ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Ghghhg
សង្គម

ក្មេងៗ​វ័យ​កណ្តាល​ចូលចិត្ត​ណាស់ តែ​អត់​ដឹង​អាហារ ៣ នេះ​អាច​នាំ​ឲ្យ​អាយុ​ខ្លី

សម្រាប់​ក្មេងៗ​វ័យ​កណ្តាល​អាយុ​ចន្លោះ ១៥-២៣ ឆ្នាំ​ជា​ដើម ប្រសិន​អ្នក​ចង់​រស់នៅ​បាន​យូរ មិន​មាន​ជំងឺ​មក​បៀតបៀន គួរ​តែ​កាត់​បន្ថយ​ឲ្យ​បាន​ច្រើន​នៅ​ប្រភេទ​អាហារ​ទាំង ៣ ខាង​ក្រោម ព្រោះ​វា​អាច​បង្ក​ផល​ប៉ះពាល់​ដល់​អាយុ​ជីវិត​ធ្ងន់ធ្ងរ​ណាស់​នៅ​ពេល​ទៅ​មុខ៖ ១) អាហារ​ត្រាំ យោង​តាម​អ្នក​ជំនាញ​បាន​ណែនាំ​ថា អាហារ​ដែល​មាន​ជាតិ​ជូរ គេ​ត្រាំ​ទុក​យូរ វា​មាន​ជាតិ​អាស៊ីដ​ខ្ពស់​ណាស់ ហើយ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ក្រពះ នាំ​ឲ្យ​ក្រហាយ​ទ្រូង និង​បង្ក​ទៅ​ជា​ហានិភ័យ​នៃ​ជំងឺ​មហារីក។ ២) អាហារ​ដែល​ខ្លោច អាហារ​ដែល​មាន​ជាតិ​ខ្លោច ជាប់​កំណក​ខ្លោច​ពណ៌​ខ្មៅ​ច្រើន ក៏​អ្នក​មិន​គួរ​ទទួល​ទាន​ដែរ ព្រោះ​សារធាតុ Benzopyrene វា​អាច​បង្ក​ទៅ​ជា​ជំងឺ​មហារីក​ក្រពះ។ បន្ថែម​ពី​នេះ​វា​ក៏​ធ្វើ​ឲ្យ​លើស​ទម្ងន់ ហើយ​កើត​ជំងឺ​បេះដូង ឡើង​សម្ពាធ​ឈាម​ជា​ដើម​ផង​ដែរ។ ៣) អាហារ​ដែល​មាន​ជាតិ​ប្រៃ​ខ្ពស់ មនុស្ស​ឈាន​ចូល​វ័យ​ជិត…

Jhjh
សង្គម

ផ្ញើ​ទៅ​ស្រីៗ​ផង! អាហារ ៤ នេះ ទទួល​ទាន​កាន់​តែ​ច្រើន កាន់​តែ​អាយុ​វែង​និង​ក្មេង​ជាង​វ័យ

មនុស្ស​ស្រី​នៅ​ពេល​វ័យ​រាង​ចំណាស់​បន្តិច ឬ​ជា​មនុស្ស​ស្រី​ដែល​រវល់​ច្រើន នោះ​អ័រម៉ូន​សំខាន់​មួយ​ចំនួន​នឹង​មាន​ការ​ចុះ​ថយ ដែល​វា​ជា​ហេតុ​នាំ​ឲ្យ​សុខភាព​ក៏​ចុះ​អន់ថយ​ទៅ​តាម​នោះ​ដែរ ហើយ​បើ​និយាយ​ពី​សម្រស់​ក៏​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ​ដូច​គ្នា។ ​ថ្ងៃ​នេះ Knongsrok ណែនាំ​អាហារ ៤ ប្រភេទ​ដែល​ស្រីៗ​គួរ​ទទួល​ទាន​ជា​ប្រចាំ ព្រោះ​វា​អាច​ជួយ​ឲ្យ​ពួក​គេ​អាយុ​វែង និង​ក្មេង​ជាង​វ័យ៖ ៤) ត្រី​មាន​ខ្លាញ់ ដូច​ជា​ត្រី​សាម៉ុង ត្រី​ធូណា និង​សាឌីន គឺ​ជា​ប្រភព​សម្បូរ​ទៅ​ដោយ​ខ្លាញ់​អូមេហ្គា ៣ ដែល​ត្រូវ​បាន​គេ​បង្ហាញ​ថា​ វា​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​រលាក។ បន្ថែម​ពី​នេះ​វា​ល្អ​បំផុត​សម្រាប់​ស្រ្តី​នៅ​វ័យ​កណ្តាល ដែល​មាន​បម្លាស់ប្តូរ​អ័រម៉ូន កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​បេះដូង និង​សរសៃឈាម​បេះដូង។ ៣) ផ្លែ​បឺរី យោង​តាម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ផ្លែ​ប្ល៊ូបឺរី ស្រ្តបឺរី និង​រ៉ាបបឺរី គឺ​ពោរពេញ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម…

