ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Fddfdf
សង្គម

ចង់​បើក​ទ្វារ​ទ្រព្យ លើក​យីអ៊ុន​ក្នុង​ផ្ទះ តើ​ត្រូវ​ដាក់​ឆ្មា​បក់​ដៃ​នៅ​ទីតាំង​ណា​ល្អ​បំផុត?

ឆ្មា​បក់​ដៃ​ អ្នក​ប្រាកដ​ជា​រមែង​ឃើញ​គេ​ដាក់​តាំង​នៅ​កន្លែង​ផ្សេងៗ​គ្នា​ដូច​ជា​ក្នុង​អាហារដ្ឋាន អគារ​ពាណិជ្ជកម្ម ឬ​សូម្បី​តែ​ក្នុង​គេហដ្ឋាន​របស់​មនុស្ស​មួយ​ចំនួន។ តែ​យ៉ាង​ណា​ការ​ជ្រើសរើស​ទីតាំង​ដ៏​ត្រឹមត្រូវ ជា​រឿង​ចាំ​បាច់​បំផុត​ ព្រោះ​វា​អាច​កំណត់​ពី​កម្រិត​នៃ​លាភ​សំណាង​ដែល​អ្នក​អាច​ទទួល​បាន៖ ១) ដាក់​ទៅ​ទិស​ណា​ល្អ? អ្នក​ត្រូវ​ដាក់​ឆ្មា​បក់​ដៃ ឬ​គេ​ហៅ​ថា​ឆ្មា​ហុងស៊ុយ បែរ​ទៅ​ទិស​ខាត​កើត​ឬ​អាគ្នេយ៍ ហើយ​បញ្ចៀស​ការ​ដាក់​បែរ​ទៅ​ទិស​ខាង​លិច។ តាម​ក្បួន​ហុងស៊ុយ គេ​ក៏​ណែនាំ​ឲ្យ​ដាក់​វា​នៅ​ខាង​ឆ្វេង​ទ្វារ​ធំ ព្រោះ​ជា​កន្លែង​ជួយ​ពង្រឹង​ដំណើរការ​ទំនាក់ទំនង​ការ​រកស៊ី​ឲ្យ​ល្អ​ប្រសើរ​ឡើង។ ២) ការ​ដាក់​ឆ្មា​បក​ដៃ​ក្នុង​ហាង​លក់​ធំៗ ប្រសិន​អ្នក​ដាក់​តាំង​ឆ្មា​បក់​ដៃ​នៅ​ទីតាំង​ហាង​ធំៗ ឬ​អគារ​ពាណិជ្ជកម្ម​លំដាប់​ខ្ពស់ អ្នក​ត្រូវ​ប្រាកដ​ថា ដាក់​ឲ្យ​នៅ​កន្លែង​បើក​ចំហ មិន​តូច​ចង្អៀត ហើយ​កុំ​ឲ្យ​បែរ​ចំ​ទៅ​កន្លែង​ទូទាត់​លុយ ឬ​បញ្ជរ​ទទួល​ប្រាក់ តែ​ត្រូវ​ដាក់​បែរ​ទៅ​ទ្វារ​ធំ​ភ្ញៀវ​ចេញ​ចូល។ យក​ល្អ​អាច​តម្កល់​វា​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​លើ​ធ្នើរ​ណា​មួយ​គឺ​កាន់​តែ​ល្អ។ ៣) ការ​ដាក់​លើ​អាសនៈ មនុស្ស​មួយ​ចំនួន​យល់​ឃើញ​ថា ឆ្មា​បក់​ដៃ​នឹង​កាន់​តែ​បក់​លាភ​ចូល​ផ្ទះ ប្រសិន​ដាក់​នៅ​លើ​ទីតាំង​អាសនៈ…

ហងងហ 1
សង្គម

អាហារ​សាមញ្ញ ៣​ មនុស្ស​ជា​ច្រើន​មិន​សូវ​ចាប់​អារម្មណ៍ តែ​ងាយ​ទាញ​ជាតិ​ពុល​ចូល​ខ្លួន

