ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

New Copy
សង្គម

ចង់ដឹងមនុស្សស្រីស្រលាញ់អ្នកមែន ឬលេងសើច មើលតែពីរកន្លែងនេះនឹងដឹងចម្លើយជាមិនខាន

នៅក្នុងរឿងស្នេហា មនុស្សគ្រប់គ្នាតែងសង្ឃឹមថាខ្លួនអាចជួបមនុស្សមានចិត្តស្មោះចំពោះខ្លួន ព្រោះនៅក្នុងដំណាក់កាលនេះយើងត្រូវលះបង់មិនថាជាពេលវេលា ឬប្រាក់កាក់នោះទេ ចុះបើយើងមានចិត្តស្មោះចំពោះគេហើយ តែគេបែរជាគេមានចិត្តមិនច្បាស់លាស់នឹងយើង តើមានសុភមង្គលយ៉ាងម៉េចទៅ? និយាយចំពោះមនុស្សប្រុសវិញ ឱ្យតែគេស្រលាញ់អ្នកណាហើយ គេសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីនារីម្នាក់នោះ ទោះជាលទ្ធផលចុងក្រោយមិនដូចបំណងក៏ដោយ ក៏គ្មានអ្វីធំដុំសម្រាប់គេដែរ។ តែអ្វីដែលពួកគេខ្លាចបំផុតនោះ គឺខ្លួនគេខិតខំយកចិត្តស្មោះប្រគល់ឱ្យនាង តែនៅក្នុងចិត្តរបស់នាងសូម្បីតែស្រមោលគេក៏គ្មាន នេះទើបជារឿងដែលគួរឱ្យឈឺចាប់បំផុត។ ដូច្នេះចង់ដឹងថាមនុស្សស្រីមានចិត្តគំនិតអ្វីទៅលើអ្នកនោះ តាមពិតមធ្យោបាយមានច្រើន ជាទូទៅ គ្រាន់តែមើលទៅកន្លែងទាំងពីរនេះ អ្នកនឹងដឹងចម្លើយជាមិនខាន។ ១. នាងសុខចិត្តចាយប្រាក់របស់អ្នក ក៏សុខចិត្តជួយសន្សំសំចៃប្រាក់ដើម្បីអ្នកដែរ នៅក្នុងដំណើរផ្លូវស្នេហាមួយនេះ អ្នកទាំងពីរសុទ្ធតែមិនអាចគេចផុតពី “ប្រាក់” មួយនេះទេ។ នៅលើខ្លួនមនុស្សស្រី បើអ្នកសូម្បីតែប្រាក់មួយកាក់មួយសេនមិនដាច់ចិត្តចំណាយដើម្បីនាងនោះ បានន័យថានាងមិនមែនជាមនុស្សស្រីដែលអ្នកស្រលាញ់នោះឡើយ។ ដូចគ្នានេះដែរ…

Messi Reacts
កីទ្បា

ដោយសារ​រឿង​នេះ ទម្រង់​លេង PSG នឹង​ដើរ​ថយ​ក្រោយ ទោះ​មាន Messi/Neymar

បើ​តាម​ការ​យល់​ឃើញ​របស់​អតីត​ខ្សែ​បម្រើ​ជើង​ចាស់​លោក Jerome Rothen បាន​បង្ហាញ​ការ​ជឿជាក់​ថា វត្តមាន Lionel Messi ជាមួយ Neymar Jr មិន​អាច​បង្កើត​ឥទ្ធិពល​ជោគជ័យ​ដល់​ក្លឹប​បារាំង​បាន​នោះ​ទេ ដរាប​ណា​បើ​គ្មាន​វត្តមាន Kylian Mbappe។ ស្ថានភាព​កុងត្រា​របស់ Mbappe មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​ចេញ​នៅ​ឡើយ ដ្បិត​អី​សុពលភាព​ការ​ឈរ​ជើង​របស់​គេ ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ខាង​មុខ។ ភាគរយ​ច្រើន​ដែល​កីឡាករ​វ័យ​ក្មេង​បារាំង ជ្រើស​យក​ផ្លូវ​បែក​ជាង​ការ​បន្ត​នៅ។ ស្ថិតិ​នៅ​ក្លឹប PSG គេ​រក​បាន ១៣៨ គ្រាប់​និង Assist ៦២ លើក​នៅ​ការ​បង្ហាញ​ខ្លួន​សរុប…

