
មិនចេះតែធ្វើដាក់នរណាទេ! លុះត្រាស្រលាញ់ម្នាក់ស្រីនោះពិត ទើបបុរសធ្វើទង្វើ ៣ នេះមក
បុរសដែលច្បាស់លាស់នឹងនារីណាម្នាក់ យើងមិនអាចមើលត្រឹមកាយវិការឬពាក្យសម្តីប៉ុន្មានម៉ាត់របស់គេបាននោះដែរ ពោលគឺលុះត្រាតែសង្កេតនៅ ៣ ចំណុចធំៗដូចខាងក្រោម៖ ៣) កាន់ដៃអ្នកមិនលែងឆ្លងកាត់ព្យុះភ្លៀង ព្យុះភ្លៀងជីវិតរមែងកើតឡើងជារឿយៗ ហើយបើអ្នកជាមនុស្សស្រីដែលមានបញ្ហាមួយចំនួនមិនអាចដោះស្រាយបាន ហើយគេជាបុរសក៏បន្តនៅក្បែរអ្នក ចាំគាំទ្រអ្នក ចាំជួយអ្នកដល់ទីបញ្ចប់ នោះល្មមដឹងទៅ ថាគេកំពុងស្រលាញ់អ្នកខ្លាំងហើយ។ គេនឹងមិនលែងដៃអ្នកនោះទេ មិនថាតែពេលសប្បាយ និងពេលកើតទុក្ខ គឺតែងមានវត្តមានរបស់គេជានិច្ច។ ២) ស្រលាញ់គ្រប់យ៉ាងជាអ្នក មនុស្សយើងមិនល្អឥតខ្ចោះទាំងអស់ឡើយ តែបើចំណុចមួយចំនួនរបស់យើង ដែលមនុស្សទូទៅពិបាកនឹងទទួលយក ហើយគេនៅអាចទទួលយកបាន ដោយមិនមានការទើសទាល់ចិត្ត នោះស្មើនឹងគេស្គាល់ពីយើងច្បាស់ ហើយគេមានការអត់ឱនអធ្យាស្រ័យឲ្យយើងខ្ពស់។ មនុស្សស្រីត្រូវចាំថា ត្រូវស្រលាញ់បុរសណាដែលគេទទួលយកគ្រប់យ៉ាងដែលជាខ្លួនឯង មិនមែនរស់នៅដើម្បីកែច្នៃខ្លួនឯងទៅបំពេញគេទាំងស្រុងឡើយ។ ១) គេព្យាយាមកែខៃបញ្ហាពេលមានជម្លោះ…











