ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Dfdf
សង្គម

នារី​ឈ្លាសវៃ​មិន​រំលង​អាហារ ៥ មុខ​នេះ​ទេ ព្រោះ​អាច​បន្សាប​ជាតិ​ពុល ជួយ​ឲ្យ​ស្បែក​ស្អាត

ខាង​ក្រោម​ទាំង ៥ នេះ​គឺ​ជា​អាហារ​ដែល​មនុស្ស​ជា​ច្រើន​ធ្លាប់​បាន​ស្គាល់ តែ​ស្រ្តី​ខ្លះ​ក៏​រំលង​ ព្រោះ​មិន​បាន​ស៊ីជម្រៅ​មើល​ឃើញ​នូវ​ប្រយោជន៍​របស់​វា៖ ៥) ផ្លែ​ល្មុត ប្រសិន​អ្នក​ចង់​ឲ្យ​ស្បែក​របស់​អ្នក​ស មាន​សំណើម​បែប​ធម្មជាតិ និង​អាច​បន្សាប​ជាតិ​ពុល​លើ​ស្បែក​ផង​នោះ ល្មុត​ជា​ផ្លែ​ឈើ​ដែល​អ្នក​មិន​គួរ​មើល​រំលង​ឡើយ។ វា​មាន​វីតាមីន​ចម្រុះ ដែល​ជួយ​សម្រួល​ដល់​សរសៃឈាម បន្សាប​ជាតិ​ពុល និង​ការពារ​ថ្លើម។ លើស​ពី​នេះ ល្មុត​ក៏​ជួយ​ឲ្យ​ពោះវៀន​មាន​សំណើម និង​កាត់​បន្ថយ​ចលនា​ពោះ​វៀន បង្កើន​ភាព​សុាំ​ដល់​រាងកាយ​ផង​ដែរ។ ៤) ទំពាំង​បាយ​ជូរ​ក្រៀម ផ្លែ​ឈើ​នេះ​មាន​ជីវជាតិ​ច្រើន និង​ល្អ​ចំពោះ​សុខភាព វា​ក៏​ជួយ​បំពេញ​ឈាម ធ្វើ​ឲ្យ​ស្បែក​ស ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សារធាតុ​ពណ៌​នៃ​ស្បែក។ លើស​ពី​នេះ វា​ក៏​មាន​ជាតិ Procyanidin ដែល​ជួយ​រក្សា​ស្បែក​ឲ្យ​ទន់​រលោង និង​ពន្យារ​ភាព​ចាស់​នៃ​ស្បែក​ផង​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ…

Fddf
សង្គម

យិនស៊ិន​មិន​ប្តូរ ជួយ​ឲ្យ​ស្រ្តី​ក្មេង​ជាង​វ័យ ស្បែក​ភ្លឺ​រលោង ប្រសិន​លូក​យ៉ាអួរ នៅ​ពេល​មាស ៣ នេះ

