ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

New Copy
ទស្សនៈ

រឿងតំណាលស្តីពីពិធីសែនដកជើងធូបរបស់ប្រជាជនចិន ឬកូនចៅចិន

យើងទាំងអស់គ្នាបានដឹងហើយថា ប្រជាជនចិន គឺរស់នៅគ្រប់ទិសទីជុំវិញពិភពលោក មិនថាតំបន់អាស៊ី អឺរ៉ុប ឬអាហ្វ្រិកនោះទេ ដោយសារតែហេតុនេះហើយ បានជាប្រពៃណីរបស់ប្រជាជនចិនបានជ្រាបចូលមកគ្រប់តំបន់ក្នុងសកលលោក។ រហូតដល់ថ្នាក់មានប្រទេសមួយចំនួនបានសាងសង់តំបន់មួយសម្រាប់ពួកគេ ហើយដាក់ឈ្មោះថា ឆាយណាថោន (China Town) ទៀតផង។ ទោះជាយ៉ាងណា នៅកម្ពុជាយើងក៏មិនចាញ់ប្រទេសដទៃដែរ ភាគច្រើនជនជាតិខ្មែរសម្បូរទៅដោយកូនកាត់ចិន ហើយពួកគេបានបន្តគោរពប្រពៃណីសែនព្រេនពីដូនតារបស់ពួកគេរហូតមក។ ថ្ងៃនេះយើងមកសិក្សាអំពីប្រវត្តិតំណាលតៗគ្នាស្តីពីពិធីសែនដកជើងធូប ឬប្រទេសចិនហៅពិធីនេះថា ពិធីអរគុណទេវតាចង្ក្រាន តើនៅប្រទេសចិន គេប្រារព្ធពិធីនេះដើម្បីអ្វីទៅ ដូច្នេះយើងមកអានអត្ថបទខាងក្រោមទាំងអស់គ្នា៖ ពិធីសែនដកជើងធូប គេអាចហៅបានច្រើនយ៉ាងដូចជា៖ ថ្ងៃអរគុណទេវតាចង្រ្កាន ពិធីសែនទេវតាចង្រ្កាន ឬក៏ជា សៀវនាន (ឆ្នាំតូច) ។…

New Copy
ទស្សនៈ

ពិការរូបរាងកាយមិ នគួរឱ្យខ្លាចដូចជាពិការស្មារតីឡើយ

កាលពីបុរាណ មានកុមារម្នាក់ពិការភ្នែកទាំងគូ ត្បិតតែភ្នែកគេមើលអ្វីមិនឃើញមែន តែចំពោះការដេញពិន វាយស្គរ គឺពួកគេជំនាញខ្លាំងណាស់ មនុស្សនៅជុំវិញខ្លួនគេសុទ្ធតែស្ញប់ស្ញែងដល់រូបគេ។ មានថ្ងៃមួយ មានអ្នកមានទេពកោសល្យម្នាក់ ក្នុងចិត្តគេគិតថាកុមារពិការភ្នែកម្នាក់នេះ មិនគួរណាមានការកោតសរសើរពីសំណាក់មនុស្សច្រើនបែបនេះ ធ្វើឱ្យគេមិនសុខចិត្តទាល់តែសោះ។ ដូច្នេះគេបានសួរទៅកុមានោះថា “ ឆ្នាំនេះអ្នកអាយុប៉ុន្មានហើយ ?” កុមារឆ្លើយដោយគួរសមថា “ ១៥ឆ្នាំ” គេបានសួរបន្តថា “ ភ្នែករបស់អ្នកមើលមិនឃើញតាំងពីពេលណាមក?” កុមាឆ្លើយថា “ ឮពុកម៉ែនិយាយថា តាំងពីខ្ញុំអាយុ៣ឆ្នាំមកម្ល៉េះ។” ក្នុងចិត្តគេក៏ឆ្ងល់ដែរថា តើកុមានោះចេះសិល្បៈនេះមកពីណា តែគេបែរជានិយាយបញ្ឈឺទៅកាន់កុមារនោះវិញដោយក្តីសប្បាយចិត្តព្រោះឃើញគេជួបរឿងអកុសល ដោយនិយាយបែបនេះថា “ដូច្នេះអ្នកមើលមិនឃើញអស់១២ឆ្នាំហើយ ពិតជាមិនដឹងថាប៉ុន្មានឆ្នាំកន្លងមកនេះ…

