ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

5
សង្គម

ចែករំលែកឲ្យស្រីៗគ្នាយើងដឹងផង! នេះជាលក្ខណៈសម្គាល់ ៤ យ៉ាង រវាងស្រ្តីឆ្លាតនិងស្រ្តីល្ងង់ តែងតែធ្វើរាល់ថ្ងៃ

អ្នកត្រូវដឹងថា គ្មានស្ត្រីណាសប្បាយចិត្តជាង ឬ វេទនាជាងអ្នកណាទេ រឿងសំខាន់គឺយើងម្នាក់ៗដឹងពីរបៀបប្រព្រឹត្ដនៅក្នុងជីវិតនេះ។ កុំបន្ទោសខ្លួនឯងថា ហេតុអ្វីបានជាអ្នកវេទនាជាងមនុស្សដទៃ ឬអ្នកកាន់តែមិនសប្បាយចិត្តនៅពេលអ្នកមិនមានប្តី ដូចជាអ្នកផ្សេងទៀត។ ១. ស្ត្រីល្ងង់តែងតែជ្រើសរើសគូស្នេហ៍របស់ពួកគេ តាមវិធីនៃការថែរក្សាបុរសដែលខ្លួ​នស្រឡាញ់។ ស្រ្តីតែងវិនិច្ឆ័យបុរសថា ល្អឬអាក្រក់ អាស្រ័យលើបុរសប្រព្រឹត្តលើខ្លួន ដោយមិនបានដឹងថាបុរសតែងតែបង្កជម្លោះ ដើម្បីមានស្រីថ្មី។ រីឯស្ត្រីដែលមានប្រាជ្ញានឹងជ្រើសរើសបុរសដែលដឹងពីរបៀបថែរក្សាខ្លួនឯង។ ២. មនុស្សស្រីល្ងង់នឹងស្រលាញ់ហើយប្តេជ្ញាថានឹងមានស្នេហាតែមួយព្រមស្លាប់ជាមួយបុរសដែលខ្លួនស្រលាញ់ដាច់ខាត។ រីឯស្ត្រីដែលមានប្រាជ្ញានឹងជ្រើសរើសរៀបការជាមួយមនុស្សដែលនាងស្រឡាញ់ហើយមនុស្សនោះក៏ស្រឡាញ់នាងដែរ។ ដូច្នេះ ប្រសិនបើអ្នកចង់បានជីវិតដែលមានសន្តិភាពនិងសុភមង្គលនាពេលអនាគត សូមកុំល្ងង់ក្នុងការជ្រើសរើសមនុស្សដែលអ្នកស្រលាញ់ ព្រោះពួកគេនឹងអនុញ្ញាតឱ្យអ្នករត់តាមគេពេញមួយជីវិតដោយមិនខ្វល់ពីគំនិតរបស់អ្នកឡើយ។ ៣. ស្ត្រីដែលមានប្រាជ្ញាដឹងពីរបៀបលើកកម្ពស់ភាពខ្លាំងរបស់ខ្លួន របៀបធ្វើឱ្យខ្លួនឯងកាន់តែលេចធ្លោនិងទាក់ទាញចំពោះភ្នែកអ្នកដទៃ។ នាងប្រហែលជាមិនល្អឥតខ្ចោះទេ ប៉ុន្តែនាងតែងតែដឹងពីរបៀបធ្វើឱ្យខ្លួនឯងស្រស់ស្អាតលេចធ្លោនៅក្នុងហ្វូងមនុស្សទាក់ទាញភ្នែកគ្រប់គ្នា។ មនុស្សស្រីល្ងង់តែងតែប្រើលេសដើម្បីរវល់ជាមួយការងារហើយភ្លេចមើលថែខ្លួនឯងឱ្យបានច្រើន។ ៤.…