Ddd
សង្គម

ក្បួន​ហៅ​លាភ​ចូល​ផ្ទះ! មុន​ចូល​ឆ្នាំ​ចិន ត្រូវ​ទៅ​រក​របស់​ ៣ នេះ​ដាក់​មុខ​ទ្វារ ដើម្បី​បាន​សំណាង​ធំ

បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ជិន កៀក​នឹង​ចូល​មក​ដល់​ហើយ​នៅ​ពេល​ខាង​មុខ ដោយ​តាម​ក្បួន​ហុងស៊ុយ​ពី​អ្នក​ជំនាញ បាន​ចែករំលែក​ទៅ​កាន់​បងប្អូន​ទាំង​ឡាយ​ដែល​ជាប់​សែស្រឡាយ​ចិន ឲ្យ​គួរ​ប្រញាប់​រក​របស់ ៣ ដូច​បង្ហាញ​ខាង​ក្រោម ដាក់​នៅ​មាត់​ទ្វារ​ចូល​ផ្ទះ ប្រសិន​ចង់​បាន​លាភ​សំណាង​ធំ៖ ៣) កណ្តឹង​ខ្យល់ ការ​ព្យួរ​កណ្តឹង​ខ្យល់ មិន​ត្រឹម​ជា​គ្រឿង​តុបតែង​ផ្ទះ​នោះ​ទេ តែ​វា​ក៏​ជា​គ្រឿង​ហុងស៊ុយ ហៅ​សំណាង ហៅ​លាភ​ចូល​ផ្ទះ ដែល​អាច​ជួយ​ឲ្យ​ម្ចាស់ផ្ទះ​កាន់​តែ​ឆាប់​មានបាន។ ចូរ​ព្យួរ​កណ្តឹង​ខ្យល់​នៅ​ខាង​មុខ​មាត់​ទ្វារ​ធំ ដោយ​ពេល​សំឡេង​នៃ​កណ្តឹង​ខ្យល់​បន្លឺ​ឡើង​នៅ​ថ្ងៃ​ចូល​ឆ្នាំ នោះ​ក៏​នឹង​ក្លាយ​ជា​ប្រភព​ថាមពល​វិជ្ជមាន ដែល​យើង​មិន​អាច​មើល​ភ្នែក​ទទេ​ឃើញ ដូច​មាន​គេ​ជញ្ជូន​លាភ​ចូល​មក​ក្នុង​ផ្ទះ។ ២) ការ​តុបតែង​ពណ៌​ក្រហម អ្នក​គួរ​បន្ថែម​ការ​រៀបចំ​គ្រឿង​លម្អ​ផ្សេងៗ​ ឲ្យ​តែ​ជា​ពណ៌​ក្រហម ដាក់​នៅ​ខាង​មុខ​ផ្ទះ នោះ​គឺ​ជា​និមិត្តរូប​នៃ​សំណាង សុភមង្គល និង​ភាព​រុងរឿង។ ដូច្នេះ​ពេល​បើក​ទ្វារ​ចូល ទេវតា​ទ្រព្យ…

3
សុខភាព

គួរកាត់បន្ថយភ្លាម នូវទម្លាប់ពេលព្រឹកទាំង ៤ នេះ បើមិនចង់អាយុខ្លីទេ!

