ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

1200
កីទ្បា

Suarez ថា៖”​លោក Ronald Koeman ធ្វើ​ដាក់គាត់​ដូចក្មេងអាយុ១៥ឆ្នាំអញ្ចឹង”

ខ្សែប្រយុទ្ធ Luis Suarez របស់ក្រុម Atletico Madrid ថ្មីៗនេះត្រូវបានគេសួរអំពីលទ្ធភាពដែល Ronald Koeman ត្រូវបានក្រុម Barcelona បណ្តេញចេញនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន SPORT ។ ក្រុមទាំងពីរជួបគ្នានៅ La Liga ថ្ងៃសៅរ៍នេះហើយការបរាជ័យរបស់​ក្លិប​មួយ​នេះអាចជំរុញឱ្យក្រុម Catalans បណ្តេញលោក Koeman ចេញ។ Suarez ដែលល្បីឈ្មោះ​ជាមួយគ្រូបង្វឹក​សញ្ជាតិហូឡង់បន្ទាប់ពី Barca តែងតាំង គាត់បានឆ្លើយតបថា៖“ វាជាជោគវាសនា! គាត់ប្រាប់ខ្ញុំឱ្យហ្វឹកហាត់នៅលើទីលានដូចជាខ្ញុំមានអាយុ ១៥ ឆ្នាំអញ្ចឹង”។ “គាត់ធ្វើបាបខ្ញុំ…

Cover Cafe
PR

តោះអ្នកចូលចិត្តដើរហាងកាហ្វេ មានគម្រោងចុងសប្តាហ៍អត់? សាកមកលេង « ស្រយាល » ដឹងតែប្លែកអារម្មណ៍

សម័យនេះ មនុស្សគ្រប់វ័យ ជាពិសេសយុវវ័យ ចូលចិត្តទៅជួបជុមគ្នាទទួលទានកាហ្វេ និងភេសជ្ជៈផ្សេងៗជាការលំហែសម្រាកកម្សាន្តផង ហើយប្រសិនជាមានហាងដែលតុបតែងលំអប្លែកស្អាតគឺរឹតតែពិសេស។ នៅក្នុងនោះ ហាងកាហ្វេបើកថ្មីមួយកន្លែង គឺ « ស្រយាល កាហ្វេ និងផាប់ » បាននឹងកំពុងតែទាក់ទាញយុវវ័យទៅទទួលទានកាហ្វេផង និងមកកម្សាន្តផង តាមរយៈភេសជ្ជៈឆ្ងាញ់ៗតម្លៃសមរម្យ ជាពិសេសគឺហាងតុបតែងប្លែកបែបធម្មជាតិ និងមានច្នៃកន្លែងអង្គុយទទួលទានកាហ្វេនៅលើដើមឈើផងដែរ។ អ្វីដែលកាន់តែចាប់អារម្មណ៍ហាងមួយនេះ មានស្ថានីយ៍ទឹកត្រជាក់ ដែលអាចឱ្យមហាជនទូទៅ ឬអ្នកជិះកង់ហត់ អាចមកច្រកទឹកទទួលទានដោយឥតគិតថ្លៃទៀតផង។ គួរឱ្យដឹងផងដែរថា « ស្រយាល » មានទីតាំងនៅ ភូមិក្តីកណ្តាល ឃុំសារិកាកែវ ​ស្រុកល្វាឯម…

