ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Untitled 1
កីទ្បា

ជម្រើសជាតិម៉ាឡេស៊ីដាក់​គោលដៅឡើង​វគ្គផ្ដាច់​ព្រ័ត្រ AFF Suzuki Cup 2020 ក្រោយ​រើស​បានកីឡាករលេងក្រៅប្រទេសច្រើន

អ្នកចាត់ការក្រុម Harimau Malaya លោក Datuk Mohd Yusoff Mahadi មានទំនុកចិត្តថា ម៉ាឡេស៊ីនឹងអាចឆ្លងផុតទៅ​វគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFF Suzuki Cup 2020 ទោះបីជាពួកគេមានពេលប្រមូលផ្ដុំហ្វឹកហាត់រយៈពេល 3 ថ្ងៃប៉ុណ្ណោះ តាមកាលវិភាគដ៏មមាញឹកនៃការប្រកួត Malaysia Cup 2021ក៏​ដោយ។ ក្រុមរបស់លោក Tan Cheng Hoe បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រក្នុងឆ្នាំ 2018 មុនពេលក្លាយជាជើងឯករង បន្ទាប់ពីចាញ់វៀតណាមក្នុងលទ្ធផល 3-2 សរុបទាំងពីរជើង។ ម៉ាឡេស៊ី​ធ្លាប់​ឡើង​ជា​ជើង​ឯក​ម្ដង​គត់​ក្នុង​ឆ្នាំ…

New Copy
ប្លែកៗ

តើអ្នកមានសមត្ថភាពពិសេសពីធម្មជាតិអ្វីខ្លះ? តោះ! សាកល្បងតេស្តទាំងអស់គ្នា

ជ្រើសរើសសន្លឹកបៀរមួយសន្លឹក ដើម្បីដឹងពីសមត្ថភាពពិសេសពីធម្មជាតិរបស់អ្នក តើអ្នកខ្លាំងពូកែអ្វីខ្លះ? 1. សន្លឹកបៀរទី 1 អ្នកមានសមត្ថភាពក្លាយជាអ្នកដឹកនាំ។ អ្នកមិនត្រឹមតែឆ្លាត និងរឹងមាំក្នុងការសម្រេចចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានចិត្តទូលាយ មានធនធាន មានភាពក្លាហានផងដែរ។ អ្នកមិនត្រឹមតែមានសមត្ថភាពប៉ុណ្ណោះទេ ថែមទាំងចេះយល់ពីចិត្តមនុស្សក្បែរខ្លួនទៀតផង។ អ្នកមានមន្តស្នេហ៍ពិសេស ហើយអ្នកអាចដោះស្រាយជម្លោះរវាងមនុស្ស និងប្រមូលផ្តុំកម្លាំងរបស់មនុស្សដើម្បីដោះស្រាយបញ្ហា ដែលជួបប្រទះនៅកន្លែងធ្វើការ។ ដូច្នេះអ្នកនឹងក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យ។ 2. សន្លឹកបៀរទី 2 អ្នកមានទេពកោសល្យសិល្បៈ។ អ្នកឆ្លាត មានទេពកោសល្យ និងបំផុសគំនិត។ ជាញឹកញាប់អ្នកមានគំនិតអស្ចារ្យ។ អ្នកមិនអាចទប់ទល់នឹងភាពស្រស់ស្អាតបានទេ។ អ្នកពូកែខាងអក្សរសាស្ត្រ តន្ត្រី គំនូរ និងភាពជាអ្នកដឹកនាំក្នុងវិស័យទាំងនេះ។…

