ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Tatoo
ប្លែកៗ

ស្នាមសាក់គូស្នេហ៍ប្រចាំឆ្នាំ ​២០២១! ​ស្អាតហើយផ្អែមល្ហែមខ្លាំង​​ អ្នកមានគូស្នេហ៍អាចសាកល្បងសាក់តាមបាន

គូស្នេហ៍ជាច្រើនដែលស្រលាញ់គ្នាខ្លាំង ​ក្រៅពីរកពេលវេលានៅជាមួយគ្នាឱ្យបានច្រើនបង្កើតអនុស្សាវរីយ៍នោះ ​វត្ថុអនុស្សាស្សាវរីយ៍ និងវត្ថុបញ្ជាំស្នេហ៍ក៏ជារឿងសំខាន់សម្រាប់គូស្នេហ៍សឹងតែគ្រប់គូផងដែរ។ ដើម្បីតំណាងស្នេហាផ្អែមល្ហែម និងបង្ហាញភាពជាដៃគូ ​ជាម្ចាស់ស្នេហ៍រៀងៗខ្លួន ​គូស្នេហ៍ខ្លះព្យាយាមស្លៀកសំលៀកបំពាក់គូ ​ខ្លះក៏ប្រើរបស់គូ ​ឯអ្នកខ្លះថែមទាំងចំណាយលុយទៅចាក់សាក់ជាលក្ខណៈគូស្នេហ៍ទៀតផង ​បើទោះបីជាឈឺចាប់បន្តិចក៏ដោយចុះ។ សម្រាប់អ្នកដែលដើរទាន់សម័យទំនើបមួយនេះ​ការចាក់សាក់ជារឿងធម្មតានោះទេ  ហើយវាក៏ជារបស់តំណាងស្នេហាគង់វង់ជាប់មាំដូចជាស្នាមសាក់លើដងខ្លួនដែរ ​ដូច្នេះហើយបានជាគូស្នេហ៍ជាច្រើន ​ជាពិសេសគូស្នេហ៍បរទេសជ្រើសរើសការសាក់រូបផ្សេងៗតតាមចំណង់ចំណូលចិត្ត ​ឬតំណាងអត្ថន័យផ្សេងៗសម្រាប់ស្នេហារបស់ពួកគេ។ ដូច្នេះមកតាមដានទស្សនាការចាក់សាក់បែបគូស្នេហ៍ល្បីៗប្រចាំឆ្នាំ ​២០១៩ ​ខាងក្រោមនេះ៖

Cover Flow Tatoo
សម្រង់

ស្នាមសាក់រូបផ្កាស្អាតអស្ចារ្យ ​ដែលស្រីៗភាគច្រើនប្រាថ្នាចង់បាន!

សម័យនេះទៅហើយការចាក់សាក់  មិនមែនជារឿងដែលត្រូវបានគេរើសអើងដូចជាពេលមុនៗនោះឡើយ ​ព្រោះសម័យនេះជាសម័យទំនើប ​សម័យបើកទូលាយ ឯអ្នកមានស្នាក់សាក់មិនប្រាកដថាជាមនុស្សអាក្រក់ឡើយ ​ដោយការចាក់សាក់គឺជាសិល្បៈមួយប៉ុណ្ណោះ ​ដែលថែមទាំងអាចជួយបង្កើនសម្រស់ទ្វេរឡើង។ ជាក់ស្តែងមិនថាមនុស្សប្រុសទេ ​សូម្បីតែមនុស្សស្រីក៏និយមចាក់សាក់ដូចគ្នាដែរ ​ដែលមនុស្សស្រីភាគច្រើនចាក់សាក់បែបស្រស់ស្អាត ​ខ្ជូតៗមើលទៅគួរឱ្យស្រលាញ់ ដោយការចាក់សាក់ពេញនិយមជាងគេរបស់មនុស្សស្រីនោះគឺ ការចាក់សាក់រូបផ្កា  ផ្កាកុលាបនោះតែម្តង។ ដូច្នេះថ្ងៃនេះមកតាមដានរូបសាក់ផ្កាស្អាតៗ ​ដែលសុភាពនារីភាគច្រើនប្រាថ្នាចង់បានទាំងអស់គ្នាដូចខាងក្រោមនេះ៖ cr. dahong_tattoo

Cover Kon
សេដ្ឋកិច្ច

១០ចំណុចចម្បង ​ដែលម្តាយឪពុកគ្រប់រូបមិនគួរជួយ ​ឬធ្វើដើម្បីកូនតូចៗរបស់អ្នកនោះទេបើចង់ឱ្យកូនល្អ!!!

