ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

8
សង្គម

ប្រមាថ​មិន​បាន​ទេ! តាម​ក្បួន​ហុងស៊ុយ មុខ​ខ្លោងទ្វារ​មេ​នៃ​ផ្ទះ ហាម​មាន​របស់ ៣ នេះ​ដាច់​ខាត

តាម​ក្បួន​ហុងស៊ុយ ការ​ដែល​មាន​របស់​ទាំង ៣ នេះ​នៅ​ខាង​មុខ​ផ្ទះ វា​ជា​របស់​ទម្លាក់​យីអ៊ុន ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​ត្រូវ​ជួប​រឿងរ៉ាវ​មិន​ល្អ ប៉ះពាល់​ដល់​លាភ​សំណាង​នៃ​សមាជិក​ក្រុម​គ្រួសារ​ទាំង​មូល៖ ៣) ដើម​ឈើ​ស្ងួត​ នៅ​មុខ​ខ្លោង​ទ្វារ​ផ្ទះ ឬ​ទ្វារ​មេ​ផ្ទះ មិន​គួរ​មាន​ដើម​ឈើ​ងាប់ ឬ​ស្ងួត​នៅ​ពី​មុខ​នោះ​ទេ ព្រោះ​វា​តំណាង​ឲ្យ​ថាមពល​អាក្រក់ ប៉ះពាល់​ដល់​ខ្យល់​វិជ្ជមាន​ដែល​ត្រូវ​បក់​ចូល​មក​ក្នុង​ផ្ទះ។ បន្ថែម​ពី​នេះ គេ​ប្រដូច​ដើម​ឈើ​ទៅ នឹង​សុខភាព​មនុស្ស វា​កាន់​តែ​ស្វិត​ស្រពោន ស្ងួត​ហួតហែង សុខភាព​អ្នក​ក៏​កាន់​តែ​មិន​ល្អ​ដូច​គ្នា ហើយ​វា​ក៏​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ទ្រព្យ​ម្ចាស់​ផ្ទះ​ទៀត​ផង។ វា​ក្រៅ​ពី​បំផ្លាញ​សោភ័ណភាព​ផ្ទះ វា​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្មារតី​សមាជិក​គ្រួសារ គិត​អ្វី​មិន​សូវ​ត្រូវ​ធ្វើ​អ្វី​ចេះ​តែ​បរាជ័យ។ ជា​រួម​តាម​អ្នក​ជំនាញ​ហុងស៊ុយ បាន​ណែនាំ​ឲ្យ​ចាំ​បាច់​ត្រូវ​តែ​ប្រញាប់​ដក​ដើម​ឈើ​ងាប់​នោះ​ចេញ​ពី​មុខ​ផ្ទះ។ ២) មិន​គួរ​មាន​របស់​កខ្វក់​នៅ​មុខ​ផ្ទះ អ្នក​ជឿ​លើ​ក្បួន​ហុងស៊ុយ​សុទ្ធសាធ គេ​ប្រកាន់​ណាស់ មិន​ចេះ​តែ​ឲ្យ​មាន​សំរាម​មុខ​ផ្ទះ…

