ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Knongsrok 2
សេដ្ឋកិច្ច

បើមានពេលអានបន្តិចទៅ! លោកវេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់វិធីហាត់ប្រាណដែលល្អ និងត្រឹមត្រូវបំផុតចំពោះសុខភាព!!

មាន​អ្នកខ្លះ​និយាយ​ថា​ ​ហាត់ប្រាណ​នៅ​ពេលព្រឹក​ល្អ​ ​និង​ហាត់​នៅ​ពេលល្ងាច​មិន​ល្អ​ ​អ្នកខ្លះ​ទៀត​ហាម​ហាត់ប្រាណ​មុន​ចូលគេង​ ​ព្រោះ​អាច​ធ្វើ​ឱ្យ​អ្នក​ហាត់​ទទួលទានដំណេក​មិន​លក់​ស្កប់ស្កល់​។​ ​ជុំវិញ​នឹង​ការ​ហាត់ប្រាណ​នេះ​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​ណែនាំ​នូវ​គន្លឹះ​សាមញ្ញ​ងាយ​ៗ​មួយ​ចំនួន​ ​ដែល​ជា​ជម្រើស​ល្អ​និង​ត្រឹមត្រូវ​បំផុត​សម្រាប់​សុខភាព​។​ ​គន្លឹះ​ទាំងនោះ​ ​លោក​វេជ្ជបណ្ឌិត​ ​មានប្រសាសន៍​ទាក់ទង​នឹង​ពេលវេលា​ហាត់​ ​ទីកន្លែង​ហាត់​ ​និង​របៀប​ហាត់​ជាដើម​។​ ​ការ​ហាត់ប្រាណ​នេះ​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ណែនាំ​ចំណុច​ដូច​ខាងក្រោម​៖​ ​ទី​១​ ​ពេលវេលា​ល្អ​បំផុត​សម្រាប់​ការ​ហាត់ប្រាណ​ ​គឺ​នៅ​ពេល​ព្រឹកព្រលឹម​ ​និង​ពេលល្ងាច​ថ្ងៃ​រៀប​លិច​ ​ចន្លោះ​ពី​ម៉ោង​៤​ម៉ោង​៥​ល្ងាច​ ​ព្រោះ​រយៈពេល​នេះ​ពោរពេញ​ដោយ​សារជាតិ​វី​តា​មីឌី​ (​D​) ​ដែល​ខ្លួនមនុស្ស​ត្រូវការ​ស្រូប​យកមក​ប្រើប្រាស់​ដោយ​ប​ម្លែ​ង​ពី​វិ​តា​មីន​ឌី​ (​D​)…

Knongsrok 1
សេដ្ឋកិច្ច

ភាពខុសគ្នា ២០យ៉ាង រវាងស្នេហាពិត និងស្នេហាក្លែងក្លាយ!!!

ដើម្បីរកគូស្នេហ៍ពិត ដែលអាចផ្តល់ឱ្យអ្នក នូវការស្រឡាញ់ដ៏ពិតប្រាកដ អ្នកត្រូវតែដឹងអំពីសេចក្ដីស្រឡាញ់ដែលអាចជឿជាក់ជាមុនសិន។ ដើម្បីទាក់ទាញ និង រក្សា គាត់ឬនាង អ្នកត្រូវតែផ្តល់នូវសេចក្តីស្រឡាញ់ដ៏រឹងម៉ាំមួយ ជាការតបស្នង។ ការដឹងអំពីរបៀប ដែលអាចសម្គាល់ភាពខុសគ្នារវាង ស្នេហាបរិសុទ្ធ និង ស្នេហាក្លែងក្លាយ នឹងផ្តល់ឱ្យអ្នកនូវប្រាជ្ញា អំពីរបៀបបង្កើតទំនាក់ទំនងស្នេហាដ៏យូរអង្វែង និង ជៀសវាងស្នេហាដែលធ្វេីឱ្យធុញទ្រាន់។ ការយល់ដឹងនេះក៏អាចជួយ អ្នកឱ្យរួចផុតពីការឈឺចាប់ ដែលគ្មានប្រយោជន៍ ដោយសារតែស្រឡាញ់មនុស្សខុស។ លើសពីនេះទៅទៀត វាក៏ជួយការពារអ្នក ក្នុងការធ្វេីឱ្យនរណាម្នាក់ឈឺចាប់ និង ការមានកំហុស ដែលមិនបានផ្តល់នូវសេចក្តីស្រលាញ់ដល់គេប្រាកដប្រជា។ ដូច្នេះ ដេីម្បីកុំឱ្យមានការលំបាកនៅថ្ងៃក្រោយ ខាងក្រោមនេះជាភាពខុសគ្នា…

5 7
សម្រង់

ធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាចិនពូកែរកស៊ីម្ល៉េះ ពូជចិនសុទ្ធតែមានៗ!!!!

