ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

New Copy
តេស្តIQ

១០ថ្ងៃចុងក្រោយនៃខែមករា ជាឱកាសមាសឱកាសប្រាប់ សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៣ នេះ

នៅ​១០​ថ្ងៃចុងក្រោយនៃខែមករានេះ ជាពេលវេលាដ៏រុងរឿងសម្រាប់អ្នកកើតឆ្នាំទាំង ៣ ខាងក្រោមនេះ អ្នកនឹងជួបតែលាភ​សំណាង ទទួលបាន៌កាសច្រើនក្នុងការធ្វើការរកលុយ ទ្រព្យចូលហូរហៀរ។ ១. ​ឆ្នាំរោង អ្នក​កើត​ឆ្នាំ​រោង ជាមនុស្សដែលមាន​ចរិត​មុះមុត មិន​ងាយ​ឱ្យអ្នកណាមកជេរប្រមាថគេបានឡើយ។ ពួក​គេ​មាន​ការ​ប្រៀនប្រដៅ​ខ្លួន​ឯង​ខ្ពស់​ មិន​អនុញ្ញាត​ឱ្យ​ខ្លួន​ឯង​ក្លាយ​ជា​មនុស្ស​រឹងទទឹង និងបរាជ័យទេ។ ថ្មីៗនេះ រោងបានជួបប្រទះការលំបាកជាច្រើន។ អ្នកខ្លះថែមទាំងត្រូវដើរថយក្រោយក្នុងវិស័យជំនួញទៀតផង។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាទាំងនេះមិនបានបញ្ឈប់មនុស្សដែលកើតក្នុងឆ្នាំរោងនោះទេ។ សញ្ញារាសីចក្រនេះ ទោះជាជួបការលំបាកយ៉ាងណា ក៏តែងតែដើរទៅមុខ ដោយព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីជម្នះការលំបាក និងបង្វែរស្ថានការណ៍។ ក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយនៃខែមករា គឺជាពេលវេលាដែលប្រាក់ចំណូលរបស់មនុស្សទាំងនេះកើនឡើងទ្វេដង។ ដោយ​សារ​ការចេះ​ចាយ​លុយ ប្រាក់​សន្សំ​របស់​ខ្ញុំ​ក៏​បាន​កើន​ឡើង​បន្តិច​ដែរ។…

Cover Romhay
PR

កាន់តែជោគជ័យ ជំនួញថ្មីរបស់ សហស្ថាបនិក Color Cup លោក ឃឹម សុច័ន្ទវីរៈ បង្កើតផ្ទះស្នាក់ឯកជនដំបូងក្នុងខេត្តមណ្ឌលគីរីបែបជនបទទាន់សម័យថ្មី

ជិតដល់ពេលឈប់សម្រាកទៀតហើយ តើលោកអ្នកមានគម្រោងធ្វើដំណើរកម្សាន្តហើយឬនៅ​ ? សម្រាប់លោកអ្នកដែលចង់សម្រាកលំហែអារម្មណ៍បែបធម្មជាតិដើម្បីបង្កើនភាពរីករាយផង និងសម្រាប់ការបន្ធូរភាពតានតឹងផងនោះ មណ្ឌលគិរីគឺជាខេត្តមួយដែលអ្នកណាៗក៏ដឹងដែរថាមានទេសភាពធម្មជាតិជួរភ្នំស្រស់ស្អាតមិនចាញ់បរទេសនោះទេ។ តែបើចង់បានប្រភេទស្នាក់នៅបែបឯកជនទាន់សម័យថ្ងៃនេះយើងខ្ញុំសូមណែនាំផ្ទះស្នាក់កំពុងតែល្បី និងពេញនិយមមួយកន្លែងនៅខេត្តមណ្ឌលគិរីតែម្តង។ « រំហើយ – Maison by Color Cup » គឺជាប្រភេទផ្ទះស្នាក់នៅឯកជន បែបទាន់សម័យ ដោយក្នុងមួយផ្ទះស្នាក់ មានទំហំដី ៩០០ ម៉ែត្រការ៉េ មាន ២ បន្ទប់គេង ហើយក្នុងមួយបន្ទប់មានគ្រែ២ ថែមទាំងមានទីធ្លាអាចបោះតង់បន្ថែមទៀតផង។ ផ្ទះស្នាក់នេះពិតជាស័ក្តិសមសម្រាប់ការស្នាក់នៅបែបគ្រួសារ គូស្នេហ៍ និងការជួបជុំមិត្តភក្តិប្រកបដោយបរិយាកាសត្រជាក់ស្រស់ស្រាយជាមួយទេសភាពជួរភ្នំ ខ្យល់ត្រសៀកៗធ្វើឱ្យអារម្មណ៍មានក្តីសុខបែបធម្មជាតិមិនអាចបំភ្លេចបាន។ អ្វីដែលកាន់តែពិសេស…

