អបអរសាទរ! និស្សិតខ្វះខាតជីវភាពម្នាក់មកពីខេត្តកំពង់ស្ពឺ បានជាប់ឈ្មោះអាហាររូបករណ៍ ម៉េងលី ជេ. គួច រយៈពេល ៤ឆ្នាំពេញ

New Copy
ការផ្សាយពាណិជ្ជកម្ម

យោងតាមគេហទំព័រផ្លូវការរបស់ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី​ បានឱ្យដឹង និងអបអសាទរ ចំពោះយុវតីម្នាក់ ដែលមកពីខេត្តកំពង់ស្ពឺ មានជីវភាពខ្វះខាតពុំមានលទ្ធភាពសិក្សាសាកលវិទ្យាល័យ​ ហេតុដូចនេះ មូលនិធី ម៉េងលី ជេ. គួច បានផ្ដល់អាហាររូបករណ៍ ដល់និស្សិតរូបនេះ ឱ្យសិក្សាដោយឥតគិតថ្លៃរយៈពេល៤ឆ្នាំពេញ។

271841699_3050904815148562_9086946920465469912_n

ការផ្សាយពាណិជ្ជកម្ម

អបអរសាទរចំពោះកញ្ញា ស៊ុន កញ្ញារ៉ា ជានិស្សិតខ្វះខាតជីវភាពម្នាក់មកពីខេត្តកំពង់ស្ពឺ ត្រូវបានជ្រើសរើសជានិស្សិតអាហារូបករណ៍ ម៉េងលី ជេ. គួច ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញរដ្ឋបាលសាធារណៈ ដែលអាហារូបករណ៍នេះនឹងរ៉ាប់រងការចំណាយលើថ្លៃសិក្សារបស់គាត់ ១០០% រយៈពេល៤ឆ្នាំពេញ សរុបជាថវិកាចំនួន១,៦២០ ដុល្លារ។

271862880_3050904775148566_5067146282677795758_n

ការផ្សាយពាណិជ្ជកម្ម

កញ្ញា ស៊ុន កញ្ញារ៉ា បានចាប់ផ្តើមការសិក្សាថ្នាក់បរិញ្ញាបត្រ រយៈពេល៤ឆ្នាំ នៅសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ក្នុងឆ្នាំសិក្សា២០២២-២០២៣ និងត្រូវបញ្ចប់ការសិក្សានៅឆ្នាំ២០២៦។

មូលនិធិ ម៉េងលី ជេ. គួច ពិតជាមានមោទនភាពណាស់ចំពោះការជួយឧបត្ថម្ភការសិក្សារបស់កញ្ញា ស៊ុន កញ្ញារ៉ា ហើយក៏មានមោទនភាពផងដែរ ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយបណ្តុះបណ្តាល និងអភិវឌ្ឍយុវជនជាច្រើនឱ្យមានឱកាសបានសិក្សាចប់នៅសាកលវិទ្យាល័យ។

ការផ្សាយពាណិជ្ជកម្ម

រៀបចំដោយ៖ មូលនិធិ ម៉េងលី ជេ. គួច
កាលបរិច្ឆេទ៖ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២

271758682_3050904758481901_4406464384298411517_n

ការផ្សាយពាណិជ្ជកម្ម

Congratulation to Miss Kanhara Sun, a hardship student from Kampong Speu province, who has been selected as the recipient of Mengly J. Quach Scholarship program. The scholarship awarded will cover 100% tuition fee of university program to completion, which is totaling in US dollars of $1,620. Miss Kanhara Sun is majoring in Public Administration Skills at Asia Europe University and her will start he class in this 2022¬-2023. We expect Miss Kanhara Sun to graduate from her four years degree program in 2026. Mengly J. Quach foundation is proud to be the sponsor, and proud to be participated in helping the government to educate many young Cambodian graduate from university.
Organized by: Mengly J. Quach Foundation
Date: January 12, 2022

ការផ្សាយពាណិជ្ជកម្ម