
គ្រូធំក្លឹបក្បែរបាតតារាងមួយ និយាយចំៗថាចង់សុំ Ronaldo ឲ្យមកលេងនៅក្លឹបរបស់ខ្លួន
តារាឆ្នើម Cristiano Ronaldo កំពុងក្លាយជាកីឡាករដែលមានគេចាប់អារម្មណ៍ច្រើននៅ Premier League សព្វថ្ងៃ ហើយទាំងការធ្លាក់ចុះ និងការកើនឡើងនៃទម្រង់លេង សុទ្ធសឹងជាប្រធានបទដែលអ្នកគាំទ្រលើកមកជជែកឥតឈប់។ យ៉ាងណាកន្លងទៅនេះ មកមើលការយល់ឃើញរបស់គ្រូនៃក្លឹប Watford លោក Claudio Ranieri ឯណេះ ក៏បាននិយាយចំៗថា ក្រុមរបស់ខ្លួនត្រូវការកីឡាករដូចជា Cristiano Ronaldo ហើយបើយកគេបាន នោះលោកនឹងធានាពេលវេលាលេងទៀងទាត់គ្រប់ការប្រកួតសម្រាប់កីឡាករព័រទុយហ្គាល់។ លោក Claudio និយាយ៖ “បើអ្នកអត់ចង់បានគេ អ៊ីចឹងឲ្យ Cristiano មកខ្ញុំមក ខ្ញុំសុំ វាមិនមែនជាបញ្ហាអ្វីទេសម្រាប់ក្រុមរបស់ខ្ញុំ…