Maxresdefault
កីទ្បា

ទោះ​ធ្លាប់​រួម​ជើង ៣ ឆ្នាំ តែ Henry ចុច​ឈ្មោះ​ម្នាក់​នេះ ជា​ជាង Messi ជា​កីឡាករ​រួម​ក្រុម​ល្អ​បំផុត

អតីត​កីឡាករ​ជើង​ចាស់​លោក Thierry Henry ក្រោយ​ផ្ទេរ​ចេញ​ពី​ក្លឹប Arsenal លោក​បាន​មក​ចាយ​ពេល ៣ ឆ្នាំ រួម​ជើង​ជាមួយ Lionel Messi នៅ​ក្លឹប FC Barcelona។ ចន្លោះ​ពេល​នោះ ក៏​ជា​យុគសម័យ​មាស​ដែល​អ្នក​មាន​បុណ្យ​ជោគជ័យ​ខ្លាំង​ផង​ដែរ ហើយ Henry និង Messi បាន​ឈ្នះ​ពាន​រង្វាន់​រួម​គ្នា គឺ La Liga ២ លើក និង Champions League ១ លើក។ តែ​យ៉ាង​ណា​សួរនាំ​អំពី​កីឡាករ​រួម​ក្រុម​ដែល…

1320228659
កីទ្បា

តារា​ឆ្នើម Man Utd ម្នាក់ គំរាម​ចាកចេញ ប្រសិន​ក្លឹប​ហ៊ាន​តែ​ធ្វើ​រឿង​នេះ

ដូច​យើង​បាន​ដឹង​ស្រាប់​ហើយ ក្នុង​វិស័យ​កីឡា​បាល់ទាត់ រយៈ​ពេល​ចុងក្រោយ បាន​មាន​រឿង​ចម្រូងចម្រាស​អំពី​ផែនការណ៍​បង្កើត​ពាន​រង្វាន់​ថ្មី European Super League ឬ​ហៅ​កាត់ ESL ដែល​មាន​លោក​ Florentino Perez ជា​ប្រធាន។ កីឡាករ​ខ្លះ​ក៏​ពេញ​ចិត្ត ខ្លះ​ក៏​មិន​ពេញ​ចិត្ត ហើយ​ប្រឆាំង​ដាច់​ខាត មិន​ចង់​ឲ្យ​ផែនការណ៍​នោះ លេចចេញ​ជា​រូបរាង​នៅ​ពេល​ខាង​មុខ​ឡើយ។ ក្រឡេក​មក​ក្លឹប Man Utd ក៏​មាន​កីឡាករ​សំខាន់ Bruno Fernandes បាន​ចូលរួម​ជាមួយ Luke Shaw ក្នុង​ការ​និយាយ ប្រឆាំង​នឹង​ផែនការណ៍​បង្កើត​ពាន ESL ផង​ដែរ។ អ្នក​ទាំង​ពីរ​បាន​បង្ហាញ​ការ​យល់​ឃើញ​ថា…

Hjhj
កីទ្បា

Joe Cole ថា​ដល់​ពេល ២ នាក់​នេះ ត្រូវ​បង្ហាញ​សមត្ថភាព​ហើយ ក្រោយ Lukaku/Werner របួស