ខាងក្រោមនេះ ជាទម្លាប់​ពេល​ព្រឹក​ទាំង ៤ ប្រភេទ ដែលគ្រប់គ្នាតែងតែមានជាប់ខ្លួន ដោយមិនបានដឹងថា វាប៉ះពាល់ធ្ងន់ធ្ងហខ្លាំងជាមួយសួត រហូតអាចបង្កទៅជាជំងឺមហារីកដំណាក់កាលចុងក្រោយផងដែរ។ ការជក់បារី ការមានទម្លាប់ជក់បារី ពេលព្រឹក ពិតជាបង្កគ្រោះថ្នាក់ជាងការជក់បារីនៅពេលផ្សេងទៀត ដោយសារជាតិនីកូទីនក្នុងបារីបានជ្រៀតចូលក្នុងសួតដោយផ្ទាល់ បណ្ដាលឱ្យមុខងារសួតថយចុះ និងជះឥទ្ធិពលអវិជ្ជជាច្រើនដល់សុខភាពសួតទៀតផង។ ខឹង ការមានកំហឹងនៅពេលព្រឹក មិនត្រឹមតែប៉ះពាល់ដល់អារម្មណ៍របស់អ្នកពេញមួយថ្ងៃប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសួតផងដែរ។ យ៉ាងណាមិញ បុគ្គលដែលខឹង ឬមានអារម្មណ៍រំជួលចិត្តនឹងនាំឱ្យមានការដកដង្ហើមលឿន alveoli ត្រូវបានពង្រីកឥតឈប់ឈរ ហើយមិនអាចសម្រាកបានស្រួលឡើយ ដែលបណ្ដាលឲ្យប៉ះពាល់ដំណើរការរបស់សួត។ ក្រៅ​ពី​នេះ កំហឹង​ក៏​បានប៉ះពាល់​ដល់​រាង​កាយ និង​ការ​រំលាយ​អាហារ​ផង​ដែរ ដែលអាចធ្វើឱ្យអ្នកឈឺជួបហានិភ័យនៃជំងឺមហារីកកើនឡើង ជាពិសេសមហារីកសួត។ ហាត់ប្រាណច្រើនពេក…

Cover Year4 1
សង្គម

ឆ្នាំទាំង៤ សម្បូរសប្បាយចាយលុយខ្លាំងចាប់ពីដើមឆ្នាំ​ ២០២២

ឆ្នាំ ២០២២ គឺជាឆ្នាំថ្មី ដែលអ្នកណាៗក៏ចង់ទទួលបានលាភសំណាង  និងទទួលបានការផ្លាស់ប្តូរជីវិតថ្មីឱ្យកាន់តែប្រសើរឡើងដែរ។ យ៉ាងណាមិញ នៅក្នុងឆ្នាំ ២០២២ នេះ មានឆ្នាំ ៤ ដែលត្រូវបានគេដឹងថា ជីវិតនឹងកាន់តែជោគជ័យខ្លាំង។ ឆ្នាំទាំង ៤ នោះមានដូចជា ៖   ១. ឆ្នាំវក មនុស្សកើតឆ្នាំវក ជាមនុស្សមានទេពកោសល្យ និងជាមនុស្សដែលសម្បូរគំនិត មានការច្នៃប្រតិដ្ឋខ្ពស់ ពិសេសគេជាមនុស្សដែលមានសុជីវធម៌ ពូកែសម្របតាមចិត្តអ្នកដទៃ និងជាមនុស្សពូកែសម្របតាមស្ថានការណ៍។ ហើយអ្នកដែលកើតឆ្នាំវក នេះជាមនុស្សពូកែ រុងរឿង ខ្ពង់ខ្ពស់ និងតែងតែមានអ្នកជួយជានិច្ច។…