Martin Odegaard Arsenal 1
កីទ្បា

មាន​មួយ​រូប ក្នុង​ចំណោម​ខ្សែ​ការពារ​ទាំង ២ ដែល Odegaard ថា​ពិបាក​លេង​តតាំង​បំផុត

តារា​ឆ្នើម​ប្រចាំ​ក្លឹប Arsenal គឺ Martin Odegaard ថ្មីៗ​នេះ បាន​ទម្លាយ​នូវ​ឈ្មោះ​ខ្សែ​ការពារ ២ រូប ដែល​ខ្លួន​យល់​ថា​ពិបាក​នឹង​លេង​តតាំង​បំផុត​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់ ហើយ​មាន​មួយ​នោះ​ជា​ខ្សែ​ការពារ​កំពុង​ឈរ​ជើង​នៅ​ក្របខ័ណ្ឌ Premier League។ បញ្ជាក់​បន្តិច​បុរស​វ័យ ២២ ឆ្នាំ ក្នុង​អាជីព គេ​បាន​ឆ្លង​កាត់​ការ​លេង​ឲ្យ​ក្លឹប Real Madrid, Arsenal និង​Vitesse ជា​ដើម។ ខណៈ​នៅ​ជម្រើស​ជាតិ បាន​បង្ហាញ​ខ្លួន​ឲ្យ​ន័រវែស តាំង​ពី​ខែ​សីហា ឆ្នាំ ២០១៤។ Odegaard និយាយ៖ “ខ្សែ​ការពារ​ពិបាក​លេង​ត​ទល់​បំផុត តាម​ពិត​ទៅ​ខ្ញុំ​ពិត​ជា​មិន​អាច​រំលង​ឈ្មោះ…

Skysports Louis Van Gaal Netherlands_5583886
កីទ្បា

Van Gaal ថា​ចង់​យក​កីឡាករ​ក្រៅ​សញ្ជាតិ​នៅ Arsenal រូប​នេះ មក​រួម​ក្រុម​ជម្រើស​ជាតិ​ហូឡង់

Louis van Gaal អ្នកចាត់ការ​ក្រុម​ជម្រើស​ជាតិ​ហូឡង់ បាន​បង្ហាញ​ការ​កោត​សរសើរ​ដល់​សមត្ថភាព​របស់​យុវជន​នៃ​ក្លឹប Arsenal ហើយ​ប្រសិន​ជា​អាច​យក​គេ ឲ្យ​ប្តូរ​ពី​សញ្ជាតិ​ដើម មក​ចូលរួម​នៅ​ហូឡង់​បាន​គឺ ពិត​ជា​ល្អ។ នោះ​គឺ​កីឡាករ​ន័រវេស Martin Odegaard ដែល​ហូឡង់​ទើប​តែ​យក​ជ័យជម្នះ​ទៅ​លើ​ន័រវេស ហើយ​ធានា​កៅអី​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​ផ្លូវការ World Cup 2022 ក្នុង​ប្រទេស​កាតា។ ស្រប​ពេល​ដែល​ន័រវេស គឺ​អស់​ឱកាស​ហើយ ក្រោយ​ឈរ​លេខ ៣ ក្នុង​ពូល មិនមាន​សូម្បី​សង្ឃឹម​ចុង​ក្រោយ​នៅ​វគ្គ Play-off។ សួរនាំ​ពី TV2 ស្រាប់​តែ​លោក Van Gaal ឆ្លើយ៖…

Hghg
កីទ្បា

ឆ្លង​កាត់​គូ​ប្រជែង​រាប់​ភ្លេច តែ Scholes ចុច​ឈ្មោះ ៣ រូប​នេះ ថា​ពិបាក​តតាំង​បំផុត

Paul Scholes បាន​ចាយ​ពេល ៧១៨ ប្រកួត​លេង​ឲ្យ​ក្លឹប Man Utd រាប់​ទៅ​ប្រហែល​ជាង ១៩ ឆ្នាំ ដោយ​បាន​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល ១១ លើក ពាន FA Cup ៣ លើក និង​ពាន UCL ២ លើក។ ចន្លោះ​ពេល​នោះ​ ជា​ការ​ពិត​លោក​បាន​ហែលកាត់​ការ​លេង​ទល់​ក្រុម​គូ​ប្រជែង និង​កីឡាករ​កំពូល​ជា​ច្រើន ហើយ​ថ្មីៗ​នេះ Scholes បាន​ចុច​ឈ្មោះ គូ​ប្រជែង​ដ៏​តានតឹង​បំផុត​ទាំង ៣ នៅ PL។…

1636997907_434875_1636998088_noticia_normal_recorte1
កីទ្បា

ក្តីសង្ឃឹម​ចុង​ក្រោយ! នេះ ១២ ក្រុម​ត្រូវ​ជម្រុះ​យក​តែ ៣ ក្រុម​គត់ ឡើង​ទៅ​ប្រកួត​ផ្លូវការ World Cup