នៅ​ប្រកួត​ទល់​ក្លឹប​ Malmo នៅ UCL ជុំ​ទី ៣ វគ្គ​ចែក​ពូល កាល​ពី​យប់​មិញ សម្រាប់​កូន​ក្រុម​របស់​លោក Thomas Tuchel ឃើញ​ថា​ធ្វើ​បាន​ល្អ​ខ្លាំង តែ​សោកស្តាយ មាន​តារា​ឆ្នើម ២ រូប​នៅ​តំបន់​ខាង​លើ រង​របួស​តាំង​ពី​តង់​ទី ១ គឺ Romelu Lukaku និង Timo Werner។ យ៉ាង​ណា​លោក Tuchel ក៏​បាន​ធ្វើ​ការ​ផ្លាស់ប្តូរ​ភ្លាមៗ ដោយ​ប្តូរ Lukaku ដាក់ Kai Havertz…

Maxresdefault
កីទ្បា

បន្ទាប់​ពី​ចាយ​វាយ​ច្រើន Man United ឡើង​ឈ្មោះ​កីឡាករ ៥ រូប​ ត្រៀម​វ៉ៃ​ចេញ​នៅ​ខែ​មករា​ខាង​មុខ

ដើម្បី​កើប​ចំណូល​មួយ​ផ្នែក​ចូល​ក្លឹប​វិញ បិសាច​ក្រហម Man Utd ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​មាន​ផែនការណ៍​ចង់​លក់​ចេញ​កីឡាករ ៥ រូប​នៅ​ពេល​ខាង​មុខ ពោល​គឺ​កំឡុង​ទីផ្សារ​ដោះដូរ​រដូវ​រងា ខែ​មករា ឆ្នាំ ២០២២។ នេះ​ជា​ការ​ទាញ​ចំណូល​ត្រលប់​មក​វិញ​ខ្លះ បន្ទាប់​ពី​ពួក​គេ​បាន​ចាយវាយ​ក្រាស់ក្រែល​លើ​ការ​នាំ​យក​កីឡាករ​សំខាន់ៗ​ដូច​ជា Cristiano Ronaldo, Raphael Varane និង Jadon Sancho រួម​គ្នា​នៅ​ពេល​តែ​មួយ​ កាល​ពី​រដូវ​ក្តៅ​កន្លង​ទៅ។ បើ​តាម​ការ​ចុះ​ផ្សាយ​ពី TheSun បាន​ឲ្យ​ដឹង​ថា United បាន​ដាក់​ឈ្មោះ Donny van de Beek,…

Pickerimage
កីទ្បា

Scholes ប្រាប់​ឲ្យ United កែ​រឿង​នេះ បើ​មិន​ចង់​លេង​ចាញ់ Liverpool នៅ​ចុង​សប្តាហ៍

អតីត​ខ្សែ​បម្រើ​លោក Paul Scholes បាន​បង្ហាញ​ការ​យល់​ឃើញ ពាក់ព័ន្ធ​នឹង​ទម្រង់​លេង​របស់ Man Utd ​កាល​ពី​យប់​មិញ ដ្បិត​បើ​អាច​យក​ឈ្នះ ៣-២ ទៅ​លើ Atalanta តែ​លោក​នៅ​តែ​ជឿជាក់​ថា ក្រុម​មាន​ចន្លោះ​ប្រហោង​ដែល​ត្រូវ​កែតម្រូវ។ ជា​ការ​បញ្ជាក់ មុន United ត្រូវ​បន្ត​ភារកិច្ច​សំខាន់​នៅ Premier League ដែល​ត្រូវ​ប៉ះ Liverpool នា​ចុង​សប្តាហ៍​ខាង​មុខ​នេះ។ លោក Scoles មើល​ឃើញ​ថា របៀប​លេង​ដែល United បង្ហាញ​ចេញ​មក​នៅ​តង់​ទី ១ ទល់ Atalanta…

