ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

8
សុខភាព

ទៅជួបពេទ្យជាបន្ទាន់ បើឃើញក្រចកមានសញ្ញាមិនប្រក្រតី ៥ យ៉ាងនេះ ព្រោះសុខភាពអ្នកកំពុងប្រឈមជំងឺចម្លែកៗ

ជាធម្មតាក្រចកនឹងមានពណ៌ផ្កាឈូកស្រាល ប៉ុន្តែប្រសិនបើអ្នកឃើញសញ្ញាចម្លែកនៅលើក្រចករបស់អ្នកទាំងអស់ដូចខាងក្រោមនេះ អ្នកគួរតែទៅជួបគ្រូពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ក្រចកដែលមានឆ្នូតពណ៌ខ្មៅបញ្ឈរ ឆ្នូតខ្មៅបញ្ឈរអាចជាសញ្ញានៃជំងឺមហារីកស្បែក ដែលជាទម្រង់ធ្ងន់ធ្ងរបំផុតនៃជំងឺមហារីកស្បែក។ ដូច្នេះ ប្រសិនបើអ្នកឃើញឆ្នូតខ្មៅបញ្ឈរនៅលើក្រចកដៃ អ្នកគួរតែទៅជួបគ្រូពេទ្យភ្លាមៗ។ ក្រចកមានស្នាមប្រេះផ្តេក ប្រសិនបើអ្នកឃើញបន្ទាត់ផ្តេកនៅលើក្រចករបស់អ្នក អាចជាសញ្ញានៃជំងឺទឹកនោមផ្អែមប្រភេទទី 2 ។ មូលហេតុដែលបណ្តាលឱ្យឡើងក្រហមបែបនេះអាចបណ្ដាលមកពីជាតិស្ករក្នុងឈាមដែលមិនអាចគ្រប់គ្រងបាន។ ក្រចកមានរាងកោង ប្រសិនបើក្រចករបស់អ្នកស្តើង និងសំប៉ែត វានឹងត្រូវបានបិទបាំងទាំងស្រុងជំនួសឱ្យការលើកឡើងបន្តិច ហើយវាក៏ជាសញ្ញាបង្ហាញថា រាងកាយរបស់អ្នកមានភាពស្លេកស្លាំង និងខ្វះជាតិដែក។ យ៉ាងណារោគ​សញ្ញាទាំង​នេះ​ក៏​ប៉ះពាល់​ដល់​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាង​កាយ​ផង​ដែរ ដូច្នេះ​ត្រូវ​ប្រយ័ត្ន។ ក្រចកដែលមានឆ្នូតពណ៌សផ្ដេក ឆ្នូតផ្តេកពណ៌សនៅលើក្រចករបស់អ្នកអាចជាសញ្ញាបង្ហាញថា អ្នកខ្វះស័ង្កសីឬប្រូតេអ៊ីន។ ក្រចកមិនទទួលបានសារធាតុគ្រប់គ្រាន់ ដូច្នេះការលូតលាស់ត្រូវបានរំខាន។ នៅពេលនេះ អ្នកត្រូវបន្ថែមស័ង្កសី ដើម្បីបង្កើនសុខភាពរបស់អ្នក។…

7
សុខភាព

ទោះខ្ជិលយ៉ាងណាក៏ដោយក្រោកពីដេកភ្លាមត្រូវធ្វើរឿង ៣ យ៉ាងនេះសិន ដើម្បីធ្វើឲ្យស្បូនមានសុខភាព​ល្អ គ្មានជំងឺ