Cover 7
គ្រួសារ

៧ចំណុចដើម្បីទទួលបាននូវចំណងស្នេហា ដែលមានសុភមង្គល

ធ្វើជាគូស្នេហ៍ដែលល្អ និងមានសុភមង្គល មិនត្រឹមតែប្រើក្តីស្រលាញ់ និងមានស្មោះត្រង់តែមួយមុខនោះតែ តែត្រូវមានគន្លឹះមួយចំនួនដើម្បីជួយឱ្យស្នេហាកាន់តែរឹងមាំ និងមានសុភមង្គលផងដែរ។ តោះ ៧ចំណុចដើម្បីទទួលបាននូវចំណងស្នេហាដែលមានសុភមង្គល ៖ ១. មិនត្រូវនិយាយរក មានទំនាក់ទំនង ឬមានក្រសែភ្នែកមិនប្រក្រតីជាមួយនឹង Ex របស់អ្នកនោះទេ។ ការត្រលប់ទៅរកទំនាក់ទំនងចាស់ដែលកន្លងហួស អាចប៉ះពាល់ដល់ទំនាក់ទំនងស្នេហាក្នុងពេលបច្ចុប្បន្ន។ ២. ព្យាយាមធ្វើខ្លួនជាមិត្តល្អ ពីមួយថ្ងៃទៅមួយថ្ងៃឱ្យបានល្អ ជាជាងធ្វើជាដៃគូស្នេហា ព្រោះថាមានចំណងទំនាក់ទំនងល្អនឹងគ្នា ធ្វើឱ្យស្នេហារបស់អ្នកមានភាពយូរអង្វែង ៣. ចែករំលែកអ្វីល្អៗ រឿងរំភើបគួរឱ្យចាប់អារម្មណ៍ និងរឿងដែលបានកើតឡើងនៅក្នុងជីវិតរបស់អ្នក ទៅកាន់ដៃគូអ្នកទៅវិញទៅមក ទោះមិនបានជួបគ្នាក៏ដោយ។ រៀនគ្រប់គ្រងពេលវេលាឱ្យបានល្អ មានពេលសម្រាប់ខ្លួនឯងផង និងសម្រាប់គូស្នេហ៍ផង…

Untitled 1
កីទ្បា

Luke Shaw អាច​នឹង​អវត្តមានក្នុង​ជំនួប​​ Man Utd ប៉ះជាមួយ Everton ដោយ​សារ​មូលហេតុនេះ

យោងតាមសម្តីរបស់លោក  Samuel Luckhurst របស់ MEN បានឱ្យដឹងថា Luke Shaw អាចនឹងខកខានការប្រកួតរបស់ Man United ទល់នឹង Everton នៅថ្ងៃសៅរ៍នេះ ព្រោះសុខភាពរបស់​គាត់​នៅតែមិនទាន់ល្អឡើងវិញ។ ខ្សែការពារឆ្វេងពិតជាមានជំងឺហើយមិនមានរបួសរាងកាយណាមួយឡើយ។ Shaw មានអាការៈមិនស្រួលខ្លួន អំឡុងការប្រកួតជាមួយក្រុម Aston Villa ហើយត្រូវប្តូរចេញដោយសារតែរឿងនោះហើយ(មិនមែនមក​ពី​របួស)។ ព័ត៌មាន​នេះសូម្បីលោក Gareth Southgate គ្រូបង្វឹកជម្រើស​ជាតិអង់គ្លេសក៏​បាន​បញ្ជាក់ផង​ដែរ ដោយ​លោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍អំពី​ការ​ប្រកាស​ក្រុមជម្រើស​ជាតិ​ថា៖“ ខ្ញុំគិតថា Luke គ្រុន​ទេ ហើយ​គ្មានរបួសកាយសម្បទាអ្វីទាំងអស់ ហើយ​គាត់នឹងមិនលេងរហូតដល់ថ្ងៃសៅរ៍ក្រោយដូច្នេះមានពេលបន្តិចសម្រាប់​គាត់”…

មិនចាំបាច់ចំណាយច្រើន ដើម្បីសម្រកទម្ងន់លឿនឆាប់រហ័ស ស្រ្តីគួរជ្រើសរើសអាហារ ៥ ប្រភេទនេះ
សុខភាព

មិនចាំបាច់ចំណាយច្រើន ដើម្បីសម្រកទម្ងន់លឿនឆាប់រហ័ស ស្រ្តីគួរជ្រើសរើសអាហារ ៥ ប្រភេទនេះ