T11
សង្គម

មិនចេះតែស្រលាញ់ទេ អ្នកស្រលាញ់ភេទដូចគ្នា មកពីមើលឃើញប្រយោជន៍ធំៗ ៤ នេះ

បច្ចុប្បន្ន​ក្នុង​ពិភពលោក​យើង​នេះ ការ​ស្រលាញ់​ភេទ​ដូច​គ្នា គឺ​ត្រូវ​បាន​ទទួល​ស្គាល់​សឹង​តែ​គ្រប់​បណ្តា​ប្រទេស​ទូទាំង​សកលលោក ហើយ​ជា​ពិសេស​គឺ​នៅ​តំបន់​អឺរ៉ុប ថែម​ទាំង​មាន​ប្រទេស​ខ្លះ​អនុញ្ញាត​ឲ្យ​មាន​ច្បាប់​រៀបអាពាហ៍ពិពាហ៍​សម្រាប់​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា​ទៀត​ផង។ ក្នុង​អត្ថបទ​នេះ មិន​មាន​ន័យ​ថា​យើង​ចង់​ណែនាំ​ឲ្យ​អ្នក​រាល់​គ្នា​គួរ​ធ្វើ​បែប​ហ្នឹង​នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​ចង់​បង្ហាញ​អំពី​អត្ថប្រយោជន៍​ ៤ នៃ​ការ​ស្រលាញ់​ភេទ​ដូច​គ្នា ហើយ​ពួក​គេ​សក្ដិសម​នឹង​ទទួល​បាន​ការ​ឲ្យ​តម្លៃ​ដូច​មនុស្ស​ទូទៅ​អ៊ីចឹង​ដែរ៖ ៤) ឆាប់​យល់​ពី​អារម្មណ៍​គ្នា​លឿន មិន​ថា​តែ​ប្រុស​ស្រលាញ់​ប្រុស ឬ​ស្រី​ស្រលាញ់​ស្រី គឺ​ពួក​គេ​ឆាប់​យល់​ពី​ទម្លាប់​នៃ​ការ​រស់នៅ របៀបរបប​នៃ​ការ​ប្រើប្រាស់​អារម្មណ៍​ពី​គ្នា​នឹង​គ្នា​ឆាប់​រហ័ស​ជាង​ភេទ​ផ្ទុយ​គ្នា ដែល​ត្រូវ​ការ​ពេលវេលា​ដើម្បី​យល់។ តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ភាគ​ច្រើន​គឺ​ឆ្លាត​និង​រហ័ស ក្នុង​ការ​យល់​ពី​គ្នា​នេះ ហើយ​ដឹង​លឿន​ថា​ម្ខាង​ទៀត​ចង់​បាន​អ្វី​ឲ្យ​ពិត​ប្រាកដ។ ៣) អាច​ដើរ​តួ​បាន​ទាំង​ជា​មិត្តភ័ក្ដិ​ប្រុស/ស្រី និង​ជា​អ្នក​ពិគ្រោះ​យោបល់​ដ៏​ល្អ​ក្នុង​ពេល​តែ​មួយ លើស​ពី​ពាក្យ​ថា “ស្នេហា” ពួក​គេ​ក៏​អាច​ជ្រៀត​ចូល​ទំនាក់ទំនង​ក្នុង​ន័យ ​មិត្តភ័ក្ដិ អ្នក​ពិគ្រោះ​យោបល់​ក្នុង​ពេល​តែ​មួយ​បាន​ផង​ដែរ។ ដូច​អ្នក​ស្រាប់​ហើយ​រឿង​ខ្លះ ចង់​ជជែក​គ្នា​ឲ្យ​ឆាប់​យល់…

Hghg
តេស្តIQ

ហោរាសាស្ត្រ​ប្រចាំ​ខែ​តុលា អ្នក​កើត​ឆ្នាំ ៣ មាន​លុយធំចូល តែ​អ្នក​កើត​ឆ្នាំ ២ អាច​ប្រឈមការខាតបង់