ចិន ប្រកាន់គំនិត៥ចំណុច ដើម្បីទូន្មានខ្លួន ក៏ដូចជាប្រៀនប្រដៅ ដល់កូនចៅទាំងឡាយគឺ ៖ ១. ឧស្សាហ៍ព្យាយាម ២. ស្មោះត្រង់ ៣. គត់មត់ ៤. រិះថាំ ៥. ស៊ូទ្រាំ ហើយប្រកាន់នូវគោលជំហ៥ចំណុចទៀតគឺ ៖ ១. លំបាកយ៉ាងណាក៏មិនបោះបង់។ ២. គ្មានអ្វីដែលថាមិនងាចធ្វើបាននោះទេ លុះត្រាតែយើងមិនធ្វើ។ ៣. ទោះពេលខ្លះអស់សង្ឃឹម តែមិនត្រូវបាក់ទឹកចិត្តឡើយ។ ៤. ខ្ជិល គ្មានក្នុងវចនានុក្រមរបស់អ្នកមានទេ។ ៥. ហត់ អាចឈប់សម្រាក…

១៥
សង្គម

ចំណោមរុក្ខជាតិហុងស៊ុយ ៥ ប្រភេទនេះ តើ​មួយ​ណា​ដែល​អ្នក​គួរ​ទិញ​ដាក់តាំងដើម្បី​នាំ​លាភ​សំណាងចូលផ្ទះ​ក្នុង​ឆ្នាំ​ថ្មី?

ខាងក្រោមនេះជាប្រភេទ​រុក្ខជាតិ​ហុងស៊ុយ​ សម្រាប់អ្នកចង់តុបតែងលម្អផ្ទះ ព្រោះវាអាច​នាំ​មក​នូវ​ថាមពល​ល្អ​នឹង​នាំ​មក​នូវ​ភាព​ចម្រុងចម្រើន និង​សំណាង​ច្រើន​ដល់​គ្រួសារ​ក្នុង​ឆ្នាំ​ ២០២២ ខាងមុងនេះ។ ១. ដើម Magnolia រុក្ខជាតិ​លម្អ​នេះ​ត្រូវ​បាន​គេ​ស្គាល់​​ថា​ជា “រុក្ខជាតិ​​សំណាង” មិនត្រឹមតែត្រូវបានគេប្រើដើម្បីតុបតែងកន្លែងរស់នៅដោយសារតែរូបរាងដ៏ស្រស់ស្អាតរបស់វា និងសមត្ថភាពក្នុងការបន្សុតខ្យល់យ៉ាងមានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែ magnolia ក៏មានអត្ថន័យល្អក្នុងហុងស៊ុយផងដែរ។ តាម​ឈ្មោះ​របស់ដើម​ឈើ​អាច​នាំ​លាភ​សំណាង ជួយ​ម្ចាស់​ផ្ទះ​ចម្រើន​ទ្រព្យ​សម្បត្តិ។ ហេតុដូចនេះ ដើម្បី​បង្កើន​លាភ​សំណាង​តាម​ហុងស៊ុយ អ្នក​អាច​ដាក់​តាំង magnolia ​នៅ​មុខ​បង្អួច​ផ្ទះ ឬ​នៅ​ខាងក្រោយ​ទ្វារ​បន្ទប់ទទួលភ្ញៀវ ដើម្បី​ទាក់ទាញ​សំណាង​ចូល​ផ្ទះ ។ ២.ដើម​ Yellow banana ដើម Yellow banana…

