
សហគ្រិនខ្មែរ កំពុងបើកដំណើរការកម្មវិធីត្រៀមខ្លួនវិនិយោគនៃសហគ្រាសធុនតូច និងមធ្យមដំបូងបង្អស់របស់ប្រទេសកម្ពុជា ដែលអនុវត្តដោយ OBOR
ភ្នំពេញ៖ ថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ២០២១ «សហគ្រិនខ្មែរ» របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងដាក់ចេញនូវកម្មវិធីត្រៀមខ្លួនដើម្បីទទួលបានការវិនិយោគ ដើម្បីពង្រឹងធុរកិច្ចបង្កើតថ្មី (startups) និងសហគ្រាសធុនតូច និងមធ្យម (SMEs) ឱ្យមានសមត្ថភាពប្រកួតប្រជែង ក្នុងការគៀងគរហិរញ្ញប្បទានពីខាងក្រៅ តាមរយៈការកសាងជំនាញ ចំណេះដឹង និងសមត្ថភាព ព្រមទាំងបង្កើតបណ្តាញវិនិយោគិន និងធនាគារិកនានា។ កម្មវិធីនេះទទួលបានការគាំទ្រថវិកាផ្តាច់មុខពី «សហគ្រិនខ្មែរ» និងអនុវត្តដោយ OBOR។ កម្មវិធីនេះនឹង ជ្រើសរើសសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាដែលត្រៀមខ្លួនសម្រាប់ការវិនិយោគជិតរួចរាល់ ហើយស្វែងយល់ និងស្វែងរកដៃគូហិរញ្ញវត្ថុ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន បន្ថែមឡើងមួយកម្រិតទៀត។…