PicsArt_11 15 01.16.27
ប្លែកៗ

តោះ! សាកល្បងតេស្តមើលថា អ្នកស័ក្តិសមនឹងការងារបែបណា តើចំណុចពិសេសរបស់អ្នកគឺជាអ្វី?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសនំមួយដុំដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ នំទី ១ អ្នកជាមនុស្សស្មើរដើមស្មើរចុង សាមញ្ញ ពេញចិត្តនឹងរបៀបរស់នៅលក្ខណៈធម្មជាតិ មិនចូលចិត្តដ្រាម៉ារៀបរាប់ប្រាប់ឲ្យអ្នកដទៃដឹងបើទោះក្នុងចិត្ត​កំពុងកើតទុក្ខប៉ុនភ្នំក៏ដោយ ។ លើសពីនេះអ្នកក៏មិនចូលចិត្តទៅប្រកែកឈ្លោះជាមួយនរណាដែរ វាមិនមែនថាអ្នកជាមនុស្សកំសាកទេ ប៉ុន្តែ​ដោយ​សារ​អ្នក​ស្រឡាញ់​សន្តិភាព ។ នោះដោយសារអ្នកគិតថា មនុស្សធំៗអស់ហើយ អាចនិយាយគ្នាស្រួលបួលប្រកបដោយហេតុផលបាន តែបើជួបពួកចេញមកពូកែជេរបញ្ចោរអ្នកសុំបាយៗហើយ មិនជ្រលក់មាត់ជាមួយទេ។  ម្ល៉ោះហើយអ្នក​គឺ​ស័ក្តិសម​សម្រាប់​ការងារ​ដែល​ត្រូវការ​ជំនាញ​សម្រុះសម្រួល​ដូចជា​ទីប្រឹក្សា ឬអ្នក​សម្របសម្រួល។ នំទី 2 អ្នកជាមនុស្សពូកែសង្កេតការណ៍ ពូកែរៀបចំគម្រោង ​ចេះ​អភិវឌ្ឍ​ខ្លួន​ឯង និង​អ្នក​ជិត​ស្និទ្ធ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ជានិច្ច។…

Dffddf
សង្គម

សុខៗ​ឃើញ​របស់ ៣ នេះ វា​ជា​ប្រផ្នូល​ល្អ ប្រៀប​ដូច​ព្រះ​សំណាង​ចូល​មក​លេង​ផ្ទះ

ប្រសិន​ជា​សុខៗ​អ្នក​បាន​ប្រទះ​ឃើញ​របស់ ៣ នេះ យើង​សូម​ចូលរួម​អបអរ​សាទរ ដោយ​វា​សុទ្ធ​តែ​ជា​ប្រផ្នូល​ល្អ ហើយ​អ្នក​នឹង​មាន​សំណាង​ច្រើន​នៅ​ពេល​ខាង​មុខ៖ ៣) ឃើញ​មេអំបៅ​ហោះ​ចូល​ផ្ទះ យោង​តាម​ដំណាល​ចាស់ៗ​ពី​បុរាណ បើ​ឃើញ​មេអំបៅ​ហោះ​ចូល​ផ្ទះ នោះ​មាន​ន័យ​ថា ​ព្រះ​សំណាង​កំពុង​មក​លេង​ផ្ទះ​របស់​អ្នក ពោល​នៅ​ថ្ងៃ​ខាង​មុខ​នេះ អ្នក​នឹង​ទទួល​បាន​ដំណឹង​ល្អ​មក​ក្នុង​ជីវិត ក៏​ដូច​ជា​ក្រុម​គ្រួសារ​ទាំង​មូល។ វា​ក៏​ជា​សញ្ញា​ល្អ​មួយ​ផង​ដែរ សម្រាប់​កិច្ច​សហការ​ផ្សេងៗ​ក៏​ដូច​ជា​ទំនាក់ទំនង​ដែល​មិន​បាន​កំណត់​ទុក​ជា​មុន ហៀប​នឹង​ស្វាគមន៍​ចូល​មក​ក្នុង​ផ្ទះ​របស់​អ្នក។ ប្រសិន​វា​ជា​មេអំបៅ​ប្រផេះ​ឬ​ខ្មៅ នៅ​ពេល​ខាង​មុខ អ្នក​នឹង​ទទួល​បាន​ការ​ផ្លាស់ប្តូរ​វិជ្ជមាន​ច្រើន​នៅ​ផ្នែក​អាជីព​ការងារ​និង​លុយកាក់។ ២) ឃើញ​ឆ្កែ​រត់​ចូល​ផ្ទះ មិន​ដឹង​ឆ្កែ​របស់​នរណា វង្វេង​ម្ចាស់​បាន​រត់​ចូល​មក​ក្នុង​ផ្ទះ​អ្នក សុំ​អ្នក​កុំ​ភិតភ័យ​ឲ្យ​សោះ ព្រោះ​នេះ​ជា​ការ​នាំ​លាភ​ចូល​ផ្ទះ​ទៅ​វិញ​ទេ ពោល​ផ្នែក​ការងារ​និង​ហិរញ្ញវត្ថុ​របស់​អ្នក​នឹង​មាន​ភាព​ល្អ​ប្រសើរ​ឡើង។ ក្នុង​ផ្ទះ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ នឹង​ជួប​តែ​ភាព​រុងរឿង​សុភមង្គល មាន​លុយ​សប្បាយ​ចាយ​ពេញ​ផ្ទះ។ ១)…

