
គិតច្រើន ពិបាកគេង ឬចូលគេងយប់ជ្រៅ សាកល្បង៦វិធីនេះ អាចជួយឱ្យអ្នកគេងលក់បានយ៉ាងងាយស្រួល!
ពេលទៅធ្វើការ ឬជួបមិត្តភក្តិ រង្វង់ភ្នែកខ្មៅរបស់អ្នកតែងតែទាក់ទាញប្រយោគមួយឃ្លាថា «យប់មិញចូលគេងម៉ោងប៉ុន្មាន?» ឬ «យប់មិញរវល់ធ្វើអ្វីខ្លះ?» ជាដើម។ នេះជាសំនួរដ៏ពេញនិយមក្នុងចំណោមមនុស្សទូទៅ ប៉ុន្តែពេលខ្លះវាបានក្លាយទៅជាសម្ពាធដែលពិបាកនឹងទទួលយកទៅវិញក៏មានដែរ ព្រោះថាមនុស្សមួយចំនួនពិតជាមានបញ្ហាទាក់ទងជាមួយនឹងដំណេក ដែលបណ្តាលមកពីកត្តាសុខភាពប្រចាំកាយ កត្តាសង្គម គ្រួសារ ការងារ និងស្នេហា -ល-។ ជាការពិតណាស់ កត្តាចាំបាច់ដែលមនុស្សគ្រប់រូបត្រូវធ្វើ ដើម្បីឲ្យរាងកាយមានសុខភាពនោះគឺ ការគេងសម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមខ្លួនសម្រាប់ថ្ងៃថ្មី។ ប៉ុន្តែតើនឹងមានអ្វីកើតឡើងប្រសិនបើរាងកាយរបស់យើងគេងមិនបានគ្រប់គ្រាន់? ច្បាស់ណាស់ថា គឺសុខភាពអ្នកនឹងចុះខ្សោយទៅតាមនោះដែរ ហើយអាចប៉ះពាល់ដល់អារម្មណ៍ និងការងារផងដែរ។ ខាងក្រោមនេះគឺជាវិធី៧យ៉ាង ដើម្បីព្យាបាលអាការៈគេងមិនលក់ ដែលអ្នកគួរសាកល្បង៖ ១) សម្រួលដង្ហើមតាមបែប ៤-៧-៨៖…