ការ​ទទួល​ទាន​អាហារ គឺ​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ បើ​អ្នក​ចង់​ទទួល​បាន​សុខភាព​ល្អ។ ដោយឡែក​អាហារ​ទាំង ៣ ខាង​ក្រោម តាម​អ្នក​ជំនាញ​បាន​ណែនាំ​ឲ្យ​អ្នក​រាល់​គ្នា គួរ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត ព្រោះ​វា​ងាយ​នឹង​មាន​ផ្ទុក​ជាតិ​ពុល ​ប៉ះពាល់​មក​កាន់​រាងកាយ៖ ៣) ត្រកួន ការ​ជ្រើសរើស​ទិញ​ត្រកួន​មក​ទទួល​ទាន អ្នក​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ គួរ​ជ្រើស​យក​កន្លែង​លក់​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។ ព្រោះ​អី​ត្រកួន​ជា​បន្លែ​ដែល​ដុះ​តាម​ទឹក តាម​ស្រះ ងាយ​ទទួល​រង​ជាតិ​ពុល​ចេញ​ពី​ប្រភព​ទឹក ថ្នាំ​សម្លាប់​សត្វ​ល្អិត និង​សារធាតុ​រំញោច​ផ្សេងៗ។ ជា​ពិសេស​កុមារ មិន​ណែនាំ​ឲ្យ​ទទួល​ទាន​ត្រកួន​ច្រើន​ពេក​ទេ ព្រោះ​ងាយ​បង្ក​ជា​ការ​ក្អួតចង្អោរ ពុល រាករូស និង​ប៉ះពាល់​ដល់​ដំណើរការ​អភិវឌ្ឍ​សរីរាង្គ​មួយ​ចំនួន​របស់​ពួក​គេ​ជា​ដើម។ ២) ខ្យង គ្រំ លៀស អាហារ​មួយ​ចំនួន​ផ្សេង​ទៀត ដូច​ជា​គ្រំ…

Trtr
សង្គម

សម្លឹង​ទៅ​ក្រោម បើ​អ្នក​មាន​ប្រជ្រុយ ៤ ទីតាំង​នេះ គឺ​ដូច​មាន​គេ​តាម​ថែ​រក្សា លាភ​ព័ទ្ធ​ខ្លួន​ជានិច្ច

យោង​តាម​ក្បួន​នរវិទ្យា សម្រាប់​មនុស្ស​ដែល​មាន​ប្រជ្រុយ​នៅ​ ៤ ទីតាំង​ខាង​ក្រោម​នេះ ច្រើន​តែ​ទទួល​បាន​លាភ​សំណាង​ក្នុង​ជីវិត​រាប់​មិន​អស់៖ ៤) ប្រជ្រុយ​លើ​មេ​ជើង ត្រង់​ផ្នែក​មេ​ជើង ប្រសិន​អ្នក​មាន​ដុះ​ប្រជ្រុយ​លើ​ទីតាំង​នោះ ជា​ទូទៅ​អ្នក​ច្រើន​តែ​មនុស្ស​ពូកែ​និយាយ មាន​សមត្ថភាព​ខ្ពស់ ងាយ​នឹង​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​និង​ដំឡើង​ឋានៈ នៅ​គ្រប់​តួ​នាទី​ការងារ គ្រប់​ស្ថាប័ន​ទាំង​អស់។ មនុស្ស​នេះ​ក៏​មាន​ភាព​ប៉ិនប្រសព្វ​នៅ​ភាព​ជា​អ្នក​ដឹកនាំ ជួយ​ឲ្យ​ក្រុមហ៊ុន​ឬ​ស្ថាប័ន​របស់​គេ ទទួល​បាន​ផល​ចំណេញ​ច្រើន។ ជា​រឿយៗ​គេ​តែងតែ​ត្រូវ​បាន​មនុស្ស​ជុំវិញ​ខ្លួន​តាម​ជួយ តាម​លើក​ឲ្យ​ខ្ពស់​ជានិច្ច។ ៣) ប្រជ្រុយ​ចំកណ្តាលម្រាមជើងមនុស្ស​ដែល​មាន​ប្រជ្រុយចំកណ្តាលម្រាមជើងមេ និងចង្អុល ក៏​មាន​សំណាង​ផង​ដែរ ហើយ​តែងតែ​មាន​លុយ​ច្រើន​ក្នុង​ដៃ មាន​កិត្តិយស​បុណ្យស័ក្ដិ​ខ្ពស់។ បើ​ជា​មនុស្ស​ស្រី ក្រោយ​អាយុ ៣០ ឆ្នាំ ចាំ​សង្កេត​មើល​ទៅ ​មិន​ឲ្យ​មាន​ទេ ពាក្យ​ថា​ខ្វះខាត…