ទឹកដោះគោ​ជូរ ឬ​យើង​ស្គាល់​ថា យ៉ាអួរ គឺ​ជា​អាហារ​ដ៏​ល្អ​សម្រាប់​ស្រ្តី ជា​ពិសេស​ប្រសិន​អ្នក​ទម្លាប់​ទទួល​ទាន ចំ​ពេល​មាស​ទាំង ៣ ខាង​ក្រោម ដើម្បី​ទទួល​ប្រសិទ្ធភាព​ទ្វេ​ដង៖ ពេល​ព្រឹក ជា​ពេលវេលា​ដែល​រាងកាយ​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ច្រើន​បំផុត ហើយ​ប្រសិន​អ្នក​ទទួល​ទាន​យ៉ាអួរ ១ ពែង​តូច​រៀងរាល់​ព្រឹក នោះ​វា​អាច​ជួយ​ឲ្យ​រាងកាយ​ស្រូប​យក​កាល់ស្យូម​បាន​យ៉ាង​ច្រើន។ តែ​យើង​មិន​ណែនាំ​ឲ្យ​ទទួល​ទាន ពេល​ពោះ​នៅ​ទទេ​នោះ​ទេ ​ព្រោះ​អាស៊ីត​ក្រពះ អាច​កម្ចាត់​បាក់តេរី​មាន​ប្រយោជន៍​ដែល​ស្ថិត​ក្នុង​យ៉ាអួរ​បាន។ ពេល​យប់ យោង​តាម​អ្នក​ជំនាញ ពី​ម៉ោង ១២ រំលង​អាធ្រាត្រ ដល់​ព្រឹក ជា​ពេល​រាងកាយ​មាន​ជាតិ​កាល់ស្យូម​ទាប​បំផុត ដូច្នេះ​ការ​បន្ថែម​យ៉ាអួរ​ទៅ​ក្នុង​របប​អាហារ​ពេល​យប់ ក៏​ជា​រឿង​ចាំ​បាច់​មួយ​ដូច​គ្នា។ លើស​ពី​នេះ ដោយសារ​វា​មាន​ផ្ទុក​អាស៊ីត​ឡាក់ទិក មាន​ឥទ្ធិពល​ជួយ​ឲ្យ​រាងកាយ​រក្សា​ជាតិ​កាល់ស្យូម​បាន​យូរ។ យើង​ណែនាំ​ឲ្យ​ទទួល​ទាន​វា…

Knongsrok
សម្រង់

” ជាមនុស្សគ្មានអ្នកណាស្រឡាញ់ ចាំមើលនៅព្រៅរហូតហើយ “

នុងសង្គមយើងបច្ចុប្បន្ននេះ មនុស្សស្រីដែលមានវ័យក្រាស់ ឬអាយុច្រើន នៅមិនទាន់រៀបការកើនឡើងច្រើនណាស់ ហើយក៏តែងតែត្រូវបាន មិត្តភក្តិ ឬសាច់ញាតិ អ្នកភូមិផងរបងជាមួយនិយាយលេង សើចចំអកឱ្យថា​ ” ជាមនុស្សគ្មានអ្នកណាស្រឡាញ់ ចាំមើលនៅព្រៅរហូតហើយ “ ។ ឃ្លានេះ អ្នកខ្លះគឺគ្រាន់តែនិយាយលេងតាមរបៀបអ្នកស្គាល់ ស្និទ្ធស្នាល តែអ្នកខ្លះទៀត គឺក្នុងន័យ សើចចំអកឱ្យគេ ថាគេជាមនុស្សមិនកើត មិនស្អាត មិនល្អ ទើបគ្មានអ្នកណាស្រឡាញ់ គ្មានអ្នកណាចូលស្ដីបែបហ្នឹង។ តែបើឱ្យក្រឡេកមកវិញម្ដងទៀត មនុស្សស្រីសម័យនេះ ភាគច្រើនស្ទើរតែ៩០%សម្រាប់បច្ចុប្បន្ន គឺគាត់មិនទាន់ចង់គិតគូររឿងស្នេហា រឿងរៀបការហ្នឹងឡើយ ទោះគាត់អាយុច្រើនយ៉ាងណាក៏ដោយក៏គាត់មិនខ្វល់ដែរ ព្រោះតែគាត់ខ្លាចរអាក្នុងការរៀបការ សាងគ្រួសារថ្មី ខ្លាចប៉ះចំប្ដីមិនកំណើត…

New Copy
ប្លែកៗ

ក្រឡេក​មើល​ហត្ថលេខា​ភ្លាម​ ក៏អាចដឹង​ពី​បុគ្គលិក​លក្ខណៈ និង​អនាគត​របស់អ្នកបានភ្លែត

