
បើមនុស្សប្រុសនាំអ្នកចូលទៅក្នុងតំបន់ផ្ទាល់ខ្លួនទាំង៤នេះ បញ្ជាក់ថា នៅក្នុងចិត្តគេបានគិតអ្នកជាគូអនាគតហើយ
“មនុស្សប្រុសដែលគិតអ្នកជាគូអនាគត ប្រាកដជារកគ្រប់មធ្យោបាយ ដើម្បីផ្តល់អារម្មណ៍សុវត្ថិភាពដល់អ្នកជាមិនខាន។” នៅក្នុងរឿងស្នេហាក៏បែបនេះដែរ បើគេចង់ដឹកដៃអ្នកចូលរោងការ សំពះក្រាបផ្ទឹមជាមួយអ្នក គេក៏ផ្តល់អារម្មណ៍សុវត្ថិភាពដល់អ្នកបានគ្រប់គ្រាន់ដែរ។ បើមនុស្សប្រុសនាំអ្នកទៅកន្លែងទាំងនេះ ភាគច្រើននៅក្នុងចិត្តរបស់គេបានគិតអ្នកជាគូអនាគតគេហើយ។ ១. ផ្ទះរបស់គេ បានន័យថា គេច្បាស់លាស់ថាអ្នកអាចនៅជាមួយគេជារៀងរហូត មនុស្សប្រុសម្នាក់ដែលមានអ្នកនៅក្នុងចិត្ត នោះគឺប្រាកដជាណែនាំអ្នកឱ្យឪពុកម្តាយ និងសាច់ញាត្តិរបស់គេបានស្គាល់ នេះក៏បញ្ជាក់ថា អ្នកមានតំណែងយ៉ាងសំខាន់នៅក្នុងចិត្តគេដែរ។ ការនាំអ្នកទៅជួបឪពុកម្តាយរបស់គេ នោះគឺគេបានសម្រេចចិត្តដណ្តឹងអ្នក និងសុំការយល់ព្រមពីឪពុកម្តាយរបស់គេ ក៏សង្ឃឹមថាអ្នកនឹងឆាប់ក្លាយជាសមាជិកក្នុងគ្រួសាររបស់គេដែរ។ ២. ណែនាំអ្នកឱ្យមិត្តភក្តិរបស់គេស្គាល់ ចង់ឱ្យអ្នកក្លាយជាចំណែករបស់គេ ពេលដែលមនុស្សពីរនាក់ស្រលាញ់គ្នា ដំបូងពួកគេចង់ឱ្យដៃគូម្ខាងទៀតរបស់ខ្លួនស្គាល់មិត្តភក្តិរបស់ខ្លួន នឹងចង់ទទួលបានពាក្យជូនពរពីពួកគេដែរ ហើយក៏ចង់ឱ្យនាងក្លាយជាចំណែករបស់គេដែរ។ តែបើគេមិនដែលឱ្យអ្នកស្គាល់មិត្តភក្តិតរបស់គេសូម្បីតែម្នាក់ នោះបញ្ជាក់ថា នៅក្នុងចិត្តរបស់គេមិនសូវស្រលាញ់អ្នកប៉ុន្មានទេ…