Jpg 2021 10 26T203127 Scaled
កីទ្បា

បើ Barcelona មាន​លុយ​ធំ​ពេល​ណា Xavi សុំ​ឲ្យ​ចាយ​ត្រូវ​គោលដៅ ដោយ​ទៅ​យក​ម្នាក់​នេះ

អ្នកចាត់ការ​ថ្មី​លោក Xavi Hernandez ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ស្នើ​ទៅ​ថ្នាក់​លើ​ក្លឹប​រួច​ជា​ស្រេច​ហើយ​ ថា​ប្រសិន​ណា​ស្ថានភាព​ហិរញ្ញវត្ថុ ងើប​មក​វិញ និង​ក្លឹប​មាន​លុយ​ធំ​អាច​ចំណាយ​ពេល​ខាង​មុខ នោះ​លោក​ចង់​ឲ្យ​សម្លឹង​មើល​កីឡាករ​នៅ​លីគ​កំពូល Premier League។ នោះ​គឺ​ស្លាប​ប្រយុទ្ធ​នៅ​ក្លឹប​ហង្ស​ក្រហម Liverpool កីឡាករ Mohamed Salah ដែល​គេ​សេសសល់​សុពលភាព​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ហើយ​តាម​លឺ​អាច​មាន​តម្លៃ​ខ្លួន ១០០ លាន​អឺរ៉ូ បើ​ទោះ​បី​មិន​ទាន់​ចុះ​ហត្ថលេខា​លើ​កុងត្រា​ថ្មី។ Salah ជា​ចំណែក​សំខាន់​របស់​លោក Jurgen Klopp នៅ​រយៈ​ពេល​ចុង​ក្រោយ និង​កំពុង​លេចធ្លោ​ខ្លាំង​ក្នុង​នាម​ជា​ខ្សែ​ប្រយុទ្ធ​ពោរពេញ​ដោយ​ទេពកោសល្យ។ ១៥ ប្រកួត​សរុប​ នៅ​រដូវ​កាល​ថ្មី…

Jhhj
កីទ្បា

Chelsea ហៅ​កូន​ក្រុម R.Madrid ម្នាក់​មក​អង់គ្លេស ដោយ​ត្រៀម​ទាំង​ថែម​ថ្លៃ​ពលកម្ម​ឲ្យ

ក្លឹប​តោ​ខៀវ Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​លើ​កីឡាករ​ដ៏​សំខាន់​មួយ​នៅ Real Madrid ដែល​សេសសល់​សុពលភាព​កុងត្រា ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥។ នោះ​គឺ​កីឡាករ​ប្រេស៊ីល Eder Militao។ Militao រាប់​បាន​ជា​ចំណែក​សំខាន់ ក្រោម​ការ​ដឹកនាំ​របស់​លោក Carlo Ancelotti ដោយ​បង្ហាញ​ខ្លួន ១៦ ប្រកួត ឈរ​ជើង​សុទ្ធ ១ ៤៣៧ នាទី។ តាម​របាយការណ៍​ពី El Nacional ចុះ​ផ្សាយ​ថា ក្រុម​តោ​ខៀវ ត្រៀម​យក​ Militao…