7
សុខភាព

អាចសាកល្បងបាន! អាហារ ៧ មុខងាយៗដែលនារីៗគួរញាំ ព្រោះជួយ​ពង្រឹង​កូឡាជែន ឆ្អឹង​រឹងមាំ និង​ស្បែក​រលោងស្អាត

ការប្រឆាំងនឹងភាពចាស់ក៏ជារឿងមួយដែលស្ត្រីគ្រប់រូបគួរតែយកចិត្តទុកដាក់ជាចាំបាច់បំផុត។ ជាពិសេសលើការហូបចុក គឺជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងដំណើរការលើកកម្ពស់សម្រស់ និងសុខភាព។ ថ្ងៃនេះសូមណែនាំអាហារសំខាន់ៗ ៧ មុខដូចខាងក្រោម ដែលស្រ្តីគួរតែញាំជា​រៀង​រាល់​ថ្ងៃ។ ១.ផ្លែក្រូច (ក្រូចថ្លុង ក្រូចឆ្មា) វីតាមីន C ដើរតួយ៉ាងសំខាន់ក្នុងការផលិត pro-collagen (មុនគេនៃ collagen) ទន្ទឹមនឹងនោះ ផ្លែក្រូច ដែលមានជាតិជូរដូចជា ក្រូចថ្លុង ក្រូចឃ្វិច ក្រូចឆ្មា ក៏ជាផ្លែឈើដែលមានបរិមាណវីតាមីន C ច្រើនបំផុតដែរ។ ក្នុងក្រូចមួយផ្លែជាមធ្យមមានផ្ទុកវីតាមីន C ប្រហែល ៧០ មីលីក្រាម។ ហេតុដូចនេះ…

New Copy
ទស្សនៈ

ក្តោបក្តាប់បច្ចុប្បន្នឱ្យបានល្អ ទើបមានឱកាសសម្រេចសមិទ្ធិផលនាពេលអនាគត

នៅក្នុងដំណើរជីវិតរបស់យើង គ្មាននរណាទាយដឹងមុនអំពីអនាគតរបស់ខ្លួននោះទេ អនាគតរបស់ខ្លួនអាចជោគជ័យពោរពេញដោយភាពអស្ចារ្យ ឬក៏ធម្មតា ឯកកោសោះកក្រោះនោះ សុទ្ធតែមិនអាចដឹង។ តែត្រូវដឹងថា ពេលវេលាដែលសំខាន់បំផុតរបស់មនុស្ស គឺជាពេលវេលាដែលយើងមានក្នុងខណៈពេលនេះ ហើយបើកន្លងផុតទៅនឹងក្លាយទៅជាអតីតកាល ចំពោះអនាគតវិញក៏មិនអាចក្តាប់បានដូចគ្នា ដូច្នេះមានតែក្តោបក្តាប់ពេលពេលវេលាបច្ចុប្បន្នទើបជារឿងគប្បីដែលយើងត្រូវធ្វើ។ កាលពីមុនមានស្តេចដ៏អង់អាចវ័យក្មេងម្នាក់ ទ្រង់មានទាំងអំណាច មានទាំងទ្រព្យមហាសាល តែបែរជាមានសំណួរពីយ៉ាងបានធ្វើឱ្យទ្រង់សោកសៅក្នុងព្រះហត្ថទ័យ ៖ ទ្រង់ធ្លាប់សួរខ្លួនឯងមិនឈប់ថា នៅក្នុងមួយឆាកជីវិតនេះ តើពេលវេលាសំខាន់បំផុតគឺជាពេលណា? នៅក្នុងមួយឆាកជីវិតនេះតើនរណាសំខាន់ជាងគេ? ទ្រង់បានប្រកាសដល់អ្នកទស្សនៈវិទូទូទាំងប្រទេសថា ឱ្យតែអាចឆ្លើយសំណួរទាំងពីរដោយពេញលេញបាន ទ្រង់នឹងចែកទ្រព្យសម្បត្តិឱ្យទៅរូបគេ អ្នកទស្សនៈវិទូបានមកពីគ្រប់ទិសទី តែចម្លើយរបស់ពួកគេបែរជាមិនអាចឱ្យព្រះរាជាសព្វព្រះទ័យឡើយ។ ពេលនោះស្រាប់តែមានគេបានទូលថ្វាយទៅព្រះអង្គថា ៖ នៅក្នុងព្រៃជ្រៅមានតាចាស់ម្នាក់ដែលមានប្រាជ្ញាឈ្លាសវៃលើសគេ ប្រហែលជាគាត់អាចជួយឆ្លើយនឹងសំណួរព្រះអង្គបាន។ ព្រះអង្គបានទៅដល់ទីស្នាក់អាស្រ័យរបស់លោកតាចំណាស់នោះ ហើយទ្រង់បានបន្លំខ្លួនជារាស្រ្តសាមញ្ញម្នាក់។…

