបស់ស្រ្តីគ្រប់ៗរូបគឺការបានប្ដីដែលចេះយល់ចិត្ត ស្រឡាញ់ថ្នាក់ថ្នម ប្តីចេះស្វែងរកសុភមង្គលជូនប្រពន្ធ និងប្តីដែលស្គាល់ពីតម្លៃនៃទឹកភ្នែករបស់ប្រពន្ធ មិនថាថាស្ថិតក្នុងស្ថានភាណបែបណានោះទេ។ វាពិតជាមិនពិបាកទេ ក្នុងការនិយាយពាក្យថា “ស្រឡាញ់” របស់ស្វាមីចំពោះប្រពន្ធ ប៉ុន្តែក្នុងនាមជាប្រពន្ធគួរកត់សសម្គាល់មើល ប្រសិនបើប្តីមានចំណុច ៤ ខាងក្រោមនេះ បញ្ជាក់ថា គេពិតជាស្រឡាញ់អ្នកណាស់។ តើស្វាមីរបស់អ្នកមានប្រតិកម្មយ៉ាងដូចម្តេចនៅពេលប្រពន្ធធ្វើអ្វីមួយដែលគាត់មិនចូលចិត្ត? បុរសនិងស្ត្រីមានភាពខុសប្លែកគ្នាខ្លាំងរាប់មិនអស់ក្នុងជីវិតជាប្តីប្រពន្ធ ឧទាហរណ៍, ប្តីចូលចិត្តមើលបាល់ទាត់-ប្រពន្ធចូលចិត្តមើលរឿងមនោសញ្ចេតនា,ប្តីចូលចិត្តទៅហាត់ប្រាណ-ប្រពន្ធចូលចិត្តដើរផ្សារ​,ប្តីចូលចិត្តញ៉ាំសាច់-ប្រពន្ធចូលចិត្តញ៉ាំបន្លែ។ អ្នកត្រូវដឹងថា នៅពេលដែលអ្នកអញ្ជើញប្តីឱ្យធ្វើអ្វីដែលគាត់មិនចូលចិត្ត ហើយប្តីយល់ព្រមសប្បាយចិត្តជាមួយ បង្ហាញថាគាត់ខ្វល់ខ្វាយពីអារម្មណ៍របស់អ្នក ហើយស្រឡាញ់យ៉ាងពិតប្រាកដផងដែរ។ ដោយឡែក ប្រសិនបើប្តីមិនយល់ព្រមហើយបង្ខំប្រពន្ធឱ្យធ្វើអ្វីដែលគាត់ចង់បាននោះមានន័យថា គាត់កំពុងមានអារម្មណ៍ថាអ្នកមិនសមហេតុផលនិងរំខានខ្លាំងណាស់។ តើអ្វីជារឿងដំបូងដែលស្វាមីធ្វើបន្ទាប់ពីប្រពន្ធរបស់គាត់សម្រាលកូន? បុរសជាប្តីនឹងសប្បាយចិត្តរំភើបក្នុងការស្វាគមន៍ទារកតូចចូលក្នុងពិភពលោកមួយនេះ ហើយក្នុងនាមជាស្វាមីដែលចេះស្រឡាញ់ប្រពន្ធគាត់នឹងយល់ថា នាងពិតជាពិបាកប៉ុណ្ណា។…

3
សង្គម

ចែករំលែកគ្នា! ដើម្បីដឹងពីធម្មជាតិពិតនៃជីវិតច្បាស់ៗ អ្នកត្រូវឆ្លងកាត់ពេលវេលា ៤ ដំណាក់កាលនេះជាមុនសិន