ចាស់ៗតែងតែនិយាយថា “តួអក្សរលើដៃ” ការមើលហត្ថលេខារបស់មនុស្សម្នាក់ៗ ក៏អាចប្រាប់ពីបុគ្គលិកលក្ខណៈ និងភាពជោគជ័យរបស់បុគ្គលនោះបានយ៉ាងច្បាស់ដែរ។ តើអ្នកតែងតែប្រើការស៊ីញ៉េបែបណាដែរ? ១. មើលទំហំហត្ថលេខា ប្រសិនបើអ្នកប្រើអក្សរ និងតួអក្សរតូចដើម្បីតំណាងឱ្យហត្ថលេខារបស់អ្នក នេះបង្ហាញថា អ្នកជាមនុស្សដែលមានភាពអៀនខ្មាសច្រើន ហើយតែងតែចង់នៅឆ្ងាយពូហ្វូងមនុស្សជាច្រើន។ ក្រៅ​ពី​នេះ អ្នក​ក៏​ជា​មនុស្ស​ម្នាក់​ដែល​ផ្ដោត​ខ្លាំង​លើ​ការងារ និង​មាន​ភាព​ម៉ត់ចត់​ក្នុង​ការ​ដោះស្រាយបញ្ហាផងដែរ។ ប្រសិនបើហត្ថលេខារបស់អ្នកមានទំហំមធ្យម អ្នកត្រូវបានចាត់ទុកថា ជាមនុស្សដែលអាចបត់បែនបាន និងអាចសម្របបានគ្រប់កាលៈទេសៈ។ ហើយប្រសិនបើតួអង្គក្នុងហត្ថលេខារបស់អ្នកមានទំហំធំ នេះបង្ហាញថាអ្នកជាមនុស្សត្រង់ ចូលចិត្តត្រូវបានកត់សម្គាល់ និងចង់ទទួលបានការចាប់អារម្មណ៍ពីអ្នកដែលនៅជុំវិញអ្នក។ អ្នកតែងតែជឿជាក់លើអ្វីដែលអ្នកកំពុងធ្វើ។​ ២. ប្រវែងហត្ថលេខា បុគ្គលដែលមានហត្ថលេខាវែង ជាធម្មតាជាមនុស្សដែលគួរឱ្យទុកចិត្ត អះអាង និងរឹងប៉ឹងខ្លះ។ ចរិតលក្ខណៈមនុស្សទាំងនេះ…

Knongsrok
សុខភាព

វិធី ៥ យ៉ាងដើម្បីបានរាងស្អាត មិនពិបាកដូចអ្នកគិត

គ្មាននរណាម្នាក់ចង់បានរាងអាក្រក់ទេ ខ្លួនធាត់ អត់ស្អាត មានក្បាលពោះ មិនមែនជារឿងដែលនារីគ្រប់រូបត្រូវការទេ តោះយើងមានវិធីសាស្រ្តក្នុងការកែប្រែខ្លួនយើងអោយមានរាងស្អាត វិធីសាស្រ្តទី១  ធ្វើតាមវិធីនេះ គ្រាន់តែលើកជើងឡើងលេីចំនួន ២០ ដង ទៅ ៣០ ដង រៀងរាល់ថ្ងៃ  វិធីសាស្រ្តនេះ ធ្វើអោយជើង ស្អាត និង គ្មានក្បាលពោះ វិធីសាស្រ្តទី ២  លើកដៃចុះ លើកដៃឡើងចុះអោយបាន ៤០ ដង  ធ្វើបែបនេះធ្វើអោយស្រកខ្លាចក្បាលពោះ និងធ្វើអោយមានរាងស្អាតលើសពីការរំពឹងទុក វិធីសាស្រ្តទី ៣  ដាក់ជើងឡើងលើ ហើយដាក់ដៃអោយស្មើជង្គង់ …

