ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Dfdf
សង្គម

ងើប​មក​ឃើញ​សញ្ញា ៤ នេះ​ក្នុង​ផ្ទះ គឺ​ជា​ប្រផ្នូល​មិន​ល្អ​ទេ ចុះមាន​វិធី​បន្សាបវិញ្ញាណអាក្រក់ទេ?

តាម​ជំនឿ​ពី​បុរាណ​បាន​ដំណាល​មក​ថា ប្រសិន​នៅ​ពេល​ព្រឹក អ្នក​ងើប​មក​ឃើញ​សញ្ញា​ ៤ ខាង​ក្រោម​កើត​ឡើង​ក្នុង​ផ្ទះ នោះ​គឺ​ជា​ប្រផ្នូល​មិន​ល្អ​នោះ​ទេ ហើយ​ម្ចាស់ផ្ទះ​និង​សមាជិក​គ្រួសារ​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ក្នុង​ជីវិត៖ ៤) ដើម​ឈើ​ក្រៀម​ស្វិត យោង​តាម​អ្នក​ជំនាញ​ហុងស៊ុយ​ រុក្ខជាតិ​ខាង​ក្នុង​ផ្ទះ​ គឺ​ជា​ចរន្ត​សម្រាប់​លំហូរ​ថាមពល​វិជ្ជមាន​ចូល​មក​ផ្ទះ ទោះ​យ៉ាង​ណា​ បើ​អ្នក​ថែ​រក្សា​ល្អ​ហើយ តែ​សុខៗ​វា​ក្រៀម​ស្វិត​ស្រពោន បែរ​ជា​ខូច នោះ​គឺ​ជា​ប្រផ្នូល​នៃ​សំណាង​មិន​ល្អ​ទេ។ ៣) ផ្ទះ​មាន​របស់របរ​ខូច ងើប​មក​ទាំង​ព្រឹក នៅ​ខាង​ក្នុង​ផ្ទះ​មាន​របស់របរ​ធ្លាក់​បែក​ ខូច ប្រេះ លែង​ប្រើ​ការ​កើត នោះ​គឺ​ជា​ប្រផ្នូល​មិន​ល្អ​ដូច​គ្នា។ ជា​ពិសេស​ប្រសិន​នៅ​ថ្ងៃ​ទី ១ នៃ​ដើម​ឆ្នាំ​ថ្មី វា​គឺ​ពិត​ជា​សំណាង​អាក្រក់​ខ្លាំង​ណាស់។ ២) សុបិន​ឃើញ​ត្រី​ងាប់ មុន​ក្រោក​ពី​គេង…

Bvfg
សេដ្ឋកិច្ច

ទោះនឿយហត់ប៉ុណ្ណា ជាស្វាមីឲ្យតែបានលឺពាក្យទាំង ៥ ឃ្លានេះពីភរិយា ប្រៀបដូចបានថ្នាំទិព្វធ្លាក់ពីលើមេឃ

