ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

L
សង្គម

កុំ​គិត​ថា​មិន​អី! ​នេះ​បន្លែ ៣ ប្រភេទ នាំ​ឲ្យ​ជាតិ​ស្ករ​ឡើង​ខ្ពស់ ដោយ​មិន​ដឹង​ខ្លួន

កុំ​គិត​ថា​គ្រាន់​តែ​ទទួល​ទាន​បន្លែ​ធម្មតា​មិន​អី​នោះ​ តាម​ពិត​ទៅ​បន្លែ ៣ ប្រភេទ​ខាង​ក្រោម ក៏​អាច​បណ្តាល​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ផង​ដែរ ពោល​ឡើង​លឿន​ជាង​ការ​ទទួល​ទាន​បង្អែម​ឬ​អាហារ​ផ្អែម​មួយ​ចំនួន​ទៅ​ទៀត៖ ៣) បន្លែ​ដែល​មាន​ជាតិ​ម្សៅ​ច្រើន មនុស្ស​ភាគ​ច្រើន​គិត​ថា​ការ​ទទួល​ទាន​បន្លែ​ច្រើន គឺ​ជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ តែ​យ៉ាង​ណា​ប្រភេទ​បន្លែ​ដូច​ជា​ម្សៅ ស្ពៃ​ក្តោប ឆៃថាវ​ វា​ពិត​ជា​មាន​បរិមាណ​កាបូអ៊ីដ្រាត​ខ្ពស់​ណាស់ ដូច្នេះ​ប្រសិន​បើ​ទទួល​ទាន​ច្រើន ក៏​អាច​បណ្តាល​ឲ្យ​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​យ៉ាង​រហ័ស​ផង​ដែរ។ បញ្ជាក់​យើង​មិនមែន​ណែនាំ​មិន​ឲ្យ​អ្នក​ទទួល​ទាន​បន្លែ​នោះ​ទេ តែ​យក​ល្អ​បំផុត គួរ​កំណត់​ការ​ទទួល​ទាន​ត្រឹម ៦៤ ក្រាម/ថ្ងៃ គឺ​ខ្ពស់​បំផុត រួច​គួរ​លាយ​វា​ជាមួយ​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ផ្សេង​ទៀត ដូច​ជា​សាច់ និង​ស៊ុត​ជា​ដើម ដើម្បី​កាត់​បន្ថយ​ការ​ឆ្លើយតប​ជាតិ​ស្ករ​ក្នុង​ឈាម។ ២) ប្រភេទ​អាហារ​មាន​គ្រាប់ គ្រាប់​សណ្តែក ក៏​ដូច​ជា​បន្លែ​ដែល​មាន​គ្រាប់​មួយ​ចំនួន​ផ្សេង​ទៀត វា​មាន​ផ្ទុក​ជាតិ​កាបូអ៊ីដ្រាត​ច្រើន ហើយ​បើ​ទោះ​បី​វា​មាន​សារធាតុ​ចិញ្ចឹម​ល្អ​ចំពោះ​រាងកាយ…

Ronaldo And Agent
កីទ្បា

មិនមែន Zidane តែ​មនុស្ស​ជំនិត Ronaldo ប្រាប់​ឲ្យ Man Utd គួរ​យក​ម្នាក់​នេះ​ទៅ​ដឹកនាំ

មិនមែន Zinedine Zidane, Brendan Rodgers, Mauricio Pochettino ឬ Erik ten Hag នោះ​ទេ តែ​សម្រាប់​ការ​យល់​ឃើញ​របស់ Jorge Mendes ជា​ភ្នាក់ងារ​រត់ការ​កាន់​ឆ្នាំ​ឲ្យ Cristiano Ronaldo គឺ​សម្លឹង​ឃើញ​ផ្សេង ពី​អ្នក​ដែល​សក្តិសម​ទៅ​ដឹកនាំ​ក្លឹប Man Utd នា​ពេល​បន្ទាប់។ បើ​តាម​សារព័ត៌មាន The Athletic ចុះ​ផ្សាយ​ថា មនុស្ស​ជំនិត​របស់ Ronaldo ខាង​លើ កំពុង​ផ្តល់​យោបល់​ទៅ​កាន់​ក្លឹប​បិសាច​ក្រហម ឲ្យ​ជ្រើសរើស​យក…