Knongsrok
សម្រង់

សញ្ញាមួយចំនួនដែលបង្ហាញថា អ្នកមិនមែនជាមនុស្សខ្ជិលទេ តែជាមនុស្សមានទេពកោសល្យ

មនុស្សជាញឹកញាប់គិតថាមនុស្សខ្ជិលមិនធ្វើការ ហើយពួកគេតែងតែនៅលើគ្រែ ឬមិនធ្វើអ្វីសោះពេញមួយថ្ងៃ។  ប៉ុន្តែវាខុសហើយ តាមរបៀបណាពួកគេតែងតែស្វែងរកវិធីមួយ ដើម្បីបញ្ចប់ស្នាដៃរបស់ពួកគេ ដូចជាទេពកោសល្យពេញលេញ។ ប្រសិនបើអ្នកចំណាយពេលពេញមួយថ្ងៃនៅផ្ទះ ធ្វើអ្វីមួយអ្នកនឹងខ្ជិលច្រអូសជាផ្លូវការ ប៉ុន្តែអ្នកក៏អាចជាទេពកោសល្យផងដែរ។  នៅទីនេះយើងសូមបង្ហាញថាអ្នកមិនមែនជាមនុស្សខ្ជិល តែជាមានុស្សមានទេពកោសល្យពេញលេញ ។ 1. និយាយទៅកាន់ខ្លួនអ្នក ការសិក្សាបានបង្ហាញថា ការនិយាយជាមួយខ្លួនឯងជួយអ្នកផ្តោតអារម្មណ៍ដាក់គំនិតរបស់អ្នក ទៅតាមលំដាប់ដែលនាំទៅរកភាពជោគជ័យដែលចង់បាន ។ សូមចុចលើរូបភាពដើម្បីពង្រីករូបភាព 2.មិនចូលចិត្តសង្គមខាងក្រៅ មនុស្សខ្ជិលមិនចូលចិត្ដទំនាក់ទំនងសង្គមទេ។  ពួកគេគ្រាន់តែចង់មើលកម្មវិធីទូរទស្សន៍ ដែលពួកគេចូលចិត្ត ឬលេងហ្គេមតែម្នាក់ឯងពេញមួយថ្ងៃ។  ការរំពឹងទុក និងការយកចិត្តទុកដាក់របស់សង្គមនាំមកនូវភាពតានតឹង។  ការអន្តរកម្មតិចជាងអ្នក ការថប់អារម្មណ៍តិច អ្នកនឹងមាន និងពេលវេលាបន្ថែមទៀ តដើម្បីផ្តោតលើសុខុមាលភាព…

Knongsrok
ទស្សនៈ

ដាស់តឿនមនុស្សគ្រប់គ្នា! ចាស់បុរាណលោកហាម មិនត្រូវធ្វើរឿងទាំង ៨ យ៉ាងនេះនៅពេលយប់អធ្រាតទេ!

ចាស់ៗ ហាមមិនឲ្យធ្វើរឿងទាំង ៨ យ៉ាងនេះនៅពេលយប់ជ្រៅព្រោះតែ… (បើមិនជឿរកុំប្រមាថ) ជំនឿ គឺជារឿងដែលមនុស្សសម័យមុនតាំងពីជំនាន់តាយាយនិយមធ្វើតៗគ្នាមកដើម្បីបង្រៀនកូនចៅឱ្យចេះគោរពច្បាប់ មានវិន័យ ព្រោះមនុស្សសម័យមុនជឿលើរឿងស័ក្តិសិទ្ធិដែលមើលមិនឃើញដោយភ្នែកទទេខ្លាំងណាស់ រឹតតែកណ្តាលយប់ផងនោះ នឹងរឹតតែមានចំណុចហាមយ៉ាងតឹងរ៉ឹងជាពិសេសទៅទៀត តើមានអ្វីខ្លះនោះ សូមអានជាបន្ត…៖ 1 . គោះចានបាយនៅពេលញ៉ាំបាយពេលយប់ នឹងមានភ្ញៀវដែលមើលមិនឃើញមកលេង… មកមានអារម្មណ៍ប្រគំតន្ត្រីស្អីនៅពេលបាយយប់ព្រលប់ហ្នឹង!? ចាស់ៗបុរាណគាត់ហាមគោះចានបាយ ព្រោះនឹងក្លាយជាការអន្ទងហៅវិញ្ញាណដែលពេនេចរ អនាថា ព្រោះពួកនោះនៅពេលបានឮសំឡេងយើងគោះចាន ក៏នឹងនាំគ្នាមកដណ្តើមយើងស៊ីបាយ ស៊ីម្ហូប បង្អែម ចម្អាប។ ធ្លាប់ឃើញដែរឬទេ ពេលយើងក្រាបសំពៈសព ឬសំពៈសែនក្នុងថ្ងៃសំខាន់ណាមួយ យើងនឹងរៀបចំម្ហូបអាហារមួយឈុតសម្រាប់ពួកខ្មោចដែលគ្មានញាតិសន្តាន និងធ្វើពិធីអន្ទងហៅឱ្យមកស៊ីដោយការគោះចានគោះកែវ ដូច្នេះទើបមនុស្សចាស់ប្រកាន់ណាស់…