3
សុខភាព

១០នាទីក្រោយរួមភេទ ស្រ្តីមិនត្រូវប្រញាប់ធ្វើរឿង ៣ នេះទេ ក្រែងស្បូនងាយឆ្លងមេរោគគ្រោះថ្នាក់

ទ្វារមាស និងស្បូន ជាសរីរាង្គដែលងាយរងគ្រោះខ្លាំងក្នុងខ្លួនស្ត្រី ដូច្នោះប្រសិនបើអ្នកមិនដឹងពីរបៀបថែរក្សា ឬសម្អាតទេ អាចបង្កើនហានិភ័យនៃជំងឺ និងការឆ្លងមេរោគ។ ជាពិសេស​ក្រោយពេល​រួមភេទ​រួច ស្ត្រី​មិនគួរ​ប្រញាប់​ធ្វើ​រឿង ​៥ ​យ៉ាង​ខាងក្រោម​នេះ​ឡើយ​៖ ១.ចូលបន្ទប់ទឹកភ្លាម ការងូតទឹកភ្លាមៗបន្ទាប់ពីរួមភេទគឺមិនល្អដូចដែលអ្នកគិតនោះទេ។ ការរួមភេទហើយ អាច​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​នឿយហត់ ស្បូនមិនមានលំនឹង ហេតុដូចនេះបើអ្នកងូតទឹកភ្លាមៗអាចបណ្តាលឱ្យមានការឆ្លងជំងឺផ្តាសាយនៃស្បូន ដែលបង្កគ្រោះថ្នាក់ខ្លាំងដល់សរីរាង្គរាងកាយ។ ម្យ៉ាងទៀត ស្ត្រីគួរតែដេកពីរបីនាទីដើម្បីឱ្យរាងកាយបានធូរស្បើយ ញើសស្ងួត ទើបអាចងូតទឹកបាន។ ទោះជាយ៉ាងណាក៏ដោយ អ្នកក៏មិនគួរប្រើសាប៊ូ ផលិតផលដែលមានក្លិនក្រអូប សារធាតុគីមី ដើម្បីលាងសម្អាត ក្រោយពេលរួមភេទទេ ព្រោះវាអាចផ្លាស់ប្តូរបរិយាកាសទ្វារមាស បណ្តាលឱ្យមានការបំផ្លាញបាក់តេរីល្អ។ ២.មិនត្រូវបើកម៉ាស៊ីនត្រជាក់ពេកទេ បន្ទាប់ពីរួមភេទហើយរាងកាយបាត់បង់កម្លាំង…

New Copy
តេស្តIQ

១០ថ្ងៃចុងក្រោយនៃខែមករា ជាឱកាសមាសឱកាសប្រាប់ សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៣ នេះ