New Copy
តេស្តIQ

មនុស្សប្រុសកើតឆ្នាំទាំង ៣​ នេះ ពូកែរកលុយ និងចេះថ្នាក់ថ្នមប្រពន្ធកូនផងដែរ

សម្រាប់មនុស្សប្រុសដែលកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ ត្រូវបានគេដឹងថា ជាមនុស្សដែលមានចំណេះដឹង និងសមត្ថភាពខ្ពស់ ជាមនុស្សដែលពូកែរកលុយ អាចរកចំណូលបានច្រើន និងក្លាយជាអ្នកមានស្ដុកស្ដម្ភ រស់លើគំនរមាសប្រាក់ទាំងវ័យក្មេង។ ១. ឆ្នាំរោង «នាគ» ពេល​មាន​ស្នេហា មនុស្សឆ្នាំរោង​មាន​ចិត្ត​អត់​ធ្មត់ ដោយ​គិត​ថា​ពេល​ឈ្នះ​ដៃគូ​មិនមែនជារឿងចាំបាច់ទេ។ ហេតុដូច្នេះហើយ មនុស្សឆ្នាំនាគ មិនងាយនឹងឈ្លោះទាស់ជាមួយនឹងគូស្នេហ៍ឡើយ។ ជាសំណាងល្អ បន្ទាប់ពីរៀបការរួច មនុស្សឆ្នាំនេះចេះស្រលាញ់ ចេះផ្ដល់សុភមង្គល និងយកចិត្តទុកដាក់ ដូច្នេះអ្នកណាដែលក្លាយជាភរិយារបស់នាគ នឹងត្រូវទទួលសំណាងពេញមួយជីវិត។ មិន​ត្រឹម​តែ​ស្រលាញ់​ប្រពន្ធ​ទេ បុរសឆ្នាំនាគក៏​ជា​បុរស​ស្រលាញ់​កូន​ដែរ។ បុរសទាំងនេះ មានទំនួលខុសត្រូវខ្ពស់ចំពោះប្រពន្ធកូន និងចេះថែរក្សាគ្រួសារ ពោរពេញដោយភាពកក់ក្ដៅ…

Picsart_22 01 18_22 51 48 036
មិត្តអ្នកអាន

តេស្តចិត្តសាស្ត្រ៖ រើសម៉ូតផ្ទះមួយដែលអ្នកចូលចិត្ត ដើម្បីដឹងថាអ្នកមានចរិតបែបណាចំពោះមនុស្សជុំវិញខ្លួន?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នក តាមរយៈការជ្រើសរើសម៉ូតផ្ទះមួយដែលអ្នកចូលចិត្តបំផុតនៅក្នុងរូបភាពហើយអានចម្លើយពិតរបស់អ្នកខាងក្រោម ។ 1. ផ្ទះឈើ អ្នកដែលចូលចិត្តផ្ទះឈើមានទំនោរជាមនុស្សប្រាកដប្រជា មានហេតុផល និងមិនឆាប់ធ្វើការសម្រេចចិត្តងាយៗទេ អ្នកតែងតែប្រៀបធៀបគុណសម្បត្តិនិងគុណវិបត្តិមុនពេលសម្រេចចិត្តធ្វើអ្វីមួយ ដូច្នេះបើនរណាចង់បោកប្រាស់ពិបាកបន្តិចហើយ ។ អ្នករើសលេខមួយនេះជាមនុស្សឆ្លាតអាចមើលដឹងថានរណាកំពុងកុហក ដោយសារតែហេតុផលទាំងនេះហើយ​ជា​ញឹក​ញាប់​អ្នកច្រើនតែជាទី​ប្រឹក្សា​របស់​មនុស្ស​ជា​ច្រើន ​ជា​ពិសេស​អ្នក​ជិត​ស្និទ្ធ​គឺ​តែង​តែ​មក​ពិគ្រោះ​យោបល់​ជា​ញឹក​ញាប់ណាស់ ។ 2. ផ្ទះថ្ ម អ្នកគឺជាមនុស្សល្អឥតខ្ចោះ មានភាពហ្មត់ចត់  ចូលចិត្តភាពច្បាស់លាស់ មានតម្លាភាព និងយុត្តិធម៌ក្នុងការសម្រេចចិត្ត ឬធ្វើកិច្ចការអ្វីមួយច្រើនតែគិតពីស្ថេរភាពជាចម្បង មិនចូលចិត្តធ្វើអ្វីដែលមានហានិភ័យទេ ។ ជាញឹកញាប់អ្នកជាមនុស្សស្តាប់យោបល់របស់អ្នកដទៃ ហើយព្យាយាមយល់ពីទស្សនៈរបស់ពួកគេមុនពេលធ្វើការសម្រេចចិត្តធ្វើអ្វីមួយ…