Jh
កីទ្បា

ទោះ Roma ឈ្នះ តែ Mourinho ត្រូវ​អស់​លុយ​ពី​ហោប៉ៅ​ជិត ១ ពាន់​ដុល្លារ ដោយសារ​រឿង​នេះ

អ្នកចាត់ការ​លោក Jose Mourinho បាន​ដឹកនាំ​ក្លឹប AS Roma យក​ឈ្នះ ២-០ ទៅ​លើ​ក្លឹប Geona សម្រាប់​ការ​ប្រកួត​កាល​ពី​ពេល​កន្លង​ទៅ។ ជ័យជម្នះ​យក​បាន ៣ ពិន្ទុ រុញ​ឲ្យ​ក្រុម​ឡើង​ទៅ​ឈរ​នៅ​លេខ ៥ កើត​ឡើង​ចេញ​ពី​គ្រាប់​បាល់​ពីរ​គ្រាប់​ផ្ទួន​គ្នា​របស់​កីឡាករ​វ័យ​ក្មេង Felix Afena-Gyan ដែល​មាន​វ័យ ទើប​តែ ៨១ ឆ្នាំ។ យ៉ាង​ណា​ក្រោយ​ចប់​ការ​ប្រកួត អ្នកចាត់ការ​រហស្សនាម “Special One” ក៏​បែរ​ជា​ត្រូវ​អស់​លុយ​ពី​ហោប៉ៅ​ប្រមាណ ៨០០ អឺរ៉ូ ឬ​ជិត ១…

1523634422_121794_1523634529_noticia_normal
កីទ្បា

មិន​ងាយ​សរសើរ​នរណា​ទេ! Pep ថា​មាន​កីឡាករ​ម្នាក់​នេះ ដូច​កំពុង​មាន​គ្រាប់​ពេជ្រ​ក្នុង​ដៃ

អ្នកចាត់ការ​លោក Pep Guardiola ជា​រឿយៗ​មិន​ងាយ​សរសើរ​នរណា​ចំៗ​នោះ​ទេ ហើយ​បើ​សរសើរ​ក៏​និយាយ​ជា​រួម​ដែរ តែ​ទើប​កន្លង​ទៅ​នេះ លោក​បែរ​ជា​លាន់​មាត់​និយាយ​ដល់​ឈ្មោះ Joao Cancelo ជា​ខ្សែ​ការពារ​នៃ​ក្លឹប Man City ថា​ល្អ​ដូច​ជា​កំពុង​មាន​គ្រាប់​ពេជ្រ​ក្នុង​ដៃ។ ខ្សែ​ការពារ​ស្លាប​ឆ្វេង ទើប​តែ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ឥត​ខ្ចោះ នៅ​ការ​ប្រកួត​ទល់ Everton កន្លង​ទៅ តាម​រយៈ​ការ​ឆ្កឹះ​បាល់ Assist ចូល​ប្រអប់​ឲ្យ Raheem Sterling បញ្ចប់​ទី​ដ៏​មិន​គួរ​ឲ្យ​ជឿ។ សម្រាប់​អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​ និយាយ៖ “Joao Cancelo គេ​អាច​ប្រើប្រាស់​បាន​ទាំង​ជើង​សង​ខាង​យ៉ាង​ល្អ​ឥត​ខ្ចោះ ដ្បិត​បើ​ជំនាញ​របស់​គេ គឺ​ជើង​ស្តាំ តែ​ឥឡូវ​គេ​ក៏​អាច​សម្រប​ការ​លេង​ជើង​ឆ្វេង​បាន​ដូច​គ្នា”។…

16375989728485
កីទ្បា

ផ្លូវការ! FIFA ប្រកាស​បេក្ខភាព ១១ រូប​ចុង​ក្រោយ នៃ​ពាន The Best តែ​អត់​ឈ្មោះ​កីឡាករ​អង់គ្លេស