នៅ​១០​ថ្ងៃចុងក្រោយនៃខែមករានេះ ជាពេលវេលាដ៏រុងរឿងសម្រាប់អ្នកកើតឆ្នាំទាំង ៣ ខាងក្រោមនេះ អ្នកនឹងជួបតែលាភ​សំណាង ទទួលបាន៌កាសច្រើនក្នុងការធ្វើការរកលុយ ទ្រព្យចូលហូរហៀរ។ ១. ​ឆ្នាំរោង អ្នក​កើត​ឆ្នាំ​រោង ជាមនុស្សដែលមាន​ចរិត​មុះមុត មិន​ងាយ​ឱ្យអ្នកណាមកជេរប្រមាថគេបានឡើយ។ ពួក​គេ​មាន​ការ​ប្រៀនប្រដៅ​ខ្លួន​ឯង​ខ្ពស់​ មិន​អនុញ្ញាត​ឱ្យ​ខ្លួន​ឯង​ក្លាយ​ជា​មនុស្ស​រឹងទទឹង និងបរាជ័យទេ។ ថ្មីៗនេះ រោងបានជួបប្រទះការលំបាកជាច្រើន។ អ្នកខ្លះថែមទាំងត្រូវដើរថយក្រោយក្នុងវិស័យជំនួញទៀតផង។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាទាំងនេះមិនបានបញ្ឈប់មនុស្សដែលកើតក្នុងឆ្នាំរោងនោះទេ។ សញ្ញារាសីចក្រនេះ ទោះជាជួបការលំបាកយ៉ាងណា ក៏តែងតែដើរទៅមុខ ដោយព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីជម្នះការលំបាក និងបង្វែរស្ថានការណ៍។ ក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយនៃខែមករា គឺជាពេលវេលាដែលប្រាក់ចំណូលរបស់មនុស្សទាំងនេះកើនឡើងទ្វេដង។ ដោយ​សារ​ការចេះ​ចាយ​លុយ ប្រាក់​សន្សំ​របស់​ខ្ញុំ​ក៏​បាន​កើន​ឡើង​បន្តិច​ដែរ។…

Cover Romhay
PR

កាន់តែជោគជ័យ ជំនួញថ្មីរបស់ សហស្ថាបនិក Color Cup លោក ឃឹម សុច័ន្ទវីរៈ បង្កើតផ្ទះស្នាក់ឯកជនដំបូងក្នុងខេត្តមណ្ឌលគីរីបែបជនបទទាន់សម័យថ្មី

ជិតដល់ពេលឈប់សម្រាកទៀតហើយ តើលោកអ្នកមានគម្រោងធ្វើដំណើរកម្សាន្តហើយឬនៅ​ ? សម្រាប់លោកអ្នកដែលចង់សម្រាកលំហែអារម្មណ៍បែបធម្មជាតិដើម្បីបង្កើនភាពរីករាយផង និងសម្រាប់ការបន្ធូរភាពតានតឹងផងនោះ មណ្ឌលគិរីគឺជាខេត្តមួយដែលអ្នកណាៗក៏ដឹងដែរថាមានទេសភាពធម្មជាតិជួរភ្នំស្រស់ស្អាតមិនចាញ់បរទេសនោះទេ។ តែបើចង់បានប្រភេទស្នាក់នៅបែបឯកជនទាន់សម័យថ្ងៃនេះយើងខ្ញុំសូមណែនាំផ្ទះស្នាក់កំពុងតែល្បី និងពេញនិយមមួយកន្លែងនៅខេត្តមណ្ឌលគិរីតែម្តង។ « រំហើយ – Maison by Color Cup » គឺជាប្រភេទផ្ទះស្នាក់នៅឯកជន បែបទាន់សម័យ ដោយក្នុងមួយផ្ទះស្នាក់ មានទំហំដី ៩០០ ម៉ែត្រការ៉េ មាន ២ បន្ទប់គេង ហើយក្នុងមួយបន្ទប់មានគ្រែ២ ថែមទាំងមានទីធ្លាអាចបោះតង់បន្ថែមទៀតផង។ ផ្ទះស្នាក់នេះពិតជាស័ក្តិសមសម្រាប់ការស្នាក់នៅបែបគ្រួសារ គូស្នេហ៍ និងការជួបជុំមិត្តភក្តិប្រកបដោយបរិយាកាសត្រជាក់ស្រស់ស្រាយជាមួយទេសភាពជួរភ្នំ ខ្យល់ត្រសៀកៗធ្វើឱ្យអារម្មណ៍មានក្តីសុខបែបធម្មជាតិមិនអាចបំភ្លេចបាន។ អ្វីដែលកាន់តែពិសេស…