ការ​ប្រកួត​វគ្គ​ជម្រុះ​បឋម​ប្រចាំ​តំបន់​អឺរ៉ុប FIFA World Cup 2022 យើង​បាន​រក​ឃើញ​ក្រុម​ទាំង ដែល​ឈ្នះ​ប្រចាំ​ពូល​នីមួយៗ កក់​កៅអី​ស្វ័យប្រវត្តិ​ឡើង​ទៅ​កាន់​វគ្គ​បន្ត​ហើយ ដូច្នេះ​មាន​ន័យ​ថា ក្នុង​ចំណោម ១៣ កៅអី​ដែល FIFA ផ្តល់​ឲ្យ​ក្រុម​នៅ​អឺរ៉ុប គឺ​មាន ១០ កៅអី​ហើយ​ដែល​រក​ឃើញ​ម្ចាស់។ នៅ​ឡើយ ៣ កៅអី​ផ្សេង​ទៀត នឹង​ចម្រាញ់​យក​ចេញ​ពី​ក្រុម​ទាំង ១២ ដែល​ធ្លាក់​ទៅ​លេង​នៅ​វគ្គ Play-off។ ក្នុង​នោះ​មាន ១២ ក្រុម ដូច​ជា​ព័រទុយហ្គាល់, ស៊ុយអែត, អ៊ីតាលី, អ៊ុយក្រែន, វែល,…

Hggh
កីទ្បា

មិន​អាច​ប្រើ​លេខ​អាវ​ចាស់​ទេ នេះ​លេខ​អាវ​ថ្មី​របស់ Dani Alves នៅ​ក្លឹប Barcelona

កាល​ជំនាន់​លើក​ដំបូង​លេង​នៅ​ក្លឹប FC Barcelona សម្រាប់​ខ្សែ​ការពារ​ស្លាប​ Dani Alves ធ្លាប់​ឆ្លង​កាត់​ការ​ប្រើប្រាស់​អាវ​លេខ ២០ លេខ ២ និង លេខ ៦ ហើយ​មក​ចូលរួម​ជា​ថ្មី​សារ​នេះ ក៏​ទទួល​បាន​លេខ​អាវ​ថ្មី​មួយ​ទៀត ព្រោះ​លេខ​អាវ​ចាស់​សុទ្ធ តែ​មាន​ម្ចាស់​អស់​ហើយ។ នោះ​គឺ​អាវ​លេខ ៨ ដែល​ជា​លេខ​អាវ​ចាស់​របស់ Miralem Pjanic ក្រោយ​គេ​ខ្ចី​ជើង​ទៅ​លេង​នៅ​ក្លឹប​ក្នុង​ប្រទេស​ទួរគី វា​ក៏​បាន​ក្លាយ​ជា​លេខ​ទំនេរ គ្មាន​អ្នក​ស្នង។ តែ​នេះ​ក៏​ជា​លេខ​អាវ​ចាស់​របស់ Andres Iniesta និង Hristo Stoichkov ធ្លាប់​ជា​អតីត​វីរបុរស​ប្រចាំ​ក្លឹប​ផង​ដែរ។…

New Copy
ប្លែកៗ

តេស្តចិត្តសាស្រ្ត ៖ អ្វីដែលអ្នកមើលឃើញមុនគេ អាចទាយដឹងថាអ្នកជាមនុស្សមានមហិច្ឆតា ឬក៏អ្នកជាមនុស្សសាមញ្ញ?