ជឿថាម្តាយឪពុកណាក៏ស្រលាញ់កូនៗរបស់ខ្លួនឯងដែរ ​ដែលជាហេតុធ្វើឱ្យម្តាយឪពុកខ្លះស្រលាញ់ថ្នាក់ថ្នម  និងតាមចិត្តកូនខ្លួនជ្រុល ​ឬគេហៅទំរើសតាំងពីតូច  រហូតអាចធ្វើឱ្យកូនមានអត្តចរិតមិនល្អដល់ធំឡើងផងដែរ។ ដូច្នេះដើម្បីអប់រំកូនឱ្យបានល្អ ​ម្តាយឪពុកមិនកួរតាមចិត្ត ​ឬយកចិត្តកូនពេលកនោះទេ ​ត្រូវរៀនឱ្យកូនចេះធ្វើអ្វីដោយខ្លួនឯងខ្លះ ទើបកូនធំឡើងជាមនុស្សរឹងប៉ឹង ​អាចតស៊ូ ​និងធ្វើអ្វីខ្លួនឯងបាន  ដោយមិនបាច់ចាំពឹងពាក់អ្នកដទៃ។ ទាំងនេះជារឿង ១០យ៉ាងដែលម្តាយឪពុក មិនគួរធ្វើដើម្បីកូនៗ ហើយគួរតែឱ្យកូនធ្វើដោយខ្លួនឯង ៖ ១. បណ្ដោយឱ្យកូនចេះធ្វើអ្វីៗដោយខ្លួនឯង ២. ផ្តល់ឱកាសឱ្យកូនជ្រើសរើសអ្វីមួយដោយខ្លួនឯង ៣. បណ្តោយកូនដើរទៅណាមកណាដោយខ្លួនឯង ៤. បង្រៀន​ឱ្យ​កូន​ចេះ​គ្រប់គ្រង​ខ្លួន​ឯង ៥. បង្រៀនកូនឱ្យចេះរៀបចំមានសណ្ដាប់ធ្នាប់ និងចេះគ្រប់គ្រងខ្លួនឯង ៦. បង្រៀនឱ្យកូនចេះឆ្លើយតបពេលមានអ្នកសួរនាំ ៧.…

Cover Scar
សម្រង់

ស្លាកស្នាមដែលបន្សល់ធ្វើឱ្យអ្នកឈឺចាប់! ​តែសាក់ទាំងនេះ ​មិនត្រឹមតែអាចបិទបាំង តែកែប្រែធ្វើឱ្យសម្រស់ស្អាតជាងមុន

ការចាក់សាក់ ​គឺជាសិល្បៈមួយធ្វើឱ្យអ្នកមានភាពស្រស់ស្អាតថែមមួយកម្រិត ​ដោយការចាក់សាក់គឺជាម៉ូតមួយដ៏ពេញនិយមទាំងប្រុស និងស្រីនៅក្នុងសម័យ​​ Fashion  បច្ចប្បន្ននេះ។ តែការចាក់សាក់មួយចំនួននាពេលបច្ចុប្បន្ន ត្រូវបានគេយកមកកែប្រែស្លាកស្នាមដែលមាននៅលើរាងកាយទៅវិញ ​ព្រោះតែស្នាមសាក់ខ្លះពិតជាមិនអាចព្យាបាលបានទេ ​មានទាំងស្នាមផ្លែ  ស្នាមភ្លើង ​និងរបួសជាច្រើនដែលធ្វើឱ្យមនុស្សមួយចំនួនមានការឈឹចាប់ខ្លាំង។ ការកែច្នៃស្នាមសាក់ទាំងនេះមើលទៅមានភាពស្រស់ស្អាតខ្លាំង ​ដោយមិនត្រឹមតែអាចបិទបាំងស្នាម ​តែមើលទៅមានភាព  Fashion  ប្លែកគួរឱ្យចាប់អារម្មណ៍តែម្តង។ តោះ! មកទស្សនាស្នាមសាក់នៃការបិទបាំងស្នាមទាំងអស់ខាងក្រោមនេះ ៖