១២
សង្គម

​កុំ​ប្រញាប់​បោះ​ចោល! ទឹក​អង្ករ​មានប្រយោជន៍ ៥ យ៉ាងលើសលប់ សម្រាប់នារីៗទាំងអស់

ទឹកអង្ករមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ការលាងសម្អាតវត្ថុដែលមានស្នាមប្រឡាក់នៅក្នុងផ្ទះបាយជាប្រចាំ។ ខាងក្រោមនេះជា គុណសម្បត្តិ ៥ យ៉ាងដែលទទួលបានពីទឹកអង្ករ។ បោកខោអាវ និងកន្សែង សម្លៀកបំពាក់មានស្នាមប្រឡាក់ អ្នកអាចត្រាំក្នុងទឹកអង្ករប្រហែល ១០ នាទី រួចលាងជាមួយសាប៊ូដូចធម្មតា។ នេះនឹងធ្វើឱ្យស្នាមប្រឡាក់បាត់ទាំងស្រុង។ ចំពោះកន្សែងដែលមានក្លិនស្អុយ អ្នកអាចធ្វើដូចគ្នាដោយគ្រាន់តែត្រាំ​​ក្នុង​ទឹក​លាង​អង្ករ​ប្រហែល ១០ នាទី រួច​លាង​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត នោះកន្សែងនឹងមានក្លិនស្រស់ថ្លា ភ្លឺដូចថ្មី។ ប្រើសម្រាប់លាងដំឡូងមី ដំឡុងមីពេលដែលអ្នក​បកសំបកចេញ​តែងតែ​លេចចេញស្នាម​ជាំ​ ដូច្នោះដើម្បីជំនះគុណវិបត្តិនេះ បន្ទាប់ពីបករួច សូមត្រាំដំឡូងមីក្នុងទឹកអង្កររយៈពេល ១-២ ម៉ោង ដើម្បីជួយឱ្យដំឡូងមីប្រែពណ៌មកភ្លឺវិញ។ មានសមត្ថភាពកម្ចាត់ជាតិពុល អ្នកអាចប្រើទឹកអង្ករលាងបន្លែ និងសាច់បាន…

៩
សង្គម

បើ​អ្នកចេញរោគ​​សញ្ញា​ឈឺ​បំពង់ក សូមធ្វើ​តាមរបៀប​ ៤ នេះ​ភ្លាម ព្រោះមានប្រសិទ្ធភាពជាងថ្នាំពេទ្យទៅទៀត

នៅពេលដែលអាកាសធាតុប្រែប្រួលលក្ខខណ្ឌអំណោយផលសម្រាប់ការវិវត្តនៃការឈឺបំពង់កមានកាន់តែច្រើន។ យោងតាមស្ថិតិមានរហូតដល់ ៧០-៨០% នៃករណីឈឺបំពង់កគឺបណ្តាលមកពីមេរោគ ហើយនៅសល់គឺបណ្តាលមកពីបាក់តេរី។ រោគសញ្ញមាន​ដូច​ខាង​ក្រោម​៖ ក្តៅខ្លួន​លើស​៣៨.៥​អង្សា​សេ ហើម​កូន​កណ្តុរ​នៅ​ក ឈឺ​ក្បាល មាន​ឬស​ដូង​បាត​ក្នុង​ដុ​ម មាន​ទឹក​ច្រើន​ក្នុង​បំពង់ក​។ ខ្ពុរមាត់ជាមួយទឹកក្តៅអំបិល ប្រសិនបើអ្នកមានអាការរមាស់ ឬឈឺបំពង់ក អ្នកអាចលាយអំបិល ១ ស្លាបព្រាកាហ្វេក្នុងទឹកក្តៅ ១/២ ពែង ឬប្រើអំបិលក្តៅឧណ្ហៗ ខ្ពុរមាត់រយៈពេល ៣០ វិនាទី រៀងរាល់ ៣ ម៉ោងម្តង។ នេះគឺជាវិធីព្យាបាលឈឺបំពង់កដ៏ពេញនិយមបំផុត។ មួយវិញទៀតទឹកអំបិលប្រហែលជាមិនផ្តល់នូវការបំបាត់ការឈឺចាប់ភ្លាមៗនោះទេ ប៉ុន្តែវាគឺជាមធ្យោបាយដ៏ល្អក្នុងការសម្លាប់បាក់តេរី បំបាត់ការឈឺចាប់ និងហើម។ ប្រើទឹកឃ្មុំ…