នេះ​ក៏​រាប់​ថា​ជា​អាថ៌កំបាំង​ដែល​ភរិយា​ឆ្លាតវៃ​រមែង​មាន និង​អ្នក​ដែល​មិន​ទាន់​មាន​គួរ​តែ​យក​ទៅ​អនុវត្ត ដើម្បី​ឲ្យ​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​កាន់​តែ​ស្អិត​រមួត។ យើង​សូម​ណែនាំ​ពាក្យ ៥ ឃ្លា​ដែល​នាម​ជា​ភរិយា​គួរ​តែ​ឧស្សាហ៍​និយាយ​ទៅ​កាន់​ប្តី រីឯ​ពេល​បុរស​ជា​ប្តី​ស្តាប់​ហើយ​ដូច​បាន​ថ្នាំ​ទិព្វ​ធ្លាក់​ពី​លើ​មេឃ​មក​លេប​អ៊ីចឹង៖ ១) អូន​ជឿជាក់​លើ​បង មនុស្ស​ប្រុស​ទទួល​បន្ទុក​ការងារ​ច្រើន​ណាស់ ប៉ុន្តែ​សម្រាប់​ពួក​គេ​ប្រសិន​មាន​ភរិយា​ដែល​ជា​មនុស្ស​នៅ​ជិត​បំផុត និយាយ​ថា “ជឿជាក់” ឬ “ជឿ​ថា​អាច​ធ្វើ​បាន” នោះ​ដូច​បន្ថែម​កម្លាំង​ចលករ​មួយ​កម្រិត​ទៀត​អ៊ីចឹង។ មនុស្ស​តែងតែ​មាន​បរាជ័យ​ជួន​ខ្លះ ប៉ុន្តែ​បើ​ភរិយា​តែងតែ​នៅ​ចាំ​លើក​ទឹក​ចិត្ត នោះ​គឺ​ជា​ក្តី​សុខ​ដែល​បុរស​ចង់​បាន​ហើយ។ ២) គ្រួសារ​របស់​យើង​តែងតែ​ត្រូវ​ការ​និង​នៅ​ក្បែរ​បង ជីវិត​គូ គឺ​ជា​ការ​ផ្លាស់ប្តូរ​ជីវិត​ថ្មី​មួយ ដែល​ជួន​ខ្លះ​ក៏​នាំ​ទាំង​បទពិសោធន៍​ថ្មី​ដែល​សប្បាយ​រីករាយ ខ្លះ​ក៏​កើត​ទុក្ខ ប៉ុន្តែ​ជួប​រឿង​អ្វី​គឺ​ត្រូវ​ហ៊ាន​ទទួល​យក​ព្រម​គ្នា។ ប៉ុន្តែ​អ្វី​ដែល​ចាំ​បាច់​បំផុត សម្រាប់​មនុស្ស​ស្រី គួរ​តែ​ឧស្សាហ៍​និយាយ​ពាក្យ​នេះ ដើម្បី​ឲ្យ​ធានា​ទៅ​កាន់​បុរស​ជា​ស្វាមី​ថា ពេល​ជួប​បញ្ហា​អ្វី គាត់​មិន​នៅ​តែ​ឯង​នោះ​ទេ។…

ដថថដ
សង្គម

ខ្ចី​លុយ​ខ្ចី​អី​បាន តែ​ត្រូវ​ចាំ​របស់ ៥ យ៉ាង​នេះ ហាម​ឲ្យ​អ្នក​ដទៃ​ខ្ចី​ដាច់​ខាត ប្រយ័ត្ន​ស្រុត​លាភ​មិន​ដឹង​ខ្លួន

តាម​ក្បួន​ហុងស៊ុយ​មាន​របស់ ៥ ដែល​ជា​របស់​និយម​ប្រើប្រាស់​ទូទៅ ហើយ​តាម​ក្បួន​គេ​មិន​អនុញ្ញាត​ឲ្យ​មាន​អ្នក​ដទៃ​ខ្ចី​បន្ត​ទៅ​ប្រើប្រាស់​នោះ​ទេ ព្រោះ​អាច​នាំ​ឲ្យ​ម្ចាស់​ដើម​ស្រុត​លាភ ជួប​សំណាង​មិន​ល្អ ​ទៅ​ថ្ងៃ​មុខ៖ ៥) នាឡិកា​ដៃ នាឡិកា​គឺ​ជា​របស់​ដែល​យើង​អាច​មើល​ដឹង​ពី​ពេលវេលា ហើយ​រង្វិល​ ៣៦០ ដឺក្រេ​របស់​វា តំណាង​ឲ្យ Tai Chi ដែល​វា​ក៏​កំណត់​នូវ​ភាព​រុងរឿង និង​ទ្រព្យសម្បត្តិ​របស់​ម្ចាស់​នីមួយៗ​ផង​ដែរ។ យ៉ាង​ណា​តាម​ទ្រឹស្តី​ក្បួន​ហុងស៊ុយ អ្នក​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​អ្នក​ដទៃ​ខ្ចី​នាឡិកា​ដៃ​ពី​អ្នក​ទៅ​ប្រើប្រាស់​នោះ​ទេ បើ​ទោះ​បី​ទំនាក់ទំនង​ជិតស្និទ្ធ​គ្នា​ប៉ុណ្ណា​ក៏​ដោយ ព្រោះ​វា​អាច​នាំ​ឲ្យ​អ្នក​ធ្លាក់​យីអ៊ុន​ទៅ​ពេល​ខាង​មុខ​បាន។ ៤) កាបូប​លុយ កាបូប​ដែល​រហែក ចាស់​លែង​ប្រើ​ហើយ​ក៏​ដោយ ក៏​មិន​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​អ្នក​ដទៃ​ប្រើ​បន្ត​ពី​អ្នក​នោះ​ដែរ ព្រោះ​វា​ជា​របស់​ហុងស៊ុយ ជា​និមិត្ត​សញ្ញា​នៃ​ប្រាក់​ក្នុង​ហោប៉ៅ​របស់​អ្នក។ យក​ល្អ​បើ​ចង់​ឲ្យ​គេ ត្រូវ​ទិញ​របស់​ថ្មី ហើយ​របស់​ខ្លួន​ឯង​ស៊ូ​បោះ​ចោល…