ទំព័រ​ទី ១០ ប្រចាំ​ឆ្នាំ ២០២១ គឺ​ខែ​តុលា បាន​ចូល​មក​ដល់​ហើយ ដោយ​សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៥ ខាង​ក្រោម គឺ​មាន​ឆ្នាំ ៣ ដែល​មាន​រាសី​ខ្ពស់​ត្រដែត ហើយ​អ្នក​កើត​ឆ្នាំ ២ គឺ​មាន​រាសី​មិន​សូវ​ល្អ​នោះ​ទេ ដែល​ត្រូវ​ប្រុងប្រយ័ត្ន​បន្តិច៖ អ្នក​កើត​ឆ្នាំ​ខាល – ខ្លា តាម​ហោរាសាស្រ្ត​សម្រាប់​អ្នក​កើត​ឆ្នាំ​ខាល ដូច​មាន​គេ​បំភ្លឺ​ជីវិត​ឲ្យ​ភ្លឺ​ចិញ្ចាច​នៅ​ខែ​តុលា​នេះ ហើយ​ពួក​គេ​អាច​ទទួល​បាន​លាភ​សំណាង​ខ្ពស់ ក្នុង​អាជីព​ការងារ ក៏​ដូច​ជា​ការ​រកស៊ី​នានា។ មនុស្ស​នេះ​ក៏​នឹង​បាន​ជួប​ដៃ​គូ​សហការ​ល្អ អាច​ជួយ​ស្រោចស្រង់​អ្នក ឲ្យ​ឆ្លង​ផុត​រណ្តៅ​បញ្ហា​ទៀត​ផង។ គ្រប់​យ៉ាង​អំណោយផល​ល្អ នាំ​តែ​លាភ នាំ​តែ​សំណាង ពោល​អាច​បង្កើន​ប្រាក់​ចំណូល​ចូល​ហោប៉ៅ ដល់​អ្នក​កើត​ឆ្នាំ​ខាល…

GettyImages 1343907409_1632956539
កីទ្បា

ស៊ុត​គ្រាប់​ជ័យជម្នះឱ្យ Man Utd យប់មិញ​នេះ CR7 បង្ហាញប្រតិកម្មអ្វីខ្លះ?

និយាយទៅកាន់ BT Sport បន្ទាប់ពីការ​ប្រកួត​បញ្ចប់​ក្នុងជ័យជម្នះរបស់ Man United លើ Villarreal ២​ទល់​១  Cristiano Ronaldo បាននិយាយថា៖“ នេះជាមូលហេតុដែលខ្ញុំត្រលប់មកវិញ ខ្ញុំនឹកក្លឹបនេះខ្លាំងណាស់”។ “ ខ្ញុំមានប្រវត្តិជាមួយក្លឹបនេះ ហើយខ្ញុំចង់ធ្វើវាម្តងទៀត មិនត្រឹមតែសម្រាប់ខ្ញុំប៉ុណ្ណោះទេថែមទាំងជួយជំរុញក្រុមទៀតផង។ ប្រសិនបើយើងមិនទទួលបានបីពិន្ទុនៅថ្ងៃនេះទេ វាពិតជាពិបាកក្នុងការឆ្លងទៅវគ្គបន្ទាប់”។ “ប៉ុន្តែឥឡូវនេះអ្វីៗអាចធ្វើទៅបាន អ្វីគ្រប់យ៉ាងគឺបើកចំហ ហើយយើងជឿជាក់ថាយើងនឹងឆ្លងកាត់វាបាន”។ Ronaldo បានរកគ្រាប់បាល់ជ័យជម្នះនៅនាទីទី ៩៥ យ៉ាងអស្ចារ្យដើម្បីជួយឱ្យក្រុម Man United កត់ត្រាជ័យជម្នះមកវិញ ទោះបីលេងមិនបានល្អគ្រប់ការប្រកួតក៏ដោយ។ នោះគឺជាគ្រាប់បាល់ទី…