New Copy
តេស្តIQ

មនុស្សប្រុសកើតឆ្នាំទាំង ៣​ នេះ ពូកែរកលុយ និងចេះថ្នាក់ថ្នមប្រពន្ធកូនផងដែរ

សម្រាប់មនុស្សប្រុសដែលកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ ត្រូវបានគេដឹងថា ជាមនុស្សដែលមានចំណេះដឹង និងសមត្ថភាពខ្ពស់ ជាមនុស្សដែលពូកែរកលុយ អាចរកចំណូលបានច្រើន និងក្លាយជាអ្នកមានស្ដុកស្ដម្ភ រស់លើគំនរមាសប្រាក់ទាំងវ័យក្មេង។ ១. ឆ្នាំរោង «នាគ» ពេល​មាន​ស្នេហា មនុស្សឆ្នាំរោង​មាន​ចិត្ត​អត់​ធ្មត់ ដោយ​គិត​ថា​ពេល​ឈ្នះ​ដៃគូ​មិនមែនជារឿងចាំបាច់ទេ។ ហេតុដូច្នេះហើយ មនុស្សឆ្នាំនាគ មិនងាយនឹងឈ្លោះទាស់ជាមួយនឹងគូស្នេហ៍ឡើយ។ ជាសំណាងល្អ បន្ទាប់ពីរៀបការរួច មនុស្សឆ្នាំនេះចេះស្រលាញ់ ចេះផ្ដល់សុភមង្គល និងយកចិត្តទុកដាក់ ដូច្នេះអ្នកណាដែលក្លាយជាភរិយារបស់នាគ នឹងត្រូវទទួលសំណាងពេញមួយជីវិត។ មិន​ត្រឹម​តែ​ស្រលាញ់​ប្រពន្ធ​ទេ បុរសឆ្នាំនាគក៏​ជា​បុរស​ស្រលាញ់​កូន​ដែរ។ បុរសទាំងនេះ មានទំនួលខុសត្រូវខ្ពស់ចំពោះប្រពន្ធកូន និងចេះថែរក្សាគ្រួសារ ពោរពេញដោយភាពកក់ក្ដៅ…

Picsart_22 01 18_22 51 48 036
មិត្តអ្នកអាន

តេស្តចិត្តសាស្ត្រ៖ រើសម៉ូតផ្ទះមួយដែលអ្នកចូលចិត្ត ដើម្បីដឹងថាអ្នកមានចរិតបែបណាចំពោះមនុស្សជុំវិញខ្លួន?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នក តាមរយៈការជ្រើសរើសម៉ូតផ្ទះមួយដែលអ្នកចូលចិត្តបំផុតនៅក្នុងរូបភាពហើយអានចម្លើយពិតរបស់អ្នកខាងក្រោម ។ 1. ផ្ទះឈើ អ្នកដែលចូលចិត្តផ្ទះឈើមានទំនោរជាមនុស្សប្រាកដប្រជា មានហេតុផល និងមិនឆាប់ធ្វើការសម្រេចចិត្តងាយៗទេ អ្នកតែងតែប្រៀបធៀបគុណសម្បត្តិនិងគុណវិបត្តិមុនពេលសម្រេចចិត្តធ្វើអ្វីមួយ ដូច្នេះបើនរណាចង់បោកប្រាស់ពិបាកបន្តិចហើយ ។ អ្នករើសលេខមួយនេះជាមនុស្សឆ្លាតអាចមើលដឹងថានរណាកំពុងកុហក ដោយសារតែហេតុផលទាំងនេះហើយ​ជា​ញឹក​ញាប់​អ្នកច្រើនតែជាទី​ប្រឹក្សា​របស់​មនុស្ស​ជា​ច្រើន ​ជា​ពិសេស​អ្នក​ជិត​ស្និទ្ធ​គឺ​តែង​តែ​មក​ពិគ្រោះ​យោបល់​ជា​ញឹក​ញាប់ណាស់ ។ 2. ផ្ទះថ្ ម អ្នកគឺជាមនុស្សល្អឥតខ្ចោះ មានភាពហ្មត់ចត់  ចូលចិត្តភាពច្បាស់លាស់ មានតម្លាភាព និងយុត្តិធម៌ក្នុងការសម្រេចចិត្ត ឬធ្វើកិច្ចការអ្វីមួយច្រើនតែគិតពីស្ថេរភាពជាចម្បង មិនចូលចិត្តធ្វើអ្វីដែលមានហានិភ័យទេ ។ ជាញឹកញាប់អ្នកជាមនុស្សស្តាប់យោបល់របស់អ្នកដទៃ ហើយព្យាយាមយល់ពីទស្សនៈរបស់ពួកគេមុនពេលធ្វើការសម្រេចចិត្តធ្វើអ្វីមួយ…