៤
សង្គម

ចង្កឹះ ៣ ប្រភេទនេះ បើអ្នកនៅតែប្រើដដែលៗប្រចាំថ្ងៃ មានសក្តានុពល​ខ្លាំងណាស់ក្នុងការបំ​ពុល​ បង្កជាជំងឺ

ចង្កឹះគឺជាវត្ថុដែលអាចផ្លាស់ប្តូរតាមពេលវេលាបាន ដូច្នេះ មិនថាចង្កឹះប្រភេទណាដែលអ្នកប្រើនោះទេ នៅពេលដែលវាបង្ហាញសញ្ញានៃការផ្លាស់ប្តូរ អ្នកត្រូវប្តូរវាភ្លាមៗ។ បើមិនដូច្នោះទេ ចង្កឹះនឹងផលិតបាក់តេរីដែលបង្កគ្រោះថ្នាក់ដល់សុខភាព។ ចង្កឹះឈើ ចង្កឹះប្រភេទនេះមានប្រជាប្រិយភាពបំផុត ព្រោះវាមានតម្លៃថោក និងងាយស្រួលប្រើជាងចង្កឹះដែក។ ទោះជាយ៉ាងណាក៏ដោយ ចង្កឹះឈើងាយនឹងដុះផ្សិតក្នុងអាកាសធាតុសើម។ នៅពេលដែលចង្កឹះឈើក្លាយទៅជាផ្សិត ពួកវាបង្កើតជាតិពុល aflatoxin ។ ក្រៅ​ពី​នេះ ចង្កឹះ​ឈើ​ដែល​ប្រើ​យូរ​មក​ហើយ​នឹង​មាន​ស្នាម​ប្រេះ នោះបាក់តេរី និងភាពកខ្វក់អាចកកកុញនៅទីនោះ ហើយពិបាកសម្អាតណាស់។ យ៉ាងណាក្ដី នៅពេលដែលចង្កឹះមានផ្សិត អ្នកមិនអាចប្រើវាម្តងទៀតបានទេ។ យោងតាមអនុសាសន៍របស់អ្នកជំនាញ បង្ហាញថា អ្នកគ្រប់គ្នាគួរតែលាងចង្កឹះឱ្យបានហ្មត់ចត់ ជាទៀងទាត់យកចង្កឹះទៅហាលថ្ងៃឱ្យស្ងួត លាងប្រដាប់ដាក់ និងប្រដាប់ប្រដាប្រើប្រាស់។ ចង្កឹះប្លាស្ទិច…

T
សង្គម

ខែចុងក្រោយ ប្រចាំឆ្នាំ ២០២១ តើ​អ្នក​គួរ​ទទួល​បាន​សារ​ណែនាំ​អ្វី​សម្រាប់​ជីវិត?