7
សង្គម

ព្រះពុទ្ធចែងថា! អ្នកដែលមានទ្រព្យសម្បត្តិសុភមង្គលច្រើន មិនគួរសម្ដែងចរិតក្រអឺតក្រទមពេកទេ បើមិនចង់ជួបគ្រោះថ្នាក់ធំទាំង ៥ នេះ

នៅក្នុងជីវិតពិតនេះ ខ្លឹមសារនៃប្រាក់ត្រូវបានជះឥទ្ធិពលគ្រោះថ្នាក់ជាច្រើនប្រភេទដល់មនុស្សគ្រប់គ្នា ប៉ុន្តែមនុស្សទាំងនោះបែរជាមិនខ្វាយខ្វល់ពីរឿងទាំងអស់នេះទេ។ ផ្ទុយទៅវិញ ពួកគេមានអារម្មណ៍ថា “មិនគ្រប់គ្រាន់”។ ទោះជាយ៉ាងណា សព្វថ្ងៃនេះប្រសិនបើអ្នកមានប្រើទ្រព្យសម្បត្តិអសន្តិសុខដើម្បីធ្វើទាននិងតង្វាយ នៅពេលអនាគតសំណាងល្អនិងអ្វីៗដែលមានសុភមង្គលនឹងកើតមានតាមលក្ខខណ្ឌដែលបានកំណត់ទុកជាមុន។ ដូច្នេះវិធីដែលល្អបំផុតគឺអ្នកមិនត្រូវបង្ហាញភាពក្រអឺតក្រទមឬបង្កគ្រោះថ្នាក់ដល់អ្នកដទៃឡើយក្រែងគុណធម៌ឆាប់រលាយបាត់។ ខាងក្រោមនេះ ជាប្រភេទគ្រោះថ្នាក់ទាំងប្រាំដែលមើលមិនឃើញ៖ ទី១ គឺមិនដឹងថាភ្លើងនឹងឆេះនៅពេលណាទេ។ ទី២ គឺមិនដឹងថាអាចការពារទឹកជំនន់ទាន់ពេលវេលាទេ។ ទី៣ គឺត្រូវបានអាជ្ញាធររឹបអូសដោយកម្លាំង ប៉ុន្តែមិនអាចទប់ទល់បាន។ ទី៤ គឺផ្ដល់ឲ្យកូនរហូត ហើយខ្ជះខ្ជាយដល់ទីបញ្ចប់នៃទ្រព្យសម្បត្តិ។ ទី៥ គឺចោរចូលមកប្លន់៕ ប្រភព៖ បរទេស

3
គ្រួសារ

មិនបាច់ធ្វើអ្វីច្រើនទេ ស្ត្រីមានតែ៣ចំណុចនេះ ក៏អាចធ្វើឲ្យស្វាមីមោទនភាព សប្បាយចិត្តណាស់ហើយ