9
សង្គម

មិនខកបំណងទេ! ទឹកសណ្ដែកខ្មៅមានឥទ្ធិពល ជួយធ្វើឲ្យ​ស្បែកស​ស្អាត ​មុខគ្មាន​មុន​រលោងភ្លឺថ្លា

សព្វថ្ងៃនេះ ស្រ្តីនិងបុរសជាជាច្រើនតែងតែមានកង្វល់ ព្រួយបារម្ភយ៉ាងខ្លាំង ខណៈពេលមុខកើតមុន ឬមិនមានភាពស្រស់ស្រស់ ភ្លឺថ្លា។ ជាពិសេសអ្នកទាំងអស់គ្នាប្រហែលជាខិតខំស្វែងរកគ្រប់វិធីសាស្ត្រដើម្បីបំបាត់នូវបញ្ហាមួយនេះ។ ហេតុនេះ សូមមើលអាហារជាប្រភេទ​ទឹកសណ្ដែកខ្មៅដូចខាងក្រោមនេះ ព្រោះមានអត្ថប្រយោជន៍ខ្លាំងណាស់។ ១. ប្រសិទ្ធភាពបន្សាបជាតិពុល សណ្តែកខ្មៅមានលក្ខណៈសម្បត្តិត្រជាក់ អាចមានប្រសិទ្ធិភាពជម្រះកំដៅ។ សណ្តែកខ្មៅមានអង់ស៊ីម sulfite oxidase និង selenium ដែលជាសារធាតុរ៉ែសំខាន់ៗដើរតួក្នុងការបន្សាបជាតិពុល កម្ចាត់ជាតិពុលដែលបំផ្លាញថ្លើម និងមិនបណ្តាលឱ្យកើតមុន។ ២. មានផ្ទុកជាតិខ្លាញ់ល្អ សណ្តែកខ្មៅ ផ្តល់ជាតិខ្លាញ់ល្អដល់រាងកាយព្រោះសណ្តែកទាំងនេះមានអាស៊ីតខ្លាញ់អូមេហ្គា ៣ ច្រើន។ ខ្លាញ់ល្អធ្វើឲ្យមុខងារថ្លើមប្រសើរឡើង គ្រប់គ្រងសមត្ថភាពរបស់ស្បែកក្នុងការបញ្ចេញជាតិខ្លាញ់ និងការពារស្បែកដែលកកស្ទះ។ ៣.…

New Copy
តេស្តIQ

ទេវតាសំណាង ដើរតាមអ្នកកើតក្នុងឆ្នាំទាំង៤នេះ សម្រាប់ឆ្នាំ ២០២២

ក្នុងឆ្នាំ២០២២ខាងមុខនេះ ទេវតាសំណាង ទេវតាទ្រព្យ នឹងដើរតាមអ្នកកើតក្នុងឆ្នាំទាំង៤ខាងក្រោមនេះ ដូច្នេះ កុំឱ្យខកខានឱកាសទាំងនេះឱ្យសោះ។ ១. កើតក្នុងឆ្នាំសេះ នៅឆ្នាំ ២០២២ នេះ ឆ្នាំសេះត្រូវបានគាំទ្រដោយមនុស្សថ្លៃថ្នូរ ដូច្នេះពេលនេះអ្នកអាច “លោត” នៅក្នុងគម្រោងរបស់អ្នកបានយ៉ាងងាយ។ អ្វីក៏ដោយដែលអ្នកធ្វើ អ្នកនឹងមានអ្នកតាមជួយ ដូច្នេះអ្នកអាចសម្រេចបាននូវគោលដៅដែលបានកំណត់យ៉ាងងាយស្រួល។ ទោះជាយ៉ាងណាក៏ដោយ ភាពជោគជ័យនឹងមកលឿនជាងមុន ហើយទ្រព្យសម្បត្តិនឹងកាន់តែសម្បូរបែប ប្រសិនបើអ្នកដឹងពីរបៀបរួមសហការណ៍ជាមួយអ្នកដទៃ។ ដូច្នេះហើយ ការដឹងពីស្ថានភាព ការយល់ដឹងពីស្ថានការណ៍ និងចាប់យកឱកាស គឺជារឿងដែលអ្នកត្រូវយកចិត្តទុកដាក់បន្ថែមទៀតនៅឆ្នាំ ២០២២។ ជាមួយនឹងការខិតខំប្រឹងប្រែងរបស់អ្នក អ្នកនឹងស្ថិតក្នុងបញ្ជីនៃការពេញចិត្តពីថ្នាក់លើរបស់អ្នកឆាប់ៗនេះ។ បទពិសោធន៍ថ្មីៗជាច្រើន និងឱកាសផ្លាស់ប្តូរជីវិតដើម្បីនាំមកនូវទ្រព្យសម្បត្តិកំពុងរង់ចាំអ្នកនៅខាងមុខ។…