Dsds
កីទ្បា

ឆ្លាត​ណាស់! R.Madrid រៀប​យុទ្ធសាស្ត្រ​ថ្ពក់​យក​កីឡាករ​កំពូល​ម្តង ៣ ដោយ​អត់​ចាយ​លុយ​សូម្បី​មួយ​សេន្ត

ក្លឹប​ស្តេច​ស​ Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ដាក់​គោលដៅ​ត្រៀម​ថ្ពក់​យក​កីឡាករ​នៅ​តំណែង​ទាំង ៣ នា​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ ដោយសារ​នេះ នឹង​មិន​មាន​ការ​ចំណាយ​សូម្បី​តែ​មួយ​សេន្ត លើ​ការ​ផ្ទេរ​ចូល។ បើ​តាម​សារព័ត៌មាន MARCA ចុះ​ផ្សាយ​ថា ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Carlo Ancelotti និង​ប្រធាន​លោក Florentino Perez បាន​សម្លឹង​ឃើញ​គោលដៅ ៣ រួម​មាន​ខ្សែ​ការពារ​ក្លឹប​តោ​ខៀវ Chelsea គឺ Antonio Rudiger, ខ្សែ​បម្រើ​ក្លឹប​បិសាច​ក្រហម Man Utd គឺ Paul Pogba…

Hggh
កីទ្បា

(វីដេអូ) មាឌ​តូច​តែ​ពូកែ​ត្បុរ! Kante អូស​បាល់​ស៊ុត​ក្រៅ​ប្រអប់​បញ្ចូល​ទី ដល់​ថ្នាក់​គ្រូ​ធំ​ចំហ​មាត់

N’Golo Kante បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម នៅ​ការ​ប្រកួត​យក​ឈ្នះ​ទៅ​លើ Leicester City ​កាល​ពី​យប់​មិញ ដោយ​បាន​បង្កើត​គ្រាប់​បាល់​មួយ​ក្នុង​ចំណោម​បី​គ្រាប់​ដែល Chelsea បាន​យក​ឈ្នះ នៅ​ទឹកដី King Power នៅ​ជុំ​ទី ១២ នៃ​ក្របខ័ណ្ឌ Premier League។ កីឡាករ​សញ្ជាតិ​បារាំង បាន​រក​គ្រាប់​បាល់​ទី​ពីរ​ឲ្យ Chelsea តាម​រយៈ​ការ​អូស​បាល់​ពី​ក្បែរ​ពាក់​កណ្តាល​តារាង ហើយ​ឆ្លង​កាត់​ខ្សែ​ការពារ​ជា​បន្តបន្ទាប់ រួច​យា​ជើង​ស៊ុត​ពី​ក្រៅ​ប្រអប់ តម្រង់​ទៅ​ជ្រុង​នៃ​ប្រអប់​ទី​យ៉ាង​ស្អាត។ មួយ​គ្រាប់​នេះ​សូម្បី​តែ​លោក Thomas Tuchel ក៏​ចំហ​មាត់​ភ្ញាក់ផ្អើល​ដែរ ព្រោះ​មិន​ងាយ​ឃើញ Kante ស៊ុត​ពី​ចម្ងាយ​បែប​ហ្នឹង​ទេ…

Dfdf
កីទ្បា

Park Ji-sung ចុច​ឈ្មោះ​អតីត​មិត្ត​រួម​ក្រុម Ronaldo ម្នាក់ ឲ្យ​មក​ដឹកនាំ Man Utd បន្ត​ពី​លោក Ole

តំណែង​របស់​អ្នកចាត់ការ​លោក Ole Gunnar Solskjaer ទំនង​ជា​នឹង​ត្រូវ​បាន​សម្រេច​ដក​ចេញ​ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ក្រោយ​បន្ត​បរាជ័យ​ស្ពឹក​មុខ​ក្រោម​លទ្ធផល ១-៤ ទល់ Watford កាល​ពី​យប់​ថ្ងៃ​សៅរ៍។ វា​កំពុង​ធ្វើ​ឲ្យ​តំណែង​របស់ Ole ហាក់​ក្តៅ​គគុក ហើយ​មតិ​ជា​ច្រើន​រំអុក​ចង់​ឲ្យ​ក្លឹប​យក​គ្រូ​ថ្មី ជា​ Zinedine Zidane។ តែ​យ៉ាង​ណា​សម្រាប់​ការ​យល់​ឃើញ​របស់ Park Ji-sung គឺ​បាន​មើល​ឃើញ​ផ្សេង ហើយ​បែរ​ជា​និយាយ​ឈ្មោះ​អតីត​មិត្ត​រួម​ទ្រនំ​កាល​នៅ United ផ្ទាល់ ទាំង​ជាមួយ​ជំនាន់ Cristiano Ronaldo ផង​ នោះ​គឺ Wayne Rooney…