Picsart_22 01 19_13 50 25 171
ប្លែកៗ

តើគេនិងអ្នកថ្មីល្អូកល្អើនគ្នាកម្រិតណា ឬជិតបែកគ្នានៅ? តោះសាកបើកបៀមើល

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីបើកបៀមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលចង់ដឹងថាអតីតសង្សារនិងអ្នកថ្មីគេល្អូកល្អើនគ្នាកម្រិតណា ឬអាចនឹងជិតបែកគ្នាវិញឬនៅ? តោះសាកល្បងរើសសន្លឹកបៀមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ របៀបលេង 1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីមនុស្សម្នាក់ ដែលអ្នកចង់ដឹង ។ 2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក ។ 3). រំកិលទៅអានចម្លើយដែលអ្នកបានរើស ។ សន្លឹកបៀទី 1 ​មួយ​គូ​នោះគេស្រឡាញ់​គ្នា​ដល់​ទៅ ៨០-៩០% គ្រប់យ៉ាងដំណើរ​ការ​ទៅយ៉ាងល្អ ទោះបីជាមានរឿងដែលឈ្លោះគ្នា ឬមានព្រួយបារម្ភខ្លះក៏ដោយ ប៉ុន្តែ​គេនៅតែចង់​រក្សា​ទំនាក់ទំនង​នេះ​ឲ្យ​បាន​យូរ​អង្វែង បើ​អ្នក​ណា​ដែល​សង្ឃឹម​ថា​គេ​នឹង​បែក​គ្នា​សូម​បោះបង់​ក្តី​សង្ឃឹមទៅ ដោយសារតែគេមានភាពប្រាកដប្រជាជាមួយមនុស្សថ្មីណាស់ ។ សន្លឹកបៀទី 2…

Cover Porpel
គ្រួសារ

ពេលគូស្នេហ៍មានជីវភាពខ្សត់ខ្សោយ ឬ ប្រទេសមានប្រការមិនអាចរៀបការពេញខ្នាតបានត្រូវរៀបពិធីបែបនេះ

ក្នុងសណ្ដាប់អាពាហ៍ពិពាហ៍ខ្មែរ ពេញច្បាប់ក្បួនខ្មែរមានច្រើនបែបច្រើនសណ្ឋានណាស់ ដោយកាលពីចាស់ដើមមានរៀបចំកម្មវិធីដល់ទៅ៣ ថ្ងៃ រួចសង្ខេបត្រឹម ២ ថ្ងៃ ឬ ១ថ្ងៃកន្លះជាដើម។ តែយ៉ាងណាមិញ ពិធីដែលនាំឱ្យកូនប្រុសកូនស្រីក្លាយជាប្ដីប្រពន្ធ គឺនៅពេលផ្ទឹម ដោយកិច្ចមង្គលទាំងអស់បញ្ចប់ត្រឹមផ្ទឹម បង្វិល ពពិល សែនចងដៃនេះដែលជាកិច្ចមង្គលធំ។ មេបា ទាំងនៅរស់ និងមេបាដែលជាអមនុស្សទទួលស្គាល់ថាកូនប្រុសកូនស្រី ជាប្ដីប្រពន្ធពីត្រឹមណេះ។ កូនប្រុសត្រូវហែវត្ថុមង្គល គឺផ្កាស្លាបី អង្ករជ័យ ពពិល និងប្រាក់ស្នាប់ទឹកដោះឡើងទៅផ្ទះលោកមេបាដើម្បីសុំកូនស្រីលោកមេបាចេញមកផ្ទឹម (ហេតុនេះទើបកូនប្រុសត្រូវសែនក្បាលជណ្ដើរ សុំឡើងទៅដើម្បីក្លាយជាសមាជិកក្នុងផ្ទះ ហើយម្ចាស់ផ្ទះលាងជើងកូនប្រុសដើម្បីជម្រះមន្ទិលទាំងពួង និងស្វាគមន៍មកជាអ្នកផ្ទះខ្លួនដែរ) ។ តែនៅក្នុងករណី គូស្នេហ៍ដែលមានជីវភាពខ្សត់ខ្សោយខ្វះខាតថវិការៀបចំកម្មវិធីពេញលេញតាមក្បួនច្បាប់…