Fggf
កីទ្បា

Ronaldo រក​បាន ៦ គ្រាប់ តែ​នៅ​ចាញ់​កីឡាករ ៣ រូប​នេះ នៅ​បញ្ជី Top Scorer ពាន UCL

ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League នៅ​រដូវ​កាល ២០២១/២២ យើង​ឃើញ​ថា​ មាន​ការ​ប្រកៀកប្រកិត​គ្នា​ខ្លាំង សម្រាប់​លំដាប់​ពិន្ទុ​ក្រុម​មួយ​ចំនួន​ ហើយ​សូម្បី​តែ Top Scorer ​បញ្ជី​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត ក៏​កំពុង​មាន​ការ​ប្រជែង​គ្នា​ផង​ដែរ។ សម្រាប់​រដូវ​កាល​នេះ មិន​ទាន់​ទាំង​ចប់​វគ្គ​ចែក​ពូល​ផង កីឡាករ​មួយ​ចំនួន​កៀក​នឹង​រក​បាន ១០ គ្រាប់​ទៅ​ហើយ ពោល​ស្ថិតិ​ជា​មធ្យម លើស​ពី ១ គ្រាប់/ប្រកួត​ថែម​ទៀត។ រី​ឯ Cristiano Ronaldo សម្រាប់​ការ​ផ្ទេរ​មក​ក្លឹប​ថ្មី ក៏​នៅ​តែ​អាច​រក​បាន​គ្រាប់​បាល់​ក្នុង​កម្រិត​ដ៏​ល្អ​មួយ​ដដែល ពោល​គឺ ៥ ប្រកួត ៦…

Hjjh
កីទ្បា

Ferdinand ប្រាប់​ឲ្យ Liverpool លៃលក​យក​កីឡាករ​គោលដៅ​ដែល Ole ធ្លាប់​ចង់​បាន​ម្នាក់

អតីត​ជើង​ចាស់​លោក Rio Ferdinand បាន​ជំរុញ​ឲ្យ​ក្លឹប​ហង្ស​ក្រហម Liverpool គួរ​ព្រម​ចំណាយ​លុយ​ធំ លើ​ការ​នាំ​យក​កីឡាករ​គោលដៅ​ដែល​អ្នកចាត់ការ​លោក Ole Gunnar Solskjaer ធ្លាប់​ចង់​បាន កាល​នៅ​ដឹកនាំ Man Utd។ នោះ​គឺ​យុវជន Erling Haaland នៃ​ក្លឹប Borussia Dortmund ដែល​ក្រុម​របស់​គេ ទើប​តែ​ធ្លាក់​ចេញ​ពី​ការ​ប្រកួត UEFA Champions Legaue ត្រឹម​វគ្គ​ចែក​ពូល​ជុំ​ទី ៥។ កីឡាករ​ខាង​លើ​អាច​មាន​តម្លៃ​ផ្តាច់​កុងត្រា​ចន្លោះ​ពី ៦៣ ទៅ ៨៤ លាន​ផោន​ប៉ុណ្ណោះ។…

Fddffd
កីទ្បា

កិច្ច​ព្រមព្រៀង​ឧបត្ថម្ភ​លើ​អាវ​នៃ​ក្លឹប​បាល់ទាត់ ១០ មាន​តម្លៃ​ខ្ពស់​ដាច់​គេ​ក្នុង​លោក