Knongsrok
សម្រង់

គួរស្រឡាញ់មនុស្សបែបណា ទើបអាចរស់នៅជាមួយគ្នាបានយូរអង្វែង?

គួរស្រឡាញ់គ្នាបែបណា ទើបអាចឋិតថេរ? គួរស្រឡាញ់មនុស្សបែបណា ទើបអាចរស់នៅជាមួយគ្នាបានយូរអង្វែង? អ្នកខ្លះ ស្រឡាញ់គ្នាមករាប់ឆ្នាំ តស៊ូតាំងពីរៀនជាមួយគ្នា ជម្នះការរារាំងរបស់ឪពុកម្ដាយ អ្នកខ្លះ មិនខ្វល់អ្វីទាំងអស់ កាត់កេរ្តិ៍កាត់ខ្មាស សុខចិត្តធ្វើជាកូនអកត្តញ្ញូ ក៏ព្រោះតែចង់តស៊ូ បានរស់នៅជាមួយគ្នា … តែដល់ពេលបានគ្នាជាប្ដីប្រពន្ធ បែរជាភ្លេចអស់ ពេលលំបាកជាមួយគ្នា ពេលមានកូនហើយ នៅតែលួចក្បត់ផិតគ្នា ចាប់ផ្ដើមរស់នៅមិនចុះសម្រុងនឹងគ្នា ចុងក្រោយយ៉ាងម៉េច គឺបែកគ្នាគ្មានស្រណោះ …។ អ្នកខ្លះ ស្បថស្បែ បើមិនបានម្នាក់ហ្នឹងទេ សុខចិត្តស្លាប់ ផ្ដាច់ប្ដូរណាស់ ទីបំផុត ក៏នៅតែជ្រើសតាមឪពុកម្ដាយ សុខចិត្តបោះបង់…

New Copy
ប្លែកៗ

២០២២​ បំណងប្រាថ្នារបស់អ្នក អាចក្លាយជាការពិតដែរទេ?

កាតដែលអ្នកជ្រើសរើស នឹងបង្ហាញឱ្យឃើញថា ក្នុងឆ្នាំ ២០២២នេះ រាល់បំណង ឬកិច្ចការងារតូចធំរបស់អ្នក អាចបានសម្រេចដូចប្រាថ្នាដែរទេ? តោះ! សាកល្បងធ្វើតេស្តទាំងអស់គ្នា។ ១. សន្លឹកកាតទី ១ អ្នក​គឺ​ជា​មនុស្ស​ដែលមានការ​តស៊ូ​ និង​ពោរពេញ​ដោយ​ជំនឿលើខ្លួនឯង។ អ្នកដឹងថាជីវិតមិនតែងតែងាយស្រួលទេ ហើយអ្វីៗតែងតែមិនដូចដែលយើងរំពឹងទុក ប៉ុន្តែអ្នកនៅតែមិនបោះបង់ចោលដោយងាយឡើយ។ បើ​អ្នក​មាន​ក្តី​សុបិន ឬ​គោល​ដៅ​ក្នុង​ចិត្ត កុំ​ទុក​វា​ចោលអី ចូរព្យាយាមឱ្យអស់ពីលទ្ធភាពដែលមាន។ អ្នកកំពុងធ្វើផ្នែករបស់អ្នក និងរក្សាឥរិយាបថសុទិដ្ឋិនិយម នេះជាមូលហេតុដែលបំណងប្រាថ្នារបស់អ្នកប្រាកដជាក្លាយជាការពិត។ បង្ហាញថាអ្នកសមនឹងទទួលបានភាពជោគជ័យ និងសុភមង្គលតាមរយៈសកម្មភាពរបស់អ្នក ហើយចក្រវាឡនឹងផ្តល់សំណងដល់អ្នកនៅក្នុងឆ្នាំ២០២២នេះហើយ។ ២. សន្លឹកកាតទី ២ អ្នកមានសំណើរសំខាន់ៗមួយចំនួនសម្រាប់ឆ្នាំ ២០២១…