830x532_florentino Perez Cotes Zinedine Veronique Zidane
កីទ្បា

ប្រពន្ធ Zidane ហាម​ប្តី​អត់​ឲ្យ​ទៅ​ដឹកនាំ Man Utd ​ដោយសារ​ហេតុផល ២ នេះ

ថា​មិន​ត្រូវ​ការ​រួបរួម​ជា​ថ្មី​រវាង​តារា​ឆ្នើម Cristiano Ronaldo និង​កំពូល​អ្នកចាត់ការ​លោក Zinedine Zidane អាច​នឹង​មិន​កើត​ឡើង​ទៅ​បាន​ឡើយ នៅ​ក្លឹប Man Utd ប្រសិន​ជា​ការ​ឃាត់ឃាំង​ពី​សំណាក់​ភរិយា​របស់ Zidane អាច​ធ្វើ​ទៅ​បាន​ដោយ​ជោគជ័យ។ អ្នក​ស្រី Veronique ជា​ភរិយា​របស់​គ្រូ​សញ្ជាតិ​បារាំង បាន​រាំងស្ទះ​ដំណើរ​ចង់​ទៅ​ដឹកនាំ​ក្លឹប Man Utd ដោយ​លើក​ហេតុផល ២ គឺ​រួម​មាន ដោយសារ​អ្នក​ស្រី​មិន​ចង់​រស់នៅ​ក្នុង​ទីក្រុង Manchester ចក្រភព​អង់គ្លេស​អង់គ្លេស និង​មួយ​ផ្សេង​ទៀត អ្នក​ស្រី​ចង់​ឲ្យ​ស្វាមី​ខ្លួន​មាន​ពេល​សម្រាក​ពី​បាល់ទាត់​យូរ​ជាង​ហ្នឹង។ នេះ​បើ​តាម​សារព័ត៌មាន The Times បាន​ចុះ​ផ្សាយ។ យ៉ាង​ណា​យើង​មិន​ទាន់​ច្បាស់…

Dfer
កីទ្បា

បរាជ័យ​យប់​មិញ ជើង​ចាស់ Owen ថា​មាន​តែ​កីឡាករ Man United រូប​នេះ​ទេ លេង​បាន​ល្អ

ក្លឹប​បិសាច​ក្រហម Man Utd បាន​បរាជ័យ​ស្ពឹក​មុខ​ក្រោម​ថ្វី​ជើង​ក្រុម​ក្បែរ​បាត​តារាង Watford ដោយ​លទ្ធផល ១-៤ ដែល​នេះ​ជា​ការ​របូត ៣ ពិន្ទុ​ដ៏​អាម៉ាស់​បំផុត ហើយ​ក៏​អាច​ជា​ប្រកួត​ចុង​ក្រោយ​ក្រោម​ការ​ដឹកនាំ​របស់​លោក Ole Gunnar Solskjaer ផង​ដែរ។ យ៉ាង​ណា​ក្រោយ​ចប់​ការ​ប្រកួត អតីត​ជើង​ចាស់​លោក Owen Hargreaves បាន​និយាយ​ដល់​ឈ្មោះ​កីឡាករ​ United ដែល​ធ្វើ​បាន​ល្អ​បំផុត ដ្បិត​បើ​ចាញ់ ៤-១ ហើយ​នោះ​គឺ​ជា​កីឡាករ​ងើប​ចេញ​ពី​កៅអី​បម្រុង​ខ្សែ​បម្រើ Donny van de Beek។ Owen ថា៖ “ការ​ខិតខំ​របស់​ក្រុម​ទាំង​មូល…