ស្បូនគឺជាផ្នែកសំខាន់នៃរាងកាយរបស់ស្ត្រី។ ស្បូនដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងបរិមាណឈាមពេលមករដូវ រៀបចំបរិយាកាសសម្រាប់ការបង្កកំណើត និងការមានគភ៌ និងចិញ្ចឹមទារក។ ស្បូនមានសុខភាពល្អមានន័យថា សុខភាពទូទៅមានសុខភាពល្អ។ តើអ្នកដឹងទេថា ពេលព្រឹកគឺជាពេលវេលាដែលរាងកាយត្រូវការផលិតច្រើនបំផុត ហើយពេលវេលានេះគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការធ្វើឲ្យស្បូនប្រសើរឡើង។ ក្រោកពីព្រលឹម ផឹកទឹកក្តៅមួយកែវ រាងកាយរបស់ស្ត្រីត្រូវការទឹកដើម្បីរក្សាសំណើមស្បែក ធ្វើអោយឈាមរត់បានប្រសើរឡើង និងជួយរក្សាស្បូន។ ទឹកកែវដំបូងបន្ទាប់ពីភ្ញាក់ពីគេងគឺសំខាន់ជាង ព្រោះបន្ទាប់ពីគេងមួយយប់ កោសិកាក្នុងរាងកាយត្រូវខ្សោះជាតិទឹក។ ការបំពេញបន្ថែមទឹកទាន់ពេលវេលានឹងលើកកម្ពស់ការលុបបំបាត់ជាតិពុលទាំងអស់នៅក្នុងស្បូន ជួយកាត់បន្ថយបន្ទុកលើស្បូននិងសម្អាតសរីរាង្គនេះ។ ក្រោកពីព្រលឹម ហើយនោម ទឹកនោម​ជា​ផលិតផល​កាកសំណល់​រាវ​របស់​រាងកាយ​ដែលមាន​ជាតិពុល និង​វត្ថុ​គ្រោះថ្នាក់​ផ្សេងទៀត​ចេញពី​ឈាម​។ ទឹកនោមនឹងមានគ្រោះថ្នាក់ដល់រាងកាយ ប្រសិនបើមិនបញ្ចេញភ្លាមៗ។ នៅក្នុងដំណើរការនៃការរក្សាទឹកនោម នៅពេលដែលប្រព័ន្ធទឹកនោមត្រូវបានឆ្លងមេរោគ វាក៏ធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ស្បូនផងដែរ។ ដូច្នេះវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការនោមភ្លាមៗបន្ទាប់ពីភ្ញាក់ពីដំណេក។ លាងសម្អាតតំបន់ឯកជន នៅពេលព្រឹកក្រោកឡើងគួរតែលាងសម្អាតផ្នែកឯកជនហើយផ្លាស់ប្តូរខោទ្រនាប់ភ្លាម។…

Cover Koma
សង្គម

សម័យកាលគ្មានទូរស័ព្ទទំនើប គ្មានអ៊ីនធើណែត សប្បាយណាស់ នឹកជីវិតកាលវ័យកុមារ

កាលពីសម័យជាង១០ ទៅ ២០ឆ្នាំមុន គឺជាវេលាដែលសម័យបច្ចេកវិទ្យាមិនទាន់ជឿនលឿនខ្លាំងនោះទេ កុមារ និងយុវវជនសម័យមុន មិនមានទូរស័ព្ទទំនើប និងឧបករណ៍ទំនើបកម្សាន្តនោះទេ ដូច្នេះពួកគេតែងតែមកលេងល្បែងកម្សាន្តបែបកុមារជុំគ្នាប្រកបដោយភាពរីករាយ។ ដោយល្បែងកម្សាន្តទាំងនោះមិនត្រឹមតែសប្បាយរីករាយជុំគ្នាប៉ុណ្ណោះទេ តែបង្កើនភាពស្និទ្ធស្នាលនៅក្នុងមិត្តភាពផងដែរ តែបើងាកមកបច្ចុប្បន្ននេះ ក្មេងៗតាំងតែពីតូចចេះកាន់ទូរស័ព្ទ អាយផត ឬឡេបថបតាំងពីតូច មើលតែអេក្រង់ ប្រហែលជាគ្មានអ្នកនឹកឃើញលេងល្បែងកម្សាន្តទាំងអស់ពីមុននោះទេ។ ដូច្នេះដើម្បីរំលឹកដល់ក្មេងៗបច្ចុប្បន្ន ដែលជាសម័យកាលគ្មានទូរស័ព្ទទំនើប គ្មានអ៊ីនធើណែត តោះមកមើលល្បែងកម្សាន្តសប្បាយដែលធ្វើឱ្យនឹកជីវិតកាលវ័យកុមារដូចខាងក្រោមនេះ ៖    