PicsArt_12 19 04.57.08
ប្លែកៗ

រើសភេសជ្ជៈចង់ផឹកនៅពេលស្រេកបំផុត អាចប្រាប់ពីបុគ្គលិកលក្ខណៈ និងជីវិតអាពាហ៍ពិពាហ៍របស់អ្នកបាន

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសភេសជ្ជៈមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ 1. ទឹកក្រូចស្រស់ បុគ្គលិកលក្ខណៈ៖ ស្ងប់ស្ងាត់ អត់ធ្មត់ ប្រាថ្នាឲ្យគ្រប់យ៉ាងស្រស់ស្អាត ជីវិតរបស់អ្នកគឺបរិសុទ្ធណាស់ អ្នកមិនចូលចិត្តជីវិតស្មុគស្មាញ មិនចូលចិត្តទៅរញ៉េរញ៉ៃជាមួយអ្នកដទៃ មិនចង់គិតច្រើននាំឲ្យអារម្មណ៍ស្មុគស្មាញ ។ តែពេលខ្លះអ្នកក៏ខ្លាចភាពឯកកោ នៅតែមានការពឹងផ្អែកលើអ្នកដទៃ ចង់មានអ្នកយល់ដើម្បីពិភាក្សាដែរ ។ ជីវិតអាពាហ៍ពិពាហ៍៖ ទោះបីជាអ្នកជាមនុស្សសាមញ្ញក៏ដោយ ប៉ុន្តែអ្នកជាមនុស្សស្រឡាញ់ភាពរីកចម្រើន ប្រសិនបើដៃគូរបស់អ្នកខ្ជិលច្រអូស ឬមិនសូវមានការអភិវឌ្ឍខ្លួន អ្នកនឹងមានអារម្មណ៍ធុញទ្រាន់ រហូតដល់ថ្នាក់បែកបាក់ក៏ថាបាន ។ ពាក្យដាស់តឿន៖…

Cover Fake
សេដ្ឋកិច្ច

ចង់ឱ្យជីវិតកាន់តែប្រសើរឡើង គួរតែចៀសឱ្យឆ្ងាយពីក្រុមមនុស្សទាំងនេះ

ជីវិតមនុស្សម្នាក់ៗសុទ្ធតែមានផ្លូវដើររៀងៗខ្លួន កុំផ្តេសផ្តួលទៅលើមិត្តភាព និងមនុស្សដែលគ្មានប្រយោជន៍ច្រើនពេក។ ព្រោះគិតកាន់តែច្រើនកាន់តែឈឺក្បាល ជួបមនុស្សខ្លះកាន់តែច្រើនធ្វើឱ្យជីវិតយើងកាន់តែដុនដាបទៅវិញទេ ដូច្នេះដើម្បីធ្វើឱ្យជីវិតរបស់អ្នកមានក្តីសុខ និងកាន់តែប្រសើរជាងមុនអ្នកត្រូវតែចៀសឱ្យឆ្ងាយពីក្រុមមនុស្សទាំងនេះទើបជាការល្អ ដែលមានដូចជា៖ ១. មនុស្សដែលមិនស្មោះត្រង់នឹងអ្នក ភាពស្មោះត្រង់គឺជាតម្លៃដ៏ធំធេងមួយសម្រាប់មនុស្សម្នាក់ៗ ដើម្បីឱ្យគ្រប់គ្នាអាចមានទំនុកចិត្តលើអ្នកបាន។ តែប្រសិនជាមនុស្សដែលអ្នកស្គាល់ ខ្វះភាពស្មោះត្រង់សំខាន់នេះមួយទៅហើយ ទៅរំពឹងអីនឹងចំណុចល្អផ្សេងនោះ។ ថាមិនបានអាចដើរនិយាយអាក្រក់ពីអ្នក ឬហែកកេរ្តិ៍អ្នកប្រាប់អ្នកដទៃក៏ថាបាន។ ២. មនុស្សដែលមិនខ្វល់ពីអ្នក មិនថាជាមិត្តភាព ឬស្នេហា បើមនុស្សម្នាក់នោះមិនខ្វល់ពីសុខទុក្ខរបស់អ្នក សោះកក្រោះដាក់អ្នកទៅហើយនោះ ឈប់ឈឺក្បាលកើតទុក្ខខ្វល់នឹងមនុស្សទាំងនោះអី វាគ្មានន័យឡើយ។ ៣. មនុស្សដែលមិនគោរពអ្នក មនុស្សគ្រប់គ្នាត្រូវតែមានការគោរពគ្នាទៅវិញទៅមក ព្រោះការគោរពគឺជាការសម្តែង និងការឱ្យតម្លៃទៅភាគីម្ខាងទៀត។ តែបើបុគ្គលនោះ មិនដែលនឹងគោរពអ្នកផង…