ការមានរាងកាយតូច ស្រលូនស្អាតប្រាកដណាស់ជាសេចក្ដីត្រូវការរបស់មនុស្សស្រី។ ទោះជាយ៉ាងណា ស្រ្តីដែលមានបំណងប្រាថ្នាពិតក្នុងការសម្រកទម្ងន់ នឹងស្វែងរកគ្រប់វិធីសាស្ត្រដើម្បីធ្វើវា។ ដូច្នេះ ខាងក្រោមនេះ ជាប្រភេទអាហារដែលអាចជួយឲ្យស្រកទម្ងន់បានលឿនឆាប់រហ័ស។ ទឹកដោះគោ ទឹកដោះគោគឺជាជម្រើសដ៏ល្អមួយនៅក្នុងរបបអាហារបែបវិទ្យាសាស្ត្រ។ ទឹកដោះគោផ្តល់ឱ្យអ្នកនូវការបង្កើនកាល់ស្យូមប្រូតេអ៊ីននិងសារធាតុរ៉ែផ្សេងៗទៀត។ លើសពីនេះការផឹកទឹកដោះគោដោយសមហេតុផលក៏មានប្រសិទ្ធិភាពក្នុងការថែរក្សាស្បែកភ្លឺថ្លាទន់រលោង។ ប៉ុន្តែ ការផឹកទឹកដោះគោឆៅនៅពេលព្រឹកនិងពេលល្ងាច ត្រូវតែចិត្តទុកដាក់ផឹកយ៉ាងហោចណាស់ ១ ​​ម៉ោង មុនពេលចូលគេងដើម្បីកុំឱ្យប៉ះពាល់ដល់ការរំលាយអាហារនិងជួយឱ្យអ្នកគេងលក់ស្រួល។ សណ្តែកខ្មៅ សណ្តែកខ្មៅសំបូរវីតាមីនមានឥទ្ធិពលបំផ្លាញរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់ជាច្រើននៅក្នុងរាងកាយ។ ស្ត្រីដែលទទួលទានសណ្តែកខ្មៅបានត្រឹមត្រូវជួយឱ្យស្បែកតឹងណែន កាត់បន្ថយភាពជ្រីវជ្រួញ និងពង្រឹងការការពារកោសិកាខាងក្នុង។ ជាពិសេសល្អណាស់សម្រាប់សក់។ សណ្តែកដី សណ្តែកដីមានសមាសធាតុអាមីណូអាស៊ីតកាតេជិននិងស័ង្កសី ដើម្បីជួយបង្កើនមុខងារខួរក្បាល មានប្រសិទ្ធភាពប្រឆាំងភាពចាស់។ ការញ៉ាំសណ្តែកនេះគឺឆ្អែតណាស់ ដូច្នេះអ្នកមិនអាចញ៉ាំច្រើនក្នុងពេលតែមួយបានទេ ព្រោះមាតិកាខ្លាញ់នៅក្នុងវាក៏ខ្ពស់ដែរ ហេតុនេះអ្នកត្រូវប្រើវាក្នុងកម្រិតមធ្យម។…

Trrttrt
កីទ្បា

Pinto ថា​កីឡាករ​អាស៊ី​ម្នាក់​នេះ មាន​របៀប​គិត​ដូច​ជា Ronaldo

Cristiano Ronaldo ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​កីឡាករ​ដែល​ពោរពេញ​ដោយ​ទេពកោសល្យ​ទាំង​លើ​ទីលាន និង​របៀប​នៃ​ការ​គិត ការ​បំផុស​ទឹក​ចិត្ត​ទាំង​សម្រាប់​ខ្លួន​ឯង ក៏​ដូច​ជា​មនុស្ស​ជុំវិញ​ខ្លួន។ យ៉ាង​ណា​ថ្មីៗ​នេះ លោក Andre Pinto ក៏​បាន​ចុច​ឈ្មោះ​កីឡាករ​ជប៉ុន​មួយ​រូប ថា​មាន​របៀប​គិត​ដូច​ជា CR7។ Pinto ជា​នាយក​ផ្នែក​កីឡា​នៅ​ក្លឹប Sint-Truiden នៃ​លីគ​កំពូល​បែលហ្សិក ជា​ក្លឹប​របស់​ខ្សែ​ការពារ​ស្លាប Takehiro Tomiyasu ដែល​កីឡាករ​រូប​នេះ​ទើប​ផ្ទេរ​មក​ចូលរួម​នៅ​ក្លឹប​កាំភ្លើង​ធំ Arsenal កាល​ពី​រដូវ​ក្តៅ។ Pinto និយាយ​ប្រាប់​សារព័ត៌មាន Goal បែប​នេះ​ថា៖ “អ្វី​ដែល​អស្ចារ្យ​អំពី Tomi គឺ​គេ​នឹង​មិន​អាច​ទទួល​យក​នូវ​អ្វី​ដែល​មិន​ជោគជ័យ​នោះ​ទេ គេ​មិន​រំពឹង​លើ​សំណាង​ទេ…

