
ផុតខែកញ្ញានេះទៅ ចូលខែតុលា-វិច្ឆិកា អ្នកកើតឆ្នាំ ៣ ចាំត្រៀមទទួលយកផ្កាយលើកយីអ៊ុន
តាមក្បួនហោរាសាស្រ្តបានទស្សន៍ទាយឃើញថានៅរយៈពេល ៦០ ថ្ងៃពេញ រាប់ចាប់ពីដើមខែថ្មីខាងមុខនេះតទៅ ពោលគឺចន្លោះខែតុលា និងវិច្ឆិកា សម្រាប់អ្នកកើតឆ្នាំទាំង ៣ ខាងក្រោម នឹងមានផ្កាយលើកយីអ៊ុន ធ្លាក់ចូលមកក្នុងជីវិត ជួយសាបព្រោះឲ្យពួកគេជួបតែសំណាងល្អ៖ អ្នកកើតឆ្នាំមមែ – ពពែ ជាមនុស្សរឹងមាំ ម៉ត់ចត់ ហើយក្លាហានក្នុងការជម្នះរាល់ឧបសគ្គទាំងអស់ក្នុងជីវិត។ បើទោះបីពួកគេធ្លាប់ជួបរឿងលំបាកនៅប៉ុន្មានខែកន្លងទៅ តែចូលដល់ខែថ្មីបន្តបន្ទាប់ដល់ដំណាច់ឆ្នាំ សម្រាប់អ្នកកើតឆ្នាំមមែ គឺមានយីអ៊ុនឡើងវិញហើយ។ វិថីនៅខាងមុខ នឹងនាំឲ្យពួកគេឆ្ពោះទៅរកភាពជោគជ័យ មានការឡើងឋានៈតួនាទី មុខមាត់កិត្តិយស ដូចជាខ្យល់លាភហោះចូលមកដល់ក្នុងជីវិត។ ផ្តោតទៅលើរយៈពេល ៦០ ថ្ងៃពេញខាងមុខ តាមដំណាលនឹងមានលុយហូរចូលដូចទឹកបាក់ទំនប់ កាបូបមិនមានចន្លោះទេ…