ពាន​រង្វាន់ FIFA The Best ដែល​ជា​ពាន​ប្រចាំ​ឆ្នាំ​មាន​ការ​ទទួល​ស្គាល់​ធំ​បំផុត​មួយ សម្រាប់​ពាន​ប្រចាំ​ឆ្នាំ ២០២១ គឺ​បាន​លើក​ពេល​ទៅ​ធ្វើ នៅ​ថ្ងៃ​ទី ១៧ ​មករា ឆ្នាំ ២០២២ ក្នុង​ទីក្រុង Zurich ប្រទេស​ស្វីស។ ការ​វាយ​តម្លៃ​ផ្នែក​បាល់ទាត់​បុរស គឺ FIFA មើល​ទៅ​លើ​សមិទ្ធផល​កីឡាករ​សម្រេច​បាន ចន្លោះ​ពី​ថ្ងៃ​ទី ៨ តុលា ឆ្នាំ ២០២០ ដល់​ថ្ងៃ​ទី ៧ ​សីហា ឆ្នាំ ២០២១ ហើយ​ខាង​សមាគម​បាន​ធ្វើ​ការ​ប្រកាស​នៅ​ព្រឹក​នេះ ជុំវិញ​ឈ្មោះ​បេក្ខភាព​ទាំង…

Gffg
កីទ្បា

ភ្នែក​មុត​ណាស់! Xavi ​ឲ្យ​ថ្នាក់​លើ Barca ចាយ ៥ លាន​ផោន​ថ្ពក់​យក​ម្នាក់​នេះ​ មក​ជំនួស Aguero

អនាគត​របស់ Sergio Aguero កំពុង​ស្ថិត​ក្រោម​មន្ទិល​សង្ស័យ ដោយ​ប្រសិន​ជា​សម្រាក​ព្យាបាល​ក៏​ត្រូវ​ការ​ពេល​យូរ​ច្រើន​ខែ​ទៅ​មុខ​ទៀត​ដែរ ហើយ​មួយ​វិញ​ទៀត​ក៏​មាន​ភាគរយ​អាច​នឹង​ត្រូវ​ចូល​និវត្ត​ពី​អាជីព​បាល់ទាត់​ត្រឹម​ប៉ុណ្ណេះ ក្រោយ​កើត​មាន​ជំងឺ​បេះដូង។ ខាង​ក្លឹប Barcelona ក៏​មាន​ន័យ​ថា ពួក​គេ​ត្រូវ​បន្ត​ជួប​បញ្ហា ដោយ​នឹង​ខ្វះខាត​កីឡាករ​លេង​តំណែង​ប្រយុទ្ធ ហើយ​ឥឡូវ​លឺ​ថា​ត្រៀម​ចាយ​លុយ ៥ លាន​ផោន ដើម្បី​បំពេញ​ចិត្ត​គ្រូ​ថ្មី Xavi Hernandez។ តាម​ការ​ណែនាំ​ពី​គ្រូ​សញ្ជាតិ​អេស្ប៉ាញ​ផ្ទាល់ បាន​ស្នើ​ទៅ​ថ្នាក់​លើ​ឲ្យ​រៀបចំ​កញ្ចប់​លុយ​ដើម្បី ចរចា​យក​កីឡាករ​ដែល​ជំនាញ​ខាង​បញ្ចប់​ទី ចេញ​ពី​ក្លឹប​បិសាច​ក្រហម Manchester United។ នោះ​គឺ Edinson Cavani ដែល​គេ​ត្រូវ​ផុត​កុងត្រា​នា​បញ្ចប់​រដូវ​កាល ២០២១/២២ តែ​ខាង​ក្លឹប​អ្នក​មាន​បុណ្យ​ចង់​បាន​គេ ត្រឹម​ខែ​មករា​ខាង​មុខ ដើម្បី​មក​ដោះស្រាយ​ចន្លោះ​ប្រហោង​បន្ទាន់​នៅ​តំបន់​ប្រយុទ្ធ។…