ជីវិតមនុស្សម្នាក់ៗក្នុងលោកនេះបើតាមធម្មជាតិតែងតែមានកើតចាសឈឺស្លាប់ជារឿងធម្មតា។ ម្យ៉ាងទៀត មនុស្សម្នាក់ៗកើតមកក៏មិនបាននាំយកអ្វីជាប់ខ្លួនមកទេ តែបែរជាមានចិត្តមួយលោភលន់ហួសពិសមត្ថភាពដែលធម្មជាតិបានផ្ដល់ឲ្យ រីឯអ្នលខ្លះវិញសុខចិត្តបែកបាក់សាគ្គីភាព បាត់បង់មិត្តភាព ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន។ ដូច្នេះហើយ នៅពេលដែលអ្នកនៅរស់រានមានជីវិត សូមកោតសរសើរពីជីវិតបច្ចុប្បន្នរបស់អ្នកបានល្អបំផុត កុំឲ្យមានពាក្យថាស្ដាយក្រោយ។ ការស្ថិតក្នុងគ្រាលំបាកនិងទុក្ខលំបាក ជាធម្មតាអ្នករាល់ប្រាកដជាល្អ និងជាមិត្តភក្តិជិតស្និទ្ធជាមួយអ្នក។ ប៉ុន្តែនៅពេលអ្នកជួបសំណាងអាក្រក់ តើនឹងមាននរណាម្នាក់ដែលព្យាយាមអស់ពីសមត្ថភាពដើម្បីលើកទឹកចិត្តនិងជួយអ្នក។ យ៉ងហោយចណាស់ក៏នៅមានមនុស្សដែលមិនខ្វល់មិនអើពើនឹងអ្នកថែមទាំងសើចចំអកដាក់អ្នកទៀតផង។ បន្ទាប់មកនៅត្រង់ចំណុចនេះ អ្នកនឹងយល់ច្បាស់ថា អ្នកណាជាមិត្តពិត​ប្រាកដ។ បន្ទាប់ពីមានជំងឺធ្ងន់ធ្ងរ បន្ទាប់ពីមានជំងឺធ្ងន់ធ្ងរ អ្នកដឹងថាមានតែរាងកាយរបស់អ្នកទេ ដែលជារឿងសំខាន់បំផុតនៅក្នុងជីវិត។ អ្វីផ្សេងទៀតគឺគ្រាន់តែជាផ្នែកបន្ទាប់បន្សំប៉ុណ្ណោះ។ ការគ្មាននូវសុខភាពល្អ ប្រៀបបានដូចជាជីវិតស្មើសូន្យ។ បន្ទាប់ពីចូលនិវត្តន៍ រំលឹកអតីតកាលពេលនៅការិយាល័យមិត្តរួមការងារគឺគ្រាន់តែដើម្បីកិត្តិនាមនិងសំណាងប៉ុណ្ណោះ។ ដោយសារតែភាពចង់មានបាន ចង់ឈ្នះគ្នាការឈ្លោះប្រកែកគ្នា គ្មានន័យអ្វីទេ។…

Hhghg
សង្គម

កំហុស ៣ នាំ​ឲ្យ​មនុស្ស​ប្រុស​លែង​ឲ្យ​តម្លៃ​យើង​ជា​នារី ហើយ​ក្តី​ស្រលាញ់​ធ្លាក់​ពី ១០០ មក ០

ក្នុង​នាម​យើង​ជា​នារី នៅ​ពេល​ដែល​ទទួល​បាន​ក្តី​ស្រលាញ់​ពី​បុរស​ណា​ម្នាក់ សូម​ថែ​រក្សា​ឲ្យ​បាន​ល្អ ហើយ​ត្រូវ​ឲ្យ​តម្លៃ​ទាំង​សម្រាប់​ក្តី​ស្រលាញ់​នោះ ក៏​ដូច​ជា​ឲ្យ​តម្លៃ​ទៅ​លើ​ខ្លួន​ឯង។ ប្រសិន​អ្នក​ថ្លោះធ្លោយ ឬ​បង្ហាញ​សកម្មភាព​មិន​ល្អ​ណា​មួយ នោះ​មនុស្ស​ប្រុស​ក៏​ចាប់​វាយ​តម្លៃ​អ្នក​ទៅ​តាម​ហ្នឹង​ដែរ ហើយ​យូរៗ​ទៅ​វា​ក្លាយ​ជា​ស្នេហា​ដែល​ធ្លាក់​ពី ១០០ មក ០ និង​ចុង​ក្រោយ​បាន​ត្រឹម​ក្លាយ​ជា​អ្នក​ដទៃ ជួន​ខ្លះ​ស្អុយ​ឈ្មោះ​ថែម​ទៀត៖ ៣) ដើរ​តាម​ទម្លាប់​អាក្រក់​ដូច​ជា​មនុស្ស​ប្រុស មិន​ថា​តែ​ការ​និយាយ​ស្តី សកម្មភាព​ដើរហើរ​ប្រចាំ​ថ្ងៃ អ្នក​ធ្វើ​ខ្លួន​ដូច​ជា​មនុស្ស​ប្រុស ឧទាហរណ៍​ទម្លាប់​ផឹក​ស្រាវ​ស្រវឹង​ជោគជាំ ដើរ​លេង​ជាមួយ​មិត្តភក្តិ​ដាច់​យប់ ដោយ​ទង្វើ​ទាំង​នោះ​ហើយ​ឆាប់​ឲ្យ​បុរស​ល្អៗ​គេ​មើល​ឃើញ​និង​វាយតម្លៃ​អ្នក​លឿន​បំផុត។ មិន​មែន​ថា​នារី​គ្មាន​សិទ្ធ​ធ្វើ​រឿង​ទាំង​នោះ ហើយ​បុរស​មាន​សិទ្ធ​ទេ តែ​ត្រូវ​ប្រកាប់​ខ្ជាប់​ថា​ខ្លួន​ជា​ស្រី កុំ​បង្ហាញ​សកម្មភាព​បែប​ហ្នឹង​ញឹកញាប់​ពេក​អី។ ២) ចេះ​កុហក មិន​ថា​ស្រី​ឬ​ប្រុស​គឺ​ដូច​គ្នា ក្រដាស​មិន​អាច​ខ្ចប់​ភ្លើង​ជិត​ទេ ហើយ​គ្មាន​ការ​កុហក​ណា​ដែល​អាច​លាក់បាំង​បាន​មួយ​ជីវិត​ឡើយ។ បុរស​ពូកែ​អត់ធ្មត់​ប៉ុណ្ណា…