Untitled 1
ទស្សនៈ

សព្វថ្ងៃនេះ កម្មវិធី Start-up កើតមានច្រើនមែនទែន។

[…] សព្វថ្ងៃនេះ កម្មវិធី Start-up កើតមានច្រើនមែនទែន។ ទៅណា ក៏អាចឃើញអ្នកផ្តួចផ្តើមបង្កើតកម្មវិធីនេះដែរ។ ប៉ុន្តែ កម្រឃើញតែអាប់ (Up) ហើយហ្គូអ៊ីង (Going) បន្តទៅមុខណាស់។ ឃើញតែ Startup ហើយ ក៏ដាយ (Die) ។ ពោល Start-up បានតែមួយរយៈពេលខ្លី បាត់មុខតែម្តងក៏មាន។ ក្រុមហ៊ុនធំៗខ្លះ ខំណាស់ ខំផ្សាយយកមុខពីក្រុមអ្នក Start-up ដោយពុំបានជួយលើគម្រោង។ ក្រុមហ៊ុនធំៗល្បីៗខ្លះទៀតបានបោះកញ្ចប់ថវិកាប្រមាណប្រាំពាន់ដុល្លារអីទេ តែតម្រូវឱ្យគ្នាអ្នកផ្តួចផ្តើមគម្រោងហ្នឹង ធ្វើចុះធ្វើឡើងសឹងវិលក្បុង។ ជួនកេងយកក្រេឌីតពីលើទៀត។…

៨
សុខភាព

ស្រ្តីមិនគួរមើលរំលង! ទឹក ៥ ប្រភេទនេះផឹកពេលល្ងាច មិនត្រឹមតែធ្វើឲ្យ​ស្បែក​ស្អាត ជួយ​ដុត​បំផ្លាញ​ខ្លាញ់​បានល្អទៀតផង

គ្រប់គ្នាគួរតែទទួលទានទឹកប្រភេទដូចខាងក្រោមនេះជាទៀងទាត់រៀងរាល់ពេលល្ងាច ព្រោះវាមានសមត្ថភាពខ្ពស់ណាស់ក្នុងការជួយធ្វើឲ្យប្រសើរឡើងនូវបញ្ហាសុខភាពជាច្រើន។ តោះស្វែងយល់ទាំងអស់គ្នា៖ ១.ទឹកក្តៅជាមួយទឹកឃ្មុំ ទឹកឃ្មុំផ្តល់សារធាតុចិញ្ចឹមសុខភាពជាច្រើនដូចជា វីតាមីន B, C, កាល់ស្យូម, ស័ង្កសី, ប៉ូតាស្យូម, សារធាតុប្រឆាំងអុកស៊ីតកម្ម, ប្រឆាំងនឹងការរលាក, ប្រឆាំងបាក់តេរី ។ ការប្រើប្រាស់ទឹកឃ្មុំតាមបែបវិទ្យាសាស្ត្រ អាចនាំមកនូវអត្ថប្រយោជន៍ដល់សុខភាព និងមានប្រយោជន៍សម្រាប់ដំណើរការសម្រកទម្ងន់ផងដែរ។ ដូច្នោះនៅពេលល្ងាច អ្នកអាចយកទឹកឃ្មុំមួយស្លាបព្រាបាយលាយក្នុងកែវទឹកក្តៅឧណ្ហៗ ហើយទទួលទានបាន ដោយសារទឹកទឹកឃ្មុំក្តៅ ជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ក្នុងឈាម ធ្វើឱ្យបេះដូងមានលំនឹង ព្យាបាលជំងឺពោះវៀនមួយចំនួន កាត់បន្ថយអារម្មណ៍ចង់កប់ ថប់បារម្ភ ជួយឱ្យគេងលក់ស្រួល។ ២.ទឹកក្រូចឆ្មា ទឹកក្រូចឆ្មាមានកាឡូរីទាប ប៉ុន្តែមានវីតាមីន និងសារធាតុរ៉ែខ្ពស់…