Untitled 1
កីទ្បា

សមាគមកីឡាបាល់​ទាត់​ម៉ាឡេស៊ីចាប់​អារម្មណ៍​ដេញ​ថ្លៃធ្វើ​ម្ចាស់​ផ្ទះ 2023 Asian Cup

សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) កាលពី​ម្សិលមិញបានបញ្ជាក់ថាការប្រកួតជម្រុះ Asian Cup ឆ្នាំ ២០២៣ នឹងត្រូវធ្វើឡើងដោយផ្តោតជាសំខាន់គឺរាល់ការប្រកួតទាំងអស់នឹងត្រូវធ្វើឡើងតាមរូបមន្តជួបគ្នាតែ​ម្ដងគត់។ យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់ AFC ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង បន្ទាប់ពីគិតគូរពីកត្តានិងបញ្ហាប្រឈមដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩ ខណៈអ្វីៗទាំងនេះផ្តល់អាទិភាពដល់សមាជិកទាំងអស់ដែលពាក់ព័ន្ធ។ AFC ក៏បានជូនដំណឹងផងដែរថាការប្រកួតជម្រុះចុងក្រោយសម្រាប់ពានរង្វាន់ Asian Cup ឆ្នាំ ២០២៣ នឹងត្រូវធ្វើឡើងចំនួន ៣ ថ្ងៃដែលបានកំណត់គឺថ្ងៃទី ៨ ទី ១១ និងទី ១៤ ខែមិថុនាឆ្នាំ ២០២២ ហើយ បើកចំហសម្រាប់ការដេញថ្លៃធ្វើជាម្ចាស់ផ្ទះសម្រាប់សមាជិកណាមួយដែលពាក់ព័ន្ធ។…

New Copy
សង្គម

លោកតាម្នាក់កើតនៅឆ្នាំ ១៨៧០ រស់នៅអស់១៤៩ឆ្នាំ ដោយសារតែកូនចៅបានចែកឋានចោលគាត់មិនដឹងប៉ុន្មានជំនាន់ហើយទេ ទីបំផុតជ្រើសរើសសម្លាប់ខ្លួនបញ្ចប់ជីវិតមួយនេះ

លោកតាកើតនៅក្នុងអំឡុងឆ្នាំ ១៨៧០ អាយុ១៤៩ឆ្នាំ ដោយសារតែកូនចៅបានចែកឋានចោលគាត់អស់ជាច្រើនជំនាន់ ហើយគាត់ក៏ធ្លាប់ឆ្លងកាត់រឿងសក់សរជូនដំណើរសក់ខ្មៅដែលជារឿងខ្លោចផ្សារហើយនោះ គាត់ក៏បានយល់ថាអាយុវែងតើមានសុភមង្គលអ្វីទៅ? ហើយខ្លួនគាត់ផ្ទាល់ក៏យល់ថា រស់នៅក្នុងលោកនេះដោយសភាពបែបនេះ តើមានអ្វីគួរស្ញប់ស្ញែងទៅ ចុងក្រោយលោកតាក៏ជ្រើសរើសបញ្ចប់ជីវិតរបស់គាត់។ លោកតា Mbah Gotho ជាជនជាតិ ឥណ្ឌូនេស៊ី បច្ចុប្បន្នគាត់ត្រូវបានគេចាត់ថាជាមនុស្សដែលមានអាយុវែងជាងគេក្នុងពិភពលោកនេះ គាត់មានអាយុ១៤៩ឆ្នាំទៅហើយ។ មនុស្សជាច្រើនតែងស្វែងរកអាថ៌កំបាំងដើម្បីអាយុវែង តែគ្មានអ្នកណាដឹងថានៅពេលដែលខ្លួនចាស់ទៅមានសភាពបែបណានោះទេ សុខភាពល្អ ឬអត់ ទ្រុឌទ្រោមដែរឬទេ? តើមនុស្សដែលមានអាយុវែងចំពោះខ្លួនគាត់ផ្ទាល់ពិតជារីករាយមែនឬ? ឥឡូវនេះយើងមកមើលលោកតា Mbah Gotho តើគាត់មានការស្រាយបំភ្លឺបែបណាចំពោះរឿងនេះ។ លោកតា Mbah Gotho កើតនៅឆ្នាំ ១៨៧០…