Cover Keo
សង្គម

កែវវេទមន្ត អាចបង្ហាញថាដំណើរជីវិតការងាររបស់អ្នកពេលនេះមានស្ថានភាពបែបណា

ចង់ដឹងដំណើរជីវិត និងការងារ រការរកស៊ីរបស់អ្នកយ៉ាងណា សូមធ្វើការ ជ្រើសរើសកែវវេទមន្តទាំង ៥ នេះ ថាតើកែវមួយណាដែលអ្នកស្រលាញ់ពេញចិត្តចង់បាន។ បន្ទាប់ពីជ្រើសរើសរួចចូរអានចម្លើយខាងក្រោមនេះ ៖   ១. ឱកាសថ្មីៗល្អៗនឹងកើតមាន ប្រសិនជាអ្នកចង់បានលទ្ធផលល្អ ពេលមានឱកាសត្រូវតែចាប់ឱ្យជាប់ កុំស្ទាក់ស្ទើរកុំភ័យខ្លាច ឬព្រួយបារម្ភអ្វីទាំងអស់។ ចាប់ផ្តើមប្រើថាមពលក្នុងខ្លួនរបស់អ្នកទាំងអស់ ដាក់ទិសដៅនូវអ្វីដែលអ្នកចង់ធ្វើនោះគ្រប់យ៉ាងនឹងល្អរលូនទៅមុខ និងអាចសម្រេចគោលដៅនៅថ្ងៃមុខផងដែរ។ ២. កុំនៅមួយកន្លែង ហើយកែប្រែខ្លួនឯង អ្នកមិនត្រូវទម្រុម ឬស្ទាក់ស្ទើរទេ អ្វីដែលត្រូវធ្វើ និងចង់ធ្វើត្រូវតែធ្វើភ្លាមៗដោយខ្លួនឯង ប្រសិនជាអ្នកចង់ទទួលបានភាពជោគជ័យ។ ពោលត្រូវរៀនកែប្រែ ដើរដេញ អភិវឌ្ឍន៍ខ្លួនឯងបន្ថែមទៀតអ្នកនឹងទទួលបានលទ្ធផលល្អ ព្រោះការនៅតែមួយកន្លែងអ្នកមិនអាចជោគជ័យនោះឡើយ។…

Untitled 1
កីទ្បា

Fabrizio Romano: Anthony Martial ទៅ​លេង​នៅ Sevilla ក្នុង​លក្ខខ័ណ្ឌខ្ចី​ជើងដល់​ចប់​រដូវ​កាល

Anthony Martial នឹងចូលរួមជាមួយ Sevilla ក្នុងលក្ខខ័ណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាល នេះបើយោងតាម Fabrizio Romano ដែលជាប្រភពលំដាប់ថ្នាក់លេខមួយ។ អ្នក​ជំនាញរឿង​ផ្ទេរ​កីឡាករ​បាន​បាន​សរសេរឃ្លាដ៏​ល្បី​របស់​គាត់ ‘Here We Go’ ដែល​មាន​ន័យ​ថា​កិច្ច​ព្រម​ព្រៀង​គឺ​រួច​រាល់​និង​​ផ្លូវ​ការ​ហើយគាត់​ថា​ក្លិប​នឹងបញ្ជាក់បញ្ជាក់​នៅ​ប៉ុន្មាន​ម៉ោង​ខាង​មុខ​។ កិច្ចព្រមព្រៀងរវាងក្រុម Manchester United និងក្រុម La Liga ត្រូវបានឈានដល់ដំណាកល​កាលជោគជ័យកាលពីល្ងាចថ្ងៃចន្ទ ស្រប​ពេល​កីឡាករកំពុងសម្លឹងរកមើលការចាកចេញពី Old Trafford នៅក្នុងទីផ្សារខែមករានេះ។ ក្រុមអេស្បាញតែងតែជាអាទិភាពរបស់ Martial ហើយខ្សែប្រយុទ្ធរូបនេះត្រូវបានគេជឿថានឹងធ្វើដំណើរទៅទីនោះដើម្បីធ្វើអ្វីៗគ្រប់យ៉ាងជាផ្លូវការ។ វាមិនមែនជាជម្រើសទិញយកទេ ប៉ុន្តែ Sevilla នឹងរ៉ាប់រងប្រាក់ខែរបស់គាត់ទាំងស្រុង។…

P=126504
ប្លែកៗ

ជ្រើសរើសសំបុត្រមួយ ​នឹង​បង្ហាញពីអ្វីដែលកើត​ឡើង​ក្នុង​ជីវិតអ្នក នៅពេលអនាគតខាងមុខនេះ

