
ទម្លាប់ ៣ អាចធ្វើឲ្យអ្នកដាច់សរសៃឈាមខួរក្បាលទាំងព្រឹក ជាពិសេសចំណុចទី ២
ជំងឺដាច់សរសៃឈាមខួរក្បាលបានឆក់យកជីវិតមនុស្សជាច្រើនដោយមិនដឹងខ្លួន ហើយទម្លាប់មួយចំនួនដូចខាងក្រោម បើអ្នកនៅតែបន្តធ្វើរៀងរាល់ព្រឹក វាក៏ជាហានិភ័យមួយដែរ ដែលអ្នកគួរតែជៀសវាង៖ ៣) ក្រោកមកភ្លាមៗនៅពេលព្រឹក ពេលអ្នកក្រោកពីគេង ចូរទម្រេតខ្លួននៅលើគ្រែ ២-៣ នាទីសិន សឹមក្រោកមកម្តងបន្តិចៗ។ ការអនុវត្តបែបនេះ ដើម្បីធ្វើឲ្យឈាមរត់ស្រួល និងមិនបណ្តាយឲ្យស្ទះសរសៃឈាមខួរក្បាលមួយរំពេច។ ប្រសិនអ្នកកំពុងគេងសុខៗ ហើយស្ទុះក្រោកមកភ្លាម មួយរំពេចនោះអាចវិវត្តឲ្យអ្នកមានអាការៈវិលមុខទាំងព្រឹក ហើយឈានទៅដល់ការដាច់សរសៃឈាមខួរក្បាល។ ដូច្នេះចំណុចនេះគឺស្រួចស្រាល់អាចបង្កគ្រោះថ្នាក់ខ្លាំងបំផុត ដែលអ្នកត្រូវតែប្រុងប្រយ័ត្នខ្ពស់។ ២) ការធ្វើលំហាត់ប្រាណនៅខាងក្រៅ ការធ្វើលំហាត់ប្រាណនៅខាងក្រៅតែម្នាក់ឯង ក៏ជារឿងគួរឲ្យបារម្ភមួយដែរ ជាពិសេសនៅពេលដែលរាងកាយរបស់អ្នកកំពុងមិនស្រួល អាចថាក្តៅខ្លួនឬផ្តាសាយ ចូរអ្នកសម្រាកឲ្យបានច្រើន ជៀសវាងការទៅហាត់ប្រាណទាំងព្រឹក ដែលអាចនាំឲ្យកើតមានបញ្ហាដាច់សរសៃឈាម ជាពិសេសសម្រាប់អ្នកមានជំងឺលើសឈាម ទឹកនោមផ្អែម…