Hjhj
កីទ្បា

អស់​ជំនឿ​លើ Solskjaer ស្រាប់​តែ Ronaldo ទទូច​ទៅ​ថ្នាក់​លើ ឲ្យ​យក​គ្រូ​ថ្មី​ម្នាក់​មក​ជំនួស

តារា​ឆ្នើម Cristiano Ronaldo ត្រូវ​បាន​គេ​រាយការណ៍​ថា ពុំ​មាន​ជំនឿ​ទុក​ចិត្ត​ថា Ole Gunnar Solskjaer នឹង​អាច​ដឹកនាំ​ឲ្យ​ Man Utd ទទួល​បាន​ជោគជ័យ​នោះ​ទេ ដូច្នេះ​ហើយ​កុំ​ឲ្យ​ខាត​ពេល លោក​បាន​សុំ​ឲ្យ​ក្លឹប​ លៃលក​ទៅ​ចរចា​យក​គ្រូ​ចាស់​ខ្លួន កាល​នៅ R.Madrid មក​ដឹកនាំ​ជំនួស​វិញ។ នោះ​គឺ លោក Zinedine Zidane ​បច្ចុប្បន្ន​ជា​អ្នកចាត់ការ​ទំនេរ​ជើង គ្មាន​ក្លឹប​ឈរ​ឈ្មោះ​ ចាប់​តាំង​ការ​ចាកចេញ​ពី​ក្លឹប R.Madrid នា​បញ្ចប់​រដូវ​កាល​មុន។ គោលដៅ​ធំ​របស់​ Zidane អាច​ជា​នៅ​ជម្រើស​ជាតិ​បារាំង​ឯ​ណោះ តែ​ថា​មិន​ត្រូវ ប្រសិន​លោក​ស្រលាញ់…

Trrtrt
កីទ្បា

ក្លឹប PSG បើក​ភ្លើង​ខៀវ​ឲ្យ Barca ចូល​ចរចា​យក​ម្នាក់​នេះ តែ​មិនមែន Messi

ក្លឹប​បារាំង Paris Saint-Germain ដែល​មាន​ប្រធាន​ជា​លោក Nasser Al-Khelaifi ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ផ្តល់​ឱកាស​សារ​ជា​ថ្មី សម្រាប់​ក្លឹប​យក្ស​អេស្ប៉ាញ Barcelona ជុំវិញ​ការ​ចង់​បាន​តារា​ឆ្នើម Neymar Jr ឬ​អត់​ សម្រាប់​ទីផ្សារ​ដោះដូរ​នា​ពេល​ខាង​មុខ។ បុរស​វ័យ ២៩ ឆ្នាំ ដ្បិត​បើ​ជាប់​កុងត្រា​រយៈ​ពេល​យូរ​ជាមួយ​ក្លឹប​បារាំង ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ តែ​ក្រោយ​ក្លឹប​យក​បាន Lionel Messi ក៏​ធ្វើ​ឲ្យ​តម្រូវ​ការ​នៃ​ការ​ប្រើប្រាស់​គេ​ហាក់​ធ្លាក់​ចុះ ជា​រួម​មិនមែន​ជា​តួ​ឯក​ដូច​មុន​ទៀត​ឡើយ។ បើ​តាម​សារព័ត៌មាន El Nacional ចុះ​ផ្សាយ​ថា លោក…