New Copy
តេស្តIQ

មមីរ មមែ ឆ្លូវ ប្រយ័ត្នប្រយែង ក្នុងរយៈពេល ៧ថ្ងៃចុងក្រោយនេះ

ក្នុងរយៈពេល ៧ថ្ងៃចុងក្រោយនៃខែវិច្ឆិកានេះ ហាក់ដូចជាមិនអំណោយផលសម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៣ នេះទេ ដូច្នេះហើយ អ្នកត្រូវប្រយ័ត្នឱ្យបានច្រើន ដើម្បីចៀសផុតពីគ្រោះអាក្រក់ទាំងឡាយ។ ១. ឆ្នាំមមីរ បើ​ចង់​ជម្នះ​ភាព​លំបាក អ្នក​កើត​ឆ្នាំមមីរ ត្រូវ​ប្រឹងប្រែង​កុំ​ចុះចាញ់​នឹង​ទុក្ខលំបាក​។ ក្នុងដំណាក់កាលនេះ អ្នកតែងតែធ្វើការតែម្នាក់ឯង ពេលខ្លះថែមទាំងត្រូវទទួលយកការរិះគន់ពីមនុស្សជុំវិញខ្លួនទៀតផង។ យ៉ាងណា មានពាក្យខ្លះ អ្នកមិនគួរខ្វល់ពេកទេ អ្នកគួរតែផ្តោតលើបេសកកម្មរបស់អ្នកឱ្យបានច្រើន។ វានឹងជួយអ្នកឱ្យយកឈ្នះលើការលំបាក។ មាន​មនុស្ស​អាក្រក់​ជាច្រើន​នៅ​ជុំវិញ​ខ្លួន​ ដែល​កំពុង​ព្យាយាម​ធ្វើបាប​អ្នក ដូច្នេះ​អ្នក​ត្រូវ​ប្រយ័ត្នប្រយែង។ កុំជឿជាក់លើការទាក់ទាញ ឬពាក្យជេររបស់នរណាម្នាក់ងាយពេក។ នៅ​ចុង​ខែ​នេះ រាសី​អ្នកធ្លាក់ចុះណាស់។ មានតែអ្នកដែលផ្តោតលើការងារសំខាន់ប៉ុណ្ណោះដែលអាចទទួលបានបរិមាណសមរម្យ។ ដូច្នេះ​អ្នក​មិន​គួរ​ចំណាយ​ពេល​ច្រើន​ពេក​លើ​ការងារ​ខាង​ក្រៅ​ឡើយ ក្រែង​លុយ​ពិបាក​ហូរ​ចូល​ហោប៉ៅ។ ២.…

New Copy
តេស្តIQ

ក្នុងផ្ទះ មានអ្នកកើតឆ្នាំ៤នេះ ចាំតែទទួលលាភធំ ក្នុងឆ្នាំ២០២២ទៅ

តាមហោរាសាស្ត្រ អ្នកដែលកើតក្នុងឆ្នាំ ៤ ខាងក្រោមនេះ អាចនាំលាភសំណាង និងទាក់ទាញទ្រព្យសម្បត្តិ ហុងស៊ុយល្អចូលក្នុងផ្ទះ មកឱ្យគ្រួសារ។ តោះ! យើងទៅមើលទាំងអស់គ្នា តើក្នុងផ្ទះអ្នក មានអ្នកកើតឆ្នាំទាំង៤នេះទេ។ ១. ឆ្នាំកុរ អ្នក​កើត​ឆ្នាំ​ជ្រូក ជាមនុស្សដែលនាំលាភពីកំណើត​។ ពួកគេមានសុទិដ្ឋិនិយម ងាយយល់ រួសរាយរាក់ទាក់ និងតែងតែត្រៀមខ្លួនជួយអ្នកដទៃជានិច្ច។ អំពើ​ល្អ​ដែល​គេ​បាន​ធ្វើ​នឹង​ប្រមូល​ពរជ័យ​សម្រាប់​គ្រួសារ​ទាំង​មូល ជួយ​ទាក់ទាញ​ថាមពល​វិជ្ជមាន​ចូល​ផ្ទះ។ អ្នកកើតឆ្នាំកុរ សម្រាប់ឆ្នាំ ២០២២ ខាងមុខនេះ រាសី​ខ្ពស់ត្រដែត ​ក្នុង​គ្រួសារ​ដែលមាន​អ្នកកើត​ឆ្នាំ​ជ្រូក​នឹង​មានភាពប្រសើរឡើង​ជាលំដាប់។ រាសី​ក្នុង​គ្រួសារ​កាន់តែ​រលូន រាល់​ការលំបាក​ទាំងឡាយ​ក៏ត្រូវថមថយចុះច្រើនផងដែរ។ គ្រប់គ្នាកាន់តែមានភាពច្នៃប្រឌិត ចេះចាប់យកឱកាសដើម្បីរីកចម្រើនយ៉ាងឆាប់រហ័ស។…