មួយ​ឆ្នាំៗ​ក្លឹប​បាល់ទាត់ អាច​ទទួល​បាន​ប្រាក់​ចំណូល ក៏​ដូច​ជា​ប្រាក់​ឧបត្ថម្ភ​ពី​ម្ចាស់ Sponsor នៅ​គ្រប់​ផ្នែក មិន​ថា​តែ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ លើ​អាវ លើ​ការ​លក់​សិទ្ធ​កីឡដ្ឋាន និង​សិទ្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ជា​ដើម។ យ៉ាង​ណា​ក្រឡេក​មក​កិច្ច​ព្រមព្រៀង​ឧបត្ថម្ភ​លើ​អាវ​ឯ​ណេះ​វិញ តើ​អ្នក​ដឹង​ទេ​ថា ក្លឹប​បាល់ទាត់​ណា​ទទួល​បាន​តម្លៃ​ខ្ពស់​បំផុត ក្នុង​ប្រវត្តិសាស្រ្ត? ខាង​ក្រោម Knongsrok ធ្វើ​ការ​បង្ហាញ​កិច្ច​ព្រមព្រៀង​មាន​តម្លៃ​ថ្លៃ​បំផុត​ទាំង ១០៖ ១០) Juvenuts ​ពី​ក្រុមហ៊ុន Jeep ​តម្លៃ ១៥៩ លាន​ដុល្លារ ៩) Chelsea ពី​ក្រុមហ៊ុន Three ​តម្លៃ ១៦៦ លាន​ដុល្លារ ៨)…

Mauricio_Pochettino_Manchester_United_GFX
កីទ្បា

Pochettino ដាក់​គោលដៅ ២ រូប​ហើយ​ស្រេច ដែល​ត្រូវ​នាំ​ចូល បើ​បាន​ទៅ​ដឹកនាំ Man Utd

​បច្ចុប្បន្ន​លោក Mauricio Pochettino នៅ​ឈរ​ជើង​ដឹកនាំ​ក្លឹប Paris Saint-Germain នៅ​ឡើយ​ តែ​តាម​ចចាមអារ៉ាម​ចុង​ក្រោយ វា​ក៏​អាច​មាន​ភាគរយ​ច្រើន​ដែល​បុរស​សញ្ជាតិ​អាហ្សង់ទីន ធ្វើ​ការ​បញ្ចប់​កុងត្រា​ហើយ​ផ្លាស់​ទៅ​ដឹកនាំ​ក្លឹប​ម្ចាស់ដី Old Trafford បន្ត​ពី​លោក Ole Gunnar Solskjaer។ បើ​តាម​សារព័ត៌មាន La Razon បាន​ឲ្យ​ដឹង​ថា Pochettino ក៏​បាន​ចុច​គោលដៅ​រួច​ជា​ស្រេច​ហើយ​ដែរ ប្រសិន​បាន​ទៅ​ដឹកនាំ​ក្លឹប Manchester United ដោយ​ចង់​ស្នើ​ទៅ​ថ្នាក់​លើ​ឲ្យ​លៃលក​នាំ​យក​ចំណូល​ថ្មី ២ រូប​មក​ពង្រឹង​នៅ​តំបន់​ការពារ​ខាង​ក្រោម។ នោះ​គឺ​ Pochettino ចង់​ឲ្យ United…

Dfdf
កីទ្បា

(វីដេអូ) Thiago កាប់​បាល់​ពាក់​កណ្ដាល Volley ពី​ក្រៅ​ប្រអប់ បញ្ចូល​ទី​យ៉ាង​ស្អាត

នៅ​ប្រកួត​រវាង​ក្លឹប​ហង្ស​ក្រហម Liverpool និង FC Porto បាន​បញ្ចប់​ក្រោម​លទ្ធផល ២-០ ដែល​កើត​ចេញ​ពី​គ្រាប់​បាល់​របស់ Thiago Alcantara និង Mohamed Salah នៅ​តង់​ទី ២ នៅ​ឯ​ទឹកដី Anfield។ គេ​ចាប់​អារម្មណ៍​ជា​ពិសេស​ទៅ​លើ​គ្រាប់​បាល់​របស់​ខ្សែ​បម្រើ Thiago Alcantara ដែល​នៅ​នាទី ៥២ ពេល Liverpool មាន​ឱកាស​ស៊ុត​បាល់ Free Kick ហើយ​ឡង​បាល់​ចេញ​មក​វិញ​ ពី​ជញ្ជាំង​ការពារ​របស់ Porto ក៏​នាំ​ឲ្យ​បាល់​លោត​មក​ខាង​ក្រៅ រួច​កីឡាករ​វ័យ…