Gffggf
សង្គម

កុំ​ឆ្ងល់​ថា​ចេះ​តែ​លឺ​មាត់​ក្នុង​ផ្ទះ ខំ​រក​ក៏​មិន​សល់ តាម​ក្បួនគេ​មិន​ឲ្យ​រក្សា​ទុក​របស់ ៤ នេះ​ទេ

តាម​ក្បួន​ហុងស៊ុយ គេ​ណែនាំ​ឲ្យ​បញ្ចៀស​ការ​រក្សា​ទុក​របស់ ៤ នេះ​នៅ​ខាង​ក្នុង​ផ្ទះ ព្រោះ​អី​វា​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុភមង្គល​គ្រួសារ និង​ផ្នែក​ទ្រព្យ៖ ៤) កាបូប​រហែក កាបូប​លុយ​ដែល​ខូច រហែក លែង​ប្រើប្រាស់ អ្នក​ត្រូវ​តែ​បោះ​វា​ចោល រួច​ទិញ​ថ្មី។ ជា​ទូទៅ​តាម​ក្បួន​គេ​មិន​ឲ្យ​ប្រើ​កាបូប​លុយ​ដដែល​លើស​ពី ៣ ឆ្នាំ​នោះ​ទេ ព្រោះ​វា​ងាយ​ធ្វើ​ឲ្យ​ម្ចាស់​ទ្រព្យ​ពិបាក​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​បោះ​ជំហាន​ទៅ​មុខ។ ដូច្នេះ​បើ​ចង់​ទទួល​បាន​សំណាង ប្រសិន​មាន​កាបូប​ចាស់​រហែក ត្រូវ​បោះ​វា​ចោល ហើយ​ហាម​បន្ត​ប្រគល់​ឲ្យ​អ្នក​ដទៃ រួច​ប្តូរ​កាបូប​ថ្មី​ដើម្បី​លើក​យីអ៊ុន។ ៣) នាឡិកា​ខូច នាឡិកា​គឺ​ជា​និមិត្តសញ្ញា​នៃ​ពេលវេលា​ជីវិត ហើយ​ប្រសិន​វា​ខូច​ឬ​អស់​ថ្ម អ្នក​ត្រូវ​តែ​យក​វា​ទៅ​ជួសជុល ឬ​ដាក់​ថ្ម​ឲ្យ​វា​ដំណើរការ​វិញ។ បើ​ស៊ូ​ថា​អស់​ថ្ម មិន​ប្រើ ក៏​ដោះ​វា​មក​ទុក កុំ​ដាក់​តាំង​ឲ្យ​សោះ​នៅ​ខាង​ក្នុង​ផ្ទះ។…

New Copy
បច្ចេកវិទ្យា

ហ្វេសប៊ុគ មានគម្រោងប្រុងដូរឈ្មោះថ្មីឆាប់ៗនេះ?

ទំព័របច្ចេកវិទ្យា The Verge ព្យាករណ៍ថា ឈ្មោះក្រុមហ៊ុនមេធំដែលជាម្ចាស់បណ្តាញទំនាក់ទំនងសង្គម Facebook អាចទាក់ទងជាមួយ Horizon។ Facebook គ្រោងនឹងផ្លាស់ប្តូរឈ្មោះរបស់ខ្លួននៅសប្តាហ៍ក្រោយ ដើម្បីឆ្លុះបញ្ចាំងពីការផ្តោតអារម្មណ៍របស់ខ្លួនលើការកសាង Metaverse ដែលជាកំណែជាក់ស្តែងនៃអ៊ីនធឺណិត ដែល Facebook សង្ឃឹមថានឹងក្លាយជាផលិតផលនៃអនាគត នេះបើយោងតាមសេចក្តីរាយការណ៍របស់ The Verge ។ ទំព័របច្ចេកវិទ្យា The Verge ព្យាករណ៍ថា ឈ្មោះរបស់ក្រុមហ៊ុនមេដែលជាម្ចាស់បណ្តាញទំនាក់ទំនងសង្គម Facebook ប្រហែលជាទាក់ទងទៅនឹង Horizon ដែលជាវេទិកាការពិតនិម្មិតដែលពួកគេកំពុងអភិវឌ្ឍ។ នេះគឺស្របតាមមហិច្ឆិតារបស់លោក Mark Zuckerberg…