Skysports Klopp Guardiola Pep_4436355
កីទ្បា

Man City និង Liverpool កំពុង​ដាក់​គោលដៅ​តែ​មួយ លើ​មិត្ត​រួម​ជម្រើស​ជាតិ​របស់ Son

ក្លឹប​មេឃ​ខៀវ Manchester City និង​ក្លឹប​ហង្ស​ក្រហម Liverpool ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​លើ​កីឡាករ​ជនជាតិ​អាស៊ី ដែល​ស្ថិត​នៅ​លីគ Premier League ​ជា​កូន​ក្រុម​របស់​ក្លឹប​ចចក Wolves។ នោះ​គឺ Hwang Hee-chan ជា​កីឡាករ​កូរ៉េ​ខាង​ត្បូង មិត្ត​រួម​សញ្ជាតិ​របស់ Son Heung-min ហើយ​គេ​ត្រូវ​បាន​ខ្ចី​ជើង​ចេញ​ពី RB Leipzig មក Wolves រយៈ​ពេល ១ រដូវ​កាល។ យ៉ាង​ណា​បើ​ទោះ​បី ក្លឹប​ចចក​មាន​សិទ្ធ​ទិញ​ផ្តាច់​នៅ​បញ្ចប់​រដូវ​កាល​ខាង​មុខ តែ​សម្រាប់ City/Liverpool ក៏​នៅ​តែ​ជឿ​ថា…

New Copy
ប្លែកៗ

ទាយចរិតនិស្ស័យ អ្នកកើតខែទាំង១២ តើអ្នកកើតខែណាដែរ?

តាមពិតទៅ ចង់ដឹងអត្តចរិត និស្ស័យរបស់មនុស្សម្នាក់ៗមិនពិបាកនោះឡើយ ព្រោះថាមានរបៀបនៃការមើល និងទស្សន៍ទាយដែលអាចឱ្យយើងបានដឹងយ៉ាងច្បាស់។ ដ្បិតថា ការទស្សន៍ទាយ វាមិនត្រូវ១០០% តែចំណុចខ្លះ អាចឱ្យយើងច្បាស់ថា វាក៏ត្រូវ ៩៩.៩៩%ដែរ។ ដូច្នេះ ការទស្សន៍អត្តចរិតរបស់មនុស្សៗ តាមរយៈខែកំណើតរបស់អ្នកខាងក្រោមនេះ តើអ្នកគិតថា វាត្រូវបានប៉ុន្មានភាគរយដែរទៅ? ១. ខែមករា ចំពោះអ្នកកើតខែមករា ពួកគេជាមនុស្សផ្អែមល្អែម មានភាពរ៉ូមែនទិក ឆាប់រំជើបរំជួលចិត្ត ហើយបើនិយាយចំពោះក្ដីស្រលាញ់របស់ក្រុមមនុស្សកើតខែនេះគឺ ងាយស្រឡាញ់ តែក៏ងាយជិនណាយ ហត់នឿយនឹងស្នេហាដែរ មនុស្សក្រុមនេះ អាចនឹងផ្លាស់ប្ដូរគូស្នេហ៍ជាញឹកញាប់ រហូតដល់ពួកគេរៀបការ មានគ្រួសារ ទើបអាចបញ្ឈប់ចិត្តរេរារបស់គេបាន។…