តើ​នឹង​មាន​រឿង​អ្វី​ដែល​អាច​កើត​ឡើង​ក្នុង​ជីវិត​របស់​អ្នក​នៅ​ពេល​អនាគតដ៏​ខ្លី​ខាង​មុខ? តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្ត្រ អ្នកគ្រាន់តែ​ធ្វើ​ការ​ជ្រើសរើស​បើកសំបុត្រ មួយ​ក្នុង​ចំណោម​សំបុត្រទាំង ៦ នឹងបង្ហាញ​លទ្ធផល​អំពីអនាគតខាងមុខ ​ដូច​ខាង​ក្រោម៖ ១. សំបុត្រទី1  បើសិនជាអ្នកបើកសំបុត្រទី១ រឿងរ៉ាវ​ស្នេហា​បែប​រ៉ូមេនទិក និង​រីករាយ​បំផុត​កំពុង​រង់ចាំ​អ្នក ហើយ​ប្រហែល​ជា​មនុស្ស​ដែល​ជា​ទី​ស្រលាញ់​របស់​អ្នក​គេ​មាន​ការ​ផ្តល់​ជូន​នូវ​អ្វី​ភ្ញាក់ផ្អើល​មួយ​សម្រាប់​អ្នក។ វា​នឹង​ញាំង​ឲ្យ​បរិយាកាស​ស្នេហា​របស់​អ្នក​កាន់​តែ​ស៊ីជម្រៅ ​ឈាន​ដល់​កម្រិត​មួយ​ទៀត​ផង​ដែរ។ ២. សំបុត្រទី2 បើសិនជាអ្នកបើកសំបុត្រទី២ អ្នក​ទទួល​បាន​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​មួយ ពី​មនុស្ស​ដែល​អ្នក​បាន​ស្គាល់ ហើយ​ដំណឹង​នោះ​គឺ​អ្នក​មិន​ធ្លាប់​រំពឹង​ថា​អាច​កើត​ឡើង​ទេ។ ដំណឹង​នោះ​ជា​ដំណឹង​ល្អ​ទេ សូម​កុំ​បារម្ភ​អី។ ៣. សំបុត្រទី3 បើសិនជាអ្នកបើកសំបុត្រទី៣ នឹង​មាន​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ​ក្នុង​ជីវិត​របស់​អ្នក​នៅ​ពេល​ខាង​មុខ ដោយ​វា​អាច​ជា​ភាព​រីករាយ​ឬ​ស្មុគស្មាញ​បន្តិច តែ​ពេលវេលា​នឹង​បង្ហាញ​អ្នក ហើយ​សូម​កុំ​ជៀស​វា​អី។ ៤. សំបុត្រទី4…

Cover Couple
Inspiration

ប្រពន្ធខំសន្សំលុយពេញមួយជីវិត ក្រោយស្លាប់ ស្រីប្តីអរគុណដែលខំរកលុយមួយជីវិតទុកឱ្យខ្លួន

ប្តីប្រពន្ធមួយគូ ក្រោយរៀបការហើយ រស់នៅយ៉ាងសន្សំសំចៃ មួយថ្ងៃៗពួកគាត់គិតតែខំរកសុី។ ហាងគាត់ បើកលឿនជាងគេនៅពេលព្រឹក ហើយបិទយឺតជាងគេនៅពេលយប់។ ១០ឆ្នាំក្រោយ ដោយសារតែប្រពន្ធពូកែសន្សំលុយពួកគេមានប្រាក់ចំនួន ៣០ មុឺនដុល្លារនៅក្នុងធនាគារ។ ស្រ្តីជាប្រពន្ធ សន្សំសំចៃណាស់ ទិញសំលៀកបំពាក់ថ្មីតែ ៣ ឈុតក្នុងមួយឆ្នាំ គឺកំឡុងពេលចូលឆ្នាំថ្មី។ កាបូបមិនដែលមានម៉ាក ហើយមិនដែលចូលរួមកម្មវិធីសង្គម ឬដើរលេងជាមួយមិត្តភក្តិឡើយ។ ប្តីប្រពន្ធនេះ ក៏មិនដែលធ្វើដំណើរកំសាន្តដែរ។ សូម្បីតែទៅញ៉ាំបាយនៅភោជនីយដ្ឋាន មួយឆ្នាំ ២ដង ក៏អាចរាប់ថាច្រើន សូម្បីតែអ្នកជិតខាងក៏កម្រនិយាយលេងជាមួយណាស់។ នៅអាយុ ៤៥ ឆ្នាំ ស្រ្តីជាប្រពន្ធស្រាប់តែគាំងបេះដូងស្លាប់។ មិនដល់មួយឆ្នាំផង…