តើរូបអ្វី ដែលអ្នកមើលឃើញមុនគេ រូបដែលអ្នកមើលឃើញ នឹងបង្ហាញឱ្យអ្នកបានដឹងថា អ្នកជាមនុស្សសាមញ្ញធម្មតា ឬជាមនុស្សដែលមានមហិច្ឆតាធំ? តោះ! សាកល្បង ធ្វើតេស្តតាមបែបចិត្តសាស្ត្រទាំងអស់គ្នា។ លទ្ធផលតេស្ត 1. ចម្លើយ A អ្នក គឺជាមនុស្សដែលពោពេញដោយមហិច្ឆតាខ្ពស់ និងមិនសុខចិត្តរស់នៅក្នុងភាពសាមញ្ញឡើយ ទោះជារូបរាងខាងក្រៅរបស់អ្នកមើលទៅដូចជាសាមញ្ញក៏ពិតមែន តែមហិច្ឆតារបស់អ្នកធំជាងរូបរាងដែលអ្នកបង្ហាញចេញទៅ ដូច្នេះអ្នកសុខចិត្តញុំាងឱ្យខ្លួនទៅសាកល្បងឆ្លងកាត់ឧបសគ្គ ទៅខិតខំប្រឹងប្រែង ក៏មិនព្រមរស់នៅក្នុងភាពសាមញ្ញគ្មានអ្វីទាំងអស់នោះដែរ។ មនុស្សដូចជាអ្នក រមែងតែងមានឆន្ទៈមុតមាំ ក្នុងដំណើរផ្លូវជីវិតរបស់អ្នកតែងដេញតាមក្តីស្រមៃ អ្នកប្រៀបដូចជាទេវតាប្រយុទ្ធមួយរូបអ៊ីចឹង ពីដើមដល់ចប់ គឺពោរពេញដោយភាពជឿជាក់ អ្នកមានទឹកចិត្តឆ្ពោះទៅមុខជារៀងរហូត ទោះបីជាពេលខ្លះ អ្នកត្រូវបានគេមើលស្រាលមែន តែអ្នកមិនបានទុកវាក្នុងចិត្តឡើយ គឺអ្នកតែងតែដើរតាមឧត្តមគតិរបស់ខ្លួនរហូតមក។…

New Copy
ទស្សនៈ

ពេលហត់នឿយ ចូលឈរនៅលើជ្រុងម្ខាងទៀត ដើម្បីមើលពិភពលោកដ៏ស្រស់ស្អាតមួយនេះ

ពាក្យថាមនុស្ស ពេលនិយាយគឺងាយយល់ ស្តាប់ទៅងាយស្រួល តែពេលអនុវត្តន៍គឺពិបាកណាស់។ ឆាកជីវិតគឺដាច់ធម៌មេត្តាណាស់ ប្រឹងប្រែងហើយមិនប្រាកដថាជោគជ័យឡើយ ពុះពារហើយក៏មិនប្រាកដថាមានពន្លឺរស្មីដែរ តែត្រូវចេះរៀនមើលចំណុចល្អខ្លួនឯង កុំចេះតែយល់ថាគេធ្វើបែបនេះល្អធ្វើបែបនោះល្អ ហើយធ្វើត្រាប់តាមគេអី បើធ្វើត្រាប់តាមគេដដែល អ៊ីចឹងមកសម្លឹងមើលភាពប៉ិនប្រសប់របស់ខ្លួនឯងវិញល្អជាង។ ដើរផ្លូវខ្លួនឯងឱ្យបានល្អ ធ្វើកិច្ចការខ្លួនឱ្យបានផ្ចិតផ្ចង់ មើលស្ថានភាពរបស់ខ្លួនឱ្យបានច្បាស់ ផ្តល់ជំនឿចិត្ត ភាពរីករាយ និងស្នាមញញឹមដល់ខ្លួនឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន។ ពេលដែលមានគេមើលធ្ងន់លើអ្នក អ្នកកុំទាន់យល់ថាខ្លួនឯងសំខាន់ពេក ពុំដូច្នេះទេ ពេលដែលធ្លាក់ចុះដល់ដី វាពិតជាឈឺចាប់ខ្លាំងជាមិនខាន ព្រោះឡើងខ្ពស់ប៉ុនណា ធ្លាក់មកដីក៏ឈឺប៉ុណ្ណោះដែរ។ ពេលគ្មានអ្នកមើលធ្ងន់លើអ្នក ខ្លួនអ្នកត្រូវផ្តល់តម្លៃឱ្យខ្លួនឯង ពុំដូច្នេះទេអ្នកនឹងចាញ់ដោយមិនដឹងខ្លួនជាមិនខាន។ មួយជីវិតនេះគង់តែត្រូវការឱ្យអ្នកប្រឈមមុខចំពោះរឿងរ៉ាវតែម្នាក់ឯងទេ តែអ្នកកុំខ្លាច ត្រូវរៀនចេះស្ងប់ចិត្ត…