Bnbn
សង្គម

ក្រឡាត្រូវមានលាភ ក៏ហូរចេញទៅវិញអស់ដែរ បើបើកទ្វារផ្ទះមកឃើញរបស់ ៥ នេះ

តាមក្បួនហុងស៊ុយបានដំណាលមកថា អ្នកមិនគួរដាក់របស់ ៥ នេះ នៅមាត់ទ្វារចេញចូលផ្ទះនោះទេ ព្រោះវាអាចបញ្ចៀសលាភនិងសំណាងល្អឲ្យចេញទៅវិញ ពោលគឺបំបែកទ្រព្យចេញពីម្ចាស់ផ្ទះ៖ ៥) កញ្ចក់ កញ្ចក់នៅមាត់ទ្វារចេញចូលផ្ទះ មនុស្សមួយចំនួនគិតថា ដាក់វានៅទីនោះដើម្បីងាយស្រួលឆ្លុះមើលមុខមាត់ រូបរាងរបស់ពួកគេមុនចេញដំណើរទៅខាងក្រៅ។ យ៉ាងណាទ្វារចូលផ្ទះ គឺជាកន្លែងសម្រាប់ស្វាគមន៍សំណាង និងវិបុលភាព ហើយបើដាក់កញ្ចក់ដែលជារបស់ឆ្លុះបញ្ចាំងនៅមាត់ទ្វារចូលនោះ ក៏ស្មើនឹងវាចាំងលាភចេញទៅខាងក្រៅអ៊ីចឹងដែរ។ ៤) ធុងសំរាម ដ្បិតវាងាយស្រួលក្នុងការបោះចោលសំរាម ពេលចេញចូល តែវាមិនគួរទុកនៅមាត់ទ្វារចេញចូលនោះទេ។ ដូច្នេះអ្នកគួរតែដាក់វានៅផ្ទះបាយ ឬនៅខាងក្រៅផ្ទះតែម្តង ដើម្បីបញ្ចៀសនូវសំណាងមិនល្អ។ ៣) នាឡិកា បើកទ្វារមកឃើញនាឡិកានៅនឹងមុខក៏មិនត្រូវដែរ ព្រោះនាឡិកាវាតំណាងឲ្យការចាប់ផ្តើមនិងបញ្ចប់ ពេលខ្លះសំណាងមកដល់ផ្ទះ វាក៏នឹងបញ្ចប់ទៅវិញត្រឹមមាត់ទ្វារដែលមាននាឡិកាបំពាក់ក្បែរនោះ។…

Tt
តេស្តIQ

សប្ដាហ៍​ថ្មី ១៥-២១ ​វិច្ឆិកា៖ ម្ចាស់​ឆ្នាំ​ទាំង ៣ យីអ៊ុន​ឡើង​ខ្ពស់ បើក​ភ្នែក​ឃើញ​លុយ ​លាភ​ចូល​ឆឹបៗ

តាម​ក្បួន​ហោរាសាស្រ្ត សម្រាប់​ចន្លោះ​ថ្ងៃ​ទី ១៥ ដល់ ២១ ​វិច្ឆិកា នា​សប្តាហ៍​ថ្មី​ខាង​មុខ​នេះ អ្នក​កើត​ឆ្នាំ​ទាំង​ ៣ ខាង​ក្រោម នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត ដោយ​អាច​សម្រេច​បំណង​ប្រាថ្នា​ធំ និង​មាន​ទ្រព្យ​ហូរ​ចូល​ច្រើន៖ អ្នក​កើត​ឆ្នាំ​រកា – មាន់ នៅ​សប្តាហ៍​ថ្មី​ខាង​មុខ​នេះ អ្នក​កើត​ឆ្នាំ​រកា នឹង​មាន​លាភ​ចូល​ច្រើន ឱកាស​មក​បន្ត​កន្ទុយ​គ្នា ចាំ​តែ​ពួក​គេ​ចាប់​បាន​ឬ​មិន​បាន​ទេ​តើ។ យ៉ាង​ណា​ក៏​មាន​រឿងរ៉ាវ​ដែល​ម្ចាស់​ឆ្នាំ​នាគ ត្រូវ​ប្រយ័ត្ន​បន្តិច​ដែរ នោះ​ការ​និយាយ​ស្តី។ ទោះ​ជា​យ៉ាង​ណា ដោយសារ​លាភ​គ្រប​លើ​គ្រោះ ក៏​នាំ​ឲ្យ​ម្ចាស់​ឆ្នាំ​រកា នឹង​ទទួល​បាន​សំណាង​ល្អ​ធំ​ជាង​សំណាង​អាក្រក់ ហើយ​ពួក​គេ​ងាយ​នឹង​ទទួល​បាន​ឱកាស​ឡើង​តំណែង​ថ្មី បើ​អ្នក​រកស៊ី បាន​រក​ឃើញ​ផល​ចំណេញ​ខ្ពស់​ជាង​មុន។ អ្នក​ធ្វើ​ជំនួញ​សុចរិត…