Manchester United Training Session
កីទ្បា

Young ថា​មិត្ត​រួម​ក្រុម Messi ម្នាក់​នេះ នឹង​អាច​ក្លាយ​ជា ‘Michael Carrick ទី​ពីរ’ នៅ Man Utd

អតីត​ខ្សែ​ការពារ​ស្លាប Ashley Young គេ​ធ្លាប់​ចាយ​ពេល​នៅ Man Utd ចន្លោះ​ឆ្នាំ ២០១១ ដល់ ២០២០ មុន​ត្រូវ​បាន​ផ្ទេរ​ទៅ Inter Milan ហើយ​ឥឡូវ​ត្រលប់​មក​ក្លឹប Aston Villa នៅ​ក្របខ័ណ្ឌ Premier League វិញ ដែល​មាន​ន័យ​ថា នឹង​អាច​តតាំង​ក្លឹប​ចាស់​របស់​គេ​ម្តង​ទៀត។ យ៉ាង​ណា​កន្លង​ទៅ Young បាន​និយាយ​អំពី​កីឡាករ​មួយ​រូប​នៅ​ក្លឹប PSG ដែល​គេ​សក្ដិសម​ពិត​ជា​អាច​ក្លាយ Michael Carrick ទី​ពីរ នៅ​ក្លឹប Man…

Jhhj
កីទ្បា

កីឡាករ​ស៊ី​ថ្លៃ​មួយ​រូប​នៅ Chelsea នឹង​រក​ផ្លូវ​បែក​ ប្រសិន​គ្រូ​មិន​ហៅ​ចូល​លេង​ដូច​មុន

ក្លឹប​តោ​ខៀវ Chelsea កំពុង​គរ​ជើង​កីឡាករ​នៅ​តំបន់​ប្រយុទ្ធ ហើយ​ដូច​អ្នក​ដឹង​ស្រាប់​ហើយ គឺ​តំណែង​ប្រយុទ្ធ​កណ្ដាល​មាន Timo Werner និង Romelu Lukaku កំពុង​ប្រជែង​គ្នា​ជា​ខ្លាំង។ បើ​តាម​សារព័ត៌មាន DailyMail ចុះ​ផ្សាយ​ថា ខ្សែ​ប្រយុទ្ធ​អាល្លឺម៉ង់ Timo Werner នឹង​រក​មើល​ការ​ចែក​ផ្លូវ​ហើយ ប្រសិន​ណា​គេ​មិន​អាច​ទទួល​បាន​ឱកាស​ចូល​លេង​ជាប់លាប់​ដូច​កាល​ពី​ពេល​មុន។ នា​រដូវ​កាល ២០២១/២២ Werner បង្ហាញ​ខ្លួន ៧ ប្រកួត រក​បាន ១ គ្រាប់​និង Assist ១ លើក គិត​ជា​ចំនួន​នាទី​លើ​ទីលាន…