11
សង្គម

បើមិនចង់នាំទុក្ខដាក់ខ្លួន ដាច់ខាតកុំសេពគប់មិត្តរួមការងារដែលមានចរិត ៤ ប្រភេទនេះ

ថ្ងៃនេះ ក្នុងស្រុក សូមបង្ហាញពីប្រភេទនៃចរិតមិត្តរួមការងារទាំង ៤ ដូចខាងក្រោម ដែលអ្នកមិនគួររាប់អានជាដាច់ខាត៖ ១.មនុស្សមិនចេះទទួលខុសត្រូវ នេះជាប្រភេទមិត្តរួមការងារដែលអ្នកមិនគួរសេពគប់ជាមួយនៅក្នុងការិយាល័យឡើយ ដោយសារមនុស្សបែបនេះ តែងតែមានចរិតមួយមិន​ហ៊ាន​ទទួល​យក​ការងារ​ព្រោះ​ខ្លាចក្នុងការ​ទទួល​ខុស​ត្រូវ ហើយ​ចូលចិត្តដាក់​ទំនួល​ខុស​ត្រូវ​ទាំង​អស់​ទៅ​លើ​អ្នក​ដទៃ​ពេល​មាន​បញ្ហា។ ហេតុដូចនេះ អ្នកមិនគួរធ្វើជាមិត្តនឹងមនុស្សទាំងនេះទេ ព្រោះមិនយូរមិនឆាប់ ពួកគេនឹងដាក់ការទទួលខុសត្រូវទាំងអស់នៅលើស្មារបស់អ្នកជាក់ជាមិនខាន។ ២.មនុស្សមានចិត្តច្រណែន មិត្តរួមការងារប្រភេទនេះជាធម្មតាតែងតែមាននៅកន្លែងធ្វើការ។ ដោយភាគច្រើននៃពួកគេជំនួសឱ្យការផ្តោតលើការងារ និងការអភិវឌ្ឍន៍ខ្លួនឯង គឺគ្រាន់តែមើល និងប្រៀបធៀបជាមួយមិត្តរួមការងារដែលជោគជ័យជាងប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត មនុស្សប្រភេទនេះកម្រនឹងសប្បាយចិត្តណាស់ ខណៈពេលដែលឃើញចៅហ្វាយសរសើរបុគ្គលិកដទៃដែលបានសម្រេចសមិទ្ធផលជាក់លាក់នៅកន្លែងធ្វើការ។ ៣.មនុស្សមានចរិតខូច មិត្តរួមការងារប្រភេទនេះ ទោះជាគ្មានគ្រោះថ្នាក់ណាមួយក៏ដោយ ក៏នៅតែមានសារធាតុពិសពុលខ្លាំងខាងផ្លូវចិត្តដែរ។ ដោយជានិច្ចកាលចូលចិត្ត​ត្អូញត្អែរ​ពី​ការងារ​ជា​ប្រចាំ រហូតធ្វើ​ឱ្យ​អ្នក​កាន់​តែ​ធ្លាក់​ទឹក​ចិត្ត និង​មាន​សម្ពាធធ្ងន់ធ្ងរ។ ជាពិសេស…