៥
សង្គម

អាហារ ៣ ប្រភេទ ល្អចំពោះក្រលៀន ជួយឲ្យបុរសពោរពេញដោយអារម្មណ៍រួមភេទខ្លាំង

ក្រលៀន​ដែល​មាន​សុខភាព​ល្អ​ជា​និមិត្ត​រូប​របស់​បុរស​ដែល​ពោរ​ពេញ​ទៅ​ដោយ(​យ៉ាំង)។ ក្នុងជីវិតនេះ បុរសត្រូវតែយកចិត្តទុកដាក់លើសុខភាពតម្រងនោម លើកកម្ពស់សុខភាពបង្ហួរនោម ក្រពេញប្រូស្តាត និងរក្សាតុល្យភាពនៃបរិយាកាសខាងក្នុងរាងកាយ និង ត្រូវធ្វើឲ្យមានសុខភាពល្អជានិច្ច។ ទោះជាយ់ាងណា អាហារ ៤ នេះ ប្រសិនបើបុរសទទួលទានឱ្យបានទៀងទាត់ នឹងជួយឱ្យក្រលៀនរឹងមាំ ធ្វើឱ្យបុរសមានសុខភាពល្អ។ ត្រចៀកកណ្ដុរខ្មៅ បុរសគួរទទួលទានត្រចៀកកណ្ដុរខ្មៅឱ្យបានច្រើនជាប្រចាំ ដើម្បីបង្កើនសុខភាពតម្រងនោម។ អាហារនេះមានជាតិសរសៃរុក្ខជាតិច្រើន ដែលអាចជួយឱ្យតម្រងនោមកម្ចាត់ជាតិពុល និងពន្លឿនប្រសិទ្ធភាពនៃការបន្សាបជាតិពុលនៃតម្រងនោម ដោយហេតុនេះជួយឱ្យតម្រងនោមកាន់តែមានសុខភាពល្អ និងកាត់បន្ថយបន្ទុកនៃការបន្សាបជាតិពុល។ សណ្ដែកខ្មៅ បុរសដែលទទួលទានសណ្តែកខ្មៅច្រើននឹងជួយបំប៉នតម្រងនោមបានយ៉ាងងាយ។ សណ្តែកខ្មៅមានផ្ទុកសារជាតិ flavonoids ដែលបង្កើនប្រសិទ្ធភាពនៃការបញ្ចេញអរម៉ូនតម្រងនោម លើកកម្ពស់សុខភាព និងបន្ថែមអាហារូបត្ថម្ភសម្រាប់តម្រងនោម។ លើសពីនេះ ប្រូតេអ៊ីនសណ្តែកខ្មៅ…

32
សង្គម

កុំទិញបរិភោគអី! បន្លែ ៤ ប្រភេទ បើលេចសញ្ញាអុចខ្មៅ និងតម្លៃថោកៗ ប្រាកដណាស់ ផ្ទុកជាតិគីមី ១០០% ញ៉ាំហើយបង្កជំងឺសាហាវ