2b8b33da F3e6 489f 9f65 1bfd20477252
កីទ្បា

Fabrizio Romano៖ ម្ចាស់ Man United ការពារ Solskjaer និងបុគ្គលិករបស់គាត់យ៉ាងពិតប្រាកដ

យោងតាមលោក Fabrizio Romano បានឱ្យដឹងថា ម្ចាស់ក្លឹប Manchester United មិនលេងល្បែងធ្វើស៊ីផ្លូវចិត្តនោះទេ នៅពេលនិយាយអំពីអនាគតរបស់ Ole Gunnar Solskjaer ។ The Glazers កំពុង ‘ការពារយ៉ាងពិតប្រាកដ’ អំពី​អនាគតគ្រូបង្វឹកន័រវេស និងបុគ្គលិកគ្រូបង្វឹករបស់គាត់ ចំពេលមានទម្រង់លេងធ្លាក់ចុះយ៉ាង​គំហុគ បន្ទាប់ពីការចាប់ផ្តើមដ៏ភ្លឺស្វាងនៃរដូវកាល 2021/22 មិន​បាន​មួយចំអិនកំពិស​ផង​នោះ។ ថ្នាក់​ដឹកនាំក្លិប និង​ផ្នែកផ្សេងៗរបស់បិសាចក្រហម ការគាំទ្រគ្រូបង្វឹកវ័យ ៤៨ ឆ្នាំរូបនេះ។ការ​ធ្វើ​បែបនេះឱ្យអ្នកចាត់ការទូទៅធូរស្បើយពីភារកិច្ចដឹងកនាំ​និង​សម្ពាធនានាដែល​ទទួលបាន​ក្រោយ​ទទួលបាន​លទ្ធផល​មិន​បាន​ល្អ។ លោក Romano បន្ថែមថា ខណៈដែល…

Untitled 1
កីទ្បា

បិសាចក្រហមអាច​ធ្លាក់​ទៅ​ឈរ​លេខ១១ក្នុងតារាង​ Premier League បើ​ចាញ់ Liverpool ក្នុង​អាទិត្យនេះ

Manchester United នឹងត្រលប់​ទៅ​ប្រកួត Premier League នៅ​ថ្ងៃ​អាទិត្យ​នេះ​ដោយ​ប៉ះ Liverpool បន្ទាប់​ពីយក​ឈ្នះ Atalanta នៅ​ពាក់​កណ្ដាល​សប្ដាហ៍​ក្នុង Champions League។ បិសាចក្រហមនឹងប្រកួតជាមួយ Liverpool នៅផ្ទះនៅថ្ងៃទី 24 ខែតុលា ហើយការទទួលបានបីពិន្ទុអាចធ្វើឲ្យពួកគេលោតទៅចំណាត់ថ្នាក់លេខ 4 ក្នុងតារាងនិង អាស្រ័យ​​លើលទ្ធផលផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ! ប្រសិនបើក្រុមរបស់លោក Ole Gunnar Solskjaer រងបរាជ័យទល់នឹងក្រុមរបស់លោក Jurgen Klopp នៅ Old Trafford…

PSG Ready To Se
កីទ្បា

ចង់​បាន​ខ្លាំង​ហើយ! PSG ព្រម​ឲ្យ Icardi ថែម​លុយ ៥៥ លាន​អឺរ៉ូ​ទៀត ដើម្បី​យក​ម្នាក់​នេះ