T
សង្គម

តើសំណាងអ្វី កំពុងរង់ចាំអ្នកនៅខែតុលានេះ?

តាម​ការ​សម្រេចចិត្ត​របស់​អ្នក​ខ្លួន​ឯង​ផ្ទាល់ តើ​ក្នុងរុក្ខជាតិស្លឹក ៤ ស្រទាប់ មួយ​ណាដែល​អ្នក​ពេញ​ចិត្ត​បំផុត? ការ​ជ្រើសរើស​មួយ​របស់​អ្នក អាច​ឲ្យ​យើង​បង្ហាញ​នូវ​អំណោយ​អ្វី​ដែល​កំពុង​ត្រៀម​រង់ចាំ​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ៖ រុក្ខជាតិទី ១ នៅ​ក្នុង​ជីវិត​របស់​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ នឹង​មាន​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ ហើយ​វា​ក៏​ជា​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​បំផុត ដែល​អ្នក​ត្រូវ​ធ្វើ​ដោយ​ការ​បោះជំហាន​ទៅ​មុខ ហើយ​កុំ​មាន​ការ​ភ័យខ្លាច​អ្វី​ឲ្យ​សោះ។ បើ​ទោះ​បី​ជា​មាន​អ្វី​ដែល​រាំងស្ទាក់​នៅ​ផ្លូវ​ធ្វើ​ដំណើរ​ដំបូងៗ ក៏​កុំ​បញ្ឈប់​ឲ្យ​សោះ ចូរ​ប្រឹងប្រែង​បន្តិច នោះ​ជោគវាសនា​របស់​អ្នក​នឹង​ទទួល​បាន​លាភ​ធំ ជា​ការ​តបស្នង​មក​វិញ។ រុក្ខជាតិទី ២ សប្បាយ​រីករាយ​ជា​បណ្តើរៗ​ទៅ ក្តីស្រមៃ​មួយ​របស់​អ្នក​នឹង​ក្លាយ​ជា​ការ​ពិត​នៅ​ពេល​ខាង​មុខ។ ភាព​ជោគជ័យ​នឹង​ដើរ​អម​ជាមួយ​គ្នា ហើយ​ចូរ​ប្រើប្រាស់​ឱកាស​ដែល​អ្នក​មាន​ទាញ​យក​ប្រយោជន៍​ពី​វា​ឲ្យ​បាន។ បើ​អ្នក​កំពុង​បម្រើ​ការងារ​នៅ​ស្ថាប័ន​ណា​មួយ អ្នក​ត្រៀម​នឹង​ទទួល​បាន​លាភ​តាម​រយៈ​ការ​ឡើង​តំណែង​ទៀត​ផង។ រុក្ខជាតិទី ៣ ជា​ហិប​រ៉ូមែនទិក ដែល​មាន​ន័យ​ថា​ឆាប់ៗ​នេះ​អ្នក​នឹង​បាន​ជួប​មនុស្ស​ដែល​ស្ថិត​ក្នុង​ប្រភេទ​តម្រូវការ​របស់​អ្នក ហើយ​គេ​នឹង​អាច​ផ្តល់​ឲ្យ​អ្នក​នូវ​ភាព​ផ្អែមល្ហែម…

ដថដថ
សង្គម

ជ្រើសរើស​រូបភាព​មួយ ដើម្បី​ដឹង​ថា តើ​ជីវិត​អ្នក​នឹង​ត្រូវ​ជួប​រឿង​អ្វី​នៅ​ខែ​តុលា​នេះ?

