ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Sfasdf
សង្គម

ផ្សំ​ទម្លាប់ ៤ នេះ​ចូល​គ្នា ទើប​អាច​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់​ឆាប់​រហ័ស និង​មាន​សុខភាព​ល្អ

ចង់​បាន​ចង្កេះ​ស្តើង រាង​ស្លីម ហើយ​មាន​សុខភាព​ល្អ Knongsrok សូម​ណែនាំ​នូវ​វិធី​សម្រក​ទម្ងន់​ដ៏​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ទាំង ៤ ខាង​ក្រោម៖ ៤) បន្ថែម​អាហារ​ដែល​មាន​ជាតិ​សរសៃ ប្រូតេអ៊ីន អ្នក​គួរ​តែ​កាត់​បន្ថយ​អាហារ​កំប៉ុង អាហារ​មាន​ជាតិ​កាបូអ៊ីដ្រាត និង​ជាតិ​ស្ករ​ខ្ពស់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ នៅ​ក្នុង​បញ្ជី​របប​អាហារ​ជា​ប្រចាំ​របស់​អ្នក អ្នក​គួរ​តែ​បន្ថែម​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន និង​កាបូអ៊ីដ្រាត​ទាប តួ​យ៉ាង​ដូច​ជា​សណ្ដែក ស៊ុត គ្រាប់​ធញ្ញជាតិ ទ្រូង​មាន់ ខ្លាញ់​ត្រី។ ជាង​នេះ​អ្នក​ត្រូវ​បន្ថែម​ប្រភេទ​បន្លែ មក​កាន់​របប​អាហារ​ប្រចាំ​ថ្ងៃ ដោយ​វា​មាន​ផ្ទុក​ជាតិ​សរសៃ​ច្រើន ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​ល្អ បន្ថែម​ភាព​សាំ​ បញ្ចៀស​ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន​ផង​ដែរ។ ៣) កំណត់​បរិមាណ​អាហារ អ្នក​គួរ​មាន​ទម្លាប់​ទទួល​ទាន​អាហារ​តិចៗ ចន្លោះ…

Tam Nuoc Nong Hay Tam Nuoc Lanh Tot Cho Suc Khoe Hon 202010300946223319
សង្គម

ផ្ញើ​ទៅ​ប្រុសៗ! ប្រយ័ត្ន​អាយុ​ខ្លី​មិន​ដឹង​ខ្លួន បើ​នៅ​បន្ត​ទម្លាប់​អាក្រក់​ ៥ នេះ​រៀងរាល់​ព្រឹក

ការ​មាន​អាយុ​វែង និង​មាន​សុខភាព​ល្អ ជា​ក្តី​សុបិន​របស់​មនុស្ស​យើង​គ្រប់​រូប តែ​ទោះ​ជា​យ៉ាង​ណា សកម្មភាព​រាល់​ថ្ងៃ វា​បាន​ធ្វើ​ឲ្យ​យើង​មាន​ចន្លោះ​ប្រហោង ហើយ​ដូច​កំពុង​បន្ថយ​អាយុ​ខ្លួន​ឯង។ សម្រាប់​បុរស ខាង​ក្រោម​ Knongsrok ណែនាំ​ទម្លាប់​អាក្រក់ ៥ ដែល​ត្រូវ​ជៀសវាង បើ​មិន​ចង់​អាយុ​ខ្លី៖ ៥) ការ​ជក់​បារី​នៅ​ពេល​ព្រឹក សម្រាប់​អ្នក​ជក់​បារី ពួក​គេ​បើក​ភ្នែក​មិន​ទាន់​ទេ តែងតែ​ជក់​មួយ​ដើម​ពីរ​នៅ​ពេល​ព្រឹក ដើម្បី​ឲ្យ​បាត់​ងងុយ​គេង តែ​យ៉ាង​ណា​ទម្លាប់​នេះ​មិន​ល្អ​នោះ​ទេ ព្រោះ​វា​អាច​បង្ក​ផល​ប៉ះពាល់​ទៅ​ដល់​សួត ក្រោយ​ទទួល​រង​នូវ​ជាតិ​នីកូទីន​ច្រើន​ពេក។ ៤) ការ​រំលង​អាហារ​ពេល​ព្រឹក មនុស្ស​សម័យ​នេះ រវល់​នឹង​ការងារ​ពេក តែងតែ​រំលង​អាហារ​ពេល​ព្រឹក។ ខ្លះ​ទៀត​ដាច់​យប់ ក៏​គេង​យូរ ហើយ​ចាំ​ទទួល​ទាន​បាយ​ថ្ងៃ​សរុប។ យ៉ាង​ណា​តាម​ការ​ស្រាវជ្រាវ​អ្នក​ដែល​រំលង​អាហារ​ពេល​ព្រឹក…

