
កាសែតវៀតណាមចាប់អារម្មណ៍វត្តមានរបស់ ចាន់ វឌ្ឍនាកាមានឈ្មោះក្នុងជម្រើសជាតិកម្ពុជាវិញ
សារព័ត៌មានកីឡារបស់វៀតណាម congluan បានចុះផ្សាយនិងបងហាញពីភាពភ្ញាក់ផ្អើលកីឡាករដែលចាន់ វឌ្ឍាកាភ្លាមៗត្រូវបានគេដាក់ឈ្មោះក្នុងបញ្ជីជម្រើសជាតិសម្រាប់ការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup ឆ្នាំ ២០២៣ របស់ក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីអវត្តមានជិត ៣ ឆ្នាំ។ វេបសាយខាងលើសរសេរថា៖” កាលពីពេលថ្មីៗនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសជាផ្លូវការនូវបញ្ជីឈ្មោះកីឡាករទាំង ៣៦ នាក់ដើម្បីត្រៀមប្រកួតវគ្គជម្រុះទល់នឹងក្រុមកោះហ្គាំក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2023 នៅខែតុលាខាងមុខនេះ”។ “ក្នុងបញ្ជីឈ្មោះនេះបានបន្ថែមលើកីឡាករ U23 ស្នូលចំនួន ២២ រូបរបស់ក្រុមជម្រើសជាតិកម្ពុជា ដែលបានចូលរួមការប្រកួតស៊ីហ្គេមលើកទី ៣១ ដែលបានរៀបចំឡើងនៅប្រទេសវៀតណាម និងការប្រកួតជម្រុះអាស៊ី U23…