ពេល​ខ្លះ​យើង​មិន​ដឹង​នោះ​ទេ ថា​យើង​មាន​វិញ្ញាណ​ល្អ​តាម​ជួយ​ថែ​រក្សា ហើយ​ពេល​ខ្លះ​ទៅ​យើង​ខ្លួន​ឯង​បម្រុង​នឹង​ដើរ​ផ្លូវ​ខុស​ តែ​ដូច​មាន​អ្វី​មួយ​មក​ទាញ​ឲ្យ​យើង​សម្រេច​ចិត្ត​ដើរ​ផ្លូវ​ត្រូវ​វិញ។ តាម​រយៈ​អត្ថបទ​នេះ យើង​សូម​ឲ្យ​អ្នក​ជ្រើស​យក​នៅ​រូបភាព​ទេវតា​មួយ ដើម្បី​ទទួល​បាន​សារ​ណែនាំ​ដ៏​ល្អ​សម្រាប់​ជីវិត​នៅ​ខែចុងក្រោយ គឺខែធ្នូខាងមុខនេះ៖ ទេវតា​ទី ១ អ្វី​ដែល​អ្នក​ត្រូវ​ការ​នៅ​ពេល​នេះ គឺ​ការ​យល់​ពី​គោលបំណង​នៃ​ផែនការណ៍​ជីវិត​ឲ្យ​បាន​ច្បាស់ ព្រោះ​អាច​នឹង​មាន​អព្ភូតហេតុ​ដ៏​អស្ចារ្យ​មួយ ត្រៀម​នឹង​កើត​ឡើង​មក​ក្នុង​ជីវិត​អ្នក​នៅ​ពេល​ខាង​មុខ។ អ្នក​សក្តិសម​នឹង​ទទួល​បាន​សំណាង​ល្អ ហើយ​បំណង​ប្រាថ្នា​ទាំង​ឡាយ​របស់​អ្នក​នឹង​សម្រេច​បាន​ក្លាយ​ជា​ការ​ពិត។ មុន​ពេល​ចាប់ផ្តើម​ចំណុច​ថ្មី​នេះ​ យើង​សូម​ណែនាំ​ឲ្យ​អ្នក​សម្រាក​បន្តិច​សិន ហើយ​មើល​ឲ្យ​បាន​ច្បាស់​ពី​ផែនការណ៍​ជីវិត ជៀសវាង​ដើរ​ខុស​ដោយ​សប្បាយ​មួយ​ពេល​ហើយ​គ្មាន​ន័យ​នៅ​ពេល​ក្រោយ។ ទេវតា​ទី ២ គ្រប់​ការ​អភិវឌ្ឍ​ទាំង​អស់ សុទ្ធ​តែ​មាន​បញ្ហា​រាំងស្ទះ។ គ្មាន​ផ្លូវ​ណា​មួយ ដែល​ថា​ដើរ​ហើយ​មិន​ជួប​បញ្ហា​នោះ​ទេ តែ​សំខាន់​ជួប​ហើយ​យើង​មាន​ចិត្ត​ចង់​ដោះស្រាយ ចង់​ជម្នះ​វា​ឬ​អត់? អ្នក​ត្រូវ​តែ​រៀន​និយាយ​ប្រាប់​ខ្លួន​ឯង​ថា បញ្ហា​គឺ​ជា​មេរៀន ហើយ​នរណា​ក៏​ជួប​ដែរ គ្មាន​នរណា​គេច​វា​ផុត​ឡើយ។…

C563f7ee 8681 4e86 9ca6 07a18d9723d3
សង្គម

កុំ​លូក​តាម​ចង់! ផ្នែក​ទាំង ៣ របស់​មាន់ អ្នក​មិន​គួរ​ទទួល​ទាន​ទេ ប្រឈម​គ្រោះថ្នាក់​ខ្ពស់​ណាស់

សាច់​មាន់ ទ្រូង​មាន់ ភ្លៅ​មាន់ ជា​ផ្នែក​ដែល​ល្អ​ក្នុង​ការ​ទទួល​ទាន ដោយ​វា​អាច​បំពេញ​ប្រូតេអ៊ីន និង​អាហារូបត្ថម្ភ​មួយ​ចំនួន​មក​កាន់​រាងកាយ។ ផ្ទុយ​មក​វិញ ផ្នែក​ទាំង ៣ ខាង​ក្រោម បើ​ទោះ​បី​មាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណា ក៏​អ្នក​មិន​គួរ​លូក​ទទួល​ទាន​នោះ​ដែរ ព្រោះ​វា​បណ្តាល​ឲ្យ​ប៉ះពាល់​សុខភាព៖ ៣) ​កញ្ចូញ​គូទ​មាន់ គ្នា​យើង​ភាគ​ច្រើន និយម​ចូលចិត្ត​ទទួល​ទាន​វា​ណាស់ តែ​ពុំ​បាន​ដឹង​នោះ​ទេ ថា​ផ្នែក​នៃ​កញ្ចូញ គឺ​ងាយ​ផ្ទុក​ទៅ​ដោយ​បាក់តេរី​ជា​ច្រើន ដែល​មិន​បាន​បំផ្លាញ បើ​ទោះ​បី​ឆ្លង​កាត់​ការ​ចម្អិន​ហើយ​ក៏​ដោយ។ លើស​ពី​នេះ​វា​ក៏​ជា​ផ្នែក​ប្រមូល​ផ្តុំ​ជាតិ​ខ្លាញ់​ខ្ពស់ ដូច្នេះ​វា​មិន​សក្ដិសម​ទេ សម្រាប់​អ្នក​មាន​ជំងឺ​សរសៃ​ឈាម​បេះដូង និង​ធាត់…។ ២) ក​មាន់ បើ​ទោះ​បី​ជា​ក​មាន់ មិន​មាន​សាច់​ច្រើន​ដូច​ផ្នែក​ផ្សេង​ទៀត​ក៏​ដោយ តែ​វា​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ចូលចិត្ត។ យ៉ាង​ណា​ក​មាន់…