Cover Color Room
សង្គម

តោះមកដឹងពីការប្រើពណ៌តុបតែងផ្ទះ ឱ្យត្រូវតាមក្បួនហុងស៊ុយ

ការប្រើប្រាស់ពណ៌ហុងស៊ុយអោយបានត្រឹមត្រូវនឹងអាចធ្វើឱ្យផ្ទះរបស់អ្នករស់នៅសុខសាន្ត មានលាភហូរចូល ស្រស់ស្រាយ និងមានសុភមង្គលជាដើម។ ជាការពិតណាស់ការជ្រើសរើសពណ៌ទាំងសំភារៈប្រើប្រាស់ និងពណ៌ផ្ទះ គឺអាស្រ័យទៅលើចំណង់ចំណូលចិត្តនិងរសនិយមក្នុងការដេគ័រផ្ទះអោយមានភាពលេចធ្លោរបស់ម្ចាស់ផ្ទះ ប៉ុន្តែកំរិតហុងស៊ុយក៏វាមានទៅតាមប្រភេទពណ៌ផ្សេងៗគ្នាផងដែរ។ ១. ពណ៌លឿង៖ ពណ៌ពន្លឺថ្ងៃផ្តល់ភាពរីករាយ (ធាតុភ្លើងនិងដី) ពណ៌លឿងគឺជាពណ៌ហុងស៊ុយដ៏ល្អមួយសំរាប់រៀបចំក្នុងគេហដ្ឋានរឺការិយាល័យ ហើយដើម្បីទទួលបានថាមពលហុងស៊ុយខ្លាំង អ្នកគួរតែជ្រើសរើសរៀបចំ និងប្រើប្រាស់សំភារៈពណ៌នេះនៅក្នុងបន្ទប់ទទួលភ្ញៀវ ឬចង្ក្រានបាយជាដើម។ ២. ពណ៌ក្រហម៖ ទាកទាញ ក្លាហាន រ៉ូមែនទិក (ធាតុភ្លើង) ពណ៌ក្រហម គឺតំណាងពណ៌ហុងស៊ុយខ្លាំងបំផុតនៃធាតុភ្លើង។ ពណ៌ដ៏រស់រវើកនេះនឹងនាំមកនូវថាមពលនៃសេចក្តីរីករាយ រំភើប និងបង្កើនចំណង់សេ្នហាអោយកាន់តែស្អិតរមួត ហើយវាក៏ជាពណ៌នាំសំណាង និងសុភមង្គលរបស់ជនជាតិចិនផងដែរ។ ៣. ពណ៌បៃតង៖…

New Copy
តេស្តIQ

ហោរាសាស្ត្រ ទស្សន៍ទាយជោគវាសនារបស់អ្នកកើតឆ្នាំ រកា ច កុរ សម្រាប់ឆ្នាំ ២០២២

សម្រាប់អ្នកកើតឆ្នាំ រកា ច កុរ កុំភ្លេចចូលមើល នេះគឺជាការទស្សន៍ទាយជោគវាសនារបស់អ្នក សម្រាប់ឆ្នាំ​២០២២ ពីចិនសែ តោះ! ចូលអានទាំងអស់គ្នា។ ១. ឆ្នាំ រកា « មាន់ » ចូលដល់ឆ្នាំខ្លា ២០២២ មាន់នឹងបានជួបម្ចាស់ខ្លា ហៀបនឹងវិលមករកសន្តិភាពវិញ ជាសញ្ញាបង្ហាញថា អ្នកនឹងមិនមានការឡើងចុះច្រើនទេនៅក្នុងឆ្នាំនេះ។ អាជីវកម្មមានភាពរលូនល្អ ដោយមានការគាំទ្រពីមនុស្សជុំវិញ ដោយគ្មានឧបសគ្គអ្វីធំដុំឡើយ ហើយចាប់ផ្តើមឈានចូលដល់ដំណាក់កាលប្រមូលផ្ដុំ រង់ចាំតែការរីកចម្រើនតែប៉ុណ្ណោះ។ យ៉ាងណាមិញ នៅក្នុងឆ្នាំនេះ អ្នកឆ្នាំរកា គឺត្រូវមានការចំណាយចាយវាយច្រើន បើទោះបីជារកបានច្រើន…