ក្លឹប​បារាំង Paris Saint-Germain ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​អស់​អារម្មណ៍​ជាមួយ​នឹង​គុណភាព​លេង​របស់​ខ្សែ​ប្រយុទ្ធ Mauro Icardi ហើយ ដោយ​មាន​ផែនការណ៍​ចង់​ជ្រេ​គេ​ចេញ​នៅ​ទីផ្សារ​ដោះដូរ​ខាង​មុខ​ទៀត​ផង។ បើ​តាម​សារព័ត៌មាន Calciomercato ចុះ​ផ្សាយ ក្លឹប​យក្ស​ក្នុង​ទីក្រុង​ប៉ារីស សម្លឹង​ចង់​នាំ​យក​ខ្សែ​ប្រយុទ្ធ Victor Osimhen របស់​ក្លឹប Napoli ដោយ​ពួក​គេ​មិន​ចង់​ប្រើប្រាស់​លុយ​សុទ្ធ​ទាំង​ដុល​ទេ ពោល​ចង់​ដាក់​ឈ្មោះ Mauro Icardi ជា​ថ្នូរ ហើយ​ចាយ​លុយ​បន្ថែម​ពី​លើ​នោះ ៥៥ លាន​អឺរ៉ូ។ នេះ​មាន​ន័យ​ថា បុរស​វ័យ ២២ ឆ្នាំ​របស់​ក្លឹប Napoli អាច​មាន​តម្លៃ​ល្បាក់…

Hjhj
កីទ្បា

ដឹកនាំ ១០០៨ ប្រកួត​ហើយ Mourinho ទើប​ស្គាល់​ភាព​ជូរចត់​នេះ​លើក​ទី​មួយ​ក្នុង​អាជីព

ឆ្លង​កាត់​ការ​ដឹកនាំ​ក្លឹប​មិន​ក្រោម ៥ រាប់​ចាប់​តាំង​ពី​មុន​ឆ្នាំ ២០០០ មក​ទល់​ពេល​នេះ​ជាង ២ ទសវត្ស​មក​ហើយ ទើប​តែ​ប្រកួត​យប់​មិញ​ទេ ដែល​លោក Jose Mourinho សឹង​តែ​សម្រក់​ទឹក​ភ្នែក ក្រោយ​ជួប​លទ្ធផល​ដែល​មិន​នឹក​ស្មាន​ដល់។ AS Roma បាន​បរាជ័យ​ទក់​សាច់​ ក្រោម​ថ្វី​ជើង​របស់​ក្លឹប​មិន​ល្បី​ឈ្មោះ Bodo/Glimt នៅ​ឯ​លីគ​លំដាប់​ទី ៣ ប្រទេស​ន័រវេស នៅ​លទ្ធផល ១-៦។ បើ​តាម​របាយការណ៍​ពី Opta ចុះ​ផ្សាយ​ថា នេះ​ជា​ប្រកួត​ដំបូង​ក្នុង​អាជីព​ជា​អ្នកចាត់ការ របស់​បុរស​ជាប់​រហស្សនាម “Special One” ដែល​ក្រុម​លោក​បាន​របូត​ដល់​ទៅ ៦…

CHH7nekXIAAGWHf
កីទ្បា

ល្មម​ហង្ស​ព្រឺ​រោម​ដែរ! នេះ​មក​មើល​ស្ថិតិ​ជា​រួម ដែល Ronaldo ​លេង​ប៉ះ Liverpool

នៅ​ប្រកួត​ក្នុង​ទឹកដី Old Trafford នា​ចុង​សប្តាហ៍​នេះ នឹង​មាន​សង្រ្គាម​ក្រហម​កើត​ឡើង ដោយ​ជា​ការ​ប៉ះ​គ្នា​រវាង Man Utd និង Liverpool ​នៃ​ប្រកួត​ក្របខ័ណ្ឌ Premier League។ គេ​កំពុង​រង់ចាំ​មើល​ថា តើ Man Utd អាច​យក​ឈ្នះ​បាន​ឬ​អត់ ព្រោះ​វា​ជា​ប្រកួត​ដំបូង​ដែល Cristiano Ronaldo លេង​ទល់​ក្រុម​កំពូល ក្រោយ​ការ​វិល​ត្រលប់​មក​វិញ​សារ​ជា​ថ្មី។ ក្នុង​អត្ថបទ​នេះ យើង​សូម​បង្ហាញ​ស្ថិតិ​ជា​រួម ដែល Ronaldo ធ្លាប់​តតាំង Liverpool ដោយ​ប៉ះ​គ្នា​សរុបព ១២ ប្រកួត…