Cover Sucess
សម្រង់

វិធីទាំង ១០ សម្រាប់រៀបចំជីវិតរបស់អ្នកឱ្យមានភាពជោគជ័យ

តើអ្នកចង់ទទួលបានការជោគជ័យនៅក្នុងជីវិតដែររឺទេ? ជាការប្រសើរណាស់យើងទាំងអស់គ្នាមានបំណងចង់ទទួលជោគជ័យក្នុងជីវិតមិនថានៅកន្លែងធ្វើការនិងអ្វីគ្រប់យ៉ាងដែលយើងប្រាថ្នាឬគ្រោងនឹងធ្វើ។យើងមិនអាចទទួលបានជោគជ័យលើអ្វីគ្រប់យ៉ាងនោះទេ។ ប៉ុន្តែយើងអាចបង្កើនអត្រាជោគជ័យព្រោះមានតែយើងទេដែលអាចគ្រប់គ្រងចិត្តបាន។ គ្មាននរណាម្នាក់អាចធ្វើជំនួសយើងបានទេ។ នេះគឺជាវិធានចំនួន ១០ ដើម្បីទទួលបានជោគជ័យក្នុងជីវិត៖ ១. ធ្វើតាមចំណង់ចំណូលចិត្តរបស់អ្នក៖ ប្រសិនបើការងារមួយមិនមែនជាចំណង់ចំណូលចិត្តរបស់អ្នកឬអ្វីមួយដែលអ្នកចូលចិត្តធ្វើវានឹងពិបាកក្នុងការជំរុញលើកទឹកចិត្តធ្វើវាបន្ត។ អ្នកនឹងមិនចូលចិត្តអ្វីដែលអ្នកធ្វើហើយអាចនឹងបាត់បង់ចំណាប់អារម្មណ៍យ៉ាងងាយ។ ដូច្នេះត្រូវបានគេណែនាំអោយធ្វើអ្វីដែលអ្នកចូលចិត្តទើបនៅតែបន្តមានកំលាំងចិត្ត។ ២. កុំចុះចាញ់ឱ្យសោះ៖ ការបោះបង់ន័យថាអ្វីៗទាំងអស់ដែលអ្នកបានខិតខំអស់រយៈពេលជាយូរមកហើយអ្វីទាំងអស់នោះសុទ្ធគ្មានប្រយោជន៍។ ការបរាជ័យកើតឡើង យើងគួរតែស្វែងយល់រៀនពីវានិងឱបក្រសោបឪកាសខ្លួនឯងដើម្បីប្រយុទ្ធម្តងទៀត។ ៣. ការរៀបចំផែនការនិងសកម្មភាព៖ ផែនការដែលបានកំណត់ជាមុននិងសកម្មភាពត្រឹមត្រូវគឺចាំបាច់សម្រាប់ភាពជោគជ័យដើម្បីការពារភាពវឹកវរនៅពាក់កណ្តាលស្ថានភាព។ ៤. ការខិតខំ ៖ មិនមានអ្វីជំនួសការខិតខំព្យាយាមរបស់យើងទេ។ វាជារឿងចាំបាច់ជាមូលដ្ឋានដែលត្រូវធ្វើ។ ប្រសិនបើអ្នកមិនចាប់ផ្តើមនិងធ្វើការទេអ្នកនឹងមិនផ្លាស់ទីឆ្ពោះទៅរកភាពជោគជ័យឡើយ។ គេគួរតែស្មោះត្រង់ចំពោះខ្លួនឯង។ ៥. ទទួលយកការបរាជ័យរបស់អ្នក៖ ពេលខ្លះយើងធ្វើការសម្រេចចិត្តខុសដែលប៉ះពាល់ដល់ការរីកចម្រើនរបស់យើង។ វាមិនជាបញ្ហាអីទេក្នុងការធ្វើឱ្យមានកំហុសដូច្នេះរៀនពីភាពបរាជ័យពីកំហុសនិងឆ្ពោះទៅមុខ។ ពាក់ភាពបរាជ័យរបស់អ្នកជាគ្រឿងលម្អរបស់អ្នក។ ៦. មានទំនាក់ទំនងល្អជាមួយមនុស្សដែលមានលក្ខណៈវិជ្ជមាន៖ ប្រសិនបើអ្នកផ្តល់ឱ្យគ្រាប់ពូជនូវការថែទាំត្រឹមត្រូវពន្លឺព្រះអាទិត្យ លាមកសត្វនិងទឹក…