បន្លែគឺជាអាហារសំខាន់មានសារធាតុចិញ្ចឹមជាច្រើន ​ដែលអ្នកទាំងអស់គ្នាគួរតែ​ញ៉ាំ​ឲ្យបានពេញលេញ​។ ប៉ុន្តែ  នៅពេលជ្រើសរើសបន្លែនីមួយៗ ក៏ត្រូវការបទពិសោធន៍តិចតួចដើម្បីទិញបន្លែដែលមានគុណភាពល្អផងដែរ។ ដូច្នោះហើយ ដើម្បីជ្រាបកាន់តែច្បាស់ សូមមើលចំណុចទាំងប្រាំខាង​ក្រោម​នេះ​។ សណ្តែកបណ្តុះដោយគ្មានឫស មាតិកាវីតាមីន C នៃសណ្តែកបណ្តុះគឺខ្ពស់ជាងសណ្តែកធម្មតាដប់ដង។ ថ្វីត្បិតតែសណ្តែកបណ្តុះសម្បូរទៅដោយសារធាតុចិញ្ចឹមក៏ដោយ នៅពេលដែលអ្នកឃើញសណ្តែកបណ្តុះគ្មានឫសនៅលើទីផ្សារ តម្លៃថោកយ៉ាងណា ក៏មិនគួរទិញដែរ។ ដោយសារតែសព្វថ្ងៃនេះ អ្នកលក់ជាច្រើនបានប្រើប្រាស់សារធាតុគីមី ដូចជា អ៊ុយ សារធាតុភ្ញោចជាដើម ដើម្បីធ្វើឱ្យសណ្តែកបណ្តុះកាន់តែធាត់ និងលូតលឿនជាងមុន។ នៅពេលនោះ សណ្តែកបណ្តុះច្រើនតែមានខ្លាញ់ខុសធម្មតា ពណ៌ស និងគ្មានឫស។ សារធាតុ​គីមី​ដែល​ជួយ​ជំរុញ​គ្រាប់​សណ្តែក​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព ថែមទាំង​បង្ក​ជា​ជំងឺ​មហារីក​ទៀតផង។ ដំឡូងជ្វាមានចំណុចខ្មៅ ដំឡូងជ្វាដែលទុកចោលក្នុងបរិយាកាសមិនមានសុវត្ថិភាពយូរនឹងលេចចេញជាចំណុចខ្មៅ ផ្សិត…

Cover Copy
សង្គម

ចែកឲ្យគ្នាយើងដឹងផង! ៣ ចំណុច ដាច់ខាតអ្នក​​គួរ​អនុវត្តឲ្យបាន ​បើដឹងថាខ្លួនជិត​ចូលរោងការហើយ​

សម្រាប់​អ្នក​ដែល​មាន​គម្រោង​រៀប​ការ មិន​ថា ​អ្នក​ជា​កូន​កំលោះ ឬ​កូនក្រមុំ​ទេ មាន​ចំណុចមួយចំនួន​ដែល​អ្នក​គួរ​ដឹង​គឺ​អ្នក​ត្រូវ​មើល​ថែ​គ្រប់​បញ្ហា និង​ជម្រះ​រាល់​បញ្ហា​មុន​ពេល​រៀប​ការ។ ដើម្បី​ឱ្យ​ការងារ​សម្រេច​បាន​ដោយ​រលូន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​ក្រោយ​ពេល​រៀប​ការ​នឹង​មាន​ភាព​រីករាយ​ពេញ​ទំហឹង ដោយ​គ្មាន​បញ្ហា​អ្វី​ឡើយ ដូច្នេះ​យើង​សូម​ណែនាំ​រឿង ៣ យ៉ាង​ដែល​ត្រូវ​ធ្វើ​នៅ​ពេល​អ្នក​ដឹង​ថា ​អ្នកជិត​រៀប​ការ៖ 1. ជម្រះបញ្ហាផ្ទាល់ខ្លួន ជម្រះរាល់បញ្ហាផ្ទាល់ខ្លួនរបស់អ្នកដែលធ្លាប់មាន មិន​ថា​ជា​បញ្ហា​ជាមួយសាច់ញាតិ ឬ​បញ្ហា​បំណុល​ហិរញ្ញវត្ថុ​នោះទេ អ្នក​គួរ​ប្រញាប់​ជម្រះ​បំណុល​តូចៗ​ជា​មុន​សិន ព្រោះ​ការ​រៀប​ការ​អាច​នឹង​ត្រូវ​ចំណាយ​ថវិកា​ច្រើន​គួរសម។ ដូច្នេះហើយ អ្នក​គួរតែ​ជម្រះ​បំណុល​ដែល​មិន​ចាំបាច់​ទាំងអស់ ហើយ​ទុក​តែ​របស់​សំខាន់ៗ​ ពេល​រៀប​ការ​ចប់ មិន​មាន​បញ្ហា​ហិរញ្ញវត្ថុ​ច្រើន​ពេក​ទេ។ 2. ទៅលេងសាច់ញាតិ រឿងសំខាន់មួយដែលត្រូវធ្វើមុនពេលរៀបការគឺការទៅលេងសាច់ញាតិចាស់ៗរបស់ភាគីទាំងពីរ ឱ្យបានញឹកញាប់ ដើម្បីបង្កើតភាពស្និទ្ធស្នាល កាន់តែជិតស្និទ្ធ។ បន្ទាប់មកវា​នឹង​ក្លាយ​ជា​លទ្ធផល​ល្អមួយ​នៃ​ការ​រស់នៅ​ជាមួយ​គ្នា​ទៅ​ថ្ងៃ​អនាគត។…

