
ស្នេហាធំជាងបាល់! Icardi គំរាមបោះបង់អាជីពជាកីឡាករ បើ Wanda មិនព្រម ៣ លក្ខខណ្ឌនេះ
ទំនាក់ទំនងស្នេហារវាងកីឡាករក្លឹប PSG គឺ Mauro Icardi និងភ្នាក់ងារ ក៏ដូចជាភរិយា Wanda Nara បានផ្ទុះភាពរកាំរកូសខ្លាំងនៅប៉ុន្មានថ្ងៃចុងក្រោយ បន្ទាប់ពីបែកធ្លាយសារដែល Icardi លួចទាក់ទងនារីខាងក្រៅ ហើយថែមទាំងបបួលគ្នាឡើងគ្រែដោយស្ងាត់ៗទៀតផង។ តែយ៉ាងណាគ្រប់យ៉ាងហាក់ត្រូវបានដោះស្រាយ និងត្រលប់មកភាពល្អប្រសើរវិញហើយ ខណៈដែលសារនេះ Icardi ក៏បានច្បាស់លាស់ជាមួយគូស្នេហ៍របស់ខ្លួន និងដាក់លក្ខខណ្ឌទៅវិញប៉ុន្មានចំណុចផងដែរ។ តាមពិតទៅ Icardi ក៏មានការហួងហែងទៅលើ Wanda ខ្លាំងដូចគ្នា ដោយមានការប្រច័ណ្ឌបារម្ភខ្លាចមានអ្នកផ្សេងមកលួចទាក់ទងភរិយាខ្លួន។ មុនត្រលប់មកចូលទីលានដូចមុនវិញ Icardi បានទាមទារ ៣ ចំណុចធំៗពី Wanda…