PicsArt_11 18 02.11.58
ប្លែកៗ

ចង់ដឹងទេថាអ្នកនឹងគូស្នេហ៍ រៀបការហើយមានជើងលេខក្លាយជាអ្នកមាន ឬអ្នកខ្សត់? តោះសាកល្បងធ្វើតេស្ដតាមអាយុ

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តទៅបើកមើលសំណាងរបស់អ្នកជាមួយគូ​ស្នេហ៍​រៀបការ​ទៅនឹង​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ប៉ុណ្ណា​ នឹងលំបាកលំបិន ឬ​ក្លាយ​ជា​សេដ្ឋី? ដោយការគណនាដូចតទៅនេះ ។ 1. បូកអាយុពេញរបស់អ្នកជាមួយដៃគូ 2. បន្ទាប់មកគុណនឹង 3 ហើយចែកនឹង 7 ឧទាហរណ៍៖ បុរសអាយុ 27 ឆ្នាំ ស្ត្រីអាយុ 25 ឆ្នាំ នឹងទទួលបាន 27 + 25 = 52 , 52 * 3…

PicsArt_11 16 03.34.37
មិត្តអ្នកអាន

បើកបៀមើលរឿងល្អៗ ដែលនឹងកើតឡើងនាពេលឆាប់ៗខាងមុខនេះ

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីទស្សន៍ទាយមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលរឿងលាភសំណាងនៅក្នុងពេលឆាប់ៗខាងមុខ តាមរយៈការជ្រើសរើសសន្លឹកបៀមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ របៀបលេង ១. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។ ២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។ សូមឲ្យអ្នកជួបតែសំណាងល្អ សន្លឹកបៀទី 1 គួរបោះចោលការខ្វះទំនុកចិត្តលើខ្លួនឯង បោះចោលការហត់នឿយទៅ វាដល់ពេលដែលអ្នកត្រូវសប្បាយហើយ ត្រូវឧស្សាហ៍ព្យាយាម យកចិត្តទុកដាក់លើកិច្ចការផ្ទាល់ខ្លួន ត្បិតវាហាក់បីដូចជាយឺតបន្តិច ប៉ុន្តែអ្នកនឹងមិនបាក់ទឹកចិត្តឡើយ ទោះបីអ្នក​កំពុងធ្វើដំណើរហើយត្រូវបានគេបដិសេធ ទោះមានអារម្មណ៍អាក់អន់ចិត្តបន្តិចមែន តែសូមអត់ធ្មត់បន្តិចទៅគ្រប់យ៉ាងនឹងប្រសើរឡើង ។ សន្លឹកបៀទី…