New Copy
ប្លែកៗ

សន្លឹកកាតដែលអ្នកជ្រើសរើស វានឹងបើកបង្ហាញពីស្នេហារបស់អ្នក នៅក្នុងឆ្នាំ ២០២២ នេះ

ជ្រើសរើសកាតមួយសន្លឹក ដើម្បីដឹងថា​ ស្នេហារបស់អ្នកនៅក្នុងឆ្នាំ ២០២២ នេះ នឹងមានស្ថានភាពបែបណា ល្អ ឬអាក្រក់ ផ្អែមល្ហែម ឬជូរចត់? តោះ! យើងទៅសាកល្បងធ្វើតេស្តលេងទាំងអស់គ្នា។ A. សន្លឹកកាត A ក្នុង​ឆ្នាំ​ថ្មី​នេះ​ រឿង​ស្នេហា​របស់​អ្នក​នឹង​មាន​ការ​ឡើង​ចុះ​ច្រើន​ ប្រែប្រួលខុសពីធម្មតា។ អ្នក​ទាំង​ពីររមែងតែ​ឈ្លោះ​គ្នា​ជា​ញឹក​ញាប់ ស្នេហា​មិន​អ្នកមិនប្រៃខះណាស់ណាទេ តែវាក៏ធ្វើឱ្យអ្នកមានអារម្មណ៍ថា ហត់នឿយ ស្ទើរតែបោះបង់ចោលម្ដងៗទៅហើយ​។ យកល្អ ​អ្នក​គួរ​តែផ្អាកការ​ស្រលាញ់​មួយ​រយៈ​ ដើម្បី​ពិចារណា​ និងគិតសាជាថ្មីឡើង​វិញ​ ថា​ដៃគូរបស់អ្នក ពិតជាមនុស្សដែលសក្តិសមនឹងបន្តទៀត ឬក៏អត់​។ សម្រាប់អ្នក​ដែល​នៅ​លីវ​វិញ ហាកមានភាព​មមាញឹកជាមួយនឹង​ការងារ…

១១
សង្គម

តាមក្បួនហុងស៊ុយ! មុនសង់ផ្ទះថ្មីត្រូវពិចារណាលើរឿង ៤ នេះសិន ប្រយ័ត្នអស់តែលុយបានមកវិញនូវជំងឺ

តាមក្បួន​ហុងស៊ុយ​ចង្អុលបង្ហាញថា ការជ្រើសរើស​ទីតាំង​ដើម្បីសាងសង់លំនៅឋាន​ពិតជា​មានសារសំខាន់​ខ្លាំងណាស់ ព្រើប្រសិនបើជ្រើសរើសខុសអាចបង្កឲ្យ​ប៉ះពាល់​ដល់​សុខភាព សំណាង និង​សំណាងនៃ​គ្រួសារ​ទាំងមូល​។ ហេតុដូចនេះ ចំពោះគ្រួសារណាដែលមានបំណងចង់ជួល ទិញ ឬសាងសង់ផ្ទះថ្មី ត្រូវយកចិត្តទុកដាក់លើចំណុចខាងក្រោមជាចាំបាច់៖ ១ – មិនត្រូវសង់បែរមុខទៅរកអាសនៈទេ ប្រសិនបើអ្នកមានបំណងសាងសង់ផ្ទះ ចាំបាច់ណាស់ត្រូវពិចារណាដោយប្រុងប្រយ័ត្ននូវទិសដៅនៃការបើកទ្វារ  ដោយដាច់ខាតមិនត្រូវបែរមុខទៅអាសនៈ ឬផ្ទះសហគមន៍ទេ ព្រោះអាសនៈនិងទីសក្ការៈបូជា ជាកន្លែងដែលមនុស្សជាច្រើមមកអុជធូប និងបូជាផ្សេងៗ ហើយជុំវិញ​ទីនេះ​ក៏មាន​ពណ៌​ពិសិដ្ឋ និងបរិយាកាស​ខាង​វិញ្ញាណ​ក៏​មាន​ភាព​ស្មុគ​ស្មាញ​ខ្លះ​ដែរ។ ផ្ទះជាកន្លែង​ដែល​មនុស្ស​រស់​នៅហើយ​ត្រូវ​ភាព​ស្រស់​ស្រាយ និង​សន្តិភាព ដូច្នេះបើអ្នកសង់បែរទៅរក ផ្ទះសហគមន៍ ដោយមិនមានការគោរព អាចនឹងរងផលប៉ះពាល់អវិជ្ជមាន សុខភាពម្ចាស់ផ្ទះក៏មិនល្អផងដែរ។ ២ – មិនត្រូវឲ្យមានដើមឈើធំនៅពីមុខផ្ទះឡើយ…