Fgf
សង្គម

៤ យ៉ាង​នេះ​លុយ​ប្តូរ​មិន​បាន​ទេ មនុស្ស​ប្រុស​ធ្វើ​វា​សម្រាប់​តែ​នារី​ដែល​គេ​ស្រលាញ់​ស្មោះ​ប៉ុណ្ណោះ

ប្រសិន​បុរស​នោះ ច្បាស់លាស់​ជាមួយ​នឹង​នារី​ណា​ម្នាក់ ដោយ​ស្មោះ​មួយ​នឹង​មួយ ហើយ​គិតគូរ​ដល់​ថ្ងៃ​អនាគត​ជាមួយ​នាង នោះ​គេ​ប្រាកដ​ជា​ចេញ​នៅ​សកម្មភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍ ៤ ដូច​ខាង​ក្រោម៖ ៤) គោរព​នាង មិន​ផ្អែក​លើ​រូបសម្រស់ មិន​ផ្អែក​លើ​ទ្រព្យ​ដែល​អ្នក​មាន​ឬ​អត់​នោះ​ទេ តែ​បុរស​ម្នាក់​នោះ គេ​តែងតែ​គោរព​ឲ្យ​តម្លៃ​ទៅ​លើ​នាង​ជានិច្ច មិន​ថា​តែ​មុន​រៀបការ ឬ​រៀបការ​រួច។ ទាំង​កាយវិការ​ទាំង​ពាក្យ​សម្តី គេ​មិន​បៀតបៀន​ឲ្យ​អ្នក​ទទួល​រង​សម្ពាធ​ឡើយ ផ្ទុយ​ទៅ​វិញ​ជា​ការ​ទុក​ចន្លោះ​ឲ្យ​គ្នា យោគយល់​ដល់​គ្នា ហើយ​ចេះ​បត់បែន​ទៅ​តាម​ស្ថានការណ៍​ដែល​នាង​ត្រូវ​ការ។ គ្រប់​យ៉ាង​ក៏​គេ​មិន​បង្ខំ​ឲ្យ​នាង​ធ្វើ​អ្វី​តែ​តាម​ចិត្ត​គេ​នោះ​ដែរ ដោយ​តែងតែ​គោរព​នៅ​ការ​សម្រេច​ចិត្ត​របស់​គ្នា​ទាំង​សង​ខាង​ មិន​ប្រកាន់ខ្ជាប់​តែ​គំនិត​របស់​ខ្លួន​ឯង​ឡើយ។ ៣) ធ្វើ​អ្វី​ដែល​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ពិសេស មិន​ចាំ​បាច់​តែ​ចំណាយ​លុយ​ទាំង​ដុល​ទៅ​បង្កើត​រឿងរ៉ាវ​អស្ចារ្យ​ណា​មួយ​នោះ​ទេ ត្រឹម​តែ​របស់​តូចៗ​ឲ្យ​តែ​បុរស​នោះ មាន​ការ​គិត​បាន​ល្អ ជារឿយៗ​គេ​តែងតែ​ធ្វើ​ចេញ​មក​ឲ្យ​នាង​មាន​អារម្មណ៍​ថា ខ្លួន​ឯង​ពិសេស​សម្រាប់​គេ ដូច​ជា​ព្រះនាង​ដែល​គេ​បាន​យក​ចិត្ត​ទុក​ដាក់​បាន​យ៉ាង​ដិតដល់។ ក្តីស្រលាញ់​មួយ​នេះ​…

Thoi Quen An Uong Lam Mat Canxi Cang An Cang Gay Hai
សង្គម

ប្រយ័ត្ន​ពុក​ឆ្អឹង ផុយ​ឆ្អឹង​អត់​ដឹង​ខ្លួន ដោយសារ​ការ​ទទួល​ទាន​អាហារ ៤ នេះ​ញឹកញាប់