Cover China Silk
ប្រវត្តិសាស្រ្ត

ចាំងឈាន វីរបុរសជាតិរបស់ចិន «វិថីសូត្រ» ដែលបានបើកផ្លូវឱ្យប្រទេសចិនមានទំនាក់ទំនងទៅទិសខាងលិច

មនុស្សតិចណាស់ស្គាល់លោក ចាំងឈាន (Zhang Qian) ប៉ុន្តែចិនបានចាត់លោកជាវីរបុរសជាតិ ព្រោះលោកគឺជាអ្នកបើកផ្លូវអោយប្រទេសចិនមានទំនាក់ទំនងទៅទិសខាងលិច ពោលគឺលោកជាអ្នកបើក « វិថីសូត្រ » ដំបូងបង្អស់របស់ចិន ។ ដើម្បីតទល់នឹងការគំរាមកំហែងរបស់សាសន៍ Xiongnu ដែលជាកុលសម្ព័ន្ធដ៏ខ្លាំងក្លានៅទីវាលម៉ុងហ្គោលីសម័យនោះ ព្រះអធិរាជចិនបានចាត់អោយលោក ចាំងឈាន ទៅទិសខាងលិចដើម្បីទាក់ទងជាមួយកុលសម្ព័ន្ធ Yuezhi ដែលត្រូវពួក Xiongnu សំលាប់ស្តេច (ពួក Xiongnu បានយកលលាដ៍ព្រះកេសស្តេចនេះ ធ្វើជាក្លាំផឹកស្រា) ហើយបំបែកខ្ចាត់ខ្ចាយរត់ទៅរស់នៅក្នុងតំបន់ តាស៊ា (ចន្លោះប្រទេស Afghanistan, Tadjikistan និង…

Cover Yon
សេដ្ឋកិច្ច

គុណម្តាយឪពុកធំធេងណាស់! ​ជាពិសេសគូយ័ន្តពីបាតដៃបាតជើងអ្នកមានគុណ ​ល្បីថាស័ក្តិសិទ្ធខ្លាំងពូកែ