24
សង្គម

ដល់រដូវរងារហើយកុំទុកឲ្យស្បែកអាក្រក់ទៀតអី នេះជាវិធីសាស្រ្ត ៥ យ៉ាងងាយៗ ជួយស្បែកដែលស្ងួតប្រែជាមានសំណើមថ្លា

អាកាសធាតុត្រជាក់ក្នុងរដូវរងានឹងធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍ស្រស់ស្រាយ និងត្រជាក់។ ប៉ុន្តែ​រាល់​រដូវ​រងា​បែប​នេះ ​តែង​តែ​ប្រឈម​មុខ​នឹង​បញ្ហា​ធ្វើឲ្យស្បែក​ស្ងួត។ ថ្ងៃនេះ យើងនឹងចែករំលែកវិធី ៥ យ៉ាងដើម្បីការពារស្បែកស្ងួតក្នុងរដូវរងារ សូម​សាក​ធ្វើ​តាមទាំងអស់គ្នាមិន​ថា ​វា​ត្រជាក់​ប៉ុណ្ណា​ទេ ស្បែក​របស់​អ្នក​ប្រាកដ​ជា​មាន​សំណើម។ 1. ជៀសវាងការងូតទឹកក្តៅ ពេលត្រជាក់ប្រាកដណាស់ មនុស្សជាច្រើនចង់ងូតទឹកក្តៅឧណ្ហៗ ដើម្បីកំដៅរាងកាយ។ ប៉ុន្តែនោះគឺជារឿងដែលធ្វើឱ្យស្បែកបាត់បង់សំណើមលឿនណាស់ ព្រោះ​ការ​ងូត​ទឹក​ក្នុង​សីតុណ្ហភាព​ខ្ពស់​ ធ្វើ​ឱ្យ​ស្បែក​បាត់បង់​សំណើម។ សីតុណ្ហភាពកាន់តែខ្ពស់ បណ្តាលឱ្យប្រេងនៅលើស្បែកត្រូវបានដកចេញកាន់តែឆាប់ រហូតធ្វើឱ្យស្បែកស្ងួតកាន់តែងាយស្រួល។ 2. ប្រើក្រែមចិញ្ចឹមស្បែកបន្ទាប់ពីងូតទឹក បន្ទាប់ពីងូតទឹករួច មិនគួរជូតខ្លួនឱ្យស្ងួតឡើយ។ ប៉ុន្តែអ្នកគួរតែជូតខ្លួនដោយក្រណាត់សើមតិច បន្ទាប់មកលាបក្រែមលាបស្បែកអោយសព្វពេញខ្លួនដើម្បីជួយរក្សាជាតិទឹកក្នុងស្បែក ផ្តល់សំណើមដល់ស្បែក ការពារស្បែកស្ងួតបានយ៉ាងល្អ។ 3. លាបក្រែមលាបស្បែក…