ទំព័រ​ខែ​ថ្មី ខែ​តុលា ​ថ្ងៃ​ទី ១ រាប់​ពី​ថ្ងៃ​នេះ​ទៅ​បាន​ចាប់ផ្តើម​ហើយ តើ​ថ្ងៃ​ដំបូង​នេះ អ្នក​ទទួល​បាន​អារម្មណ៍​ប្លែក​បែប​ណា​ធៀប​នឹង​ខែ​ចាស់? តាម​រយៈ​អត្ថបទ​នេះ យើង​សូម​ឲ្យ​អ្នក​ជ្រើសរើស​នូវ​រូបភាព​មួយ ដើម្បី​បង្ហាញ​ថា ជីវិត​អ្នក​នៅ​ខែ​ថ្មី អាច​នឹង​ជួប​រឿងរ៉ាវ​បែប​ណា? រូបភាព​ទី ១ ចូរ​ត្រៀម​ខ្លួន​ដើម្បី ទទួល​យក​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ​ក្នុង​ជីវិត​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ហើយ​ត្រូវ​បញ្ឈប់​ការ​ផ្តោត​លើ​ការ​គិត​បែប​អវិជ្ជមាន ពោល​គឺ​បើក​ចិត្ត​ឲ្យ​ទូលាយ ទទួល​យក​រឿង​ល្អៗ នោះ​ចាំ​មើល​ទៅ​សំណាង និង​ភាព​វិជ្ជមាន​នឹង​ហូរ​ចូល​មក​ក្នុង​ជីវិត​អ្នក។ ជាង​នេះ​ក៏​កុំ​ខ្លាច​ដាន​ចាស់ កុំ​ខ្លាច​អតីតកាល នូវ​រឿង​ដែល​ហួស​ទៅ​ហើយ​នោះ យក​វា​ជា​បទពិសោធន៍ ហើយ​ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា បញ្ហា​នរណា​ក៏​ជួប​នរណា​ក៏​ប្រទះ​ដែរ មិន​មែន​តែ​យើង​ទេ ដូច្នេះ​បើ​ជួប​ហើយ​ក៏​រក​ផ្លូវ​ដោះស្រាយ​ទៅ នៅ​ខូចចិត្ត​បាន​អ្វី​មក​វិញ។ ជឿជាក់​លើ​ខ្លួន​ឯង បន្ត​ដំណើរ​ទៅ​មុខ​ជានិច្ច!…

1200
កីទ្បា

អតីតខ្សែប្រយុទ្ធ Liverpool ម្នាក់​ថា​ បច្ចុប្បន្ននេះ Messi និង​ Ronaldo មិន​ល្អ​ដល់ Mo Salah ទេ

អតីតខ្សែប្រយុទ្ធក្រុមហង្សក្រហម Liverpool លោក Dean Saunders បាននិយាយថា Messi និង​ Ronaldo បច្ចុប្បន្នមិន​ល្អដល់​ Mohamed Salah នោះ​ទេ។ ថ្លែងទៅកាន់ talkSPORT ៖“ ឥឡូវនេះ! បើ​យើងនិយាយតើអ្នកណាល្អជាង Mohamed Salah? ស៊ុត​បញ្ចូល​ទីប្រាំបីគ្រាប់ក្នុងការ​ចូលលេង​៨​ប្រកួតក្នុងនាមជាខ្សែប្រយុទ្ធស្លាបស្តាំ គាត់មិនលេងនៅកណ្តាលទេ”។ “ គាត់មើលទៅ គ្មាននរណាអាច​បញ្ឈប់បានទេ។ មាន Lionel Messi និង Cristiano Ronaldo ដេល​ល្អ​រៀងៗខ្លួន…