Mino Raiola Inner 1200x900
កីទ្បា

សំណាក់​ក្លឹប​ដែល​ចង់​បាន គួរ​ទៅ​មុខ​ឬ​ថយ​ក្រោយ? នេះ​ Haaland ទារ​ថ្លៃ​ពលកម្ម​ខ្ពស់​ដល់​ទៅ…

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Erling Braut Haaland អាច​នឹង​មាន​ភាគរយ​ច្រើន ក្នុង​ការ​ចាកចេញ​ពី​ក្លឹប Borussia Dortmund នៅ​រដូវ​ក្តៅ​ខាង​មុខ បន្ទាប់​ពី​តម្លៃ​ផ្តាច់​កុងត្រា​របស់​គេ​អាច​បើក​ដំណើរការ ជាមួយ​តម្លៃ​ផ្ទេរ​ទាប​ត្រឹម​តែ ៦៤ លាន​ផោន។ មាន​ក្លឹប​ធំៗ​ជា​ច្រើន ដែល​ចង់​បាន​យុវជន​សញ្ជាតិ​ន័រវេស ហើយ​ត្រៀម​នឹង​ចូល​ចរចា​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ដោយ​រួម​មាន Chelsea, Man City, Man Utd, Bayern Munich, Real Madrid និង Paris Saint-Germain។ ជា​ការ​ពិត​ស្ថិតិ​របស់​បុរស​វ័យ ២១ ឆ្នាំ…

GettyImages 1339656618
កីទ្បា

ឥទ្ធិពល Ronaldo ​ខ្លាំង​ដល់​ថ្នាក់ ​​ប្រហែលអាច​ថ្ពក់​ចិត្ត​តារា​ឆ្នើម​ម្នាក់​នេះ​ឲ្យ​បន្ត​ឈរ​ជើង​នៅ United

នៅ​រយៈ​ពេល​ចុង​ក្រោយ យើង​ទទួល​ដំណឹង​ថា កីឡាករ​ជា​ច្រើន ដែល​អាច​នឹង​ចាកចេញ​ពី​ក្លឹប Man Utd ខ្លះ​ទៅ ជា​ផែនការណ៍​ដែល​ក្លឹប​បម្រុង​លក់ ខ្លះ​កៀក​នឹង​ត្រូវ​ផុត​កុងត្រា​ហើយ​ជា​តារា​ឆ្នើម​ដ៏​សំខាន់​ក្នុង​ក្រុម​ទៀត​ផង។ តួ​យ៉ាង​គឺ​អនាគត​របស់ Paul Pogba ដែល​ត្រូវ​ផុត​កុងត្រា​នា​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ខាង​មុខ លេចលឺ​ថា​គេ​មាន​ក្លឹប Real Madrid, Juventus និង PSG តាម​សម្លឹង​ចង់​បាន ហើយ​សាមី​ខ្លួន​ផ្ទាល់​កន្លង​ទៅ​ក៏​បង្ហើប​ពី​អារម្មណ៍​ចង់​ផ្ទេរ​ចេញ​ពី Old Trafford ផង​ដែរ។ យ៉ាង​ណា​ស្រាប់​តែ​ថ្មីៗ​នេះ កីឡាករ​បារាំង​ក៏​ឲ្យ​តម្រុយ​វិជ្ជមាន​ពី​ការ​ដែល​អាច​នឹង​បន្ត​នៅ ហើយ​និយាយ​ពី​ឥទ្ធិពល Cristiano Ronaldo…