Picsart_22 01 19_13 50 25 171
ប្លែកៗ

តើគេនិងអ្នកថ្មីល្អូកល្អើនគ្នាកម្រិតណា ឬជិតបែកគ្នានៅ? តោះសាកបើកបៀមើល

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីបើកបៀមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលចង់ដឹងថាអតីតសង្សារនិងអ្នកថ្មីគេល្អូកល្អើនគ្នាកម្រិតណា ឬអាចនឹងជិតបែកគ្នាវិញឬនៅ? តោះសាកល្បងរើសសន្លឹកបៀមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ របៀបលេង 1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីមនុស្សម្នាក់ ដែលអ្នកចង់ដឹង ។ 2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក ។ 3). រំកិលទៅអានចម្លើយដែលអ្នកបានរើស ។ សន្លឹកបៀទី 1 ​មួយ​គូ​នោះគេស្រឡាញ់​គ្នា​ដល់​ទៅ ៨០-៩០% គ្រប់យ៉ាងដំណើរ​ការ​ទៅយ៉ាងល្អ ទោះបីជាមានរឿងដែលឈ្លោះគ្នា ឬមានព្រួយបារម្ភខ្លះក៏ដោយ ប៉ុន្តែ​គេនៅតែចង់​រក្សា​ទំនាក់ទំនង​នេះ​ឲ្យ​បាន​យូរ​អង្វែង បើ​អ្នក​ណា​ដែល​សង្ឃឹម​ថា​គេ​នឹង​បែក​គ្នា​សូម​បោះបង់​ក្តី​សង្ឃឹមទៅ ដោយសារតែគេមានភាពប្រាកដប្រជាជាមួយមនុស្សថ្មីណាស់ ។ សន្លឹកបៀទី 2…

Cover Porpel
គ្រួសារ

ពេលគូស្នេហ៍មានជីវភាពខ្សត់ខ្សោយ ឬ ប្រទេសមានប្រការមិនអាចរៀបការពេញខ្នាតបានត្រូវរៀបពិធីបែបនេះ