៧
សង្គម

រុក្ខជាតិ ៥ ប្រភេទ អ្នកគួរតែទិញដាក់តាំង ព្រោះជា “មេដែកសំខាន់” នាំតែភាពជោគជ័យដល់ម្ចាស់ផ្ទះ

យោងតាមអ្នកជំនាញហុងស៊ុយបង្ហាញថា ដើមរុក្ខជាតិ ៥ ប្រភេទខាងក្រោមនេះ មានឥទ្ធិពលខ្លាំងណាស់អាចទាក់ទាញថាមពលវិជ្ជមាន នាំលាភសំណាងខ្លាំងក្លា ជាពិសេសជួយឲ្យអាជីពការងារកាន់តែរីកចម្រើន ដែលអ្នកគួរតែតុបតែងក្នុងការិយាល័យ ក៏ដូចជាក្នុងផ្ទះជាដើម។ 1. ដើម Money រុក្ខជាតិមួយប្រភេទនេះពិតជាជម្រើសកំពូលសម្រាប់តុបតែងក្នុងការិយាល័យ ក៏ដូចជាកន្លែងកាងរងារផ្សេងៗ ព្រោះវាមានសមត្ថភាពខ្ពស់ក្នុងការទាក់ទាញថាមពលលុយ។ រុក្ខជាតិ​​នេះ​ក៏​ងាយ​ស្រួល​ក្នុង​ការ​ថែទាំ​ដែរ  ដោយគ្រាន់តែស្រោចទឹកឱ្យបានគ្រប់គ្រាន់ និងជៀសវាងពន្លឺព្រះអាទិត្យដោយផ្ទាល់។ 2. ដើម Chinese Coin ដើម Chinese Coin ជាប្រភេទដើមឈើប្រាក់មួយប្រភេទ ដែលមានស្លឹករាងមូល តំណាងឱ្យភាពសម្បូរបែប និងវិបុលភាព។ មិនតែប៉ុណ្ណោះ វាទាមទារការថែទាំនិងពន្លឺព្រះអាទិត្យតិចតួចបំផុត ស័ក្តិសមណាស់សម្រាប់ដាក់តាំងក្នុងការិយាល័យ…

១
ប្លែកៗ

ឆ្នាំ២០២២នេះ តើនឹងមានមនុស្សប្រភេទណា ដែលនឹងចូលមកក្នុងជីវិតរបស់អ្នក?