៣
សង្គម

កុំប្រហែស! មកមើលពីកត្តាមួយចំនួន ដែលអាចធ្វើឲ្យអ្នកប្រឈមជំងឺពកក ដោយមិនដឹងខ្លួន

ពកកគឺជាជំងឺមួយក្នុងចំណោមជំងឺនៃក្រពេញទីរ៉ូអ៊ីត ដែលរីកធំខុសពីធម្មតា អាចឱ្យគេមើលឃើញ ឬមានអារម្មណ៍ដឹង។ ប្រសិនបើអ្នកក្រឡេកមើលវាដោយភ្នែក អ្នកអាចនឹងឃើញថា វាបានរីកធំទៅជាដុំតែមួយ ឬវាអាចដូចជាដុំសាច់ក្រក។ អ្នកត្រូវដឹងថា ពកក​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​ប្រភេទ​ធំៗ​គឺ ពកក​មិន​ពុល និង ពកកពុល។ ១. ពកកគ្មានជាតិពុល អាចកើតឡើងដោយសារមូលហេតុជាច្រើន ប៉ុន្តែភាគច្រើននៃពួកវាគឺបណ្តាលមកពីកង្វះអ៊ីយ៉ូត។ សារធាតុសំខាន់ៗដែលចាំបាច់សម្រាប់ការផលិតអរម៉ូនទីរ៉ូអ៊ីត ដូចជា thyroxin ដែលគ្រប់គ្រងប្រព័ន្ធមេតាបូលីសរបស់រាងកាយ និងចាំបាច់សម្រាប់ការអភិវឌ្ឍបញ្ញា។ នៅពេលដែលរាងកាយមិនទទួលបានអ៊ីយ៉ូតគ្រប់គ្រាន់ ក្រពេញទីរ៉ូអ៊ីតត្រូវធ្វើការកាន់តែខ្លាំង នូវអន្ទាក់អ៊ីយ៉ូតក្នុងអាហារ ដើម្បីផលិតអរម៉ូនទីរ៉ូអ៊ីត ដូច្នេះវាបានពង្រីកទៅជាពកកភ្លាម។ ២. ពកកពុល បណ្តាលមកពីក្រពេញទីរ៉ូអ៊ីតផលិត និងបញ្ចេញអរម៉ូនច្រើនពេក។ មូលហេតុ​ពិតប្រាកដ​មិនទាន់​ដឹង​នៅឡើយ​ទេ​…

15
សង្គម

អាចសាកល្បងបាន! ១០ ចំណុចជួយកាត់បន្ថយការរំខានផ្លូវចិត្ត ការថប់បារម្ភ បានយ៉ាងមានប្រសិទ្ធភាព

ស្ថានភាពជាច្រើននាពេលបច្ចុប្បន្ននេះ ជាពិសេសផ្នែកសេដ្ឋកិច្ច ដែលជាកត្តាសំខាន់អាចធ្វើឲ្យមនុស្សជាច្រើនមានការថប់បារម្ភខ្លាំង។ ដោយពេលខ្លះ មនុស្សចំនួនមានគំនិតមួយគិតថា ចង់រស់នៅតែម្នាក់ឯង ដាច់​ពីគេ​ នៅ​ផ្ទះ​ចម្ងាយដាច់​ពី​សង្គម។​ ទោះជាយ៉ាងណា ការផ្តោតលើអ្វីមួយលើសពីពីរដង គឺពិតជាធ្វើឲ្យខ្លួនលំបាកណាស់ ដូច្នេះហើយដើម្បីលុបបំបាត់ សូមព្យាយាមរកវិធីកាត់បន្ថយការរំខានផ្លូវចិត្ត ដោយពិនិត្យរោគសញ្ញាក្នុងខ្លួនឯងថា តើវាកើតលើងច្រើនដងដដែលៗដែរទេ។ ខាងក្រោមនេះ ជាវិធីដ៏ល្អបំផុតដែលអ្នកគួរតែ អនុវត្តតាម៖ ១. គ្រប់គ្រងការដកដង្ហើម៖ គ្រាន់តែផ្តោតលើដង្ហើមរបស់អ្នក ផ្តោតលើការដកដង្ហើមវែងៗ និងដកដង្ហើមចេញមកយឺតៗ នោះវានឹងជួយឱ្យអ្នកសម្រាកបានច្រើន ហើយក៏ជាវិធីងាយស្រួលក្នុងការធ្វើសមាធិផងដែរ។ ២. សង្គមខ្លួនឯង៖ មនុស្សយើងត្រូវការសង្គមមួយ ពីព្រោះយើងពឹងផ្អែកលើគ្នាទៅវិញទៅមក ដូច្នេះហើយកុំបង្កើតពិភពលោកផ្ទាល់ខ្លួនរបស់អ្នក ហើយរស់នៅក្នុងនោះឲ្យសោះ។ សាកល្បងជជែកជាមួយមិត្តភក្តិ…