New Copy
សង្គម

នៅលើខ្នងសត្វតោមានរបួសដ៏ធំមួយ តែសំណាងល្អត្រូវបានអ្នកការពារព្រៃជួយសង្គ្រោះទាន់

សត្វតោអាចត្រូវបានគេនិយាយថា ជាសត្វនៅជួរមុខនៃថនិកសត្វ ក៏ជាស្តេចសត្វក្នុងព្រៃផងដែរ គ្មានសត្វណាមួយហ៊ានប្រហើនដាក់វានោះឡើយ ប៉ុន្តែអ្វីតែមួយគត់ដែលអាច គំរាមកំហែងចំពោះពួកវាបាន មានតែមនុស្សនោះទេ។ ពួកវាសុទ្ធតែអាស្រ័យលើការចាប់សត្វដទៃជាអាហារ ចំពោះចំណីដែលពួកវាត្រូវចាប់ជារៀងរាល់ថ្ងៃនោះក៏មិនច្រើនប៉ុន្មានដែរ ព្រោះពេលដែលប្រមាញ់សត្វទាំងនោះ ស្របពេលពួកវាក៏អាចត្រូវរបួសដូចគ្នាដែរ ឧទាហរណ៍ គោព្រៃ ឈ្នួស….. សុទ្ធតែជាពពួកសត្វដែលមានស្នែងមុតស្រួច អាចនិយាយបានថាមានគ្រោះថ្នាក់ដល់ជីវិត ឱ្យតែមិនប្រយ័ត្ន សុទ្ធតែអាចមានរបួស បើធ្ងន់ធ្ងរនោះអាចស្លាប់ក៏ថាបាន។ មួយរយៈមុននេះ បុគ្គលិកការពារសត្វព្រៃម្នាក់បានប្រទះឃើញតោញីមួយក្បាលនៅលើវាលស្មៅ អ្វីដែលចម្លែកនោះនៅលើខ្នងរបស់វាមានរបួសយ៉ាងធំមួយ មើលទៅគួរឱ្យអាណិតណាស់។ ហើយនៅលើមុខរបួសនោះមានរុយជាច្រើនទុំពីលើនោះទៀត បែបនេះងាយនឹងឆ្លងមេរោគខ្លាំងណាស់ នេះប្រហែលជាពេលដែលវាកំពុងចាប់ចំណី ត្រូវបានសត្វណាមួយតទល់ប្រយុទ្ធនឹងវាវិញ ហើយមើលទៅ បើនៅតែមិនព្យាបាលទៀតនោះ ខ្លាចក្រែងតែមានគ្រោះថ្នាក់កាន់ដល់ជីវិត។ សំណាងល្អហើយដែលមានគេប្រទះឃើញទាន់ពេល ឃើញបែបនេះពួកគេប្រញាប់ដាក់ថ្នាំស្ពឹកឱ្យវា…

P=118053
សង្គម

លោកអភិបាលស្រុកស្រាយចម្ងល់ជូនមហាជន៖ ដោយមានចម្ងល់ច្រើនពាក់ព័ន្ធនឹងទម្រង់នៃរូបរាង និងឈ្មោះ«បរិមណ្ឌលបន្ទាយស្រី» អនុញ្ញាតឱ្យខ្ញុំបកស្រាយពីអត្ថន័យពីក្រោយឈ្មោះ និងរូបរាងនៃរង្វង់មូលដ៏ធំប្រចាំស្រុកបន្ទាយស្រីមួយនេះ