Jj
សង្គម

ញុាំឆាប់ឆ្អែត មិនឡើងគីឡូ នេះណែនាំផ្លែឈើ ៧ ប្រភេទ ល្អបំផុតសម្រាប់អ្នកចង់ស្រកទម្ងន់

ជឿ​ថា​បញ្ហា​លើស​ទម្ងន់ ឬ​ឡើង​ទម្ងន់​លឿន ជា​រឿង​ដែល​គ្រប់​គ្នា​មិន​ចង់​ជួប​ប្រទះ​នោះ​ទេ ព្រោះ​វា​ក្រៅ​ពី​ធ្វើ​ឲ្យ​រាងកាយ​មើល​ទៅ​មិន​ស្អាត ទៀត​សោត​ក៏​ជះ​ផល​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ផង​ដែរ។ បើ​សួរ​ថា​តើ​វិធី​សម្រក​ទម្ងន់​អាច​ធ្វើ​ទៅ​បាន​ដោយ​របៀប​ណា​ខ្លះ? ចម្លើយ៖ គឺ​មាន​ច្រើន​មធ្យោបាយ ហើយ​មាន​វិធី​ខុសៗ​ពី​គ្នា។ យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ Knongsrok សូម​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ពី​ផ្លែ​ឈើ ៧ ប្រភេទ ដែល​ញាំ​ទៅ​ឆាប់​ឆ្អែត ហើយ​មាន​ជាតិ​កាឡូរី​ទាប ជាតិ​ស្ករ​ទាប មិន​ងាយ​ឲ្យ​អ្នក​ឡើង​ទម្ងន់​នោះ​ឡើយ៖ ៧) ស្រ្តបឺរី ផ្លែ​ឈើ​នេះ នៅ​ទម្ងន់ ៨៥ ក្រាម មាន​ជាតិ​ស្ករ​ត្រឹម ៤,១ ក្រាម ហើយ​ជាតិ​កាឡូរី​តែ ២៧ កាឡូរី​តែ​ប៉ុណ្ណោះ។ ៦) គីវី…

Jhj
សង្គម

យីអ៊ុន​ម្ចាស់ផ្ទះ​ធ្លាក់ដូចបោសលុយចេញក្រៅ បើ​ហ៊ាន​តែ​ដាក់​អំបោស​ខុស​ទីតាំង​ ៥ នេះ

អំបោស​បោស​សម្អាត​ផ្ទះ មិន​ចេះ​តែ​អាច​ដាក់​នៅ​ទីតាំង​ណា​តាម​អំពើ​ចិត្ត​នោះ​ទេ ដោយ​តាម​ក្បួន​ហុងស៊ុយ វា​ក៏​អាច​ជះ​ឥទ្ធិពល​ដល់​យីអ៊ុន​ឡើង​ចុះ​របស់​ម្ចាស់ផ្ទះ​បាន​ដែរ។ ខាង​ក្រោម​យើង​បង្ហាញ​ទីតាំង​ទាំង ៥ ដែល​ដាច់​ខាត​មិន​ត្រូវ​ដាក់​អំបោស ព្រោះ​វា​នាំ​ឲ្យ​អ្នក​ធ្លាក់​ចុះ​យីអ៊ុន និង​ជួប​សំណាង​មិន​ល្អ៖ ៥) កុំ​ដាក់​នៅ​មាត់​ទ្វារ​ចេញ​ចូល​ផ្ទះ ដោយសារ​តែ​អំបោស​ជា​របស់​កខ្វក់ ដូច្នេះ​មនុស្ស​ជា​ច្រើន​រមែង​ទុក​វា​នៅ​ទីតាំង​ក្បែរ​មាត់​ទ្វារ​ចេញ​ចូល​អាច​ជា​ខាង​ក្នុង​ឬ​ក្រៅ​ផ្ទះ។ យ៉ាង​ណា​នេះ​ជា​ការ​អនុវត្ត​ខុស​ឆ្គង​មួយ​ហើយ ដោយសារ​មាត់​ទ្វារ​ចេញ​ចូល​ផ្ទះ តាម​ក្បួន​ហុងស៊ុយ គឺ​ជា​កន្លែង​ហៅ​ទ្រព្យ ហៅ​លាភ​ចូល​មក​ខាង​ក្នុង​បរិវេណ​ផ្ទះ ដូច្នេះ​បើ​អ្នក​ដាក់​អំបោស​នៅ​ផ្លូវ​ចូល​នោះ ស្មើ​នឹង​អ្នក​បាច​បន្លា ​បញ្ចៀស​មិន​ឲ្យ​លាភ​ចូល​មក​ក្នុង​ផ្ទះ​អ៊ីចឹង​ដែរ។ ៤) កុំ​ដាក់​អំបោស​នៅ​កាច់​ជ្រុង​បន្ទប់​ទទួល​ភ្ញៀវ បន្ទប់​ទទួល​ភ្ញៀវ​ក៏​ដូច​គ្នា ជា​កន្លែង​ដែល​ទទួល​យក​ភាព​រុងរឿង និង​សំណាង ដែល​ជា​ស្នូល​នៃ​ផ្ទះ​ដ៏​សំខាន់​មួយ។ ការ​ទុក​អំបោស​នៅ​ក្បែរ​នោះ ស្មើ​នឹង​ដូច​បំផ្លាញ​លាភ​សំណាង​របស់​ម្ចាស់ផ្ទះ​ដូច​គ្នា​អ៊ីចឹង​ដែរ។​ ៣) កុំ​ដាក់​អំបោស​នៅ​ក្នុង​ផ្ទះ​បាយ បន្ទប់​ទទួល​ភ្ញៀវ​តំណាង​ឲ្យ​ស្វាមី…