New Copy
តេស្តIQ

លាភសំណាង អ្នកដែលកើតឆ្នាំទាំង៣នេះ បានមកដល់ហើយ

យោងតាមហោរាសាស្ត្រ​ឆ្នាំ​២០២២ បានទស្សន៍ទាយ​ឱ្យដឹងថា សម្រាប់អ្នកដែលកើតក្នុងឆ្នាំ​ទាំង​៣ខាងក្រោម​នេះ ​នឹង​ទទួលបាន​លាភ​សំណាង​ពី​ឋានសួគ៌​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខាងមុខនេះ​។ ឆ្នាំ ២០២២ គឺជាឆ្នាំខ្លា ថ្ងៃដំបូងនៃបុណ្យចូលឆ្នាំថ្មីនៃឆ្នាំខ្លាខាងមុខនេះ ត្រូវនឹងថ្ងៃទី ១​ខែកុម្ភៈ ឆ្នាំ២០២២។ តាម​ការ​ព្យាករណ៍​ថា ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ខាង​មុខ​នេះ គឺជាពេលវេលាសម្រាប់អ្នកកើតក្នុងឆ្នាំឆ្លូវ ឆ្នាំ ច និងឆ្នាំមមែ នឹង​ទទួល​បាន​លាភ​សំណាង និង​មាន​ជីវភាព​ធូរធារ រុងរឿងខ្លាំង។ ១. ឆ្នាំឆ្លូវ អ្នកដែលកើតឆ្នាំឆ្លូវ តែងតែជាមនុស្សដែលមានភាពឧស្សាហ៍ព្យាយាម មានធនធាន តស៊ូ ព្យាយាមដើម្បីជីវិតកាន់តែប្រសើរឡើង មិនត្រឹមតែសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងសម្រាប់សមាជិកគ្រួសាររបស់ពួកគេទៀតផង។ ចូលដល់​ឆ្នាំ​ខ្លា​ ឆ្នាំ​២០២២ វ​នេះ…

13
សង្គម

ខណៈរងការគំរាមកំហែង (Bully) តើគួរធ្វើដូចម្តេច? របៀប ៤ ចំណុច ដើម្បីសង្គ្រោះខ្លួនចេញ ពេលប្រឈមមុខនឹងពាក្យអាក្រក់ៗ

តាមពិត ការ​បៀតបៀន ជាជំងឺ​រ៉ាំរ៉ៃ​ជា​យូរ​មក​ហើយ ក្នុង​សម័យ​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ក៏​ត្រូវ​បាន​គេ​ប្រើ​វាយ៉ាង​ទូលំទូលាយ ដែលយើង​អាច​មើល​ឃើញ​យ៉ាង​ច្បាស់​ថា ការ​បៀតបៀនកាន់​តែ​យ៉ាប់ទៅៗ។ មិនតែប៉ុណ្ណោះក៏មានកាន់តែច្រើនបច្ចប្បន្ននេះ មិន​ថា​ក្នុង​វ័យសិក្សា ឬ​ក្នុង​កន្លែង​ធ្វើ​ការ នរណា​ៗក៏​តែងតែទទួលបាននូវអារម្មណ៍បែបនេះដែរ។ ការបៀតបៀន មានន័យថា ការបៀតបៀនក្នុងសង្គមដែលបង្ហាញពីការបង្កាច់បង្ខូច ការអាម៉ាស់ ឬសូម្បីតែការគំរាមកំហែងដោយហិង្សាណាមួយ ដែលបង្កគ្រោះថ្នាក់ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ប៉ុន្តែប្រសិនបើថ្ងៃណាមួយ អ្នកត្រូវជួបនឹង​ការបៀតបៀន តើ​គួរ​ដោះស្រាយ​យ៉ាង​ណា? ប្រភេទនៃការបៀតបៀនអាចបែងចែកដូចខាងក្រោមៈ ១. ការប្រើកម្លាំង៖ ការទះកំផ្លៀង វាយដំ វាយដំលើរាងកាយ ឬការបំភិតបំភ័យជាមួយនឹងអាកប្បកិរិយាបំផ្លាញវត្ថុ ២. ​ដោយ​ពាក្យ​ឈឺ​ចាប់៖ ការចំអក រិះគន់រូបរាង…