តោះ! សាកល្បងធ្វើតេស្តលេងកម្សាន្តទាំតអស់គ្នា ដើម្បីចង់ដឹងថា តើឆ្នាំ២០២២នេះ នរណានឹងដេញតាមអ្នក? តើមនុស្សប្រភេទណា ដែលកំពុងតែព្យាយាមចូលក្នុងជីវិត និងបេះដូងរបស់អ្នក? 1. សន្លឹកកាតទី 1 នៅឆ្នាំ 2022 នេះ អ្នកនឹងត្រូវបានដេញតាមដោយមនុស្ស ដែលមានគុណសម្បត្តិកក់ក្តៅ។ អ្នក​ជាប្រភេទមនុស្សដែលមាន​ចរិត​ស្ងប់ស្ងាត់ មិន​ងាយ​ខឹងផ្ដេសផ្ដាសឡើយ។ អ្នក​តែងតែ​ចង់​ជួប​មនុស្ស​ដែល​ស្លូតបូត និង​គិតគូរ នឹងន ​ដើម្បី​អាចពឹងពាក់បាន។ ដូច្នេះ​ហើយ​ឆ្នាំ​នេះ អ្នក​នឹង​ត្រូវបានជួប​បុរស​សង្ហា​ម្នាក់​ដែល​មាន​ចិត្ត​កក់ក្ដៅ។ ពេលអ្នកមានបញ្ហា គាត់នឹងការពារអ្នក នៅក្បែរអ្នកគ្រប់ពេលវេលា។ 2. សន្លឹកកាតទី 2 សន្លឹកកាតទីពីរ ដែលអ្នកបានជ្រើសរើស…

៥
សុខភាព

រោគសញ្ញា ៥ យ៉ាងលេចឡើងភ្លាមៗអំឡុង​ពេល​ដើរ ​បញ្ជាក់ថា អ្នកកំពុងប្រឈមជំងឺហើយ

ប្រសិនបើអ្នករកឃើញថា អំឡុងពេលដើរ ឬ ហាត់ប្រាណ មានសញ្ញាមិនប្រក្រតីមួយចំនួនដូចខាងក្រោមនេះ បញ្ជាក់ថា សុខភាពរបស់អ្នកកំពុងមានបញ្ហាហើយ គួរតែទៅជួបគ្រូពេទ្យជាបន្ទាន់ដើម្បីទទួលបានការព្យាបាល៖ ១.មាន​អារម្មណ៍​ឈឺ​ពោះ​ ជាធម្មតា អ្នកដែលមានជំងឺក្រពះពោះវៀនមួយចំនួន នឹងមានអាការឈឺពោះ និងហើមពោះភ្លាមៗ ខណៈពេលដែលអ្នកមានចលនាពេលដើរ។ ផ្ទុយទៅវិញ ប្រសិនបើអំឡុងពេលដើរ ឬហាត់ប្រាណ អ្នកមិនមានអារម្មណ៍ឈឺពោះ នោះមានន័យថា រាងកាយរបស់អ្នកមានសុខភាពល្អទាំងស្រុង សុខភាពល្អពិតជាគួរឲ្យសរសើរ។ ២.មានអារម្មណ៍ឈឺចាប់ក្នុងសន្លាក់ ថ្វីត្បិតតែការដើរគឺជាការធ្វើលំហាត់ប្រាណបែបសុភាព ប៉ុន្តែវាក៏ទាមទារឱ្យមានការសម្របសម្រួលសន្លាក់នៃរាងកាយទាំងមូលផងដែរ។ ជាពិសេសសន្លាក់ជង្គង់ និងឆ្អឹងខ្នង ប្រសិនបើអ្នកមានអារម្មណ៍ថា ឈឺសន្លាក់នៅពេលដើរ ត្រូវតែប្រយ័ត្ន ព្រោះអ្នកអាចកើតមានជំងឺសន្លាក់ហើយ។ ៣.មានអារម្មណ៍វិលមុខ ប្រសិនបើអ្នកឧស្សាហ៍វិលមុខ…

២
សុខភាព

អំឡុងពេលគេង មានវត្ថុ ៣ គួរពាក់ និង ៣ គួរដោះចេញ បើធ្វើបានត្រឹមត្រូវអ្នក​នឹង​មាន​អាយុ​វែង

អ្នកជំនាញចែករំលែកថា ក្នុងអំឡុងពេលគេង អ្នកគួរតែដោះរបស់របរចំនួន ៣ នេះចេញ ហើយគួរពាក់ វត្ថុ ៣ នេះ ដើម្បីឲ្យគេងលក់ស្រួល និងល្អសម្រាប់សុខភាព។ របស់ ៣ យ៉ាងគួរតែដោះចេញអំឡុងពេលគេង៖ ១.គ្រឿងអលង្ការ គ្រឿងអលង្ការដូចជា ចិញ្ចៀន កងដៃ ខ្សែក នាឡិកា គួរតែដោះចេញអំឡុងពេលគេង ព្រោះវាអាចធ្វើឲ្យស្បែកងាយនឹងកោស និងឡើងជាំ ដូចជាចិញ្ចៀនជាដើម បើពាក់តឹងពេក ក៏មានផលរំខានដល់ចរន្តឈាម ធ្វើឱ្យដៃស្ពឹកផងដែរ។ ២.សម្អាតគ្រឿងសម្អាងលើមុខ ប្រសិនបើអ្នកលាបគ្រឿងសម្អាងបានពេញមួយថ្ងៃ ត្រូវតែលុបលាងចេញភ្លាមអំឡុងពេលចូលគេង បើមិនដូច្នេះទេនឹងនាំឱ្យស្ទះរន្ធញើស កើតមុន…