16326068025576
កីទ្បា

PSG សម្លឹង​ឃើញ​ម៉ាស៊ីន​បញ្ចប់​ទី​កំពូល​រូប​នេះ ទុក​យក​មក​ជំនួស Mbappe

ក្លឹប​បារាំង Paris Saint-Germain មាន​ភាគរយ​ច្រើន​អាច​នឹង​ត្រូវ​បាត់បង់​តារា​ឆ្នើម Kylian Mbappe នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ ហើយ​ជា​ការ​បាត់បង់​ដោយ​មិន​បាន​តម្លៃ​ខ្លួន​សូម្បី​តែ​មួយ​សេន្ត​ថែម​ទៀត។ យ៉ាង​ណា​ក្លឹប​ក៏​មាន​តែ​សម្រប​ទៅ​តាម​ពេលវេលា ហើយ​ស្វះស្វែង​រក​អ្នក​ថ្មី​មក​ជំនួស​ដ៏​សក្តិសម​បំផុត ដ្បិត​អី​នៅ​តំបន់​ប្រយុទ្ធ​ខាង​លើ មាន​ជើង​ឆ្នើម ២ រូប គឺ Neymar Jr និង Leo Messi ទៅ​ហើយ​នោះ។ បើ​តាម​សារព័ត៌មាន TeleFootball ចុះ​ផ្សាយ​ថា ក្លឹប​សេដ្ឋី​បារាំង​កំពុង​សម្លឹង​ឃើញ​កីឡាករ​របស់​ក្លឹប Bayern Munich។ នោះ​គឺ​ម៉ាស៊ីន​បញ្ចប់​ទី​វ័យ​ចំណាស់ Robert Lewandowski ដែល​ស្ថិត​នៅ​វ័យ ៣៣…

Cover Copy
គ្រួសារ

បុរសៗត្រូវតែដឹង! ស្ត្រីដែលមានសុភមង្គលពិត រីករាយក្នុងជីវិតច្រើន នៅពេលនាងបានរៀបការជាមួយប្តីដែលមានចំណុច ៣ នេះ

ដើម្បីឲ្យគ្រួសាររបស់អ្នកមានសុភមង្គល លូតលាស់រីកចម្រើនទៅមុខ ក្នុងនាមជាបុរសម្នាក់ដែលត្រូវបានគេតែងតាំងជាមេគ្រួសារ គួរតែមានលក្ខណៈឲ្យបានរឹងមាំ មានភាពស្មោះត្រង់ ភាពជាអ្នកដឹកនាំ មានគោលជំហរស្វាហាប់ នឹងជាពិសេសត្រូវមានទំនួលខុសត្រូវឲ្យបានខ្ពស់ចំពោះគ្រួសារទាំងមូល។ ខាងក្រោមនេះ ជាអាកប្បកិរិយារបស់បុរសដែលតែងតែប្រព្រិត្តិ ដែលសបញ្ជាក់ថា ស្រ្តីពិតជាមានសំណាងក្នុងជីវិតមែន។ បុរសដែលមិនអើពើនឹងការហាមឃាត់របស់គ្រួសារចំពោះអ្នក បើអ្នកចង់ដឹងថា ស្នេហារបស់មនុស្សប្រុសធំប៉ុនណា អ្នកត្រូវរង់ចាំការលំបាកមួយមកដល់។ ប្រសិនបើបុរសម្នាក់និយាយថា គាត់ស្រឡាញ់អ្នកប៉ុន្តែតែងតែឈរនៅស្ងៀមព្រមទទួលយកការបែកបាក់ជាមួយអ្នកដើម្បីផលប្រយោជន៍គ្រួសាររបស់គាត់ នោះជាការប្រសើរដែលអ្នកមិនស្តាយក្រោយ។ បុរសម្នាក់ដែលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគ្រួសាររបស់គាត់ ច្បាស់ជានឹងក្លាយជាជនរងគ្រោះនៃគ្រួសាររបស់គាត់បន្ទាប់ពីរៀបការរួច។ ហើយប្រសិនបើបុរសម្នាក់ហ៊ានក្រោកឈរជំនួសអ្នកនៅចំពោះមុខមតិសាធារណៈទាំងអស់ នោះបង្ហាញថាគាត់ស្រឡាញ់អ្នកខ្លាំងណាស់។ បុរសម្នាក់នេះអាចប្រឆាំងនឹងបំណងប្រាថ្នារបស់គ្រួសារគាត់ ហើយគាត់នៅតែធ្វើដូច្នេះមិនថាអ្វីក៏ដោយគាត់នឹងក្រោកឈរហើយជួយអ្នក។ បុរសដែលមានស្មារតីទទួលខុសត្រូវ អ្វីដែលសំខាន់បំផុតរបស់បុរសគឺត្រូវមានស្មារតីទទួលខុសត្រូវ។ មូលហេតុគឺដោយសារតែមនុស្សម្នាក់ បើទោះបីជាគាត់ជាអ្នកមាននិងមានលុយច្រើនក៏ដោយ ប៉ុន្តែខ្វះចំណុចនេះគាត់មិនអាចនាំមកនូវសុភមង្គលដល់អ្នកបានទេ។ យកល្អគួរតែជ្រើសរើសបុរសដែលមានជីវភាពក្រីក្របន្តិចប៉ុន្តែជាថ្នូរវិញគាត់បានផ្តល់ក្តីស្រឡាញ់ទាំងអស់ដល់ស្ត្រី។ បុរសដែលប្រព្រឹត្តល្អចំពោះឪពុកម្តាយទាំងសងខាង…