កាល់ស្យូម​ជា​សារធាតុ​មិន​អាច​ខ្វះ​បាន សម្រាប់​ជួយ​ឲ្យ​អ្នក​មាន​ឆ្អឹង​និង​សន្លាក់​រឹងមាំ ហើយ​វា​ក៏​ជួយ​ឲ្យ​សាច់ដុំ និង​សរសៃប្រសាទ​ធ្វើ​ការ​យ៉ាង​រលូន​ផង​ដែរ។ ហេតុ​នេះ​ហើយ​អ្នក​ត្រូវ​ទទួល​ទាន​អាហារ​ឬ​ភេសជ្ជៈ ដែល​មាន​តួនាទី​មក​បំពេញ​ជាតិ​កាល់ស្យូម​ជា​ប្រចាំ យ៉ាង​ណា​មិញ​របស់​ទាំង ៤ ខាង​ក្រោម វា​បែរ​ជា​ផ្ទុយ​ស្រឡះ ហើយ​រារាំង​ដល់​ដំណើរការ​ស្រូប​យក​ជាតិ​កាល់ស្យូម បង្ក​ជា​គ្រោះថ្នាក់​ដល់​ឆ្អឹង​ដោយ​មិន​ដឹង​ខ្លួន៖ ៤) អាហារ​មាន​ជាតិ​ប្រៃ​ខ្ពស់ អាហារ​ដែល​យើង​ទទួល​ទាន​រាល់​ថ្ងៃ គួរ​គិត​ឲ្យ​បាន​ល្អិតល្អន់ ជា​ពិសេស​អាហារ​ដែល​មាន​បរិមាណ​អំបិល​ច្រើន ដែល​វា​នឹង​ធ្វើ​ឲ្យ​បាត់បង់​ជាតិ​កាល់ស្យូម​ពី​រាងកាយ​លឿន​ជាង​មុន ដោយ​វា​បញ្ចេញ​ទៅ​តាម​រយៈ​តម្រង​នោម។ យោង​តាម​ការ​ណែនាំ​របស់​អង្គការ WHO បាន​ឲ្យ​ដឹង​ថា មនុស្ស​ពេញ​វ័យ​មិន​គួរ​ទទួល​ទាន​អាហារ​មាន​ជាតិ​អំបិល​ច្រើន​ពេក​ទេ ពោល​គឺ​ត្រឹម​តែ ៥ ក្រាម/ថ្ងៃ គឺ​គ្រប់គ្រាន់​ហើយ​សម្រាប់​រាងកាយ។ ទោះ​ជា​យ៉ាង​ណា​បរិមាណ​ដែល​មនុស្ស​ភាគ​ច្រើន​ទទួល​ទាន​បច្ចុប្បន្ន គឺ​លើស ២ ដង​នៃ​ការ​ណែនាំ​ហើយ។ ៣)…

Hg
សង្គម

លូកទៅអត់ខុសទេ! កំពូលផ្លែឈើ ៥ ល្អទាំងសម្រាប់ស្បែក និងអ្នកចង់ស្រកគីឡូ

ប្រសិនអ្នកចង់សម្រកទម្ងន់ កាត់បន្ថយជាតិខ្លាញ់ អ្វីដែលអ្នកត្រូវធ្វើក្រៅពីតមអាហារ អ្នកក៏គួរជ្រើសរើសអាហារដ៏ត្រឹមត្រូវផងដែរ។ ខាងក្រោម Knongsrok ចែករំលែកនូវផ្លែឈើ ៥ ប្រភេទ ដែលវាមានផ្ទុកជាតិសរសៃច្រើន ហើយជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ៖ ៥) ផ្លែប៉ោម វាមានជាតិសរសៃខ្ពស់ កាឡូរីទាប អាចសម្រួលដល់ការរំលាយអាហារ ជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។ ជាទូទៅផ្លែប៉ោម ជាមធ្យមមួយផ្លែ អាចផ្តល់ជាតិសរសៃ ៤,៣៥ ក្រាម និង ៩៦,៤ កាឡូរី។ ដូច្នេះផ្លែឈើនេះ គឺអាចគ្រប់គ្រងទម្ងន់បានល្អណាស់។ ៤) ក្រូចថ្លុង ជាផ្លែឈើ ដែលមិនអាចខ្វះបានសម្រាប់អ្នកចង់សម្រកទម្ងន់ ហើយក៏ថែមទាំងល្អ…