KNONGSROK
PR

ក្រុមហ៊ុន Httpool បើក​វគ្គ​បណ្តុះបណ្តាល​បង្កើន​សមត្ថភាព​សម្រាប់​អាជីវកម្ម​កម្ពុជា​ដើម្បី​បើក​យុទ្ធនាការ​ Mega Sales Day នៅលើបណ្តាញ​សង្គម​​ Facebook ឱ្យមាន​ប្រសិទ្ធភាព​

កម្ពុជា ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២១៖ ក្រុមហ៊ុន Httpool ដែល​ជា​ក្រុមហ៊ុនមួយ​របស់​ក្រុមហ៊ុន Aleph Holding គឺជា​ដៃគូ​លក់​ពាណិជ្ជកម្ម​ទទួល​បាន​​សិទ្ធិ​ស្រប​ច្បាប់​របស់​ក្រុមហ៊ុន Facebook នៅ​កម្ពុជា។ ក្រុមការងារ​នៅ​កម្ពុជា​របស់​ក្រុមហ៊ុន Httpool ប្តេជ្ញា​ចិត្ត​បន្ត​​ប្រឹង​ប្រែង​ធ្វើការងារ គាំទ្រ និង​អប់រំ​ដល់​អ្នក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាំង​អស់​ក្នុ​ងប្រទេស​​ដើម្បី​ជួយ​ពួក​គេក្នុងការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook ដើម្បី​ជួយ​ជំរុញដល់​អាជីវកម្ម។ នៅ​ថ្ងៃ​នេះ ក្រុមអ្នកជំនាញរបស់​ក្រុមហ៊ុន Httpool បាន​បើក​វគ្គ​បណ្តុះបណ្តាល​បង្កើន​​សមត្ថភាព​មួយ​សម្រាប់​ម្ចាស់​ក្រុមហ៊ុនអាជីវកម្ម និងអ្នកធ្វើ​ទីផ្សារ ដើម្បី​ផ្តល់ជូន​ពួកគេ​នូវ​ព័ត៌មាន និង​គំនិត​ដ៏ស៊ីជម្រៅ​ផ្សេងៗ​អំពី​របៀប​​បង្កើត ​និងគ្រប់គ្រង​យុទ្ធនាការ​​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ក្នុង​អំឡុង​យុទ្ធនាការ ​ Mega Sales Days ដែល​នឹង​មកដល់​​ក្នុង​ពេល​ឆាប់ៗ​នេះ។…

12_MAIN Barcelonas Five Man Managerial Shortlist To Replace Ronald Koeman Includes Jurgen Klopp
កីទ្បា

លោក Jurgen Klopp ស្ថិតក្នុងបញ្ជីឈ្មោះបេក្ខភាព ៥ នាក់របស់ក្រុម Barcelona ជំនួសលោក Ronald Koeman

លោក Jurgen Klopp ស្ថិតនៅក្នុងបញ្ជីឈ្មោះបេក្ខភាពគ្រូបង្វឹក ៥ នាក់របស់ក្រុម Barcelona ជំនួសលោក Ronald Koeman ជាអ្នកចាត់ការទូទៅបន្ទាប់របស់ក្លឹបនេះបើយោងតាមសារព័ត៌មានអេស្ប៉ាញ El Nacional ។ អ្នកចាត់ការសញ្ជាតិហូឡង់រូបនេះកំពុងតែជិតបាត់បង់ការងាររបស់ខ្លួនហើយ បន្ទាប់ពី Barca បានរងបរាជ័យយ៉ាងអាម៉ាស់ ០-៣ លើក្រុម Benfica ក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធម្សិលមិញ។ លោក Klopp អ្នកចាត់ការទូទៅរបស់ហង្សក្រហមគឺជាអ្នកចាត់ការម្នាក់ក្នុងចំណោមអ្នកចាត់ការទាំង ៥ ដែលក្រុមប្រឹក្សាភិបាលរបស់ក្លឹបកំពុងសម្លឹងមើលដើម្បីមកជំនួសតំណែងរបស់គាត់។ បេក្ខជនផ្សេងទៀតរួមមានលោក Erik…

11
សង្គម

ទម្លាប់អាក្រក់ ៥ នេះ បើមិនកែចេញទេ អ្នកនឹងស្ដាយក្រោយអស់មួយជីវិត ព្រោះវាបំផ្លាញសុខភាពធ្ងន់ធ្ងរណាស់