Cover Troleng
តោះញ៉ាំ

ផ្លែទ្រលឹងទឹង ​ពិតជាល្អខ្លាំងណាស់ចំពោះសុខភាព ជាពិសេសអ្នកចង់សម្រកទម្ងន់

ផ្លែទ្រលឹងទឹងគឺជាផ្លែឈើដែលពេញនិយមបំផុត សម្រាប់អ្នកដែលចូលចិត្តញុំាម្ជូរ ដោយវាមិនត្រឹមតែអាចយកទៅស្លរ ​តែក៏ជាគ្រឿងម្ជូរឆ្ងាញ់ពិសាសម្រាប់ញ៉ាំលេងផងដែរ។ ក្រៅពីការញ៉ាំលេង គេបានឱ្យដឹងថា ​ផ្លែទ្រលឹងទឹងមានប្រយោជន៍ចំពោះសុខភាពជាច្រើនយ៉ាងដូចជា៖ ១. ព្យាបាលបញ្ហាអាលែកហ្ស៊ី ការទទួលទានទឹកទ្រលឹងទឹង ឬប្រើស្លឹករបស់វាដាក់ឆុងក្នុងទឹកក្តៅ សម្រាប់ផឹកជាប្រចាំថ្ងៃក៏បាន ពីព្រោះជាអាចជួយកាត់បន្ថយអាលែកហ្ស៊ី។ ២. ព្យាបាលជំងឺក្អក ទ្រលឹងទឹង អាចជួយកាត់បន្ថយជំងឺក្អក ថែមទាំងជួយបំបាត់ការហៀរសំបោរបានទៀតផង ដោយគ្រាន់តែអ្នកបន្ថែមវាជាមួយនឹងសេរ៉ូមក្អក។ ៣. ជួយដល់សុខភាពឆ្អឹង ទ្រលឹងទឹងគឺជាផ្លែឈើ ​ដែលមានជាតិកាល់ស្យូមធ្វើឱ្យសុខភាពឆ្អឹង ​និងធ្មេញរឹងមាំបាន។ ៤. ព្យាបាលជំងឺទឹកនោមផ្អែម ផ្លែទ្រលឹងទឹងត្រូវបានគេណែនាំសម្រាប់អ្នកដែលប្រឈមមុខជាមួយនឹងជំងឺទឹកនោមផ្អែមផងដែរ។ វិធីធ្វើ៖យកផ្លែទ្រលឹងទឹងចំនួន ៦ផ្លែ(ហាន់វាជាដុំតូចៗល្មម) ដាក់ក្នុងទឹក១កែវ រួចយកល្បាយនេះទៅស្ងោរឲ្យពុះ បន្ទាប់មកច្រោះវា…

6
សុខភាព

មិនថាប្រុសឬស្រី បើបន្ទោរបង់ក្នុងអំឡុងពេលវេលាទាំង២នេះ បញ្ជាក់ថាសុខភាពល្អ បង្កើនអាយុវែងណាស់

