
លោក Ole Gunnar Solskjaer៖ ខ្ញុំនឹងមិនភ្ញាក់ផ្អើលទេ ប្រសិនបើគាត់បន្តលេងដល់អាយុ ៤០ ឆ្នាំ”
“ ខ្ញុំនឹងមិនភ្ញាក់ផ្អើលទេ ប្រសិនបើគាត់នៅតែលេងដល់អាយុ ៤០ ឆ្នាំ” នេះគឺជាសម្ដីរបស់លោក Ole Gunnar Solskjaer បានប្រាប់សន្និសីទសារព័ត៌មានអំពី Cristiano Ronaldo គេហទំព័រផ្លូវការរបស់ Man United ។ លោកបន្តថា៖ “វិធីដែលគាត់មើលថែរក្សាខ្លួនឯងនោះគឺជាគន្លឹះ ហើយក្រៅពីគន្លិះទាំងនេះគឺមានហ្សែនចេញពីកំណើតរបស់គាត់ផ្ទាល់តែម្ដង។ គាត់បានដាក់កម្លាំងនិងការខិតខំប្រឹងប្រែងដើម្បីក្លាយជាកីឡាករដែលគាត់មាននាពេលបច្ចុប្បន្ន” ។ “ គាត់សមនឹងទទួលរាល់ចំណុចដែលគាត់ទទួលបានមុនគេ គឺស្ថានភាពរាងកាយរបស់គាត់ផ្ទាល់ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត នៅពេលដែលអ្នកសំរេចបានច្រើនដូចដែលគាត់មាន គឺគាត់នៅតែស្រេកឃ្លានដូចពីមុន”។ នៅអាយុ ៣៦ ឆ្នាំ Ronaldo នៅតែជាកីឡាករដ៏មាននគ្រោះថ្នាក់ដដែល…