ក្នុងសណ្ដាប់អាពាហ៍ពិពាហ៍ខ្មែរ ពេញច្បាប់ក្បួនខ្មែរមានច្រើនបែបច្រើនសណ្ឋានណាស់ ដោយកាលពីចាស់ដើមមានរៀបចំកម្មវិធីដល់ទៅ៣ ថ្ងៃ រួចសង្ខេបត្រឹម ២ ថ្ងៃ ឬ ១ថ្ងៃកន្លះជាដើម។ តែយ៉ាងណាមិញ ពិធីដែលនាំឱ្យកូនប្រុសកូនស្រីក្លាយជាប្ដីប្រពន្ធ គឺនៅពេលផ្ទឹម ដោយកិច្ចមង្គលទាំងអស់បញ្ចប់ត្រឹមផ្ទឹម បង្វិល ពពិល សែនចងដៃនេះដែលជាកិច្ចមង្គលធំ។ មេបា ទាំងនៅរស់ និងមេបាដែលជាអមនុស្សទទួលស្គាល់ថាកូនប្រុសកូនស្រី ជាប្ដីប្រពន្ធពីត្រឹមណេះ។ កូនប្រុសត្រូវហែវត្ថុមង្គល គឺផ្កាស្លាបី អង្ករជ័យ ពពិល និងប្រាក់ស្នាប់ទឹកដោះឡើងទៅផ្ទះលោកមេបាដើម្បីសុំកូនស្រីលោកមេបាចេញមកផ្ទឹម (ហេតុនេះទើបកូនប្រុសត្រូវសែនក្បាលជណ្ដើរ សុំឡើងទៅដើម្បីក្លាយជាសមាជិកក្នុងផ្ទះ ហើយម្ចាស់ផ្ទះលាងជើងកូនប្រុសដើម្បីជម្រះមន្ទិលទាំងពួង និងស្វាគមន៍មកជាអ្នកផ្ទះខ្លួនដែរ) ។ តែនៅក្នុងករណី គូស្នេហ៍ដែលមានជីវភាពខ្សត់ខ្សោយខ្វះខាតថវិការៀបចំកម្មវិធីពេញលេញតាមក្បួនច្បាប់…

Cover Troleng
តោះញ៉ាំ

ផ្លែទ្រលឹងទឹង ​ពិតជាល្អខ្លាំងណាស់ចំពោះសុខភាព ជាពិសេសអ្នកចង់សម្រកទម្ងន់

ផ្លែទ្រលឹងទឹងគឺជាផ្លែឈើដែលពេញនិយមបំផុត សម្រាប់អ្នកដែលចូលចិត្តញុំាម្ជូរ ដោយវាមិនត្រឹមតែអាចយកទៅស្លរ ​តែក៏ជាគ្រឿងម្ជូរឆ្ងាញ់ពិសាសម្រាប់ញ៉ាំលេងផងដែរ។ ក្រៅពីការញ៉ាំលេង គេបានឱ្យដឹងថា ​ផ្លែទ្រលឹងទឹងមានប្រយោជន៍ចំពោះសុខភាពជាច្រើនយ៉ាងដូចជា៖ ១. ព្យាបាលបញ្ហាអាលែកហ្ស៊ី ការទទួលទានទឹកទ្រលឹងទឹង ឬប្រើស្លឹករបស់វាដាក់ឆុងក្នុងទឹកក្តៅ សម្រាប់ផឹកជាប្រចាំថ្ងៃក៏បាន ពីព្រោះជាអាចជួយកាត់បន្ថយអាលែកហ្ស៊ី។ ២. ព្យាបាលជំងឺក្អក ទ្រលឹងទឹង អាចជួយកាត់បន្ថយជំងឺក្អក ថែមទាំងជួយបំបាត់ការហៀរសំបោរបានទៀតផង ដោយគ្រាន់តែអ្នកបន្ថែមវាជាមួយនឹងសេរ៉ូមក្អក។ ៣. ជួយដល់សុខភាពឆ្អឹង ទ្រលឹងទឹងគឺជាផ្លែឈើ ​ដែលមានជាតិកាល់ស្យូមធ្វើឱ្យសុខភាពឆ្អឹង ​និងធ្មេញរឹងមាំបាន។ ៤. ព្យាបាលជំងឺទឹកនោមផ្អែម ផ្លែទ្រលឹងទឹងត្រូវបានគេណែនាំសម្រាប់អ្នកដែលប្រឈមមុខជាមួយនឹងជំងឺទឹកនោមផ្អែមផងដែរ។ វិធីធ្វើ៖យកផ្លែទ្រលឹងទឹងចំនួន ៦ផ្លែ(ហាន់វាជាដុំតូចៗល្មម) ដាក់ក្នុងទឹក១កែវ រួចយកល្បាយនេះទៅស្ងោរឲ្យពុះ បន្ទាប់មកច្រោះវា…