
ច្របាច់ ៥ វិនាទី ការឈឺចាប់នៃម្រាមដៃនីមួយៗ អាចបង្ហាញថាសរីរាង្គខាងក្នុងអ្នកនៅល្អឬអត់?
តាមរយៈការធ្វើតេស្តសាមញ្ញមួយនេះ អ្នកអាចកត់សម្គាល់ដឹងបាន ពីសុខភាពខាងក្នុងរាងកាយ ឬដំណើរការនៃសរីរាង្គខាងក្នុងរបស់អ្នកបាន៖ ការតេស្តទី ១) ក្តាប់ដៃទាំងសងខាង ក្តាប់ដៃទាំងសងខាងរយៈពេល ៣០ វិនាទី បន្ទាប់មកសូមបើកមើលបាតដៃរបស់អ្នក ថាបម្រែបម្រួលនៃពណ៌លើបាតដៃនឹងបាត់ទៅវិញលឿនឬយ៉ាងណា។ ជាធម្មតាការក្តាប់ដៃ វាធ្វើឲ្យសរសៃឈាមក្នុងដៃត្រូវបានច្របាច់ ហើយសកម្មភាពនេះវានឹងរំខានដល់ប្រព័ន្ធឈាមរត់ បណ្តាលឲ្យបាតដៃប្រែទៅជាពណ៌សនិងខៀវ។ យ៉ាងណាប្រសិនបើបាតដៃមកវិញ វាត្រលប់ប្រែមកសភាពពណ៌ដើមយ៉ាងឆាប់រហ័ស នោះមានន័យថា សរសៃឈាមអ្នកនៅមានសុខភាពល្អ។ ប៉ុន្តែប្រសិនវាត្រូវការពេលយូរ អាចដល់ទៅ ១០ វិនាទីឬលើសនោះ ក្នុងការវិលមកសភាពពណ៌នៃបាតដៃដូចធម្មតាវិញ នោះបង្ហាញថា សរសៃឈាមអ្នកដំណើរការមិនជាល្អនោះឡើយ ឬជាសញ្ញាបង្ហាញថា សរសៃឈាមឡើងរឹងផងដែរ។ ការតេស្តទី ២) ច្របាច់ចុងម្រាមដៃនីមួយៗរយៈពេល…