មន្តអាគមន៍ខ្មែរ មានច្រើនបែប ច្រើនសណ្ឋានណាស់ ​ទៅតាមជំនឿផ្សេងៗគ្នាទៅតាមតំបន់ ភូមិ ស្រុក និងការដឹងឮចាស់ៗដែលចេះចាំផងដែរ ​ដែលសុទ្ធតែនិយាយតៗគ្នាថា  មន្តអាគមខ្មែរទាំងនោះ គឺសុទ្ធតែមានភាពស័ក្តិសិទ្ធនៅក្នុងផ្លូវងងឹតជាដើម។ ​ ជាក់ស្តែងមន្តអាគមន៍ខ្មែរទោះបីជាមានច្រើនបែបច្រើនយ៉ាងខុសៗគ្នាក្តី ​តែមានមន្តអាគមខ្មែរម្យ៉ាងដែលគេជឿជាក់ថាពិតជាស័ក្តិសិទ្ធបំផុត នោះគឺយ័នផ្តិតបាតដៃបាតជើងឪពុកម្តាយ ដោយគេអាចផ្តិតស្នាមបាតជើងលោកអ្នកមានគុណលើក្រណាត់ចារយ័ន្តពីលើរក្សាទុកតាមខ្លួនក៏បាន ​ហើយអាចគូស្នាមផ្តិតបាតជើងលើខ្នងសាក់យ័ន្តក៏បានដូចគ្នា។ នៅក្នុងនោះ តាមរយៈគណនីហ្វេសប៊ុកផេក ​មន្តអាគមន៍ខ្មែរ បានបកស្រាយពីយ័ន្តដ៏ស័ក្តិសិទ្ធមួយនេះនៃគុណឪពុកម្តាយ ពោលគឺមានភាពស័ក្តិសិទ្ធខ្លាំង ​ជាយ័នមុននឹងចេញច្បាំងតែម្តងដោយមានអត្ថន័យថា ៖ « នៅពេលមាតុភូមិជាទីស្នេហា ត្រូវបានបរទេសចូលមកឈ្លានពាន កូនស្ម័គ្រចូលបម្រើក្នុងជួរកងទ័ព ប្រយុទ្ធប្តូរផ្តាច់វាយកម្ទេចខ្មាំងសត្រូវការពារទឹកដីយើង។ មុនចូលច្បាំង កូនបានថ្វាយបង្គំពុកម៉ែ សុំផ្តិតបាតដៃ បាទជើងដើម្បីធ្វើជាយ័ន្តស័ក្តិសិទ្ធិ ទុកការពារខ្លួន និងជម្រុញទឹកចិត្តអោយកាន់តែក្លាហាន។ កូននៅរស់…

Cover Khmer
សេដ្ឋកិច្ច

រឿងពិតទាំង ១០ ​ដែលខ្មែរធ្លាប់ត្រូវបានគេបន្លប់ និងភូតកុហកកន្លងមក!!!

ជំនឿ និងការនិយាយតពីមាត់មួយទៅមាត់មួយ ​អាចថាជាទំនៀមទំលាប់របស់ប្រទេសអាស៊ីមួយចំនួនរាប់ទាំងខ្មែរយើងដែរ ​ពោលគឺការជឿសម្តី និងពាក្យចចាមអារាមតៗគ្នាទាំងនោះឯង។ ​ដោយហេតុនេះហើយបានជាខ្មែរមួយចំនួនកន្លងមកតែងតែជឿពាក្យអស់ទាំងនោះ ​ដែលពាក្យ និងរឿងអបិយជំនឿខ្លះផ្តើមចេញពីអ្នកដែលច្រនែនឈ្នានីសធ្វើឱ្យខ្មែរយើងដុនដាប ​និងមិនរីកចម្រើនជាដើម។ ដូច្នេះថ្ងៃនេះយើងខ្ញុំសូមដកស្រង់ទាំងស្រុងពីហ្វេសប៊ុកផេក  The Nation Angkorដែលនិយាយពីរឿងមួយចំនួនដែលគេបន្លប់ខួរក្បាលខ្មែរកន្លងមកដូចខាងក្រោមនេះ ៖  ស្រុក​ អភ័ព្វ​ ! ស្ទេីរ​តែ​រលាយប្រទេស​​ ព្រោះ​ ពលរដ្ឋ​ ងាយគេបន្លប់​ខួរក្បាល​ ! ! ! ១)​ផ្លែចេក​អំបូងលឿង​ ចាក់​ជំងឺអេដស៍​ចូល​ (ទីបំផុតខ្មែរអត់ដាំ​ គេដាំខ្នាតធំនាំចេញពិភពលោក) ២)​ ហូបត្រីក្រហម​ កេីតជំងឺសាហាវ​(គេ​បន្លប់​មិនអោយ​យើង​ចិញ្ចឹម​ ព្រោះ​ចិញ្ចឹម​ត្រី​ប្រភេទ​នេះ​…