ការមានរាងកាយដែលមានសុខភាពល្អ រឹងមាំ ពិតជាពិសេសណាស់សម្រាប់មនុស្សគ្រប់គ្នា។ សុខភាពល្អ អាចកើតមកពីកត្តាជាច្រើនដូចជា កត្តាចំណីអាហារ នឹងទម្លាប់ប្រចាំថ្ងៃ​ ដែលតែងតែធ្វើ។ ប៉ុន្តែអ្នកត្រូវដឹងថា ពេលខ្លះទម្លាប់ប្រចាំថ្ងៃ ក៏អាចបង្កើនហានិភ័យនៃជំងឺផងដែរ។ ដើម្បីដឹងកាន់តែច្បាស់ សូមអានអត្ថបទដូចខាងក្រោមនេះ៖ របបអាហារគ្មានសុខភាពល្អ អ៊ីយ៉ូតមានសារៈសំខាន់ណាស់ចំពោះរាងកាយមនុស្ស។ ប្រសិនបើអ្នកទទួលទានអ៊ីយ៉ូតច្រើនពេក វានឹងបង្កការខូចខាតជាក់លាក់ចំពោះក្រពេញទីរ៉ូអ៊ីតនិងប៉ះពាល់ដល់សុខភាពរបស់ក្រពេញទីរ៉ូអ៊ីត។ ប៉ុន្តែប្រសិនបើបរិមាណអ៊ីយ៉ូតនៅក្នុងរាងកាយមិនគ្រប់គ្រាន់ នោះមុខងារធម្មតារបស់ក្រពេញទីរ៉ូអ៊ីតនឹងត្រូវប៉ះពាល់។ ទោះជាយ៉ាងណា យើងត្រូវគ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវបរិមាណអ៊ីយ៉ូតក្នុងអាហារ។ ជាធម្មតាអ្នកគួរតែប្រើអំបិលត្រឹមតែ ៦ ក្រាម ក្នុងមួយថ្ងៃគឺគ្រប់គ្រាន់ហើយ។ អ្នកមិនគួរញ៉ាំអាហារសមុទ្រច្រើនពេក ដូចជា សារ៉ាយសមុទ្ រខាត់ណា ព្រោះមាតិកាអ៊ីយ៉ូតរបស់វាខ្ពស់ ដូចនេះ ការទទួលទានច្រើននឹងបណ្តាលឱ្យខូចខាតដល់ក្រពេញទីរ៉ូអ៊ីត។…

Cc6ea41c 63cc 4795 Be1f 8dde4f5f7c32
កីទ្បា

Ronaldo បន្តកំណត់ត្រាឈ្នះគ្រាប់បាល់ UCL លើស Messi បន្ទាប់ពីស៊ុត Villarrealយប់មិញ

Cristiano Ronaldo បានរកគ្រាប់បាល់ជ័យជម្នះលើកទី ៤១ របស់ខ្លួននៅក្នុងក្របខ័ណ្ឌ Champions League បន្ទាប់ពីស៊ុតបញ្ចូលទីនៅនាទីទី ៩៥ អំឡុងពេល Man United យកឈ្នះ Villarreal ២-១ កាល​ពី​យប់មិញ។ គិត​មក​ដល់​ពេល​នេះ CR7 ជាកីឡាករ​រក​បាន​គ្រាប់ម​បាល់​ជ័យជម្នះ(Winning Goals0ច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រការប្រកួត UEFA Champions League នខណៈដែល  Lionel Messi ដែលបានស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះចំនួន ៣៨ គ្រាប់នៅ UCL ។ Ronaldo…

Square Simple   2021 09 30T173017.656
ស្នេហាយុវវ័យ

មោះ! អ្នកចូលចិត្តថតរូបបែបបិទបាំងមុខ មកមើល Style ឡូយៗទាំងអស់នេះប្រាកដជាពេញចិត្តស្តូក!