EkdKnD7XIAEfxMC
កីទ្បា

ម្តង​នោះ​វក់​ស៊ុត​ខ្លាំង​ពេក Ronaldo ដល់​ថ្នាក់​ប្រាប់​ឲ្យ UEFA ដូរ​ឈ្មោះ​ពាន UCL មក​ជា​បែប​នេះ

Cristiano Ronaldo នៅ UEFA Champions League រដូវ​កាល​ថ្មី ២០២១/២២ គេ​រក​បាន ២ គ្រាប់​នៅ ២ ជុំ​ដំបូង ហើយ​គ្រប់​គ្នា​កំពុង​គិត​ថា CR7 ទំនង​ជា​នឹង​អាច​ត្រលប់​ទៅ​ភាព​ល្អ​ឥតខ្ចោះ​សារ​ជា​ថ្មី ពោល​គឺ​ការ​រក​បាន ១៧ គ្រាប់​នៅ​រដូវ​កាល​ទោល ដែល​ជា​កំណត់ត្រា​ចាស់​របស់​ខ្លួន។ យ៉ាង​ណា​យើង​បង្វែរ​ទៅ​រឿង​ដើម​មួយ​កាល​ពី​រដូវ​កាល ២០១៧/១៨ ដែល​ជា​លើក​ចុង​ក្រោយ កីឡាករ​ព័រទុយហ្គាល់​លើក​ពាន​អឺរ៉ុប ជាមួយ​ក្លឹប Real Madrid។ គ្រា​នោះ​លោក​ក៏​បាន​ជាប់​ឈ្មោះ​ជា Top Scorer ប្រចាំ​រដូវ​កាល​ផង​ដែរ។ និយាយ​ក្រោយ​យក​ឈ្នះ​ទៅ​លើ…

7e21b 16330658975167 800
កីទ្បា

Murphy ថា​ដោយសារ Ronaldo ទើប​ធ្វើ​ឲ្យ​យុវជន​រូប​នេះ​ពិបាក​នឹង​សម្រប​ខ្លួន

អតីត​ខ្សែ​បម្រើ​របស់​ក្លឹប​ហង្ស​ក្រហម Liverpool គឺ​លោក Danny Murphy បាន​បង្ហាញ​ការ​យល់​ឃើញ​ថា វត្តមាន Cristiano Ronaldo បាន​ជះ​ឥទ្ធិពល​អាក្រក់ ដល់​ការ​សម្រប​ខ្លួន​នៃ​យុវជន​ចំណូល​ថ្មី​រប់ស​ក្លឹប​ Man Utd។ នោះ​គឺ​លោក Murphy សំដៅ​ដល់ Jadon Sancho ដែល​គេ​កាល​នៅ​ក្លឹប​ចាស់ Dortmund គេ​លេង​បាន​ល្អ តែ​មក​ដល់ Man Utd ហាក់​មិន​សម​នឹង​តម្លៃ​ខ្លួន​ទាល់​តែ​សោះ ពោល​គឺ​មិន​ទាន់​បង្ហាញ​ផ្លែផ្កា​ជា​ដុំកំភួន​អ្វី​ឡើយ។ ប្រាប់​ទៅ​កាន់ talkSPORT កន្លង​ទៅ​នេះ លោក Murphy ថា៖…