ការរស់នៅក្នុងគ្រួសារនីមួយៗមានភាពចាំបាច់ណាស់់ក្នុងការទំនាក់ទនង ជួយជ្រោមជ្រែងគ្នាឲ្យមានការជោគជ័យល្អ។ ក្នុងនាមជាស្វាមីម្នាក់ ប្រាកដណាស់នឹងមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ប្រសិនបើបានរៀបការជាមួយប្រពន្ធដែលចេះរៀបចំទុកដាក់គ្រប់យ៉ាងជាមួយស្វាមី មិនថា សុខ ឬទុក្ខ។ ដូច្នេះស្រ្តី គួរតែមានចំណុចខាងក្រោមនេះគឺគ្រប់គ្រាន់ហើយ។ ថែរក្សាកូនឲ្យស្តាប់បង្គាប់និងមានសុខភាពល្អ សព្វថ្ងៃនេះនៅពេលកូននៅក្មេង ក្នុងនាមជាម្តាយត្រូវការមើលថែនិងចិញ្ចឹមបីបាច់ឲ្យបានត្រឹមត្រូវ។ ស្វាមីនៅពេលដែលពួកគេឃើញកូនៗ មានសុខភាពល្អរាងកាយមាំមួន ច្បាស់ជានិយាយថា អរគុណចំពោះដៃដ៏ប៉ិនប្រសប់ការខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃរបស់ភរិយា។ ស្វាមីគ្រប់រូបប្រាកដជាមានអារម្មណ៍ថា “ខ្លួនមានសំណាង” ដែលទទួលបានប្រពន្ធប្រភេទនេះ។ លើកទឹកចិត្តស្វាមីរបស់អ្នកនៅពេលគាត់បរាជ័យ បុរសអាចស្គាល់ចិត្តមនុស្សស្រីពិតប្រាកដក្នុងគ្រាក្រលំបាក។ បើប្រពន្ធមានបេះដូងតែមួយជាមួយស្វាមី មិនថាស្ថានភាពលំបាកប៉ុណ្ណា នាងនឹងមិនបោះបង់ចោលទុកឲ្យស្វាមីនៅម្នាក់ឡើយ។ ទោះបីគាត់មិននិយាយថាអរគុណក៏ដោយ ប៉ុន្តែបុរសនឹងដឹងថា វាជាគុណធម៌ដ៏ថ្លៃថ្នូរបស់ប្រពន្ធ គាត់នឹងស្រឡាញ់ គោរពអ្នកពេញមួយជីវិត។ ដឹងពីរបៀបចាយលុយឱ្យបានច្បាស់លាស់ សន្សំបានសមហេតុផល…

3089
កីទ្បា

Chelsea បង្ខំ​ចិត្ត​ត្រូវ​តែ​លក់ Kante ចេញ​នៅ​រដូវ​ក្តៅ​ខាង​មុខ ក្រោម​ហេតុផល​សំខាន់​មួយ

ក្លឹប​តោ​ខៀវ Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​មាន​បំណង​ចង់​លក់​ចេញ N’Golo Kante នៅ​រដូវ​ក្តៅ​ឆ្នាំ ២០២២ ខាង​មុខ បើ​ទោះ​បី​គេ​នា​រយៈ​ពេល​ចុង​ក្រោយ​ហាក់​បង្ហាញ​ទម្រង់​លេង​ល្អ និង​អាច​ជួយ​ក្រុម​លើក​ពាន​រង្វាន់​ UEFA Champions League ក៏​ដោយ។ កីឡាករ​បារាំង​កន្លង​ទៅ​នេះ ទើប​តែ​ខកខាន​ការ​ជួយ​ក្រុម​លេង​ទល់ Juventus ក្រោម​ហេតុផល​មាន​ផ្ទុក​ជំងឺ COVID-19 ហើយ​ទំនង​អាច​ត្រលប់​មក​វិញ​នៅ ២-៣ សប្តាហ៍​បន្ទាប់។ យ៉ាង​ណា​អនាគត​របស់​គេ ហាក់​មិន​ស្ថិតស្ថេរ​នោះ​ទេ ជា​ពិសេស​ក្រោយ​មាន​ដំណឹង​គេ​អាច​នឹង​ត្រូវ​បាន​លក់​ចេញ​នៅ​ទីផ្សារ​ដោះដូរ​នា​បញ្ចប់​រដូវ​កាល។ ហេតុផល​ដែល​ក្លឹប​តោ​ខៀវ Chelsea ប្រញាប់​ចង់​លក់ Kante ចេញ ព្រោះ​អី​ចង់​ប្រមូល​លុយ​ធំ​ចូល​ក្លឹប…

1_JS246583461
កីទ្បា

ចប់​ការ​ប្រកួត​យប់មិញ​ភ្លាម Ronaldo ផ្ញើ​សារ​មួយ​នេះ​ភ្លែត​មក​មិត្ត​ចាស់ Ferdinand