នៅប៉ុន្មានថ្ងៃកន្លងមកនេះមហាជនមានការភ្ញាក់ផ្អើល និងមានចម្ងល់ទាក់ទងទៅនឹងសួននៃរង្វល់មូលស្រុកបន្ទាយស្រី និងឈ្មោះរបស់រង្វង់មូលនេះ ហើយនៅថ្ងៃនេះលោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ បានបង្ហោះបកស្រាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកអភិបាលដូចបានរៀបរាប់ខាងក្រោម។ ដោយមានចម្ងល់ច្រើនពាក់ព័ន្ធនឹងទម្រង់នៃរូបរាង និងឈ្មោះ«បរិមណ្ឌលបន្ទាយស្រី» អនុញ្ញាតឱ្យខ្ញុំបកស្រាយពីអត្ថន័យពីក្រោយឈ្មោះ និងរូបរាងនៃរង្វង់មូលដ៏ធំប្រចាំស្រុកបន្ទាយស្រីមួយនេះបន្តិច។ ពាក្យ“បរិមណ្ឌល”គឺជាពាក្យដែលមានស្រាប់រួចទៅហើយនៅក្នុងវចនានុក្រមសម្តេចសង្ឃ ជួន ណាត ហើយមានន័យថា”រង្វង់មូល”នោះឯង គ្រាន់តែយើងមិនសូវបានយកពាក្យនេះមកប្រើតែប៉ុណ្ណោះ។ ចំណែកឯរូបរាងនៃសួនវិញ ត្រូវបានយកទម្រង់តាម«យ័ន្តរូបផ្កាឈូក»(Padma Mandala) មានទាំងអស់បីស្រទាប់ រចនាជា៤ត្របកខាងក្នុង រីកចេញជា៨ត្របកនៅកណ្តាល និងរីកជា១៦ត្របកទៀតនៅផ្នែកខាងក្រៅ ដែលមានបង្កប់នូវអត្ថន័យជ្រាលជ្រៅពីអត្តសញ្ញាណខ្មែរ និងព្រះពុទ្ធសាសនា។ លោកសាស្ត្រាចារ្យ អុឹម សុខរិទ្ធី ដែលជាបុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្សនៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា៖ ផ្កាឈូក(បទុម)…

New Copy
ទស្សនៈ

មនុស្សស្រីវ័យកណ្តាល បើឧស្សាហ៍បរិភោគអាហារទាំង២ប្រភេទនេះ អាចថែរក្សាសុខភាពរាងកាយ និងសុខភាពស្បែកបាន

មិនថានៅក្នុងវ័យណានោះទេ យើងដាច់ខាតត្រូវតែប្រុងប្រយ័ត្ននឹងការថែរក្សាសុខភាព និងរក្សាទម្ងន់របស់យើងឱ្យបានត្រឹមត្រូវ ត្រូវទទួលទានបាយឱ្យបានទៀតទាត់ បន្ថែមជាមួយការហាត់ប្រាណ កុំឱ្យជំងឺវាយឆ្មក់បានឱ្យសោះ។ ដូចជានៅរដូវក្តៅ ស្បែករបស់យើងមានសភាពស្ងួត ជាពិសេសគឺផ្នែកនារី ជាធម្មតាក្រៅពីប្រើប្រាស់គ្រឿងសម្អាងហើយនោះ នៅត្រូវយកចិត្តទុកដាក់ចំពោះការថែរក្សា និងបំប៉ន់ស្បែកឱ្យបានខ្លាំង ដូច្នេះយើងត្រូវហូបបន្លែផ្លែឈើឱ្យបានច្រើន ផឹកទឹកឱ្យបានច្រើន ដើម្បីលើកកម្ពស់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយរបស់យើង អ៊ីចឹង តើជារៀងរាល់ថ្ងៃយើងគួរហូបផ្លែឈើអ្វីទើបល្អ? ១. ផ្លែត្រប់ ២. សណ្តែកដី សណ្តែកដី អាចជួយដល់សុខភាពរាងកាយ ជាអាហាររូបត្ថម្ភសម្បូរបែប ប៉ូវឈាម មានប្រសិទ្ធភាពប្រឆាំងនឹងភាពចាស់ វាអាចពន្យារភាពចាស់នៃកោសិកា និងសរីរាង្គក្នុងខ្លួនមនុស្ស អាចជម្រុញការអភិវឌ្ឍន៍កោសិកា និងបង្កើនការចងចាំរបស់ខួរក្បាល ដូច្នេះការបរិភោគសណ្តែកដីជាប្រចាំអាចធ្វើឱ្យមានអាយុវែង៕ អត្ថបទ…