New Copy
តេស្តIQ

ចាប់ពីឆ្នាំ ២០២២ ដល់ ២០២៤​ អ្នកកើតក្នុងឆ្នាំទាំង ៤ នេះនឹងបានជួបទេវតាលាភសំណាង តាមថែរក្សា មានឱកាសរកលុយបានច្រើនណាស់

ឈានចូលដល់ឆ្នាំ ២០២២ នេះ គឺជាពេលវេលាដ៏ល្អ កាក់កបបំផុតសម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៤ ខាងក្រោមនេះ ដែលមានឱកាសរកលុយបានច្រើនណាស់ រហូតដល់ឆ្នាំ ២០២៤ ឯណោះ។ ដូច្នេះហើយ អ្នកដែលកើតក្នុងឆ្នាំទាំង ៤ នេះ កុំឱ្យឱកាសនេះកន្លងទៅ ព្រោះបើអ្នកក្ដោបក្ដាប់ឱកាសនេះបាន រយៈពេល ៣ឆ្នាំពេញ អ្នកនឹងក្លាយជាអ្នកមានត្រឹមតែមួយប៉ប្រិចភ្នែក។ ១. ឆ្នាំឆ្លូវ « គោ » អ្នកកើតឆ្នាំឆ្លូវ គឺជាមនុស្សដែលឧស្សាហ៍ព្យាយាម តែងតែស្វែងរកអ្វីដែលថ្មី ស្វែងរកទិសដៅថ្មី ដើម្បីអភិវឌ្ឍអាជីព និងធ្វើឱ្យជីវិតរបស់គាត់កាន់តែប្រសើរឡើង។ តារា​រាសី​នេះ​ក៏​ជា​អ្នក​មាន​ភាព​ល្អឥតខ្ចោះ​ដែរ…

New Copy
ទស្សនៈ

អបអរសាទរ! និស្សិតខ្វះខាតជីវភាពម្នាក់មកពីខេត្តកំពង់ស្ពឺ បានជាប់ឈ្មោះអាហាររូបករណ៍ ម៉េងលី ជេ. គួច រយៈពេល ៤ឆ្នាំពេញ

យោងតាមគេហទំព័រផ្លូវការរបស់ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី​ បានឱ្យដឹង និងអបអសាទរ ចំពោះយុវតីម្នាក់ ដែលមកពីខេត្តកំពង់ស្ពឺ មានជីវភាពខ្វះខាតពុំមានលទ្ធភាពសិក្សាសាកលវិទ្យាល័យ​ ហេតុដូចនេះ មូលនិធី ម៉េងលី ជេ. គួច បានផ្ដល់អាហាររូបករណ៍ ដល់និស្សិតរូបនេះ ឱ្យសិក្សាដោយឥតគិតថ្លៃរយៈពេល៤ឆ្នាំពេញ។ អបអរសាទរចំពោះកញ្ញា ស៊ុន កញ្ញារ៉ា ជានិស្សិតខ្វះខាតជីវភាពម្នាក់មកពីខេត្តកំពង់ស្ពឺ ត្រូវបានជ្រើសរើសជានិស្សិតអាហារូបករណ៍ ម៉េងលី ជេ. គួច ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញរដ្ឋបាលសាធារណៈ ដែលអាហារូបករណ៍នេះនឹងរ៉ាប់រងការចំណាយលើថ្លៃសិក្សារបស់គាត់ ១០០% រយៈពេល៤ឆ្នាំពេញ សរុបជាថវិកាចំនួន១,៦២០ ដុល្លារ។ កញ្ញា…