Cristiano Ronaldo បាន​ក្លាយ​ជា​តួ​ឯក​ក្នុង​ការ​ប្រកួត​ឲ្យ Man Utd ទល់ Villarreal បន្ទាប់​ពី​ស៊ុត​បាល់​ចុង​ម៉ោង យក​ឈ្នះ​ទៅ​លើ​ក្រុម​ភ្ញៀវ ក្រោម​លទ្ធផល ២-១ យក​បាន ៣ ពិន្ទុ​នៅ​ជុំ​ទី ២ វគ្គ​ចែក​ពូល UEFA Champions League។ ក្រោយ​ចប់​ការ​ប្រកួត លោក Rio Ferdinand ជា​អតីត​ខ្សែ​ការពារ និង​មិត្ត​រួម​ទ្រនំ​របស់ CR7 ក៏​បាន​ទម្លាយ​ថា ខ្លួន​ទទួល​បាន​សារ​មួយ​ពី​កីឡាករ​ព័រទុយហ្គាល់។ Rio ថា៖ “Ronaldo គេ​បាន​ផ្ញើ​សារ​មក​ខ្ញុំ​ទាំង​យប់…

Maxresdefault
កីទ្បា

អាណិត Georgina ដែរ​ដល់​ចឹង ម្តាយ Ronaldo រារាំង​មិន​ឲ្យ​បាន​រៀបការ​ទេ ដោយសារ​ហេតុផល​នេះ

អ្នក​ស្រី Dolores Aveiro ជា​ម្តាយ​បង្កើត​របស់ Cristiano Ronaldo គឺ​មិន​ឃើញ​កូន​ប្រុស​របស់​ខ្លួន រៀប​អាពាហ៍ពិពាហ៍​ជាមួយ​តារា​ម៉ូដែល​ស្រី Goergina Rodriguez នោះ​ទេ បើ​ទោះ​បី​អ្នក​ទាំង​ពីរ​កំពុង​រស់នៅ​ជាមួយ​គ្នា​យ៉ាង​ល្អូកល្អិន​និង​បង្កើត​បាន​កូន​ស្រី​មួយ​ហើយ​ក៏​ដោយ។ តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា ម្តាយ​បង្កើត Ronaldo ក៏​ដូច​ជា​ខាង​ក្រុម​គ្រួសារ​ខាង​ប្រុស យល់​ឃើញ​ថា តារា​ម៉ូដែល​កូន​កាត់​អេស្ប៉ាញ-អាហ្សង់ទីន អាច​នឹង​ចូល​មក​ដណ្តើម​ទ្រព្យសម្បត្តិ​របស់ CR7 ព្រោះ​ដូច​អ្នក​បាន​ដឹង​ស្រាប់​ហើយ ច្បាប់​ការ​រៀបអាពាហ៍ពិពាហ៍​ ពេល​រស់នៅ​ជាមួយ​គ្នា គឺ​ទ្រព្យ​ជា​រួម លែង​បែងចែក​ទ្រព្យ​នរណា​រក​បាន​អ្វី​ទៀត​ហើយ ដូច្នេះ​ប្រសិន​មាន​ការ​បែកបាក់ ទ្រព្យសម្បត្តិ​ទាំង​អស់​របស់ CR7 នឹង​ត្រូវ​បែងចែក​ពាក់​កណ្តាល​ឬ​ក្នុង​លក្ខខណ្ឌ​ណា​មួយ​ទៅ​ឲ្យ Georgina។…