ការបន្ទោរបង់គឺជាបាតុភូតប៉ារ៉ាស៊ីតធម្មតានៃរាងកាយ ដែលមានទាំង​តម្រូវ​ការ​ញ៉ាំ និង​ផឹក ហើយក៏​មាន​តម្រូវ​ការ​ដើម្បី​រំលាយ​ដែរ។ ពោះវៀនជាខួរក្បាលទីពីរនៃរាងកាយរបស់មនុស្ស ព្រោះវាមានណឺរ៉ូនចំនួន ១០០ ពាន់លាន ហើយទទួលខុសត្រូវចំពោះសកម្មភាពនៃស្មារតីរបស់យើងទៀតផង។ តាមពិតទៅ សូម្បីតែពេលសម្រាកពោះវៀនក៏ត្រូវបានធ្វើការដែរ ដោយបន្ថែមពីលើការចូលរួមក្នុងការរំលាយអាហារ និងការស្រូបយកអាហារ ពោះវៀននឹងចូលរួមក្នុងបទប្បញ្ញត្តិនៃមុខងារនៃសរីរាង្គផ្សេងទៀតនៅក្នុងរាងកាយ រួមទាំងអារម្មណ៍ផងដែរ។ ម្យ៉ងវិញទៀត ពោះវៀន​មិន​ត្រឹម​តែ​ជា​សរីរាង្គ​បន្សាប​ជាតិពុល​ធំ​បំផុត​ក្នុង​រាង​កាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​ទំនួល​ខុស​ត្រូវ​យ៉ាង​ធ្ងន់​ធ្ងរ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កំឡុង​ពេល​បន្សាប​ជាតិពុលផងដែរ។ ខាងក្រោមនេះ ជារយៈពេលនៃការបន្ទោរបង់ពីរដង ដែលអាចបញ្ជាក់ថា ពោះវៀនមានសុខភាពល្អ មានអាយុវែង៖ ១.ចន្លោះម៉ោង ៥:០០ ដល់ ៧:០០ ព្រឹក រៀងរាល់ព្រឹកចាប់ពីម៉ោង ​៥:០០ ដល់ម៉ោង ៧:០០ ព្រឹក…

4
សង្គម

ឪពុកម្ដាយមានទង្វើអាក្រក់ ៣ យ៉ាង បង្រៀនឲ្យកូនមិនចេះគោរព រស់នៅក្នុងភាពអវិជ្ជមាន

ខាងក្រោមនេះ ជាទង្វើមិនសមរម្យមួមចំនួនដែលឪពុកម្ដាយគ្រប់គួរតែបោះបង់ចោលភ្លាម ព្រោះវាបានបំផ្លាញទឹកចិត្តរបស់កូនៗដោយមិនដឹងខ្លួន៖ ១.ចូលចិត្តស្តីបន្ទោស ឪពុកម្តាយភាគច្រើនតែងតែមានគំនិតមួយថា ពួកគេស្រឡាញ់កូនណាស់ ដូច្នេះពួកគេអាចបង្រៀនកូនតាមរបៀបការវាយដំ ឬហឹង្សាបែបណាក៏បាន។ ប៉ុន្តែក្នុងនាមជាឪពុកម្ដាយត្រូវដឹងថា នៅពេលដែលកូនមានអាយុ ៥, ៦ ឆ្នាំ គឺជារយៈពេលដ៏សំខាន់ដែលអ្នកត្រូវកំណត់ភាពចាស់ទុំខាងផ្លូវចិត្តរបស់កូនៗ។ ប្រសិនបើ​កុមារ​ត្រូវ​គេ​វាយដំ និង​ស្តីបន្ទោស​ញឹកញាប់ នោះ​ក៏អាចនឹង​ធ្វើឲ្យកុមារមាន​អារម្មណ៍​មិន​ពេញចិត្ត និង​អាក់អន់ចិត្ត​ចំពោះ​ឪពុកម្តាយ ក្រោយមកក៏អាចឈានធ្វើសកម្មភាពបំពានលើអ្នកដទៃយ៉ាងសកម្មផងដែរ​​។ ២.ចូលចិត្តអួត ចំពោះឪពុកម្តាយដែលចូលចិត្តអួត គឺពិតជាពិបាកក្នុងការចិញ្ចឹមកូនណាស់ ហើយកាលដែលមានទម្លាប់បែបនេះដដែលៗក៏អាច​ជា​មូលហេតុ​នាំ​ឲ្យ​កុមារ​មាន​អាកប្បកិរិយា​គ្មាន​សីលធម៌ ខ្ជិល​ធ្វើ​ការងារ ចូលចិត្ត​បង្ករឿង​អាស្រូវ រហូតនាំបញ្ហាដល់ខ្លួនក៏ដូចជាគ្រួសារជាដើម។ ៣.ចូលចិត្តបង្អាប់ ជាទៅទៅ កូនដែលទទួលបានជោគជ័យឬបរាជ័យក៏ដោយសារមាត់ម្តាយ ដូច្នេះហើយ ពាក្យ​ជេរ​ស្តី​បន្ទោស​របស់​ឪពុក​ម្តាយងាយ​ធ្វើ​ឱ្យ​កូន​មាន​អារម្មណ៍​អវិជ្ជមានខ្លាំងណាស់​។ ដោយសារកុមារភាគច្រើនមានវិធីគិតរៀងៗខ្លួន…

១៥
សុខភាព

ទាយមើលថា មានអ្វីកើតឡើងនៅពេលដែលអ្នកគេងដោយមិនដណ្ដប់ភួយ!

