លោក Sir Alex Ferguson បានចាយពេលដឹកនាំក្លឹប Man Utd ចន្លោះខែវិច្ឆិកា ឆ្នាំ ១៩៨៦ ដល់ខែមិថុនា ឆ្នាំ ២០១៣ ហើយក្នុងរយៈពេលជិត ២ ទសវត្សមកនោះ លោកទម្លាយថា ស្តាយបំផុតគឺការដែលមិនអាចយកបានកីឡាកររបស់ក្លឹប Tottenham Hotspur។ នោះគឺខ្សែបម្រើប្រយុទ្ធជើងចាស់លោក Paul Gascoigne ដែលកាលពីឆ្នាំ ១៩៨៨ ពេលឡើងជើងខ្លាំង លោក Sir Alex បានចាប់អារម្មណ៍ចង់បានកីឡាករអង់គ្លេសរូបនេះ តែចុងក្រោយចរចាមិនទាន់ពេល ហើយត្រូវបានក្លឹបគូប្រជែង…
ការប្រកួត UEFA Champions League ជុំទី ២ វគ្គចែកពូល បានឈានចូលមកដល់ទៀតហើយ ដោយនៅរាត្រីនេះ ចាប់ពីម៉ោង ១១:៤៥ នាទីយប់តទៅ ក៏ដូចជាជំនួបនៅម៉ោង ០២:០០ នាទីទាបភ្លឺ សរុបមាន ៨ គូ។ មានគូពិសេសដូចជា PSG ត្រូវប៉ះ Man City, AC Milan ត្រូវប៉ះ Atletico Madrid និង Porto ត្រូវប៉ះ Liverpool…
មានមតិមួយចំនួនបានលើកឡើងថាការស៊ុតបាល់ពិន័យ១១ម៉ែត្រមិនចូលរបស់ Bruno Fernandes គឺជាគោលបំណងពេញទីដើម្បីឱ្យគ្រូបង្វឹកលោក Ole Gunnar Solskjaer រង្គើកៅអីអ្នកចាត់ការ។ មានមានវីដេអូមួយកំពុងផ្សព្វផ្សាយនៅលើបណ្តាញសង្គមអំពី Bruno Fernandes ស៊ុតបាល់ប៉េណាល់ទីមិនចូលនៅនាទីទី ៩៣ ក្នុងជំនួបជាមួយ Aston Villa ហើយការស៊ុតនោះបានធ្វើឱ្យមានការជជែកវែកញែក ថាជាគោលបំណងរបស់កីឡាករចង់ឱ្យលោក Ole ចាកចេញពីតំណែង។ វីដេអូមួយដោយគណនីហ្វេសប៊ុក ‘reddevilarmy21’ បានផុសនៅលើ TikTok ជាមួយសារថា “ការស៊ុតបាល់ប៉េណាល់ទីនេះមិនមែនជាឧបទ្ទវហេតុទេ” ។ វីដេអូនៃការស៊ុតបាល់ប៉េណាល់ទីដែលមិននឹកស្មានដល់របស់ Bruno ត្រូវបានគេយកមកវែកញែក ខណៈដែលឧបទ្ទវហេតុបែបនេះ…
ក្រុមជើងឯក 2021 German Cup អាល្លឺម៉ង់ Borussia Dortmund បានចាប់ដៃគូជាមួយក្លិបលេងក្នុងលីគលំដាប់ទី៣ម៉ាឡេស៊ី Langkawi City FC។ ភាពជាដៃគូរវាងក្លឹប Bundesliga និង Langkawi City នឹងពាក់ព័ន្ធនឹងការអភិវឌ្ឍន៍កម្មវិធីថ្នាក់មូលដ្ឋាន និងយុវជននៅ Langkawi City FC និងសកម្មភាពសំខាន់ៗផ្សេងទៀតរួមមានស៊េរីការប្រកួតយុវជនក្នុងតំបន់ រួមជាមួយគ្រូបង្វឹក BVB និងការផ្លាស់ប្តូរកម្មវិធីអប់រំ និងកីឡាទេសចរណ៍រវាងអង្គភាពទាំងពីរ។ Langkawi City FC បច្ចុប្បន្នលេងក្នុងកីឡាបាល់ទាត់ម៉ាឡេស៊ីលំដាប់ទី ៣ មានកីឡដ្ឋានដែលអាចផ្ទុកមនុស្សបាន…