ជាការពិតណាស់មានមនុស្សជាច្រើនដែលចូលចិត្តថតរូបលេងកម្សាន្តជាប្រចាំថ្ងៃ។ ប៉ុន្តែមានអ្នកខ្លះពេលថតរូប បែរជាមិនចង់បង្ហាញមុខមាត់របស់ខ្លួននៅក្នុងរូបថតទៅវិញ។ អាចថា ពេលខ្លះមកពីមុខពួកគេមានមុនច្រើន ឬជាំខ្មៅខ្លាំង ឬខ្លះដោយសារតែមិនទាន់ជាសះស្បើយដោយសារតែការកែសម្ផស្សជាដើម។   ចំណែកឯអ្នកខ្លះទៀត ក៏មានអារម្មណ៍ធុញទ្រាន់ជាមួយនឹងរូបភាពបញ្ចេញមុខមាត់ ក៏ចង់ប្តូរមកជាការបិទបាំងមុខ តែបង្ហាញរាងដ៏ស្រស់ស្អាតរបស់ខ្លួនវិញ។ តែក៏មានមួយចំនួនទៀត មានភាពអៀនខ្មាសមិនហ៊ានបញ្ចេញមុខមាត់របស់ខ្លួននៅលើបណ្តាញសង្គម ទោះបីជាពួកគេមានមុខមាត់ស្រស់ស្អាតក៏ដោយ។   ថ្ងៃនេះយើងនឹងនាំស្រីៗទៅមើលគំនិតថតរូបដោយបិទបាំងមុខមិនចង់គេឃើញ។ ហើយ Style ទាំងនោះពិតជាងាយស្រួលធ្វើតាម និងគួរឱ្យចាប់អារម្មណ៍ផងដែរ។ ជាពិសេសមានទាំង Style សម្រាប់អ្នកដែលចូលចិត្តស្ទីលបែបកូរ៉េ និងតាមបែបសាមញ្ញផងដែរ។   តោះមកតាមដានទាំងអស់គ្នាដូចខាងក្រោម៖

ថដថដ
សង្គម

មនុស្ស​ស្រី​ឆ្លាតវៃ ​មិន​បណ្ដោយ​ឲ្យ​ខ្លួន​ឯង​ធ្លាក់​ក្នុង​រណ្ដៅ​ល្ងង់ខ្លៅ​ទាំង ៥ នេះ​ទេ

មនុស្ស​ស្រី​បើ​ចង់​មាន​សុភមង្គល មិន​ចង់​ធ្លាក់​ក្នុង​ភាព​ទុក្ខសោក គឺ​ត្រូវ​ចាំ​ថា កុំ​ឲ្យ​ខ្លួន​ឯង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​ល្ងង់ខ្លៅ​ទាំង ៥ ខាង​ក្រោម​នេះ​ឲ្យ​សោះ៖ ៥) មាន​ស្នេហា​ច្រើន ទម្រាំ​រក​បាន​មនុស្ស​ប្រុស​ស្មោះត្រង់​ម្នាក់ មនុស្ស​ស្រី​ខ្លះ​បាន​ព្យាយាម​ហើយ​ព្យាយាម​ទៀត រហូត​ក្លាយ​ទៅ​ជា​កំហុស ធ្វើ​ឲ្យ​ខ្លួន​ឯង​ឈឺ​ចាប់​រាប់​ភ្លេច។ តាម​ពិត​ទៅ កាន់​តែ​វ័យ​រាង​ចំណាស់ អ្នក​កាន់​តែ​ត្រូវ​គិត​ឲ្យ​បាន​ល្អិតល្អន់ ជា​ជាង​ការ​ចំណាយ​ពេល​ទៅ​លើ​មនុស្ស​ខុស ដូច្នេះ​កុំ​គិត​ថា​មាន​ស្នេហា​ច្រើន​បន្តបន្ទាប់​ជា​រឿង​ល្អ​អី ព្រោះ​ចុង​ក្រោយ​នាំ​តែ​ទុក្ខ នាំ​តែ​ខូច​ឈ្មោះ​ខ្លួន​ឯង​ទេ។ យក​ល្អ​មុន​រើស​នរណា ត្រូវ​គិត​ឲ្យ​បាន​វែងឆ្ងាយ។ ៤) កុំ​ស្រលាញ់​គេ ដើម្បី​យក​គេ​ជា​ស្មា​បង្អែក បើ​អ្នក​សម្លឹង​ឃើញ​បុរស​ដែល​អ្នក​ស្រលាញ់ ជា​ស្មា​បង្អែក ១០០ ភាគរយ ដោយ​អ្នក​ចាំ​តែ​ឲ្យ​គេ​មើល​ថែ ចាំ​តែ​ឲ្យ​គេ​ផ្គត់ផ្គង់​គ្រប់​បែប​យ៉ាង នោះ​ទៅ​ថ្ងៃ​ណា​មួយ ពេល​ដែល​គ្មាន​គេ…