ការ​គេង​ដោយ​មិន​មាន​ភួយ​មើល​ទៅ​ហាក់​ដូច​ជា​មិន​ទំនង​ទាល់​តែ​សោះ ប៉ុន្តែ​វា​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​យ៉ាង​ច្រើន​ដែល​មិន​នឹក​ស្មាន​ដល់ដូចខាងក្រោមនេះ៖ ១.ជំរុញការរំលាយអាហារក្នុងរាងកាយ នៅក្នុងថ្ងៃក្ដៅ ការដេកក្នុងស្ថានភាពត្រជាក់នឹងជួយជំរុញដល់ការរំលាយអាហារ បង្កើនបរិមាណខ្លាញ់ “ល្អ” នៅក្នុងខ្លួន។ ក្នុងពេលជាមួយគ្នានេះ ការដេកដោយគ្មានភួយ អាចមានសមត្ថភាពជួយដុតកាឡូរីបានលឿន និងកម្ចាត់ជាតិស្ករលើសក្នុងឈាម ជួយឱ្យឈាមរត់បានល្អប្រសើរ កាត់បន្ថយការកកស្ទះសរសៃឈាមវ៉ែន និងការពារជំងឺដាច់សរសៃឈាមខួរក្បាល។ ២.គុណភាពនៃការគេងរបស់អ្នកអាចប្រសើរឡើង សីតុណ្ហភាពត្រជាក់នៅពេលយប់ជួយឱ្យអ្នកគេងលក់ស្រួល ប៉ុន្តែប្រសិនបើក្តៅពេក ក៏អាចរំខានដល់ដំណាក់កាលនៃចលនាភ្នែកលឿន ធ្វើឱ្យអ្នកភ្ញាក់ពីដំណេក អស់កម្លាំងភ្លាមៗ បើទោះបីជាមានអារម្មណ៍ថា បានគេងគ្រប់គ្រាន់ក៏ដោយ។ ជាទៅទៅ សីតុណ្ហភាពរាងកាយរបស់យើងចាប់ផ្តើមធ្លាក់ចុះប្រហែល ៦០-៩០ នាទី មុនពេលគេងលក់ ហើយបើបរិយាកាសក្តៅពេកក្នុងអំឡុងពេលនេះ រាងកាយនឹងខ្ជះខ្ជាយថាមពលបន្ថែមទៀតដើម្បីព្យាយាមកែតម្រូវ។ ៣.ការពារការបាត់បង់ការចងចាំ ការដេកដោយគ្មានភួយជួយឱ្យរាងកាយមនុស្សមានសេរីភាពច្រើន…

