
ក្មេងស្រីតូច រត់ចូលទីលានម្សិលមិញ ថា Ronaldo និយាយពាក្យមួយឃ្លានេះ មកកាន់នាង
នៅជំនួបដែលម្ចាស់ផ្ទះអៀរឡង់ ស្វាគមន៍ក្រុមភ្ញៀវព័រទុយហ្គាល់ ដ្បិតបើបញ្ចប់ក្រោមលទ្ធផល ០-០ តែនៅសល់ទស្សនីយភាពគួរឲ្យចងចាំមួយ រវាងអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ និងកំពូលកីឡាករ Cristiano Ronaldo ក្រោយពីចប់ការប្រកួត។ នោះគឺមានក្មេងស្រីតូច ដែលត្រូវបានគេស្គាល់ថាមានឈ្មោះ Addison Whelan អាយុ ១៣ ឆ្នាំ បានរត់ចូលមកក្នុងទីលាន ដើម្បីទៅសុំអាវ Cristiano Ronaldo។ ក្តីស្រមៃរបស់នាង បានក្លាយជាការពិត ដ្បិតបើមានការព្យាយាមរាំងស្ទះពីសំណាក់សន្តិសុខនៅកីឡដ្ឋាន តែដោយសារទំហំចិត្តគួរឲ្យគោរព របស់ CR7 ដែលព្រមអនុញ្ញាតឲ្យសន្តិសុខ បើកផ្លូវឲ្យនាងចូលមកជួបខ្លួន។ ក្មេងស្រីតូច ដែលជាយុវនារីនៅឈុតថ្នាលនៃក្លឹបបាល់ទាត់ក្នុងប្រទេសអៀរឡង់មួយដែរនោះ បាននិយាយប្រាប់ប៉ុស្តិ៍ទូរទស្សន៍មួយបែបនេះថា៖…











