
គ្រឿងប្រដាប់កាយតាមចំណូលចិត្ត ក៏អាចទស្សន៍ទាយចរិតមនុស្សបានដែរ! តោះសាកសង្កេតមើលខ្លួនឯង និងមនុស្សជុំវិញខ្លួនបាន
សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសគ្រឿងតុបតែងមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ នាឡិកា អ្នកជាមនុស្សស្មើរដើមស្មើរចុង សាមញ្ញ ពេញចិត្តនឹងរបៀបរស់នៅលក្ខណៈធម្មជាតិ មិនចូលចិត្តដ្រាម៉ារៀបរាប់ប្រាប់ឲ្យអ្នកដទៃដឹងបើទោះក្នុងចិត្តកំពុងកើតទុក្ខប៉ុនភ្នំក៏ដោយ ។ លើសពីនេះអ្នកក៏មិនចូលចិត្តទៅប្រកែកឈ្លោះជាមួយនរណាដែរ វាមិនមែនថាអ្នកជាមនុស្សកំសាកទេ ប៉ុន្តែដោយសារអ្នកស្រឡាញ់សន្តិភាព ។ នោះដោយសារអ្នកគិតថា មនុស្សធំៗអស់ហើយ អាចនិយាយគ្នាស្រួលបួលប្រកបដោយហេតុផលបាន តែបើជួបពួកចេញមកពូកែជេរបញ្ចោរអ្នកសុំបាយៗហើយ មិនជ្រលក់មាត់ជាមួយទេ។ ម្ល៉ោះហើយអ្នកគឺស័ក្តិសមសម្រាប់ការងារដែលត្រូវការជំនាញសម្រុះសម្រួលដូចជាទីប្រឹក្សា ឬអ្នកសម្របសម្រួល។ ចិញ្ចៀន អ្នកជាមនុស្សស្រស់ស្រាយ រួសរាយរាក់ទាក់ មានទំនាក់ទំនងល្អមានមិត្តច្រើន មានសមត្ថភាពក្នុងការរាប់អានជាមួយមនុស្សគ្រប់ក្រុម ដឹងថាអ្វីនិយាយគួរនិយាយ និងអ្វីដែលមិនគួរនិយាយ…