១៤
សុខភាព

ចែកគ្នាដឺងផង! ទាំងនេះជាទង្វើគួរ និងមិនគួរ ដែលស្រ្តីត្រូវដឹងអំឡុងពេលមករដូវ

ជាអម្មតាក្នុងអំឡុងពេលនៃការមករដូវ រាងកាយរបស់ស្ត្រីកាន់តែមានភាពរឹងមាំ និងមានភាពរសើប ស្បូនអាចមានមុខរបួសដែលលាតត្រដាងចេញមកខាងក្រៅ ដូច្នេះស្ត្រីទាំងអស់គួរតែថែរក្សារាងកាយដោយមានការប្រុងប្រយ័ត្នបំផុត។ ៣​ យ៉ាង​ដែល​ស្ត្រី​គួរ​ធ្វើ​ឱ្យ​បាន​ច្រើន​ពេល​មក​រដូវ៖ ធ្វើលំហាត់ប្រាណឱ្យបានត្រឹមត្រូវ អំឡុងពេលមករដូវ មនុស្សជាច្រើនតែងតែមានទម្លាប់មិនធ្វើហាត់ប្រាណ ព្រោះខ្លាចប៉ះពាល់ដល់សរីរាង្គបន្តពូជ បណ្ដាលឲ្យហូរឈាមរដូវច្រើន។ យ៉ាងណាក៏ដោយ ប្រសិនបើអ្នកធ្វើលំហាត់ប្រាណបែបសុភាព ជាមួយនឹងលំហាត់ប្រាណដូចជា ការដើរ រត់ ហាត់យូហ្គា ជាដើមនោះ វានឹងមិនប៉ះពាល់ដល់អ្វីទាំងអស់។ ការរស់នៅដោយសមហេតុផលនឹងជួយពង្រឹងមុខងារ និងការសម្រាកនៃសាច់ដុំអាងត្រគាក និងសាច់ដុំពោះ ដែលផ្តល់អត្ថប្រយោជន៍ដល់ការបញ្ចេញឈាមរដូវ។ លើសពីនេះ ការហាត់ប្រាណក៏ជួយគ្រប់គ្រងអារម្មណ៍រំភើបរបស់ខួរក្បាល ជួយកាត់បន្ថយការឈឺចាប់ពេលមករដូវផងដែរ។ ផ្លាស់ប្តូរសំឡីឱ្យបានញឹកញាប់ តំបន់ស្និទ្ធស្នាល ជាកន្លែងសើម និងមានខ្យល់ចេញចូលតិចតួច ទ្វារមាស…

Dfdf
សង្គម

ទឹកឃ្មុំ​ប្រើ​ត្រូវ​របៀប ​នឹង​មាន​សុខភាព​ល្អ តែ​បើ​ហ៊ាន​លាយ​របស់ ៣ នេះ​ចូល អាច​នាំ​ឲ្យ​អាយុ​ខ្លី

ដ្បិត​បើ​ទឹកឃ្មុំ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​របស់​ធម្មជាតិ​ដែល​អាច​ព្យាបាល​ជំងឺ​មួយ​ចំនួន តែ​យ៉ាង​ណា​បើ​អ្នក​ផ្សំ​ខុស ជាមួយ​របស់​ដែល​មិន​គួរ​ផ្សំ នោះ​វា​នឹង​នាំ​ឲ្យ​ទឹកឃ្មុំ​ត្រូវ​បាត់បង់​សារធាតុ​ចិញ្ចឹម ហើយ​ថែម​ទាំង​បង្ក​ជាតិ​ពុល នាំ​ឲ្យ​ប៉ះពាល់​សុខភាព​របស់​អ្នក​ប្រើប្រាស់​ទៅ​វិញ។ ខាង​ក្រោម Knongsrok សូម​ចែករំលែក​ទៅ​កាន់​បងប្អូន​និយម​ប្រើប្រាស់​ទឹក​ឃ្មុំ ហើយ​បងប្អូន​គួរ​តែ​ចែករំលែក​បន្ត។ នោះ​គឺ​ហាម​ផ្តាច់​មិន​ឲ្យ​លាយ​របស់​ ៣ ជាមួយ​ទឹកឃ្មុំ​ឡើយ៖ ៣) លាយ​ទឹកឃ្មុំ ជាមួយ​តៅហ៊ូ បើ​តាម​វេជ្ជបណ្ឌិត​នៅ​ឯ​ប្រទេស​វៀតណាម បាន​ពន្យល់​ថា តៅហ៊ូ ពិត​ណាស់​វា​មាន​ជាតិ​ត្រជាក់ អាច​បញ្ចុះ​កម្តៅ តែ​យ៉ាង​ណា​ការ​លាយ​វា​ជាមួយ​ទឹក​ឃ្មុំ រួច​យក​មក​ទទួល​ទាន​ព្រម​គ្នា នោះ​អាច​នឹង​នាំ​ឲ្យ​កើត​មាន​ប្រតិកម្ម​អង់ស៊ីម​ក្នុង​ទឹក​ឃ្មុំ ប៉ះ​ជាមួយ​ប្រូតេអ៊ីន​ដែល​មាន​ក្នុង​តៅហ៊ូ នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួល​ទាន។ ២) លាយ​ទឹក​ឃ្មុំ ជាមួយ​ខ្ទឹម​ស ដូច​គ្នា សម្រាប់​ខ្ទឹម​ស បើ​ពេល​ណា​ផ្សំ​ជាមួយ​ទឹក​ឃ្មុំ…