PicsArt_11 17 03.03.03
ប្លែកៗ

តោះ! សាកល្បងមើលចិត្តគំនិត ដែលកប់ជ្រៅនៅក្នុងខ្លួនរបស់អ្នក ចង់ដឹងថាអ្នកជាមនុស្សបែបណាឲ្យប្រាកដ?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសត្រីក្រឹមមួយក្បាលដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ ត្រីក្រឹមទី 1 អ្នក​ជា​មនុស្ស​ស្លូតបូត​ និងមិនចេះរឿងច្រើនឲ្យគេពិបាកដោយសារខ្លួនទេ ក្នុង​ចំណោម​មិត្តភ័ក្ដិអ្នកជាមនុស្សសាមញ្ញបំផុត មិនរើស​ច្រើន​ចាប់តាំងពីការហូបចុកឡើង មានអីញ៉ាំហ្នឹងអាចសម្របខ្លួនបានគ្រប់កាលៈទេសៈ ។ អ្នកជាមនុស្សមិនចូលចិត្តបញ្ចេញមតិអ្វីទាំងអស់ ជាមនុស្សកណ្តាលមិនលំអៀង បើនៅពេលថ្ងៃឈប់សម្រាកគ្មានការណាត់ជួប អ្នកនឹងជ្រើសរើសស្នាក់នៅផ្ទះពេញមួយថ្ងៃ ឬបើមានការណាត់ជួបអ្នកក៏ចេះប្រកាន់ច្រើនឲ្យគេមក​ទទួល ឬត្រូវជូនគេទៅផ្ទះនោះទេ ។ ត្រីក្រឹមទី 2 អ្នកគឺជាមនុស្សត្រង់និងស្ងប់ស្ងាត់ ដូច្នេះមនុស្សដែលមិនស្គាល់អាចគិតថាអ្នកឬក ក្រអឺតក្រទម ហើយគ្មាននរណាម្នាក់ហ៊ានចូលក្បែរមកនិយាយជាមួយអ្នកទេ ប៉ុន្តែប្រសិនបើបានស្គាល់អ្នកច្បាស់ ពួកគេប្រាកដជាចូលចិត្តភាពស្មោះត្រង់របស់អ្នក ។…

New Copy
ទស្សនៈ

មនុស្សខ្ញុំសាមញ្ញណាស់ មិនថាការរស់នៅផ្ទាល់ខ្លួន ឬការប្រព្រឹត្តិចំពោះអ្នកជុំវិញខ្លួនក៏ធម្មតា សាមញ្ញដែរ

– មនុស្សខ្ញុំសាមញ្ញណាស់ រស់នៅក៏សាមញ្ញដែរ! ពាក្យបោកប្រាស់គេ ខ្ញុំមិនចេះនិយាយទេ រឿងបោកបញ្ឆោតគេ ក៏ខ្ញុំមិនចេះធ្វើដែរ។ រាប់អានជាមួយគេ ខ្ញុំមានអ្វីខ្ញុំនិយាយនឹង ធ្វើការឱ្យគេ ខ្ញុំនឹងប្រឹងប្រែងទៅបំពេញកិច្ចការងាររបស់ខ្ញុំឱ្យបានល្អ គោរពតួនាទីរបស់ខ្លួន។ – មនុស្សខ្ញុំសាមញ្ញណាស់ រស់នៅក៏សាមញ្ញដែរ! រឿងល្បិចគេចកល ខ្ញុំមិនចេះធ្វើទេ ពាក្យនិយាយកាច់កុង ក៏ខ្ញុំមិនចេះនិយាយដែរ មិនត្រឹមតែប៉ុណ្ណោះទេ ខ្ញុំក៏មិនចេះចងគំនុំ មិនចេះចង់បានមុខមាត់ មិនចេះលួចចាក់ពីក្រោយខ្នង ដ្បិតតែខ្ញុំសម្ដីត្រង់ តែចិត្តខ្ញុំមិនអាក្រក់ទេ។ មនុស្សខ្ញុំទៀងត្រង់ ធ្វើការក៏ស្មោះត្រង់ដែរ ហើយមនុស្សដែលល្អដាក់ខ្ញុំដោយចិត្តពិត ខ្ញុំនឹងចងចាំគេក្នុងចិត្តអស់មួយជីវិត។ – មនុស្សខ្ញុំសាមញ្ញណាស់ រស់នៅក៏សាមញ្ញដែរ!…