១៦
សង្គម

អ្នកកើតក្នុងឆ្នាំនៃសត្វទាំង ៣ នេះសំណាងណាស់ ព្រោះឆ្លងចូលឆ្នាំ ២០២២ ខាងមុខនេះមានតែលាភ​ច្រើន ការងារអ្វីក៏រលូន

បើតាមសម្ដី ហោរាសាស្ត្រ​ និយាយ​ថា ឆ្នាំ​២០២២ ចំពោះអ្នកដែលបានកើតក្នុងឆ្នាំសត្វ​ទាំង ៣ ខាងក្រោមនេះ​ នឹង​ទទួល​បាន​លាភ​សំណាង​ច្រើន ជីវិត​ដំណើរការ​ទៅ​ដោយ​រលូន ។ អ្នកកើតក្នុងឆ្នាំមមី អ្នក​កើត​ឆ្នាំ​ គឺឆ្នាំ ​១៩៤២, ១៩៥៤, ១៩៦៦, ១៩៧៨, ១៩៩០, ២០០២, ២០១៤។ ក្នុង​ឆ្នាំ​ ២០២២ ខាងមុខនេះ  នឹង​ត្រូវ​ប៉ះប៉ូវ​ច្រើន​ដង​។ ការងារនិង ស្នេហា ត្រូវបានគាំទ្រដោយមនុស្សថ្លៃថ្នូរ អ្វីៗដំណើរការដោយរលូន។ នៅឆ្នាំ២០២២ អ្នកកើតឆ្នាំសេះ នឹងមានផ្កាយខ្សាច់២ គឺ…

១២
សង្គម

អ្នកមាន​ឬ​ទេ? កន្លែងទាំង ៥ លើ​រាងកាយ​មនុស្ស​ស្រី កាន់តែ​ធំ ហានិភ័យជំងឺ​កាន់តែ​តិច មានអាយុ​កាន់តែវែង

ស្ត្រីជាទូទៅមានអាយុកាលវែងជាងបុរស ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតដែលថាកាលមានអាយុវែងបែបនេះ មិនត្រឹមតែមកពីទម្លាប់រស់នៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏ទាក់ទងនឹងរចនាសម្ព័ន្ធសរីរវិទ្យាផងដែរ៖ គូទ និងភ្លៅធំ យោងតាមគេហទំព័រ Thehealthy អ្នកស្រាវជ្រាវបានរកឃើញថា គូទ និងភ្លៅរបស់ស្ត្រីកាន់តែធំ កាន់តែមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ជាតិខ្លាញ់មិនឱ្យវាយប្រហារសរីរាង្គខាងក្នុង ជួយការពារបេះដូង និងសួត។ យ៉ាងណាក្ដី ស្ត្រីដែលមានគូទ និងភ្លៅធំ ក៏ច្រើនតែមានហានិភ័យនៃការគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល និងជំងឺទឹកនោមផ្អែមជាងស្ត្រីដទៃទៀតផងដែរ។ មិនត្រឹមតែប៉ុណ្ណឹងទេ ការសិក្សាឆ្នាំ ២០០៧ បានបង្ហាញថា ស្ត្រីដែលមានរាងដូចផ្លែ pear មានមុខងារខួរក្បាលល្អ ផ្តល់កំណើតដល់ទារកឆ្លាតជាងមុន។ ហេតុផលអាចមកពីការស្តុកទុកអាស៊ីតខ្លាញ់អូមេហ្គា ៣ ច្រើន នៅក្នុងត្រគាក…