2 1033
សង្គម

លើស​ពី​ភេសជ្ជៈ​ដាស់​អារម្មណ៍ ការ​ទទួល​ទាន​កាហ្វេ​នៅ​ម៉ោង​ទាំង ៤ អាច​នាំ​ប្រយោជន៍​ច្រើន​ណាស់

កាហ្វេ​មិនមែន​ត្រឹម​តែ​ជា​ភេសជ្ជៈ​ជួយ​ដាស់​អារម្មណ៍​ ធ្វើ​ឲ្យ​អ្នក​មាន​ការ​ផ្តោត​ទៅ​លើ​អ្វី​មួយ​នោះ​ទេ ទៀត​សោត​ក៏​មាន​ប្រយោជន៍​ដទៃ​ទៀត​ផង​ដែរ។ តើ​អ្នក​មាន​ដឹង​ទេ​ថា ត្រឹម​តែ​ការ​ទទួល​ទាន​កាហ្វេ ក៏​មាន​ឥទ្ធិពល​ល្អ​សម្រាប់​មុខងារ​ថ្លើម​ និង​សរីរាង្គ​មួយ​ចំនួន ក្នុង​រាងកាយ​ដែរ​នោះ? ជា​ពិសេស​ប្រសិន​អ្នក​ទទួល​ទាន​ត្រូវ​ម៉ោង​មាស​ទាំង ៤ ខាង​ក្រោម៖ ៤) ចាប់​ពី​ម៉ោង ១០:០០ ព្រឹក ដល់ ១១:៣០ ព្រឹក មនុស្ស​ជា​ច្រើន​តែងតែ​មាន​ទម្លាប់​ផឹក​កាហ្វេ​នៅ​ពេល​ព្រឹក​ព្រលឹម ឬ​សូម្បី​តែ​ជំនួស​អាហារ​ពេល​ព្រឹក យ៉ាង​ណា​វា​ជា​ទម្លាប់​មិន​ល្អ​ទេ។ ប្តូរ​មក​វិញ អ្នក​គួរ​ទទួល​ទាន​នៅ​ចន្លោះ​ពី​ម៉ោង ១០:០០ ទៅ ១១:៣០ នាទី​ព្រឹក នេះ​ជា​ពេលវេលា​ល្អ បន្ទាប់​ពី​ស្រស់ស្រូប​អាហារ​ពេល​ព្រឹក ហើយ​ក៏​ជា​ពេល​អ័រម៉ូន​ស្រ្តេស​ចុះ​ថយ ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ភ្លឺស្វាង និង​ល្អ​ចំពោះ​មុខងារ​​ថ្លើម។…