ហ្្ហ
កីទ្បា

Bonucci ថា​វត្តមាន Ronaldo បាន​ជះ​ផល​អាក្រក់​មួយ​ ដល់​ក្លឹប Juventus

ខ្សែ​ការពារ​របស់​ក្លឹប​ Juventus គឺ​កីឡាករ Leonardo Bonucci បាន​ផ្ញើ​សារ​ព្រមាន​ទៅ​ដល់​កីឡាករ​នៅ​ក្លឹប Man Utd ថា​កុំ​ឲ្យ​មាន​អារម្មណ៍ ដូច​កីឡាករ​ Juventus ​មួយ​ចំនួន ដែល​រង​ឥទ្ធិពល​អវិជ្ជមាន​ពី Cristiano Ronaldo។ នោះ​គឺ ការ​ដែល​ពេល​មាន CR7 កីឡាករ​មួយ​ចំនួន​របស់ Juventus ហាក់​មិន​សូវ​ខិតខំ​ប្រឹងប្រែង ព្រោះ​អី​គិត​ថា វត្តមាន Ronaldo ម្នាក់ គឺ​អាច​គ្រប់គ្រាន់​ជួយ​ឲ្យ​ក្រុម​ទទួល​បាន​ជ័យជម្នះ តែ​លទ្ធផល​លើ​ទីលាន​ស​បង្ហាញ​ចេញ​មក​គឺ​ខុស​ពី​ការ​គិត។ Bonucci និយាយ​ប្រាប់​សារព័ត៌មាន The Athletic កន្លង​ទៅ​ថា៖…

Bruno Fernandes Explains Important Tactical Change Manchester United Made Vs
កីទ្បា

Bruno ថា​បាន ២ នាក់​នេះ​ទេ កុំ​អី Man Utd ​មិន​ស្គាល់​ ៣ ពិន្ទុ​ពី Villarreal ឡើយ

ក្លឹប​បិសាច​ក្រហម Man Utd បាន​យក​ឈ្នះ​ទៅ​លើ​សត្រូវ​ចាស់ Villarreal តាម​រយៈ​លទ្ធផល ២-១ ​នៅ​ឯ​ការ​ប្រកួត​ក្នុង​កីឡដ្ឋាន Old Trafford នា​ជុំ​ទី ២ វគ្គ​ចែក​ពូល UEFA Champions League កាល​ពី​យប់​មិញ។ Cristiano Ronaldo និង Alex Telles ជា​អ្នក​បញ្ចប់​ទី​រក​គ្រាប់​បាល់ តែ​តាម​រយៈ​ការ​យល់​ឃើញ​របស់ Bruno Fernandes គឺ​សរសើរ​ដល់ CR7 និង​កីឡាករ​មួយ​រូប​ផ្សេង​ទៀត។ ខ្សែ​បម្រើ​សញ្ជាតិ​ព័រទុយហ្គាល់ បាន​និយាយ​ប្រាប់ BT…

6155113b88b0ef282fb64b0e_o_U_v2
កីទ្បា

Solskjaer ទទួល​ស្គាល់​ថា កីឡាករ United ម្នាក់​នេះ អត់​សប្បាយ​ចិត្ត​ទេ​យប់មិញ

អ្នកចាត់ការ​លោក Ole Gunnar Solskjaer ដ្បិត​បើ​ក្រុម​អាច​យក​បាន ៣ ពិន្ទុ​នៅ​ជុំ​ទី ២ ទល់ Villarreal នៅ​ប្រកួត​យប់មិញ តែ​លោក​ក៏​នៅ​តែ​ទទួល​ស្គាល់​ថា កូន​ក្រុម​មួយ​រូប​របស់​ខ្លួន​គឺ​ Jesse Lingard លេង​ទាំង​មិន​សប្បាយ​ចិត្ត​ទេ​យប់​មិញ។ នោះ​ក៏​ដោយសារ​តែ Lingard គេ​ចង់​ទទួល​បាន​ពេលវេលា​លេង​ឲ្យ​បាន​ច្រើន​ជាង​នេះ តែ​កាល​ពី​យប់​មិញ គេ​ត្រឹម​អង្គុយ​បម្រុង ហើយ​រង់ចាំ​ដល់​នាទី​ទី ៨៩ ទើប​គេ​បាន​ប្តូរ​ចូល តែ​គេ​គឺ​ជា​អ្នក Assist គ្រាប់​បាល់​ឲ្យ Cristiano Ronaldo នៅ​នាទី ៩០+៥ មុន​បញ្ចប់​ការ​ប្រកួត​…