New Copy
តេស្តIQ

ឆ្នាំទាំង ៣ ចូរប្រយ័ត្នឱ្យខ្ពស់ ចំពោះកិច្ចការងាររកស៊ី នឹងជួបបញ្ហា ខាងបង់លុយកាក់ ក្នុងអំឡុងឆ្នាំ ២០២២ ខាងមុខនេះ

ក្នុង​ឆ្នាំ​ខ្លា ២០២២ នេះ មាន​ឆ្នាំ​៣​ ចូល​មក​កៀក​ក្នុង​គ្រោះមហន្តរាយ​បន្តិចម្ដងៗ ដោយមាន​សំណាង​អាក្រក់​នៅ​ជាប់​នឹងខ្លួន។ ដូច្នេះហើយ​ អ្នកកើតក្នុងឆ្នាំទាំង៣នេះ ចូរប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេស ពេលវេលាឈានចូលដល់ពាក់កណ្ដាលឆ្នាំ និងចុងឆ្នាំក្រោយនេះ។ ១. កើតក្នុងឆ្នាំ កណ្តុរ ក្នុងឆ្នាំនេះ ម្ចាស់អាជីវកម្ម និងជំនួញប្រឈមមុខនឹងការផ្លាស់ប្តូរជាច្រើន បញ្ហាប្រឈមកាន់តែច្រើនលេចឡើង ដែលទាមទារភាពក្លាហាន និងស្មារតីប្រយុទ្ធកាន់តែខ្ពស់។ ដូច្នេះហើយ អ្នកកើតក្នុងឆ្នាំ កណ្ដុរគួរតែរក្សាអ្វីដែលមាន កំណត់ការវិនិយោគដែលមានហានិភ័យ ឬប្រញាប់ប្រញាល់ពង្រីកទំហំអាជីវកម្ម។ សុខភាព​របស់អ្នកកើត​ឆ្នាំ​កណ្តុរ​ បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ បើ​ធៀប​នឹង​ពេល​មុន​។ វាសនា​តែង​មាន​បញ្ហា​ផ្លូវចិត្ត​ដោយសារ​ការ​គិត​ច្រើន​ ដែល​ងាយ​នាំ​ឱ្យ​អស់កម្លាំង បាក់​ទឹកចិត្ត…

6
សង្គម

ទោះបីស្អាតខ្លាំងនិងថោកក៏ដោយ កុំទិញអីចាន ៣ ប្រភេទនេះ ព្រោះមានលោហៈធ្ងន់ “ថ្នាំពុល” បំផ្លាញសុខភាព

នៅលើទីផ្សារសព្វថ្ងៃនេះ មានចានជាច្រើនប្រភេទដែលត្រូវបានដាក់លក់ ពោរពេញទៅដោយការរចនានូវលក្ខណៈស្អាតៗ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញណែនាំថា មានចាន ៣ ប្រភេទមានរូបរាងល្អ ស្អាត បំផុត តែដាច់ខាតមិនត្រូវទិញទេព្រោះវាមានសារធាតុគ្រោះថ្នាក់ប៉ះពាល់ដល់ជីវិត។ ចានប៉សឺឡែនមានពណ៌លេចធ្លោខ្លាំង ពេលទៅផ្សារទិញចាន មនុស្សភាគច្រើនតែងមានការចាប់អារម្មណ៍លើប្រភេទចានណាដែលមានពណ៌ភ្លឺ និងការរចនាជាច្រើន។ ប៉ុន្តែយ៉ាងណាក៏ដោយ ពណ៌នៃ enamel នៅក្នុងចាន អាចបង្កគ្រោះថ្នាក់ដល់រាងកាយខ្លាំងណាស់ ព្រោះវាអាចមានលទ្ធភាពបំពុលអាហារ និងប៉ះពាល់ដល់សុខភាព។ លើសពីនេះទៀតថ្នាំលាបទាំងនេះមានធាតុលោហៈធ្ងន់ដូចជាសំណ។ ការពុលជាតិសំណនឹងបណ្តាលឱ្យស្រកទម្ងន់ ក្អួតចង្អោរ ឈឺពោះ បង្កើនហានិភ័យនៃជំងឺលើសឈាម រយៈពេលយូរនឹងបណ្តាលឱ្យមានជំងឺតម្រងនោម និងខួរក្បាល។ ដូច្នេះ នៅពេលអ្នកទិញចាន ចូរព្យាយាមកុំជ្រើសរើសចានដែលមានពណ៌ច្រើនពេក។…